Friday, September 9, 2016

ព្រះបាទ​សូរ្យវរ្ម័នទី១ (១០០២-១០៥០)


ព្រះបាទ​សូរ្យវរ្ម័នទី១ ដែល​ទ្រង់​បាន​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​ជ័យវិរៈវរ្ម័ន នេះ​បាន​អះអាង​ថា ព្រះអង្គ​ទ្រង់​ជាប់​ព្រះ​ញាតិ​ខាង​មាតា​ព្រះបាទ​ឥន្ទ្រវរ្ម័នទី១ និង​ជាប់​ញាតិ​ទៅ​នឹង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ គឺ​យសោវរ្ម័នទី១ ហើយ​ទំនង​ជា​មាន​កំណើត​កើត​ជា​នៅ​តម្រា​លិង្គ (នគរ​ស្រី​ធម្មរាជ) ដែល​មាន​តំបន់ Ligor ជា​មណ្ឌល​កណ្ដាល គឺ​ដែន​ដី​នៅ​ភាគ​ខាង​ជើង​ជ្រោយ​ម៉ាឡេស៊ី។ ដែន​ដី​នេះ​ជា​សម្បត្តិ​របស់​អាណាចក្រ​នគរ​ភ្នំ រួច​បន្ត​មក​ចេនឡា​ទឹក ហើយ​ស្ថិត​នៅ​ជា​របស់​ខ្មែរ​រហូត​ដល់​ឆ្នាំ​១២២០ ទើប​បាត់​បង់។
នៅ​ក្នុង​ការ​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​ជ័យវិរៈវរ្ម័ន ព្រះអង្គ​រៀប​ចេញ​ដំណើរ​រៀប​ចំ​ទ័ព​ពី​ខេត្ត​នគររាជ ហើយ​នាំ​ទ័ព​វាយ​ទន្ទ្រាន​យក​បាន​ក្រុង​អង្គរ​នៅ​ឆ្នាំ​១០០៦ ហើយ​ថ្វី​ត្បិត​តែ​រហូត​ដល់​ឆ្នាំ​១០១០ ទើប​ព្រះអង្គ​ទ្រង់​វាយ​ឈ្នះ​ជា​ស្ថាពរ​ក៏ដោយ ក៏​ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​ចាត់​ទុក​ថា ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​តាំង​ពី​ឆ្នាំ​១០០២ គឺ​ដំណាល​គ្នា​នឹង​ព្រះបាទ​ជ័យវិរៈវរ្ម័ន ម្ល៉េះ។ ក្រោយ​ពី​បាន​ជ័យ​ជម្នះ​ហើយ ព្រះអង្គ​ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​នឹង​អតីត​អគ្គមហេសី​របស់​ព្រះបាទ​ជ័យវិរៈវរ្ម័ន ថែម​ទៀត​ផង។ នៅ​ឆ្នាំ​១០១១ ព្រះអង្គ​ទ្រង់​បាន​បញ្ជា​អោយ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ធ្វើ​ការ​ស្បថ​សច្ចា​ថា ស្មោះ​ត្រង់​នឹង​ព្រះអង្គ​ក្នុង​គ្រប់​កាលៈទេសៈ ពោល​គឺ​ទោះ​ស្ថិត​ក្នុង​ពេល​សង្គ្រាម​ក្តី ឬ​ក៏​ក្នុង​ពេល​មាន​សុខ​សន្តិភាព​ក្តី។ អត្ថបទ​សច្ចាប្រណិធាន​នេះ​មាន​ចារ​នៅ​ខ្លោងទ្វារ​ចូល​ទៅ​ព្រះបរមរាជវាំង។
ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន​បំផុត។ ព្រះអង្គ​ទ្រង់​បាន​លើក​ទ័ព​ទៅ​វាយ​ពួក​មន​នៅ​ហរិបុញ្ជ័យឡាំហ៊ន់ ហើយ​និង​យុទ្ធនាការ​ដោយ​ជោគជ័យ​ជាច្រើន​លើក​ទៀត ធ្វើ​អោយ​ព្រះអង្គ​អាច​ត្រួតត្រា​បាន​គ្រប​ដណ្ដប់​លើ​វាល​ទំនាប​ទន្លេ​មេណាម ទាំង​មូល និង​វាល​ទំនាប​ទន្លេ​មេគង្គ​រហូត​ដល់​ហ្លួង​ព្រះ​បាង។ ក្នុង​វិស័យ​សំណង់ ព្រះបាទ​សូរ្យវរ្ម័នទី១ ទំនង​ជា​បាន​ស្ថាបនា​បង្ហើយ​ប្រាសាទ​ភិមាន​អាកាស ប្រាសាទ​តាកែវ និង​គោបុរៈ នៃ​រាជវាំង។ ក្រៅ​ពី​នេះ ព្រះអង្គ​បាន​កសាង​ប្រាសាទ​ភ្នំ​ជីសូរ ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ និង​ព្រះ​ខ័ន​កំពង់ស្វាយ។
គឺ​ព្រះបាទ​សូរ្យវរ្ម័នទី១ នេះ​ហើយ​ដែល​បាន​រៀប​ចំ​គម្រោង​ប្លង់​ទីក្រុង​អង្គរ​ទី​២ ដែល​មាន​ប្រាសាទ​បាពួន ជា​ស្នូល ហើយ​ដែល​ត្រូវ​បាន​កសាង​អោយ​សម្រេច​ដោយ​ព្រះរាជបុត្រ ឬ​ចៅ​ក្មួយ​របស់​ព្រះអង្គ ដែល​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ។
ក្នុង​ផ្នែក​សាសនា​វិញ ព្រះបាទ​សូរ្យវរ្ម័នទី១ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដំបូង​គេ​បង្អស់ ដែល​កាន់​ព្រះពុទ្ធ​សាសនា​មហាយាន។ ក្នុង​រាជ្យ​ព្រះអង្គ​ក៏​ដូច​ជា​រាជ្យ​មុនៗ​ដែរ ថ្វី​ត្បិត​តែ​ព្រះអង្គ​កាន់​ពុទ្ធ​សាសនា ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ព្រហ្មញ្ញសាសនា និង​សាសនា​ឯ​ទៀត​ដូច​គ្នា។
ជាក់ស្តែង ព្រះអង្គ​ទ្រង់​ចាត់​ចែង​អោយ​មន្ត្រី​របស់​ព្រះអង្គ​ជួស​ជុល​បូជនីយដ្ឋាន និង​បដិមា​ផ្សេងៗ​ខាង​ព្រហ្មញ្ញសាសនា ក្នុង​រាជធានី​ដែល​ខូចខាត​ដោយ​សង្គ្រាម​ស៊ីវិល ជាដើម។ ហើយ​ក៏​មាន​ចំណារ​នៃ​សិលាចារឹក​ខ្លះ​បាន​អោយ​ដឹង​ថា ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ពួក​កាន់​សាសនា​ព្រាហ្មណ៍ និង​កាន់​សាសនា​ព្រះពុទ្ធ​នៃ​យាន​ទាំង​ពីរ បាន​រួម​រស់​ដោយ​សុខសាន្ត​ជាមួយ​គ្នា​ទៀត​ផង។ ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១០៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា និវាន៌បទ៕

