ភាគ១១
ព្រះអង្គ ស៊ូ ក្រោយដណ្តើមមាតាមកវិញ ក៏បើកការវាយលុកព្រះអង្គ នន់ ប្អូនជីដូនមួយ
*កំណត់សម្គាល់ប្រវត្តិសង្ខេបរាជវង្សខ្មែរ និងការសោយរាជ្យចាប់ពីព្រះបាទជ័យជេដ្ឋាទី២ និងសង្គ្រាមដណ្តើមរាជ្យ
១- ព្រះបាទជ័យជេដ្ឋាទី២ (១៥៧៦-១៦២៨) សោយ្យរាជ្យបាន១០ឆ្នាំ
- មានព្រះអនុជមួយអង្គគឺព្រះឧទ័យ
- នៅឆ្នាំ១៦២៤ មានមហេសី ចូវ ជនជាតិអាណ្ណាមនិង មហេសីមានបុត្រីមួយអង្គ "ញ៉ាក្សត្រី”
- មានបុត្រ៣ អង្គជាមួយមហេសីផ្សេងទៀត បុត្រទាំងនេះមាន៖ ចៅពញាតូ , ចៅពញានូ , ចៅពញាច័ន្ទ
- មានបុត្រីមួយអង្គជាមួយមហេសីផ្សេងទៀត ព្រះនាងបុប្ផាវត្តី
២- ព្រះអនុជរបស់ជ័យជេដ្ឋាទី២ គឺព្រះឧទ័យមានបុត្រ៤អង្គ៖ ពញានន់ , ពញាសូ , ពញាតន់ , និង ពញាអ៊ឹម
- ពញានន់ មានបុត្រឈ្មោះ បទុមរាជា
- ព្រះអង្គអ៊ឹម មានបុត្រឈ្មោះ ព្រះអង្គនន់
-ព្រះអង្គ សូ មានបុត្រ បីអង្គគឺ៖ កែវហ្វាអង្គជី , ព្រះអង្គស៊ូ និង ព្រះនាងស្រីធីតារាជ
*ស្តេចសោយរាជចាប់ពីព្រះបាទជ័យជេដ្ឋាទី២មកមាន៖
១) ព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) ចូលទិវង្គតដោយជម្ងឺ
២) ព្រះឧទ័យ (ប្អូនជ័យជេដ្ឋាទី២) គ្រប់គ្រងរាជ្យបណ្តោះអាសន្ន
៣) ពញាតូ (បុត្រព្រះជ័យជេដ្ឋាទី២ សោយទិវង្គតដោយការធ្វើឃាតពីព្រះឧទ័យត្រូវដណ្តើម មហេសីគ្នាព្រះនាងវត្តី (ព្រះនាងវត្តី គូដណ្តឹងព្រះអង្គតូ)
៤) ព្រះអង្គពញានូ (ប្អូនព្រះអង្គតូបុត្រជ័យជេដ្ឋាទី២ សោយរាជ្យបាន៥ឆ្នាំ ចូលទីវង្គតដោយជម្ងឺ)
៥) ព្រះអង្គ នន់ (បុត្រច្បងព្រះឧទ័យសោយរាជ្យ១៦៤២ រំលងបុត្រារបស់ជ័យជេដ្ឋាទី២ គឺព្រះអង្គពញាច័ន្ទ។ ពញាច័ន្ទខឹងសម្លាប់ពញានន់ប្អូនជីដូនមួយនិងឳពុកមា(ព្រះឧទ័យ)
៦) ព្រះអង្គពញា ច័ន្ទ (សោយរាជ្យ ១៦៤២-១៦៥៩)ចូលទីវង្គត់ដោយជំនួយទ័ពយួនរបស់ពញាសូ និង ពញាតន់ (កូនព្រះឧទ័យ និង ជាជីដូនមួយខ្លួន) ចាប់ដាក់ទ្រុងដែកទៅស្រុកយួន ។ ក្រោយមកបញ្ជូនមកវិញសុគតតាមផ្លូវដោយជម្ងឺ)
៧) ព្រះអង្គសូ (បុត្រព្រះឧទ័យឈ្នះសង្គ្រាមឡើងសោយរាជ្យ១៩៥៩ (សោយរាជ១៦ឆ្នាំ) នៅឧដុង្គមានជ័យ។ ព្រះអង្គ សូ ត្រូវកូនប្រសារនិងត្រូវជាក្មួយបង្កើត(កូនព្រះអង្គនន់) ឈ្មោះ បទុមរាជា ក៏ធ្វើគត់ឳពុកក្មេក និងត្រូវជាអ៊ុំខ្លួន ។
- ព្រះអង្គតន់ប្អូនព្រះអង្គសូ ហើយ ត្រូវជាពូព្រះអង្គ បទុមរាជា ក៏នាំព្រះអង្គនន់ជាក្មួយ(កូនព្រះអង្គអ៊ឹម)ទៅស្រុកយួន។
-ព្រះអង្គកែវហ្វ៊ាអង្គជី និងព្រះជ័យជេដ្ឋា អង្គស៊ូ ជាបុត្រាព្រះអង្គសូ
៨) បទុមរាជាកូនអង្គនន់ ត្រូវអគ្គមហេសីព្រះអង្គសូ ដែលខ្លួនយកធ្វើមហិសីក៏ឃុបឃិតជាមួយទ័ពចាមធ្វើគត់ក្រោយសោយរាជ្យបាន៥ខែ
៩)ព្រះអង្គកែវហ្វ៊ាអង្គជី បុត្រាអង្គសូ ជាបងប្រុសនាងស្រីធីតារាជ និងជាបងថ្លៃបទុមរាជាក៏បានសោយរាជ្យបន្ត
-ព្រះអង្គតន់ប្អូនព្រះអង្គសូដែលភៀសព្រះកាយទៅស្រុកយួនក៏នាំទ័ពយួនមកដណ្តើមរាជពីព្រះអង្គកែវហ្វ៊ាអង្គជីជាក្មួយ
-ព្រះអង្គតន់ សុគតដោយជម្ងឺក៏ផ្តាំទ័ពយួនឲ្យវាយដណ្តើមរាជ្យពីព្រះអង្គកែវហ្វ៊ាអង្គជីមកឲ្យព្រះអង្គនន់ជាក្មួយ (កូនព្រះអង្គអ៊ឹម) ឲ្យបាន។
(តពីភាគ១០) សម្តេចព្រះ ជ័យជេដ្ឋា ទូលថា កាលដែលព្រះវរមាតាព្រាត់ទៅទ្រង់ពុំហ៊ានលើកទ័ពវាយប្រហារភ្នំពេញ និង ជ្រោយចង្វានោះទេ ដោយខ្លាចក្រែងលោគេធ្វើទុក្ខបុកម្នេញព្រះវរមាតា។ ប៉ុន្តែបានព្រះវរមាតាយាងចេញផុតមកហើយ និង ចាត់សេនាទាហានឲ្យទៅវាយប្រហារព្រះអង្គ នន់ ។ ស្តេចទាំងពីរព្រះអង្គក៏ទ្រង់ធ្វើដំណើរទៅកាន់បន្ទាយកណ្តោលប្រាំដំឡឹងវិញ។ លុះទៅដល់បន្ទាយកណ្តោលប្រាំដំឡឹងវិញហើយ សម្តេចព្រះជ័យជេដ្ឋាទ្រង់ចាត់ឲ្យកញ៉ា ឧទ័យធិរាជ សោម នាំសេនាទាហានទៅបោះទ័ពនៅចុងក្បែរខាងលិច។
ចំណែកខាងសម្តេចព្រះបុទមរាជា មហាឧបយោវរាជអង្គ នន់ លុះទ្រង់ជ្រាបថា កងទ័ពរបស់ទ្រង់តាមចាប់សម្តេចព្រះ ទាវ ពុំទាន់ ទ្រង់ក៏ខ្ញាល់ខ្លាំងណាស់ ហើយទ្រង់បញ្ជាឲ្យធ្វើទោសប្រហារជីវិត ដល់សេនាទាហានដែលយាមល្បាតព័ទ្ធជុំវិញ ប៉ុន្តែមេទ័ពយួនឈ្មោះ អុងធម្មោ សូមអង្វរករទុកជីវិតក្រុមទាហានទាំងនោះ កែខ្លួនឡើងវិញបានដើម្បីធ្វើការបំរើរាជការ ហើយអាចបញ្ជូនទៅច្បាំងយកជ័យជំនះបាន។ ព្រះអង្គទ្រង់សណ្តាប់ហើយបាត់ខ្ញាល់ ទើបបញ្ជាឲ្យឧកញ៉ាស្រីអធិរាជ្យ សួស និងឧកញ៉ា តេជោស្រី ដឹកនាំទ័ព ១០,០០០នាក់ ឆ្លងទន្លេលើកទ័ពជាពីរផ្លូវ គឺមួយផ្លូវត្រូវទៅចំស្ទឹងទទឹងថ្ងៃ ហើយមួយផ្លូវទៀត តម្រង់ទៅចំក្រុងឧដុង្គមានជ័យ។
ចំណែកឧកញ៉ាឧទ័យធិរាជ សោម និងកងទាហានរបស់លោកខាងព្រះអង្គ ស៊ូ ដែលលើកទ័ពទៅចាំរាំងផ្លូវ បានដឹងថា ទ័ពត្រើយខាងកើត លើកមកជាពីរផ្លូវ ក៏បញ្ជាក្រុមទូកឲ្យទូលព្រះអង្គ ស៊ូ ហើយគេនាំគ្នាចូលទៅសម្ងំក្នុងព្រៃសិន ។ ព្រៃនោះស្ថិតនៅជិតភូមិបែកចាន ក្នុងខេត្តសំរោងទងស្តាំ ។ សម្តេចព្រះជ័យជេដ្ឋាអង្គ ស៊ូ ទ្រង់ជ្រាបហើយក៏បញ្ជាទៅពញាភក្តីសង្គ្រាម ហុក ឲ្យដឹកនាំទាហានចំនួន ១០,០០០នាក់ តម្រង់ទៅក្រុងឧដុង្គមានជ័យ ហើយចាត់ម៉ឺន គាំ ឲ្យនាំសេនាទាហានចំនួន៨,០០០នាក់ ទៅជួយឧកញ៉ាឧទ័យធិរាជនៅខេត្តភ្នំពេញ ។ ខណៈនោះទ័ពជួរខាងហ្លួងរាជ្យបានប្រទះ និង ទ័ពឧកញ៉ា តេជោធម្មោ ខាងព្រះបុទមរាជាអង្គ នន់ នៅវាលប៉ោងក្នុងខេត្តសំរោងទងឆ្វេង។ ទ័ពទាំងសងខាងបានច្បាំងគ្នានៅទីនោះយ៉ាងសាហាវ ។ ពេលនោះចៅពញា ហុក បញ្ឈប់ទ័ពមួយអន្លើសិន ទើបចាត់ទ័ពជាបីកងគឺៈ
១- កងកណ្តាល លោកបញ្ជាឲ្យទៅជួយវាយផ្ទប់ជាមួយ និង ទ័ពស្រួចខាងហ្លួងគ្រងរាជ្យ។
២-៣-ឯទ័ពឆ្វេងស្តាំ គឺទ័ពក្របីវាយផ្ទប់ទាំងសងខាងទ័ពទាំងបីកង លើកសង្ខុញសំរុករុលចូលប្រដាប់ ស្នា ធ្នូ សម្លាប់យ៉ាងកងរំពង។
ឯទ័ពខ្មែរយួនដែលមានចំនួនច្រើន កាលបើត្រូវគ្រាប់រំសេវស្លាប់មីរដេរដាស់ច្រើនពន់ប្រមាណនោះ ទ្រាំពុំបាន ក៏បរាជ័យរត់បែកខ្ញែកខ្ចាត់ខ្ចាយអស់ទៅ ។
ចំណែកម៉ឺន គាំ និង សេនាទាហាន ៨,០០០នាក់ បានទៅជួយច្បាំងខាងទ័ពឧកញ៉ាជ័យធិរាជ តតាំង និងទ័ពយួនខ្មែរ នៅត្រង់ភូមិបែកចាន ។ ម្តងនេះទៀតទ័ពខាងព្រះអង្គ នន់ ទទួលបរាជ័យបែកខ្ចាត់ខ្ចាយឆ្លងទន្លេទៅជ្រោយចង្វាវិញ ។ ខ្លះទៀតរត់ឆ្លងទៅ មិនទាន់ត្រូវទ័ពខាងពញា ហុក ទាំងទ័ពខាងឧកញ៉ាឧទ័យធិរាជ កាប់សម្លាប់ទាំងយួនទាំងខ្មែរ ហើយនិងចាប់បានទូកជាច្រើនទៀត ។ រួចហើយក្រុមទ័ពទាំងពីចម្លងទាហានទៅវាយបន្ទាយជ្រោយចង្វាបន្តទៅទៀត។
ទ័ពខ្មែរយួនទាំងនោះ ពុំហ៊ានចេញមកតតាំងច្បាំង និង ទ័ពខាងព្រះអង្គ ស៊ូ ទេក៏នាំព្រះអង្គ នន់ ចុះនាវារត់ចោលបន្ទាយជ្រោយចង្វាឆ្លងទៅតាំងបន្ទាយនៅល្វាឯម បន្ទាប់មកព្រះអង្គ នន់ ទ្រង់នាំទ័ពទៅបោះបន្ទាយនៅឯខេត្តស្រីសឈរ ឯនោះវិញ។
លុះវាយកម្ទេចបន្ទាយជ្រោយចង្វាបានហើយ មេទ័ពទាំងពីរ គឺចៅពញ៉ា ហុក និងឧកញ៉ាធិរាជ សោម បានប្រមូលផ្តុំទ័ព និងគ្រឿងសាស្ត្រាវុធ រួចកៀរគ្រួសារអ្នកស្រុកឲ្យមករស់នៅត្រើយខាងភ្នំពេញនេះវិញ។បន្ទាប់មកគេចាត់ឲ្យឧកញ៉ាម៉ឺនចោម ចៃចុងរក្ស និងសេនាទាហានពីរនាក់ ទៅទូលព្រះជ័យជេដ្ឋាអង្គ ស៊ូ នៅឯព្រះពន្លាកណ្តោលប្រាំដំឡឹងឯនោះ ។ លុះព្រះអង្គ ស៊ូ ទ្រង់ជ្រាបពីការជោគជ័យនោះហើយ ទ្រង់ព្រះអំណរខ្លាំងណាស់ ទ្រង់ថ្លែងកោតសរសើរដល់មេទ័ពទាំងពីរ ព្រមទាំងសរសើរចៅភក្តីសង្គ្រាម ហុក ថាជាអ្នកមានសមត្ថភាពពេញបរិបូរណ៍ ល្មមទាំងធ្វើជាសេនាបតីបាន ទើបព្រះជ័យជេដ្ឋាអង្គ ស៊ូ ប្រទានសំពត់ហូល៥ដែលមានជរបីជាន់អាវផាយពីរប្រអប់ដាក់ថង់រងមួយសម្រាប់ ហើយពានដាក់ថង់រងនោះផង ដាវដងប្រាក់មួយ ប្រទានទៅចៅពញ៉ា ហុក ទុកជាគ្រឿងឥស្សរិយយសលើកទឹកចិត្ត។