ការរៀបចំអរោគ្យសាលានាសម័យព្រះបាទជ័យវរ្ម័នទី ៧


មន្ទីរពេទ្យ ឬអរោគ្យសាលា ចំនួន ១០២ ត្រូវបានគេស្គាល់-ដឹងចាប់ពីឆ្នាំ ១៩០២ តាមរយៈផ្ទាំងសិលាចារឹកនៅស្រុកសាយហ្វុង ប្រទេសឡាវ/លាវ បច្ចុប្បន្ន។ សូមរំលឹកថា ដូចបានពោលខាងលើ អរោគ្យសាលា និងធម្មសាលានៅក្នុងប្រទេសឡាវ/លាវ និងថៃបច្ចុប្បន្ន គឺជាភ័ស្តុតាងនៃវត្តមានខ្មែរ ក្នុងតំបន់នេះ ដែលធ្លាប់ជាភាគមួយនៃដែនដីខ្មែរពីបុរាណ កាល ។ យោងលើស្លោក XLV នៃសិលាចារឹកនេះ យើងឃើញក្នុងអរោគ្យសាលានីមួយៗ មានគ្រូពេទ្យ ២នាក់ អមដោយស្ត្រីពីរនាក់ និង មនុស្សប្រុសម្នាក់ គ្រូថ្នាំពីរនាក់នៅឃ្លាំងសម្រាប់ចែកចាយថ្នាំសង្កូវ, អ្នកដាំស្លពីរនាក់គឺជាអ្នកសំអាត ផង។ អ្នកមើលជម្ងឺ (គិលានុបដ្ឋាក) ចំនួន ១៤ នាក់, ស្ត្រីចំនួន ៨នាក់ សម្រាប់ដាំទឹក, កាន់ថ្នាំ និងបុកស្រូវ។យ៉ាងណាមិញ មានមនុស្សចំនួន ៦៦នាក់ទៀត ដែលជាអ្នកធ្វើការក្នុងមន្ទីរពេទ្យដែលរស់នៅក្នុងទីក្រុង ដែលមិនបានទទួលការឧបត្ថម្ភ ចំណាយដោយខ្លួនឯង។ បន្ទាប់មកទៀត យើងឃើញមានអាចារ្យចំនួនពីរ ដើម្បីពិធីកម្ម ហើយហោរាសាស្ត្រម្នាក់ ដោយហេតុថា ប្រភេទជម្ងឺ, ការធ្វើវិភាគ ដើម្បីមើលការវិវត្តរបស់វា និងការថែទាំ ពឹងពាក់លើពេលវេលា ដែលរោគបានផុសចេញ។អ្នកដែលទទួលការព្យាបាលរៀងរាល់ថ្ងៃ ឬក៏ក្នុងឱកាសណាមួយក្នុងឆ្នាំ នូវឧបភោគបរិភោគធម្មតា ដូចជា ឡាវហាវ, វ៉ាន់ស៊ុយ, ក្រវាញ, ខ្ញី, បាយ, ប្រេង, ស្ក, ទឹកឃ្មុំ, ក្រមួន, ខ្ទឹម, អប់ទឹកខ្មេះ, ល្ង និងផ្លែពុទ្ទ្រា៘ និងឧបភោគ ដូចជាសម្លៀកបំពាក់, ថ្នាំ ដែលមានចំនួនត្រូវបានកំណត់ត្រឹមត្រូវ។ វត្ថុទាំងនោះ ត្រូវវាស់ប្រគល់អោយអ្នកជម្ងឺដោយទៀងទាត់ណាស់។
                                      