ឯឧកញ៉ាឧទ័យធិរាជ សោម ទ្រង់ប្រទានសំពត់ហូលបី មានជរបីជាន់ អាវផាយមួយប្រអប់ប្រាក់បញ្ចុះថ្នាំរាជាវតីមួយសម្រាប់ជារង្វាន់លើកទឹកចិត្ត រួចហើយទ្រង់ប្រទានសំពត់ប្រាក់ជាច្រើន ជារង្វាន់ដល់នាយទ័ព តាមការហត់នឿយហើយនឹងកិច្ចការរាជការដែលគេបានបំរើ ។ រង្វាន់ទាំងអស់នោះទ្រង់ចាត់ទុកឲ្យម៉ឺនចោម ចៃចុងរក្ស នាំទៅជូនមេទ័ពទាំងពីរ ហើយ និង មេទ័ពទាំងនោះ។ ព្រះជ័យជេដ្ឋាអង្គ ស៊ូ បានសម្តែងសេចក្តីទុកចិត្តលើមេទ័ពទាំងពីរ ដែលបញ្ជាឲ្យយាមល្បាតគយគន់មើលស្រុកភ្នំពេញ កុំឲ្យសត្រូវចូលបាន។ បន្ទាប់មកព្រះអង្គ ស៊ូ ទ្រង់លើកព្រះរាជវាំងមកនៅក្រុងឧដុង្គមានជ័យវិញ ហើយទ្រង់បញ្ជាឲ្យសេនាទាហានយាមល្បាតតាមទន្លេរហូតដល់ជ្រោយចង្វាបង្កាក្រែងកងទ័ពខាងព្រះបុទមរាជាអង្គ នន់ លើកមកតាម។
នៅឆ្នាំ រោង សំរិទ្ធស័ក គ.ស ១៦៨៨ ព្រះអង្គ អី ជាព្រះរាជទេពី របស់សម្តេចព្រះជ័យជេដ្ឋាអង្គ ស៊ូ ប្រសូតបានបុត្រីមួយអង្គព្រះនាមអនុជជាតិក្សត្រី ។ នៅឆ្នាំនោះព្រះអង្គ ស៊ូ មានអាពាធកើតអុតធំ ហើយក៏បានបង្វែររាជសម្បត្តិទៅថ្វាយព្រះវរមាតា គ្រងរាជ្យជំនួសបីខែ ។ លុះបានជាសះស្បើយពីរោគាពាធនោះហើយទ្រង់មានទ័យជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចង់បំពេញផ្នួសជាភិក្ខុនៅវត្តព្រះសុគន្ធមានបុណ្យចំនួនមួយសប្តាហ៍ ។ លុះដល់ឆ្នាំ ម្សាញ់បញ្ចស័ក គ.ស ១៦៨៩ មាននាយទ័ពពីរនាក់ គឺសម្តេចចៅពញា នូ និង ចិន តាន់ចុងអៀ តូចចិត្តនឹងព្រះជ័យជេដ្ឋាពីការខំប្រឹងនឿយហត់ខ្លាំងក្នុងកិច្ចការសង្គ្រាមជាច្រើនលើក ច្រើនគ្រាណាស់ក៏នៅតែព្រះអង្គ ស៊ូ មិនទំនុកបំរុងឲ្យសមតាមគុណបំណាច់ដែលអ្នកទាំងពីរបានធ្វើពលីកម្មនោះទេ ។ ផ្ទុយទៅវិញទ្រង់ប្រទានតែដល់ចៅពញា ហុក និង ឧកញ៉ាឧទ័យធិរាជ សោម ជារង្វាន់ដ៏ច្រើន។
មេទ័ពទាំងពីទ្រាំនៅពុំបាន ក៏បញ្ចុះបញ្ចូលបក្សពួកអ្នកស័គ្រចិត្តបានចំនួន ១៥០នាក់ រត់ទៅចូលខាងព្រះអង្គ នន់ ឆ្លងទៅខាងត្រើយល្វាឯម ។ សម្តេចព្រះបុទមរាជាអង្គ នន់ ទ្រង់ទទួលរាក់ទាក់ឲ្យចូលជាបក្សពួករបស់ខ្លួន ហើយទ្រង់សរសើរថា សម្តេចចៅពញា នូ នេះជាមនុស្សចាស់តាំងពីសម្តេចព្រះវរមាតាបិតារបស់ទ្រង់មក ដូច្នេះនាយទ័ពទាំងនេះគួរបានទទួលរាប់អាន។
បន្ទាប់ពីនាយទ័ពទាំងពី រត់ចូលទៅខាងសត្រូវជាយូរបន្តិចមកទើបពលសេនាខាងព្រះអង្គ ស៊ូ បានដឹងថាអ្នកទាំងពីរក្បត់ហើយគេនាំយករឿងនេះទូលព្រះជ័យជេដ្ឋាអង្គ ស៊ូ ឲ្យទ្រង់ជ្រាប។
បន្ទាប់ពីបានស្តាប់ហេតុការណ៍ ចំឡែកនោះមកព្រះអង្គ ស៊ូ ទ្រង់ខ្ញាល់ខ្លាំង ហើយក៏ទ្រង់ត្រាស់ឲ្យប្រមូលកងសេនាទាហានហើយស្បៀងអាហាររៀបចំទូកសំប៉ាន ព្រមទាំងគ្រឿងសាស្ត្រាវុធ ឲ្យលើកទៅវាយទ័ពខាងព្រះបុទមរាជាអង្គនន់ ។ ពេលនោះព្រះអង្គ នន់ ទ្រង់ជ្រាបដំណឹងអំពីការដែលព្រះអង្គ ស៊ូ លើកទ័ពមកក៏ព្រះអង្គ នន់ រីករាយសប្បាយក្នុងព្រះទ័យខ្លាំងណាស់មានអំនួតឡើងថា ព្រះជ័យជេដ្ឋាអង្គ ស៊ូ នេះច្បាស់ជាថយកម្លាំងហើយ ពីព្រោះសម្តេចចៅពញា នូ ហើយនិង ចិន តាន់ចុងអៀ ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើននោះ បានរត់ភឿសខ្លួនមកខាងយើងហើយ។ បន្ទាប់មកព្រះអង្គ នន់ ក៏រៀបចំទ័ពទីងប្រកបដោយពលសេនាសន្ធឹកសន្ធាប់ ចេញទៅទទួលតតាំង ដើម្បីកុំឲ្យសត្រូវឆ្លងទន្លេមកបានឲ្យសោះ ។
ទ្រង់មានគំនិតថា ដេញព្រះជ័យជេដ្ឋាអង្គ ស៊ូ នោះឲ្យខ្ចាត់ចេញពីនគរ ហើយទ្រង់មានបំណងទៅគង់ក្នុងព្រះបរមរាជវាំងឧដុង្គមានជ័យវិញ ។ ពេលនោះ អុងធម្មោយល់ព្រមហើយព្រះអង្គក៏ព្រមចាត់ឲ្យសម្តេចចៅពញា នូ ហើយនិង ចិន តាន់ចុងអៀ ដឹកនាំទ័ពចេញតាមផ្លូវត្រី នៅត្រើយល្វាឯមទើបរៀបចំកងទ័ព ឲ្យទៅវាយបំបែកកងបន្ទាយជ្រោយចង្វា។ ពេល នោះចៅពញា ហុក ដែលនៅប្រចាំការបន្ទាយជ្រោយចង្វា កាលបើឃើញទ័ពត្រើយខាងកើតច្រើនសន្ធឹកសន្ធាប់មកហើយ ក៏គិតស្មានថា ស្តេចព្រះបុទមរាជាអង្គ នន់ ស្តេចមកជាមួយផងដែរក៏ពុំហ៊ានចូលទៅច្បាំងទេ បែរជានាំទ័ពឆ្លងពីបន្ទាយជ្រោយចង្វាមកចូលរួមទ័ពជាមួយឧកញ៉ាឧទ័យធិរាជ សោម នៅភ្នំពេញវិញ មេទ័ពទាំងពីរប្រឹក្សា និង នាយទ័ពថា ព្រះអង្គ នន់ លើកទ័ពមកម្តងនេះ មានចំនួនច្រើនលើសលប់ណាស់ ហើយគេពុំមានឃើញមានទ័ពបន្ថែមជួយពីសម្តេចព្រះជ័យជេដ្ឋាអង្គ ស៊ូ ទៀតផង។ ដូច្នេះហើយទើបគេចាត់សេនាមួយកងឲ្យទៅសុំទ័ពបន្ថែមពីព្រះអង្គ ស៊ូ ទៀត ។