ម្យ៉ាងវិញទៀត យើងក៏ដឹងផងដែរថា ថ្នាំសម្រាប់ព្យាបាលជម្ងឺមាន ៣៦ប្រភេទទាំងអស់ ដែលគេប្រើប្រចាំថ្ងៃក្នុងមន្ទីរពេទ្យនីមួយក្នុងចក្រភពកម្ពុជទេស។ជាព័ត៌មានពិស្តា យើងសូមរំឮកឡើងវិញនូវលទ្ធផលនៃការស្រាវជ្រាវរបស់លោកហ្សក ស៊ឺដេស (Cf. អំពីមហាក្សត្រមួយអង្គក្នុងក្រុងកម្ពុជា ព្រះបាទជ័យវរ្ម័នទី ៧ ប្រែដោយជុំ ម៉ៅ ឆ្នាំ ១៩៣៥ ភ្នំពេញ) ’មនុស្សទាំង ៤ពួក អាចនឹងចូលមកឲ្យគេរក្សារោគក្នុងទីនេះបានគ្រប់គ្នា។ មានគ្រូពេទ ២នាក់ ក្នុងពេទ្យម្នាក់មានមនុស្សក្រោមបង្គាប់ជាច្រើន គឺប្រុសម្នាក់ ស្រីពីរនាក់ ដែលត្រូវបានតាំងទីលំនៅក្នុងទីនោះ មេឃ្លាំង ២នាក់ មានមុខក្រសួងត្រូវចែកថ្នាំ ចុងភៅ ២នាក់ ដែលមានំណាច ត្រូវបានអុស និងទឹក ហើយត្រូវធ្វើការបោសសំអាតមន្ទីរព្យាបាលផង អ្នកបម្រើប្រុស ២នាក់ រៀបចំដង្វាយព្រះ ដែលត្រូវបានថ្នាំសង្កូវ និងអុស អ្នកព្យាបាលរោគ ១៤នាក់ចែកថ្នាំ ស្រី នាក់ មានមុខក្រសួងត្រូវដាំទឹកក្តៅ និងបុកថ្នាំ ស្រី ២នាក់ សម្រាប់បុកស្រូវទាំងអស់ ត្រូវប្រើអ្នកបម្រើស្រី ៨នាក់ ដែលត្រូវបានតាំងលំនៅក្នុងមន្ទីរ គឺ២នាក់ ១បន្ទប់។ ចំនួនមនុស្សទាំងអស់ ដែលត្រូវមានលំនៅក្នុងរោងព្យាបាល ត្រូវ៣២នាក់។ ម្យ៉ាងវិញទៀត នៅមានមនុស្សបំរើ៦៦នាក់ទៀត ដែលនៅ ដោយចេញសោហ៊ុយខ្លួនឯង។ រួមទាំងអស់ត្រូវ ៩៨នាក់” ម្យ៉ាងវិញទៀត ប្រកាសនៃរោងព្យាបាល ដែលមានចំនួនទាំង ១០២ ទូទាំងចក្រភពខ្មែរ ក៏បានឲ្យដឹងថា ព្រះរាជហឫទ័យរបស់ព្រះបាទជ័យវរ្ម័នទី៧ ’ពេញដោយសេចក្តីមេត្តា ដើមសេចក្តីសុខចំរើនដល់លោកទាំងមូល។ ព្រះមហាក្សត្រទ្រង់ធ្វើសេចក្តីឧទ្ទិស ដូច្នេះថា សត្វទាំងអស់ដែលលិចលង់ក្នងសមុទ្រ គឺវដ្តសង្សារ សូមឲ្យខ្ញុំព្រះករុណាខ្ញុំ ស្រោចស្រង់បានដោយអំណាចអំពើដ៏ប្រសើរនេះ។ សូមឲ្យក្សត្រគ្រប់អង្គក្នុងកម្ពុជទេស ដែលជាប់ដោយសេចក្តីល្អ ហើយដែលជាអ្នកជួយថែរក្សាការកសាងរបស់ខ្ញុំព្រះករុណាខ្ញុំបានដល់ទីដែលផុតចាកទុក្ខ ដែលគ្មានជម្ងឺមួយអន្លើ ដោយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី សេនាមាត្យ និងមិត្រសម្លាញ់ទាំងអស់គ្នា” (Cf. ហ្សក ស៊ឺដេស អំពីមហាក្សត្រមួយអង្គក្នុងក្រុងកម្ពុជា ព្រះបាទជ័យវរ្ម័នទី៧ ប្រែដោយជុំ ម៉ៅ ឆ្នាំ១៩៣៥ ភ្នំពេញ)។ ម្យ៉ាងវិញទៀត សិលាចារឹកប្រកាសទាំងនោះ ដែលមានសេចក្តីដូចៗគ្នាបានឲ្យដឹងទៀតថា អរោគ្យសាលាទាំងនោះ ស្ថិតនៅក្រោមសេចក្តីប្រសិទ្ធិនៃព្រះពោធិសត្វ ដែលមានព្រះនាមថា ភៃសជ្យគុរុ វៃទុរ្យប្រភា មានន័យថា ’គ្រូថ្នាំដែលមានពន្លឺដូចជាកែវដ៏ប្រសើរ”។ ថ្មីៗនេះ ការធ្វើកំណាយខាងបុរាណវិទ្យបានឲ្យដឹងថា ក៏បានរកឃើញផ្នូរកប់សពនៅជុំវិញនៃរោងព្យាបាលនាសម័យនោះផងដែរ៕ (ម.ត្រាណេ)

សិលាចារឹកសម័យព្រះបាទជ័យវរ្ម័នទី ៧ នៅលើប្រាសាទអង្គរវត្ត

ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងឃើញមានការបង្រួបបង្រួម និង ស្ថាបនាជាតិខ្មែរឡើងវិញ ហើយការអភិវឌ្ឍន៍ជាតិនេះមានកាន់តែខ្លាំងក្លាឡើងៗ នៅចុងសម័យវប្បធម៌បាយ័ន ។ ភស្តុតាងនៃសម្មិទ្ធ ផលសង្គមដំបូងបង្អស់ គឺការកសាងព្រះរាជធានី អង្គរធំ ដែលមានប្រាសាទ បាយ័ន ជាប្រាសាទរាជ បន្ទាប់ មកគឺប្រាសាទ តាព្រហ្ម ព្រះខ័ន និង បន្ទាយឆ្មារ ដើម្បីឧទ្ទិសបុណ្យកុសល ចំពោះអតីតព្រះរាជវង្សានុវង្សព្រម ទាំងមេទ័ព ដែលបានពលីជីវិត ក្នុងសង្គ្រាមរំដោះទឹកដីខ្មែរ ។ ដើម្បីពង្រីកអំណាច ព្រះមហាវីរក្សត្រអង្គ នេះបានកសាងនូវសាលាសំណាក់ (ធម្មសាលា) និងមន្ទីរពេទ្យ (អរោគ្យសាលា) ជាច្រើន ព្រមទាំងបានជួស ជុលឡើងវិញនូវមូលនិធិសាសនានាសម័យមុនៗទូទាំងដែនដីនៃកម្ពុជារដ្ឋ ។
ស្នាព្រះហត្ថដ៏ធំធេងទាំងនោះ ត្រូវបានអ្នកស្រាវជ្រាវខាងប្រវត្តិសាស្ត្របង្ហាញបញ្ជាក់តាមរយៈសៀវភៅ និងអត្ថបទមួយចំនួនរួចទៅហើយ ។ យ៉ាងណាមិញប្រជាជនខ្មែរយើង ក៏បានចារព្រឹត្តិការណ៍ទាំងនោះក្នុងក្រាំងមាសនៃពង្សាវ តារប្រចាំជាតិរបស់ខ្លួនផងដែរ ។
ហើយដូចយើងជម្រាបរួចមកហើយ ក្នុងសម័យបាយ័នសិល្បៈវប្បធម៌បច្ចេកទេស និងវិទ្យាសាស្ត្រខ្មែរបានឈានដល់ដំណាក់កាលកំពូល លើសសម័យមុនៗ ដោយសារព្រះមហាក្សត្រអង្គនេះ ឬ ក៏អ្នកប្រាជ្ញ ដែលរួមព្រះបរមកគ្រូ និង វិស្វករចំណានរបស់ទ្រង់បានបង្កើតនូវរចនាសម្ព័ន្ធថ្មីមួយ ដែលមានលក្ខណៈសំយោគរវាងលទ្ធិ ព្រះពុទ្ធសាសនាទាំងពីរនិកាយ និង ព្រហ្មញ្ញសាសនា ដែលជាត្រីវិស័យនៃការអភិវឌ្ឍន៍ប្រទេសជាតិ ។
ក្នុងអត្ថបទនេះ នឹងផ្តោត ការយកចិត្តទុកដាក់លើការឆ្លាក់ចារឹកខ្លីៗ មួយចំនួន នៅលើជញ្ជាំងប្រាសាទ អង្គរវត្ត ដែលរហូតដល់សព្វថ្ងៃពុំទាន់មាននរណាមួយចាប់អារម្មណ៍នៅឡើយ ។ ព្រោះគេបានចាត់ទុកថា ជាអក្សរដែលសរសេរក្នុងរាជរបស់ព្រះបាទសុរិយាវរ្ម័នទី២ ស្តេចស្ថាបនិកប្រាសាទអង្គរវត្ត ។
សូមរំលឹកថា តួអក្សរចារឹកទាំងនោះ ផ្ទាំងរូបនីមួយៗពាក់ព័ន្ធនឹងមេទ័ព ហើយមានសារៈសំខាន់ណាស់សម្រាប់ឈ្វេងយល់ពីហេតុការណ៍ប្រវត្តិសាស្ត្រ ដែលបានកើតឡើងក្នុងសម័យកាលនោះ ដូចជាវត្តមានរបស់កងទ័ពសៀមជាដើម ដែលបានចូលរួមក្បួនព្យុហ៍យាត្រា ។ គឺចំណុចនេះហើយដែលយើងសូមលើកមកពិនិត្យនៅទីនេះ ។
ជាបឋមយើងសូមលើកយកតួអក្សរចារលើប្រាសាទអង្គរវត្ត ដែលគេបានសន្មតដោយភាន់ច្រឡំថា ជាតួអក្សរចារក្នុងរាជរបស់ព្រះបាទសុរិយាវរ្ម័នទី២ ទៅធៀបទៅនឹងតួអក្សរដែលចារក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតួអក្សរទាំងឡាយ លើប្រាសាទ អង្គរវត្ត មានលក្ខណៈដូចគ្នា បេះបិទទៅនឹង អក្សររបស់ព្រះបាទជ័យវរ្ម័នទី៧។ ម្យ៉ាងវិញទៀត ដោយសារ តែតួរអក្សរទាំងនោះ មានទម្រង់ខុសគ្នានឹង តួសិលាចារឹក ដែលចារឹករបស់ព្រះបាទសុរិយាវរ្ម័នទី២ យើងពុំអាចចាត់ទុកថាអក្សរទាំងនេះស្ថិតក្នុងសម័យកាលតែមួយបានឡើយ ។
ខាងលើនេះ ធ្វើឲ្យយើងសន្និដ្ឋានបានថា អក្សរចារឹក នៅលើប្រាសាទ អង្គរវត្ត ត្រូវបានចារឡើង ក្នុងរាជរបស់ព្រះបាទជ័យវរ័ន្មទី៧ យ៉ាងប្រាកដ ។ ដោយផ្អែកលើលក្ខណៈនៃតួអក្សរបើទោះបីគ្មានការចុះកាលបរិច្ឆេទក៏ដោយ ។ នេះជាការរកឃើញរបស់យើង ។
យើងបានធ្វើការកត់សម្គាល់ថា ព្រះមហាក្សត្រជ័យវរ្ម័នទី៧ បានកាន់កាប់ទឹកដីដូនតារបស់ទ្រង់ឡើងវិញ ដោយទ្រង់បានកសាងឬជួសជុលមូលនិធិសាសនាឡើងវិញ ទូទាំងប្រទេស ជាពិសេសក្រោយពីទ្រង់ឡើងសោយរាជ្យសម្បត្តិ។ ព្រះអង្គមិនបានកសាងប្រាសាទអង្គរវត្តទេ ក៏ប៉ុន្តែព្រះអង្គយ៉ាងហោចណាស់ក៏បានឆ្លាក់ដោយប្រើតួអក្សរក្នុងសម័យរបស់ទ្រង់ ដើម្បីបង្ហាញប្រវត្តិរបស់ចម្លាក់នីមួយៗ ទុកជាប្រវត្តិសាស្ត្រដែរ ។ ហើយ ទង្វើបែបនេះ ក៏ត្រូវបានបន្តរហូតដល់សតវត្ស ទី១៥ ដែរ ជាពិសេសក្នុងរាជរបស់ ព្រះបាទអង្គច័ន្ទ ដែលបានបញ្ចប់ផ្ទាំងចម្លាក់ រួចរាល់ដែរ ពោលគឺបានបន្ដពី ព្រះបាទសុរិយាវរ្ម័នទី២ ដែលមិនបានបញ្ចប់នៅសតវត្សទី១២ ។
សូមរំលឹកថា ព្រះបាទសុរិយាវរ្ម័នទី២ ស្ថាបនិកប្រាសាទអង្គរវត្ត គឺជាស្តេចខ្មែរមួយអង្គរ ដ៏មានមហិទ្ធិឫទ្ធិដ៏អស្ចារ្យដែលបានឡើងសោយរាជ្យនៅ គ.ស ១១១៣ ដោយមានព្រះមរបនាមថាព្រះបរមវិស្ណុលោក។ រីឯព្រះបាទជ័យវរ្ម័ន ទី២ ព្រះអង្គសោយរាជ្យ នៅឆ្នាំ១១៦២ ចន្លោះ សតវត្សទី១២ និង ដើមសតវត្សទី១៣ ។ ដូច្នេះ តាមរយៈការឆ្លាក់ប្រវត្តិនៃរូបនីមួយៗ នៅលើជញ្ជាំងប្រាសាទ ដែលយើងអាចចាត់ទុកថា ជាការអភិរក្ស ឬ ការជួសជុល ឬ ក៏ជាការ សាងសង់បន្ថែម យើងឃើញព្រះទ័យ យកចិត្តទុកដាក់ របស់ព្រះបាទជ័យវរ្ម័នទី ៧ ទៅលើ ប្រាសាទសិលាដ៏ធំ សម្បើម និង សំខាន់ខាងលើនេះ ដែលជាកេរ្តិ៑៍ដំណែល របស់ដូនតាយ៉ាងប្រាកដ ៕ (ម.ត្រាណេ)