មេទ័ពទាំងពីរថយទ័យឲ្យឆ្ងាយពីទន្លេចតុមុខ បន្តិចទុកតែទ័ពចំនួន២,០០០នាក់ ចាំរក្សាបន្ទាយភ្នំពេញ និងចាំទទួលច្បាំង និង ទ័ពត្រើយខាងកើត ដើម្បីកុំឲ្យទ័ពនោះឆ្លងឡើងគោកមករួច ទំរាំកងទ័ពបន្ថែម បញ្ជូនពីក្រុងឧដុង្គមានជ័យមកដល់លុះបានប្រឹក្សាយល់ព្រមតាមពាក្យសំដីរួចស្រេចអស់ហើយ គេថយទ័ពទៅបោះនៅស្ទឹងទទឹងថ្ងៃ ។ ពេលនោះព្រះអង្គ ស៊ូ ទ្រង់បញ្ជាឲ្យបញ្ជូនបន្ថែមទ័ពជើងទឹកចំនួន ៨,០០០នាក់ និងទ័ពជើងគោកចំនួន ៥,០០០នាក់ ប៉ុន្តែមិនទាន់មកដល់ភ្នំពេញនៅឡើយទេ។
ទ័ពយួនខាងព្រះអង្គ នន់ នាំគ្នាឆ្លងមកដល់ភ្នំពេញ ប៉ុន្តែមិនទាន់ប្រទះគ្នាទេ ពីព្រោះទ័ពចំនួន ២,០០០នាក់ របស់ចៅពញា ហុក និង ឧកញ៉ាឧទ័យធិរាជ ដែលនៅរក្សាបន្ទាយភ្នំពេញនោះមិនហ៊ានចូលប្រយុទ្ធ ក៏ដោះខ្លួនទៅរួមចូលជាមួយកងទ័ពធំ ។ទ័ពយួនលើដេញតាមច្បាំងនៅស្ទឹងទទឹងថ្ងៃទៀត ចៅពញា ហុក និង ឧកញ៉ា ឧទ័យធិរាជ ដឹកនាំកងទ័ពចូលប្រយុទ្ធកាប់សម្លាប់មីរដេរដាស នៅត្រង់មាត់បឹងខាងកើតស្ទឹងទទឹងថ្ងៃ ។ ទ័ពយួនទ្រាំពុំបានក៏ដោះខ្លួនថយទៅបន្ទាយជ្រោយចង្វា ហើយខ្លះទៀត ទៅត្រើយល្វាឯម ។
Monday, February 27, 2017
ព្រះវិហារ
ប្រាសាទព្រះវិហារ
កសាងឡើងដោយ
ព្រះបាទ យសោវរ្ម័នទី១ (៨៨៩-៩០០)
ព្រះបាទសុរិយាវរ្ម័នទី១ (១០១០-១០៥០ គ.ស)
ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៧)
ព្រះបាទសុរិយាទី២ (១១១៣-១០៥០)
ឧទ្ទិសថ្វាយព្រះសិខរេស្វរ:
ប្រាសាទព្រះវិហារជាស្នាដៃកសាងឡើងដោយព្រះមហាក្សត្រខ្មែរជាបន្តបន្ទាប់ជាច្រើនជំនាន់មកម្ល៉េះ។
ព្រះបាទយសោវរ្ម័នព្រះមហាក្សត្រខ្មែរដែលបានចាប់ផ្តើមសាងយសោធបុរៈ
ឬ ទីក្រុងអង្គរ ព្រះអង្គបានចាប់ផ្តើមសាងសង់ប្រាសាទដ៏ធំសម្បើមនេះនៅចុងសតវត្សរ៍ទី៩
នៃគ.ស។
ស្លាកស្នាមនៃព្រះហស្ថនេះ
អាចឃើញតាមរយៈសិលាចារឹកប្រាសាទនេះជាច្រើន និងចម្លាក់ទេវរូបប្រុសនិង ស្រីដែលគេធ្លាក់តាមចង្កេះភ្នំខាងស្តាំនៅមុខជណ្តើរប្រាសាទដែលសព្វថ្ងៃនៅក្នុងប្រទេសថៃ។
ប្រាសាទព្រះវិហារជាប្រាសាទភ្នំមួយដ៏ធំ
ដែលបែរមុខទៅទិសខាងជើង ។ តាមស្ថានភាពភូមិសាស្ត្រប្រាសាទព្រះវិហារត្រូវបានកសាងឡើងសម្រាប់ឧទ្ទិសថ្វាយព្រះសិខរេស្វរ:
គឺជាព្រះសិវៈជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនៃលោកយើងនេះ។ តាមពិតប្រាសាទនេះគ្រាន់តែផ្តើមឡើងដោយព្រះបាទយសោវរ្ម័នតែប៉ុណ្ណោះ
ក៏ប៉ុន្តែព្រះបាទសុរិយាវរ្ម័នទី១ (១០០២-១០៥០ គ.ស) ដែលជាអ្នកសាងសង់សំណង់បន្តវេននៅពេលព្រះអង្គមានអំណាចយ៉ាងរឹងប៉ឹងនៅឆ្នាំ១០១៨
នៃ គ.ស ។ នៅសតវត្សរ៍ទី១១នៃគ.ស ព្រះបាទជ័យវរ្ម័នទី៦ បានបន្តការសាងសង់ជាថ្មីទៀតរហូតដល់ព្រះបាទសុរិយាទី២
(១១១៣-១០៥០) ទ្រង់ក៏បានចាប់សាងសង់ និងអគារនានាឲ្យចប់សព្វគ្រប់ជាស្ថាពរ៕
Saturday, February 25, 2017
កំណើតនគរខ្មែរ
ពីអតីតជាតិស្តេចខ្មែរដំបូងបំផុតគឺសត្វត្រកួតដែលទទួលផលបុណ្យដោយប្រតិបត្តិចំពោះព្រះពុទ្ធនៅក្រោមធ្លក
អតីតជាតិ
ព្រះពុទ្ធទំនាយ ក្នុងកាលសម័យ ដែលព្រះសមណគោត្ដម ព្រះពុទ្ធបរមគ្រូ ព្រះជន្មបានប្រហែល ៨០វស្សា បានយាងត្រេចរង្គត់ ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។ ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរមកដល់កោះមួយ ដែលមានដើមធ្លក ដុះបែកមែកសាខា ត្រសុំត្រសាយ។ នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូល របស់ស្ដេចភុជង្គនាគមកក្រសាលលេងកំសាន្តទឹកដីកន្លែងនោះ ដែលមានស្ថានភាព រាបស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួតមួយរស់នៅ ដោយសុខសាន្ដ។
នៅពេលព្រះអាទិត្យ ចូលអស្ដង្គត ហើយព្រះចន្ទ បានចាប់រះឡើងបន្ដវេន ព្រះពុទ្ធអង្គនិងព្រះអនន្ទ ក៏នាំគ្នានិមន្ដ ចូលសម្រាក ក្រោមដើមធ្លក។ រុក្ខទេវតាដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសម្រាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនឹងត្រូវចូលមក គាល់ថ្វាយបង្គំព្រះពុទ្ធ។ ស្ដេចភុជង្គនាគ ដែលបានយាង ចេញមកក្រសាល នៅទីទួលដើមធ្លក នោះដែរ កាលបើបានឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្ស នាំក្រុមបរិវារ មកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គ សំដែងធម្មទេសនាប្រោសអស់នាគទាំងពួង។ ជាមួយគ្នានោះដែរ ព្រះឥន្ទ្រកោសីយ ទេវបុត្រទេវតា ទេពអប្សរ និង ទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះករ ចុះមកថ្វាយបង្គំគាល់ ព្រះពុទ្ធជាអម្ចាស់ដែរ។ ព្រឹកព្រហាមស្រាងៗ កាលណា, ព្រះពុទ្ធអង្គ ចាប់ផ្ដើមស្មឹងស្មាធ ប្រមើលមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែលព្រះអង្គ ត្រូវនិមន្ដ យាងទៅប្រោស។
បន្ទាប់មក ព្រះអង្គទ្រង់សោយចង្ហាន់។ ដោយទ្រាំមិនបាននឹង ក្លិនអាហារទិព្វ ដ៏ឈ្ងុយឆ្ងាញ់មិនបាន សត្វត្រកួត ដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួន មកថ្វាយបង្គំ ព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបានពូតបាយ បោះអោយទៅសត្វត្រកួតនោះ ទុកធ្វើជាអាហារ។ ត្រកួតឆីបាយឆ្ញាញ់ លិតមាត់លិតក លៀនអណ្ដាត ចេញមកក្រៅ បង្ហាញនូវការពេញចិត្ត នឹងរសជាតិអាហារ។ លុះទតឃើញត្រកួត មានអណ្តាតព្រែកចេញជាពីរ ព្រះពុទ្ធទ្រង់ឈ្ងោកព្រះភ័ក្ដ្រ សំលឹងទៅព្រះធរណី ដោយក្ដីញញឹម។ ឃើញដូច្នោះ ព្រះអនន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរ សុំអោយព្រះអង្គពន្យល់អំពីហេតុផល។ ព្រះអង្គក៏មានពុទ្ធដិកា ទស្សន៍ទាយថា តទៅអនាគតកោះគោកធ្លកនេះនឹងកកើត ក្លាយទៅជានគរមួយខ្លាំងក្លា មានទឹកដីធំទូលាយ ប្រជាជនរស់នៅ ដោយសុខសប្បាយ ក្សេមក្សាន្ដ ថ្កុំថ្កើងរុងរឿង។
សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនា របស់ព្រះពុទ្ធ ក្រោយពីបានចាកលោកនេះទៅ ក៏នឹងបានកើតជាព្រះរាជបុត្រ ស្ដេចនគរឥន្ទព័ទ្ធ ដែលសោយរាជសម្បត្ដិ នៅនគរគោកធ្លក។ ពេលនោះ ស្ដេចភុជង្គនាគ នឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គនឹងដាក់ឈ្មោះ នគរគោកធ្លកជា "កម្ពុជាធិបតី" ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា "ស្រុកខ្មែរ"។ ឯព្រះឥន្ទ្រាធិរាជវិញ ក៏នឹងបញ្ជាអោយ ព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទ ធំៗល្អល្អះ ជាច្រើនទៀតដែរ។ តែប្រជាជននៅក្នុង ប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ ប្រកាន់គោរពពាក្យសម្ដីរបស់ខ្លួនទេ។ សំដីនិយាយចេញមក ច្រើនមានន័យផ្សេងអំពី ចិត្ដគំនិតរបស់ខ្លួន ដែលគិតយល់នោះឡើយ ព្រោះមានអណ្តាតព្រែកបែកជាពីរ ដូចសត្វត្រកួតដែលជាជីតារបស់ខ្លួន។ ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏យាងនិមន្តបន្តដំណើរ ទៅប្រោសសត្វលោកដទៃៗ បន្តទៅទៀត។(សូមរង់ចាំភាគបន្ត )
ប្រវត្តិនិទានកំណើតនគរខ្មែរ(ភាគ២)៖សត្វត្រកួតក្រោយបង់ជីវិតក៏យោនកំណើតជាព្រះបុត្រាឥណ្ឌាតែត្រូវព្រះបិតាបណ្តេញ ហើយវិលប្រឡប់នគរគោកធ្លកវិញ
កាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយព្រះអង្គ ព្រះនាមអាទិច្ចវង្ស សោយរាជសម្បត្ដិ មានរាជបុត្រ ៥ ព្រះអង្គ បុត្រទី១ ត្រូវបានព្រះអង្គតម្រូវអោយកាន់កាប់ ខេត្ដ-ខណ្ឌផ្នែកទិសខាងកើត បុត្រទី២ ខេត្ដ-ខណ្ឌទិសខាងជើង បុត្រទី៣ ខេត្ដ-ខណ្ឌខាងលិច ហើយបុត្រទី៤ ព្រះថោង ត្រូវទទួលបន្ទុកខេត្ដ-ខណ្ឌទិសខាងត្បូង។ ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅជាប់ជាមួយនឹងព្រះអង្គក្នុងបរមរាជរាំង។