ព្រះបាទសុរិយាវរ្ម័នទី២

យើងបានជ្រាបហើយថា ប្រាសាទអង្គរវត្ត ដែលជាផ្នែកមួយយ៉ាងសំខាន់នៃប្រវត្តិសាស្ត្ររបស់ ប្រជាជនខ្មែរ ត្រូវបានកសាងឡើងដោយព្រះបាទសុរិយាវរ្ម័នទី២ ដែលជាស្តេចសឹក ដ៏ខ្លាំងពូកែនា សម័យអង្គរ ។ អត្ថបទដ៏ខ្លីនេះ ក៏មានការរួមចំណែកមួយក្នុងការស្វែងយល់អំពីព្រះជីវប្រវត្តិរបស់ស្តេច អង្គនេះ ។ យើងសង្ឃឹមថា នឹងអាចផ្តល់នូវចំណេះដឹងមូលដ្ឋានដល់អ្នកដែលប្រាថ្នាចង់យល់ពីប្រវត្តិ របស់ស្តេចខែ្មរអង្គនេះ ។
ជាបឋមសូមរំលឹកថា ព្រះបាទជ័យវរ្ម័នទី ៦ (១០៨០-១១០៣) ដែលស្ថិតក្នុងត្រកូលអភិជន ( មហិធវបុរ ) តំបន់ខាងជើង បានជ្រែករាជ្យហស៌វរ្ម័នទី ៣ (១០៦៦-១០៨០) ដោយមានព្រាហ្មណ៍ ទិវាករបណ្ឌិតជួយជ្រោមជ្រែង ក្នុងកិច្ចការនេះផង ។ ព្រះមហាក្សត្រខ្មែរនេះ មិនជាប់ខ្សែស្រឡាយ និង ព្រះរាជាមុនៗ ទេ ។ សូមរំលឹកថា ក្រោយពេលដែលព្រះអង្គសុគតនិងដោយព្រះអង្គគ្មានរាជបុត្ររាជ សម្បត្តិត្រូវធ្លាក់មកដល់ព្រះ យុវរាជជាអនុជ តែក្សត្រនេះសុគតមុនទទួលរាជ្យ ។ ដូច្នេះហើយបានជារាជសម្បត្តិ ត្រូវបានបង្វិលមកអោយ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ (១១០៧- ១១១៣) ដែលជាព្រះរាមនេះ បើយោងលើសិលាចារិកនៃប្រាសាទភ្នំព្រះវិហារ ។
នៅឆ្នាំ ១១១៣ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ត្រូវព្រះនត្តា(ចៅមា) គឺព្រះបាទសុរិយាវរ្ម័នទី២ ជ្រែករាជ្យ ។ ការបះបោរនេះ មានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ នេះបើតាមសិលាចារិកប្រាសាទព្រះ ជ័យវរ្ម័ន ទំព័រ ៣០៧ ទីបំផុតព្រះបាទធរណិន្ទ្រវរ្ម័នទី១ ត្រូវព្រះនត្តាធ្វើគត ដោយលោតទៅសម្លាប់ លើក្បាលដំរី ដូចគ្រុធសម្លាប់ពស់ បើយោងលើសិលាចារិកបានថាត ។
ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នយោបាយ និង ជីវភាពទូទៅ យើងអាចនិយាយបានថា ក្រោយ ដែលបានដណ្តើមរាជ្យពីព្រះបាទធរណិន្ទ្រវរ្ម័នទី១ មក ព្រះបាទសុរិយាវរ្ម័នទី២ បានបង្រួមរាជាណាចក្រ២ នេះបើយោងលើផ្ទាំងសិលាចារិកវត្តភូនៅប្រទេសលាវបច្ចុប្បន្នដែលវាជាភាគមួយនៃទឹកដីខ្មែរនាសម័យបុរាណ។ ចក្រភពខ្មែរក្នុងសម័យនោះ ប្រហែល ជាគ្រប់គ្រងដោយស្តេចតណវង្សនៃហស៌វរ្ម័នទី៣ នេះបើ តាមការស្រាវជ្រាវរបស់លោកស៊ឺដេស ។
ព្រះមហាក្សត្រអង្គនេះ ផ្ទុយពីស្តេចឯទៀត ដែលសោយរាជ្យមុនៗ ព្រោះព្រឹត្តិការណ៍ធំៗ ក្នុងរាជ្យព្រះអង្គ ឥតមានចារ លើថ្មជាអក្សរចារិកទេ ។ តែអាចដឹងប្រវត្តិព្រះអង្គខ្លះៗ ដោយសារកាលប្រវត្តិ របស់ប្រទេសជាគូប្រយុទ្ធចាស់ ហើយនឹងតាមឯកសារចិនតែប៉ុណ្ណោះ ។ ទ្រង់បាន បង្ក្រាបការបះបោរក្នុងស្រុក ដោយរៀបចំគ្រប់គ្រងប្រទេសឲ្យបានរុងរឿង ។ ឯវិស័យសេដ្ឋកិច្ច បញ្ហា លំបាកខាងផ្នែកជំនួញជាដើមត្រូវបានសម្រួលនៅរវាងឆ្នាំ (១១៣១-១១៤៧) ។
សំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ ព្រះបាទសុរិយាវរ្ម័នទី២ ជាព្រះមហាក្សត្រមួយអង្គបាន ត្រាស់បង្គាប់ឲ្យសាងប្រាសាទថ្មជាច្រើន ។ សំណង់ទាំងឡាយមានជាអាទិ៍ :
- ប្រាសាទតាកែវ ផ្តើមសាងក្នុងរាជ្យព្រះបាទសុរិយាវរ្ម័នទី១
- ភ្នំសណ្តាក់ (កំពង់ធំ) ផ្តើមក្នុងរាជ្យយសោវរ្ម័ន និង ជ័យវរ្ម័នទី៦
- វត្តភូ (នៅលាវ) ព្រះបាទជ័យទី៦
- បង្ហើយប្រាសាទព្រះវិហារ ព្រះបាទយសោវរ្ម័ន និង ព្រះបាទសុរិយាទី១
- បេងមាលា ព្រះបាទជ័យទី៦
សូមជម្រាបថាប្រាសាទខាងលើទាំងប៉ុន្មាននេះត្រូវបានស្ថាបនាបន្តពីស្តេចមុនៗ ក្រៅពីនេះយើងបានឃើញសំណង់ស្ថាបត្យកម្មមួយចំនួនទៀតដូចជា :
- ព្រះពិធូរ ក្នុងបរិវេណអង្គរធំ
- បន្ទាយសម្រែ ខាងកើតនៃបារាយ៍ខាងកើត
- ចៅសាយទេវតា ធម្មនន្ត នៅខាងកើតបរិវេណ អង្គរធំ
- ព្រះខាន់ (កំពង់ស្វាយ) (ភាគកណ្តាល កំពង់ធំ)
- ភិម៉ៃ (ភិមាយ) ក្នុងស្រុកសៀម នៅខេត្តនគររាជសីមាសព្វថ្ងៃ
- ប្រាង្គកណ្តាលនៃប្រាសាទបាគង
- ប្រាសាទអង្គរវត្ត
ក្នុងចំណោមប្រាសាទថ្មធំៗ មានតែវប្រាសាទអង្គរវត្ត ដែលជាប្រាសាទល្បីជាងគេ ក្នុងចំណោម ប្រាសាទធំៗរបស់ខ្មែរ។ តាមលោកស៊ឺដេសថា ប្រាសាទនេះសាងឡើងដើម្បីរំឮកជ័យជំនះ របស់ព្រះបាទសុរិយាវរ្ម័ន២ ហើយមិនអាច សាងមុនឆ្នាំ ១១១២ បានទេ យ៉ាងហោចណាស់ត្រូវសាងពីឆ្នាំ ១១១៥-១១៨០ ។ ឯលោក អៃ ម៉នីយេវិញ បានអះអាងថា តាមរូបរាងអក្សរ គេអាចស្មានបានថាសាងនៅក្នុង ស.វ.ទី ១២ ហើយយ៉ាងយូរណាស់បន្តរហូតមកដល់ពាក់កណ្តាលទី ១ នៃ ស.វ.ទី ១៣ ។
សិលាចារិកប្រាសាទ ព្រះវិហារ បញ្ជាក់ថា នៅឆ្នាំ ១១១៩ នៃ ព្រះបាទសុរិយាវរ្ម័នទី២ បានបង្គាប់ ឲ្យប្រមូលកម្មករ និងជាងចម្លាក់ ៣ ឬ ៤លើក ។ ដោយសំអាងលើសិលាចារិកនេះ និង រូបរាងនៃអក្សរយើង អាចសន្និដ្ឋានថា ប្រាសាទអង្គរវត្តជាប្រាសាទមួយ សាងក្នុងរាជ្យព្រះបាទ សុរិយាវរ្ម័នទី២ ។ ប្រាសាទអង្គរវត្ត នេះ មានសិល្បៈល្អដល់កម្រិតបរិមាណ ។ នៅតាមជញ្ជាំងពោរពេញដោយក្បាច់ចម្លាក់ពីជីវប្រវត្តិស្តេចខ្មែរ និង ចម្លាក់រឿងរាមមាយណៈ និង មហាភារត ស្របទៅតាមជំនឿសាសនាសម័យនោះ ដែលកាន់សាសនា ព្រាហ្មណ៍ គណៈវិស្ណុនេះឯង ។
ម្យ៉ាងវិញទៀត ក្រៅពីសំណង់ប្រាសាទអង្គរវត្ត ព្រះអង្គបានកសាងបង្ហើយប្រាសាទ ភ្នំព្រះវិហារ និង ប្រាសាទភិមាយ នៅក្នុងខេត្តនគររាជសីមាបច្ចុប្បន្ន ។ ម្យ៉ាងវិញទៀត សិលាចារិកព្រះវិហារបានបញ្ជាក់ ថា ក្នុងរាជ្យនេះ មានជីកស្រះ ជីកប្រឡាយទៀតផង ។ ខ្មែរយើងពូកែធ្វើនយោបាយទឹក ។ ប្រជារាស្ត្រអាច ធ្វើស្រែបាន ២ ឬ ៣ ដងដោយសារមានព្រែកនិងស្ទឹងធំៗ នំាអោយគេអាចដឹកថ្មសង់ប្រាសាទយ៉ាងស្រួល។
យើងសូមរៀបរាប់ពីទិវាករបណ្ឌិត ព្រោះព្រាហ្មណ៍រូបនេះ មានសកម្មភាពច្រើន ក្នុងការជួយ បំពេញស្នាព្រះហស្ថព្រះបាទសុរិយាវរ្ម័នទី២ ។  ​ទិវាករបណ្ឌិតព្រះបរមគ្រូរបស់ ព្រះបាទសុរិយាវរ្ម័នទី២​ ហើយនឹងជាអ្នករៀបចំពិធីអភិសេកទ្រង់ផង។

Thursday, September 8, 2016

PRASAT PHNOM CHISO


This is located at a height of 120m, on a mountain surrounded by rice­ field, in the province of Bati, now Ta Keo, a few kilometers to the west and a little north of the ancient capital of Angkor Borei. It seems to have been the first great monument erected by the Kings of Kambuja in the ancient Funan region. It i.s one of the most accessible and most visited monuments of Cambodia. It is now being restored. The monument consisted of the central sanctuary and its accessory edifices, surrounded by a series of galleries, forming an enclosure, about 45x50m in extent, oriented to the east, a long stairway and causeway , running down the east slope to the plain below, and some edifices along the causeway in the plain.
Two large rectangular brick libraries, on platforms, with long porticos
and stairway in front, were symmetrically placed and regularly oriented. They were lighted on each side by two highly-placed rectangular windows, with balusters. Two redented square brick towers, one on each side of the central sanctuary, were oriented to the east. Two other towers, by stairways with both the outside and the inside, as did the smaller halls on  each  side  of  them.  The short halls, extending to the corners, communicated by widows, two each, toward the east. The north and south sides were each divided into three galleries, which did not communicate with each other. The longer central galleries opened on the interior by a vestibule with stairway. Each was lighted by six balustered windows. The windows of the South side were square and normally placed, those of the north were rectangular and out of reach. These galleries are supposed to have been "palaces, "that at the North for the women. The end galleries were lighted from the interior. The two in the west-end opened by doors on the exterior, those at the east opened only by windows on the interior. They were of laterite, with sandstone 'foundations, doors windows, and decorations. The vaults, of corbelled brick, have fallen." It is the only specimen of long vaults in brick which the monuments of Cambodia present". Most of the decorations are unfinished and are said to be crude. The colonettes are octagonal, with rings. The lintels are of type IV, Indra on an elephant, the churning  of the  sea, Vishnu  on Ananta,  etc  . According to Coomaraswamy, the central sanctuary once held the figure of a seated king, probably  Suryavarman I, now  in the  Chicago Art Institute. A steep stairway, about 10 meters long, led down to a landing and then a succession of stairways and landing, with a laterite wall on each side, led down to a rectangular terrace, through densely -wooded slope, to the foot of a hill, from where a causeway, 215m long- one of the
longest   causeways   of  any  monument   of  Cambodia     led  to  a   great rectangular basin, now overgrown.
Two cruciform edifices stood exactly in the axis of this causeway, one a few meters from the foot of the hill, the other more than half way to the basin. The windows of their lateral wings faced each other. Lunet de Lajonquiere suggested that they may be entrances of the large enclosure of a palace which was never built.
similar but smaller, were just behind .them. The only dissymmetry was a single brick tower with a long porch, at the southeast corner of the central sanctuary. From its position it may have been the primitive sanctuary, older than the rest of the ensemble.
The galleries surrounding this enclosure have some points of difference
from any others in Khmer mi. The opposite sideswipe symmetrical or nearly so. The east and west sides were each divided into five halls. The long middle halls with long porches in place of Gopuras, communicated by stairways with both the outside and the inside, as did the smaller halls on each side of them. The short halls, extending to the corners, communicated only by widows, two each, toward the east. The North and south sides were each divided into three galleries, which did not communicate with each other. The longer central galleries opened on the interior by a vestibule with stairway. Each was lighted by six balustered windows. The windows of the South side were square and normally placed, those of the North were rectangular and out of reach. These galleries are supposed to have been "palaces, "that at the North for the women. The end galleries were lighted from the interior. The two in the West-end opened by doors on the exterior, those at the east opened only by windows on the interior.  They were of laterite, with sandstone foundations, doors windows, and decorations. The vaults, of corbelled brick, have fallen." It is the only specimen of long vaults in brick which the monuments of Cambodia present". Most of the decorations are unfinished and are said to be crude.The colonettes are octagonal, with rings. The lintels are of type IV, Indra on an elephant, the churning of the sea,Vishnu  on Ananta,  etc  .According  to Coomaraswamy, the central sanctuary  once  held the  figure  of  a  seated king,  probably Suryavarman I, now in the Chicago Art Institute. A steep stairway, about I0 meters long , led down to a landing and then a succession of stairways and landing, with a laterite wall on each side , led down to a rectangular terrace, through a densely -wooded slope, to the foot of a hill, from where a causeway, 215m long- one of the longest causeways of any monument of Cambodia- led to a great rectangular basin, now overgrown.
Two cruciform edifices stood exactly in the axis of this causeway one a few meters from the foot of the hill, the other more than half way to the basin . . The windows of their lateral wings faced each other.Lunet de Lajonquiere suggested that they may be entrances of the large enclosure of a palace which was never built.