ឆ្នាំមួយ ដោយមានជំងឺព្យាធិ ហើយពេលវេលាកាលៈទេសៈ ត្រូវជាន់ចំនឹងពិធីបុណ្យប្រចាំឆ្នាំ ដែលព្រះរាជាត្រូវតែទទួលស្ដេចនគរចំណុះ នាម៉ឺនសព្វមុខមន្ដ្រី មកពីគ្រប់ទិសទី ព្រះអទិច្ចវង្សា ក៏បានបង្គាប់អោយបុត្រពៅចេញធ្វើជាព្រះរាជតំណាងទៅទទួលភ្ញៀវជំនួសព្រះអង្គ។ គ្រប់ៗគ្នា មានទាំងស្ដេចបងព្រះអង្គទាំង ៣ អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណាងព្រះរាជា តាមរបៀបរបបប្រពៃណី។ លើកលែងតែព្រះថោង ដែលមិនបានក្រាបថ្វាយបង្គំតាមទំនៀមទម្លាប់។ ពីព្រោះព្រះអង្គបានយល់ នឹកស្មានថាព្រះបិតាបានលើករាជសម្បត្តិផ្ទេរអោយប្អូន រួចស្រេចបាច់បាត់ទៅហើយ។ តែបើតាមឯកសារខ្លះទៀត គេបានបញ្ជាក់ថាព្រះមហាក្សត្របានប្រគល់រាជ្យអោយបុត្រពៅរួចស្រេចទៅហើយមែន។
ដោយក្ដីមួរហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ដល់ត្រលប់មកដល់នគរវិញ ព្រះថោងក៏កោះប្រជុំអស់សព្វមុខមន្ដ្រីដើម្បីរៀបរាប់ប្រាប់អស់នូវព្រឹត្ដិការណ៍។ ព្រះអង្គបានសម្រេចចិត្ដថាតទៅអនាគត ព្រះអង្គ នឹងលែងយាងទៅចូលរួមពិធីបុណ្យអ្វីទាំងអស់ នៅឯបរមរាជវាំង។
ពេលនោះនាម៉ឺនមុខមន្ដ្រីទាំងអស់ គ្មាននរណាម្នាក់ហ៊ានបញ្ចេញយោបល់ ឬមតិអ្វីឡើយ។ ម្នាក់ៗគិតតែវ៉ៃអែបស៊ីអបលេមលើមឥតខ្មាសអៀនហើយយល់ស្របតាមគ្រប់ចំណុច។ ពីថ្ងៃនោះមក ព្រះថោងលែងទៅថ្វាយបង្គំព្រះបិតាដូចសព្វដងទៀតហើយ។
ដឹងរឿងនេះកាលណា ព្រះអនុជពៅ សុំសេចក្ដីអនុញ្ញាត្ដិពីឳពុក ដើម្បីទៅជួបបង។ ជួបបងកាលណា ព្រះអង្គលុតជង្គង់ថ្វាយបង្គំដែលធ្វើអោយព្រះថោងមានការភ្ញាក់ផ្អើល និងឆ្ងល់យ៉ាងខ្លាំង។ ក្រោយបានស្ដាប់ការពន្យល់របស់ប្អូន បានយល់គ្រប់ដំណើរដើមទងមក ព្រះថោងក៏បានយល់ស្គាល់អំពីកំហុសរបស់ខ្លួន ហើយក៏បានផ្ដាំប្អូនអោយសុំព្រះរាជទានទោសពីបិតាជំនួសព្រះអង្គផង។
ព្រះអង្គអទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថាបុត្រពៅព្រះអង្គដោះស្រាយបញ្ហាស្មុកស្មាញនេះបានដោយជោគជ័យ ក្នុងសន្ដិវិធី គឺពិតជាសក្ដិសមជាស្ដេច ដែលត្រូវទទួលគ្រងរាជសម្បត្ដិមែន តែព្រះអង្គក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្ដស្រាលឆេវឆាវ មិនចេះគិតគូរពិចារណាវែងឆ្ងាយឡើយ អាកប្បកិរិយាទាំងប៉ុន្មាន ដែលព្រះថោងបានប្រព្រឹត្ដិមកក៏ចាត់ដូចជាការក្បត់ នឹងប្រទេសជាតិដែរទោសនេះ គឺត្រូវតែប្រហារជីវិតបង់ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ក៏បានយល់ស្របតាមព្រះអង្គដែរ តែដោយព្រះថោងព្រះអង្គធ្លាប់មានគុណបំណាច់ក្នុងការការពារទឹកដីប្រទេសជាតិ នាម៉ឺនមន្ដ្រីទាំងនោះ បានសុំអោយត្រឹមតែបំបរបង់និរទេសព្រះអង្គប៉ុណ្ណោះបានហើយ។
ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ ៣១២ មុន គ.ស។ ព្រះជន្មបាន ១៦ ឆ្នាំ ព្រះអង្គបានយាងចេញទៅកាន់កាប់ខេត្ដ-ខណ្ឌទិសខាងត្បូង។ ២០ ឆ្នាំក្រោយមក អាយុបាន ៣៥ ឆ្នាំ ព្រះអង្គត្រូវបានបិតាបំបរបង់និរទេស ដេញចេញពីនគរ។ នាម៉ឺនមុខមន្ដ្រី ពលសេនា និងប្រជារាស្ដ្រជាច្រើន ដែលស្រលាញ់គោរពព្រះអង្គ ប្រមាណជាង ១ កោដិនាក់ (តែឯកសារខ្លះថាតែ ១ សែននាក់) បានសុខចិត្តចាកចេញអំពីនគរទៅរស់នៅដង្ហែរតាមព្រះថោង។ ពួកជននិរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា បង្គាប់អោយកាត់សក់ជើងកញ្ជើ អោយខុសអំពីប្រជាពលរដ្ឋធម្មតា ដើម្បីបញ្ជាក់ថា ជាជនជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោង បានបញ្ជាបក្សពួកក្រុមព្រះអង្គអោយចុះសំពៅ ទូក ក្បួនបណ្ដែតតាមទន្លេខ្សែទឹក។ ឯកសារខ្លះបានបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៍ធ្វើដំណើរឆ្លងកាត់តាមព្រៃព្រឹក្សាចុះមកតាមទិសខាងត្បូងរហូតមកដល់ភ្នំដងរែក ដែលជាតំបន់ភូមិភាគមួយរហោស្ថានគ្មានមនុស្សរស់នៅ។ បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ កាលពុទ្ធសករាជកន្លងទៅបាន ៦១០ ឬ ៦២០ គស. ៦៦ ឬ ៧៦ គ.