Jayavarman VII

Reign 1181 – 1218
Predecessor Yasovarman II
Successor Indravarman II
Born 1125
Angkor, Khmer Empire
Died 1218 (aged 92–93)
Yaśodharapura, Khmer Empire
Consort Jayarachadevi, Indradevi
Full name
Jayavarthon
Father Dharanindravarman II
Mother Sri Jayarajacudamani
Religion Mahayana Buddhism
prev. Hinduism
Jayavarman VII was born around 1120 or 1125, son of King Dharanindravarman II (r. 1150 -1160) and queen Sri Jayarajacudamani. He married a very religious, strong-minded, and devote princess, Jayarajadevi, who exerted an important influence on him, both before he gained the throne and during the early years of his reign.

He was one of the most forceful and productive kings of the Khmer Empire of Angkor. He expanded the empire to its greatest territorial extent and engaged in a building program that yielded numerous temple, highways, rest houses, and hospitals.

Though practically nothing is known of Jayavarman's childhood and youth, it is clear that during his late 30s and early 40s he settled in the neighboring kingdom of Champa, in what is now the central region of Vietnam.

When his father died, his brother or cousin - Yasovarman - appears to have claimed the throne, in which Jayavarman seems to renounce and to have gone on a voluntary exile to Champa. He left his wife and went to Champa alone.

In 1166 Tribhuvanadityavarman, a court official, usurped the throne of King Yasovarman. When Prince Jayavarman received word of a palace rebellion, he hastened to return to Cambodia - perhaps to support King Yasovarman II or to assert his own rights to the throne. But his was too late. When he arrived, Yasovarman was already dead and the usurper firmly seated on the throne. Jayavarman seemed unwilling to attempt to overthrow Tribhuvanadityavarman by force; instead he decided to remain in his homeland and to await an opportunity to assert his own claim to the throne.

Some 12 years later, when Jayavarman was in his late 50s, that opportunity came as a result of a Cham invasion in 1177, which brought about the demise of Tribhuvanadityavarman, the sacking of Angkor, and its subjection to foreign rule. In this situation Jayavarman organized a struggle for independence and in less than five years he succeeded in driving out the invaders and establishing his hegemony over all his Cambodian rivals.

Finally in 1181, at the age of 61, he was crowned a sole king of Khmer Empire and began a brilliant reign of more than 30 years, during which he brought the empire to its zenith, both in terms of territorial expansion and of royal architecture and construction.

Jayavarman VII was a warrior. The greatest military achievement of his reign - perhaps the greatest of the entire history of Cambodia - was the capture and sack of the capital of its rich and powerful neighbor, Champa, in 1190. His military activities also bringing southern Laos, portions of the Malay Peninsula and Burma under his control.

But increasingly he devoted his energies and organizational capacities to the kind of religious and religio-political construction projects that had been carried on by his royal predecessors. He built a large number of awesome new temples, including the Bayon, a distinctively Mahayana Buddhist central pyramid temple designed to serve as the primary locus of the royal cult and also as his own personal mausoleum; personal funerary temples of the Mahayana type, which were dedicated to his mother and father; and a series of provincial temples, which housed reduced replicas of the Royal Buddha. He rebuilt the city of Angkor Thom and rebuilt and extended the system of highways, which radiated outward from the Bayon and the royal palace and reached far into the provinces. In addition, he constructed 121 rest houses along these roads.

During his reign, the King built 102 hospitals, which he dispersed throughout his kingdom. Those hospitals were built in an attempt to improve conditions of the King's subject.

Jayavarman succeeded during his lifetime in creating a legacy that few monarchs in Khmer history have been able to equal. He was more than 90 years old when he died in around 1215.


"In 1190, King Sri Jaya Indravarman ong Vatuv made was against the King of Kambujadesa. The latter sent the Prince (Vidyanandana) at the head of the troops of the Kambuja to take Vijaya and defeat the king. He captured the king and had him conducted to Kambujadesa by the Kambuja troops. He proclaimed Suryajavarmadeva Prince In, brother-in-law of the king of Kambujadesa, as king of the city of Vijaya." Inscription referring to the capture of Cham city by King Jayavarman VII

"On the great routes there are places of rest like our post relays" Chou Ta-kuan referring to the rest houses.

"He suffered from the maladies of his subjects more than from his own; for it is the public grief which makes the grief of kings, and not their own grief." Inscription referring to the hospitals.

"asceticism, her virtuous conduct, her tears, her likeness to Sita, found by her husband and then separated from him, her body thinned by observances, her religion, her devotion to him, her joy at this ultimate return." Inscription describing Queen Jayarajadevi after her husband went into exile.

Dharanindravarman II

Dharanindravarman II
King
Reign Khmer Empire: 1150 - 1160
Predecessor Suryavarman II
Successor Yasovarman II
Dharanindravarman II (Khmer: ធរណីន្ទ្រវរ្ម័នទី២; also titled Paramanishkalapada) was king of the Khmer Empire from 1150 to 1160.

He married the daughter of Harshavarman III, Princess Sri Jayarajacudamani. Their son Jayavarman VII was born by

Dharanindravarman II was a cousin of the king he succeeded, Suryavarman II