ស.កាលនោះ កោះគោកធ្លក មានផែនដីដុះឡើងធំទូលាយហើយ មានស្ដេចចាមមកតាំងទីកន្លែងជាដំបូងនៅលើកោះនោះ។ យូរបន្តិចមក មានស្ដេចមួយអង្គទៀត ឈ្មោះព្រះថោង នៅក្នុងប្រទេស "មន" ដោយមានអធិករណ៍ ក៏យាងមកដោយសំពៅមួយ ដែលមានពួកបម្រើជាង ១០០ នាក់ មកជាមួយ ចូលមកសុំស្ដេចចាមនៅជ្រកនឹងកោះនោះឯង។
ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ចត នឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជាអោយបោះយុថ្កា ចុះចតលើកោះគោកធ្លក។ កន្លែងនោះ មានឈ្មោះដំណាលជាប់មកជា ស្រុកគ្រួខ័ណ្ឌ ឬ គោកខ័ណ្ឌ ដែលស្ថិតនៅខាងជើងជួរភ្នំដងរែកសព្វថ្ងៃ។ ក្នុងវគ្គនេះ ពង្សាវតារខ្លះទៀតបញ្ជាក់ថា ព្រះថោង និងបរិវារអ្នកស្ម័គ្រចិត្ដបានមកសំចតនៅ ស្រុកសំរោងទង ដែលនៅទីនោះបានជាប់ឈ្មោះបឹងពុងពាយ រហូតមកដល់សព្វថ្ងៃ។ ព្រះថោង បានចាត់ចែងអោយមុខមន្ដ្រី ទៅចរចានិងស្ដេចចាម ដើម្បីចងស្ពានមេត្រីក្នុងន័យរួមរស់ជាមិត្ដភាពក្នុងតំបន់ជាមួយគ្នា។
ចម្បាំងជាមួយចាម
បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ស្ដេចព្រះថោង ហេតុតែឧបនិស្ស័យត្រូវបានធ្វើជាម្ចាស់កោះ និងដោយបាននមស្ការព្រះអង្គផង ក៏មានតម្រិះប្រាជ្ញាវាងវៃ, វេលាយប់ស្ងាត់ នាំមន្ត្រីចាស់ម្នាក់ ដែលជាទំនុកទុកចិត្ត យកដុំមាសប៉ុនផ្លែខ្វិតទៅកប់ក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ហើយតាក់តែងជាសាវតារ សរសេរជាក់តាំងពីជីតាទួតរបស់លោកថា "បានមកចាប់កាប់គាស់រានទឹកដីកោះនេះ តាំងពីដុះឡើង បានទាំងកប់ដុំមាសប៉ុនផ្លែខ្វិតក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ទុកជាព័ស្តុតាង, ដីកោះព្រះកេរ្តិ៍នេះ ត្រូវបានជាចំណែក ចែកឲ្យស្ដេចព្រះថោងជាចៅ" ហើយយកសាវតារទៅរោលផ្សែងភ្លើងឲ្យក្រហមជាំ ល្មមគេមើលឃើញថាជារបស់ចាស់ចុះមកមែន ។ តែងសេចក្ដីដូច្នេះស្រេច ទើបព្រះថោង ប្រើសេនាទាហានឲ្យទៅបណ្ដេញស្ដេចចាម។
ស្ដេចចាម មិនព្រមដើរចេញ ប្រុងលើកទ័ពច្បាំងគ្នា ដោយអះអាងថា ជាកេរ្តិ៍ដំណែលរៀងៗ ខ្លួន។ ព្រះថោង តវ៉ាថា "យើងអាងមានព័ស្តុតាងជាកេរ្តិ៍ដំណែលរបស់យើង បានជាហ៊ានបណ្ដេញអ្នកឯង"។ ស្ដេចចាមថា "អ្នកមានព័ស្តុតាងយ៉ាងណា ?” ។ ព្រះថោងថា "យើងអាងសាវតារពីជីតាយើងចែកដីកោះនេះឲ្យ លោកបានទាំងកប់ដុំមាសប៉ុនផ្លែខ្វិត ក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ជាភស្តុតាងទុកឲ្យយើងៗ មិនទាន់ទាំងបានទៅគាស់មាសនោះផង, បើមិនជឿត្រូវតាំងភ្នាល់គ្នាយកឈ្នះចាញ់ ត្រង់បន្ទាល់នេះចុះ"។ ស្ដេចចាម ជាមនុស្សឆោត ព្រមចុះសន្យានឹងព្រះថោង ទទួលឈ្នះចាញ់ត្រង់មានភ័ស្តុតាងក្នុងសាវតារពីរខៈ គឺ ១- ត្រង់ថាជីតាចែកឲ្យ, ២- មានកប់ដុំមាសនៅគល់ធ្លក, ថាបើពិតជាមាន សុខចិត្តដើរចេញពីទីនេះ ទើបទ្រង់កំហែងទារសាវតារពីព្រះថោងមើល។ ព្រះថោងយកសាវតារមកឲ្យមើល រួចសង្ខើញឲ្យជីកដីក្រោមគល់ធ្លករកដុំមាសទៀត។ លុះឃើញពិតទាំងពីរខ ស្ដេចចាម ទាល់ប្រាជ្ញា តែក្រាញមិនព្រមដើរចេញ ក៏រករឿងនឹងលើកទ័ពមកប្រឆាំង។ ព្រះថោង ដឹងរឿងដូច្នោះ ក៏លើកទ័ពទៅសង្គ្រុបមុន មិនឲ្យដឹងខ្លួន ចាប់បានទាំងស្ដេចចាម និងសេនាទាហាន ។ ស្ដេចចាម អង្វរសុំជីវិត សុខចិត្តថ្វាយទឹកដី និងសេនាទាហាន។ ព្រះថោង ក៏លែងទោស ហើយដេញឲ្យទៅនៅភ្នំក្រោម។ ស្ដេចចាម ឈឺចិត្តចុកឈាមស្លាប់ទៅ។ ពួកបណ្ដារាស្ត្រចាមប្រុសស្រីប៉ុន្មាន ព្រះថោង ក៏រឹបដាក់បន្ថោកសាសន៍ដាក់ជាជាតិ កួយ ព័រ អស់ទៅ។ (ក្នុងប្រជុំរឿងព្រេងគេថាព្រះថោងជាស្ដេចមន កាលណោះ គឺឆ្នាំ ៦៦ រឺ ៧៦ នៃ គ.ស.)
បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់បណ្ឌិតរស់-ចន្ទ្រាបុត្រ ថ្ងៃមួយ ព្រះថោង និង ស្ដេចចាម ព្រះនាមអស្សាជ័យរាជ កើតមានជម្លោះឈ្លោះមិនចុះសម្រុងនឹងគ្នា ហើយក៏កើតមានជាសង្គ្រាមចម្បាំងរាំងជល។ ព្រះថោងបានយកជ័យជម្នះ ឈ្នះកម្ចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួននៅចម្ប៉ាសក្ដិ បច្ចុប្បន្នទឹកដីលាវសព្វថ្ងៃ។ ឥឡូវព្រះថោងព្រះអង្គបានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់ឯង។ ព្រះអង្គបានដាក់ឈ្មោះព្រះនគរថា "នគរគោកធ្លក"។
នៅក្នុងរាជរបស់ព្រះអង្គ បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួន ស្ដេចចាមដែលច្បាំងចាញ់ព្រះថោងកាលពីលើកមុន បានលើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាមអស្សាជ័យរាជ ដោយមានកូនប្រុសប្រាំនាក់ ធ្វើជាមេទ័ពជំនួយ បានលើកទ័ពចេញមកពីចម្ប៉ាសក្ដិ។ ពង្សាវតារខ្មែរដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូលរួមផង បានមកចោមព័ទ្ធទីក្រុងមហានគរ។ ពេលនោះព្រះកុម៉ែរាជបានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្ដ្រីមេទ័ពតូចធំ ដោយមានព្រះបន្ទូលថា បើយើងច្បាំងតបនឹងសត្រូវក៏បានដែរ តែប្រជាពលរដ្ឋយើង នឹងត្រូវស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិចកិច្ចកលជាចាញ់ ខ្លាចចាមហើយនាំគ្នាវាយសម្រុកបើកផ្លូវ នាំគ្រួសាររត់ចោលនគរមួយរយៈសិន។
ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេចខ្លួនហើយនាំគ្នាមកតាំងទីក្នុងមហានគរជាមិនខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ពនាគមកវាយប្រហារសត្រូវយកជ័យជម្នះវិញ។ ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយជំរុំនៅ នគររាជសីមា។ ព្រះអង្គក៏ចាប់ផ្ដើមរៀបចំកងទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្ដ្រ ពិជ័យសង្គ្រាម។ ទ័ពចាមដូចដែលព្រះអង្គបានគិតមែន បាននាំគ្នាមកតាំងទីនៅក្នុងព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ ដោយមានជំនួយពីទ័ពនាគបានលើកទ័ពទៅវាយប្រហារ កំចាត់ទ័ពចាមធ្វើអោយបរាជ័យរត់បាក់បែកអស់។ ស្ដេចចាមអស្សាជ័យរាជ ត្រូវរបួសយ៉ាងទម្ងន់ ហើយក៏បានបាត់បង់ជីវិត ក្នុងគ្រាចម្បាំងនោះទៅ។ រីឯកូនប្រុសទាំងប្រាំនាក់របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូនស្ដេចចាមទាំងប្រាំនាក់ បានទទួលខ្លួនចុះចាញ់ សុំចំណុះ និងសុំបំរើព្រះថោងរៀងរហូតតទៅ។
ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះ សុរិយាវរមិន្ទអោយគ្រប់គ្រងស្រុកទ្រាំង ដោយមានទីតាំងនៅលើភ្នំបាយ៉ង់កោ ព្រះសុរិយោទេវេស អោយទៅគ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមេន្ទ្រាវរមិន្ទ អោយទៅគ្រប់គ្រងស្រុកលើកដែក ព្រះសុរិយោវរមិន្ទ អោយទៅគ្រប់គ្រងស្រុកត្បូងឃ្មុំ និងព្រះស្រេន្ទ្រាវរមិន្ទអោយទៅត្រួតត្រាស្រុកស្ទោង។
នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់ស្រុកពិស្ណុលោក និងសុខោទ័យ នៅទិសខាងលិចទៅដល់ស្រុកគោកអង្ក្រង ឬស្រុកយួននៅទិសខាងកើត ទៅដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើងនិង នៅទិសខាងត្បូងទល់និងសមុទ្រ។
ការរៀបចំក្បួនច្បាប់
បណ្ដាជនជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមករស់នៅតាំងលំនៅស្ថានកុះករនៅនគរគោកធ្លក។ ព្រះអង្គបានបញ្ជាអោយអ្នកប្រាជ្ញកែប្រែអក្សរ ភាសាសំស្ក្រឹត មកជាអក្សរភាសាខ្មែរសម្រាប់ប្រើប្រាស់។ ការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ច ក៏ត្រូវបានចាត់យ៉ាងសកម្មដែរ។ នៅផ្នែកជំនឿសាសនា គេក៏បានឃើញមានវត្ដមានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនាជាច្រើន នៅលើទឹកដីនគរគោគធ្លក។
ព្រះថោងរៀបអភិសេកជាមួយនាងនាគ មានបុត្រចំនួន១១អង្គ
ថ្ងៃមួយព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវហត់អស់កម្លាំង ព្រះអង្គចូលទៅសម្រាកក្រោមដើមធ្លកដល់ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយមិនអាចវិលត្រលប់វាំងប្រាសាទបាន ព្រះថោងក៏ទ្រង់សម្រាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវត្តីបុត្រីសេ្ដចភុជង្គនាគបាននាំអស់ពួកភីលៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះថោងទតយល់ឃើញព្រះនាងកាលណា ក៏លបលួចចាប់ចិត្ដប្រតិព័ទ្ធស្នេហាភ្លាម។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះថោង និងនាងនាគក៏ចាប់ផ្ដើមមានចិត្ដស្នេហាស្មោះស្ម័គ្រនឹងគ្នាទៅវិញទៅមក។ ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងអណ្ដាប់អណ្ដាការគ្រប់បែបយ៉ាងមករង់ចាំនៅត្រង់ទីកន្លែងដដែល។ ចំណែកព្រះនាងធារាវត្ដី កាលបើទៅដល់ស្ថានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាមដំណើរទូលថ្វាយព្រះបិតា និងព្រះមាតា។ ស្ដេចភុជង្គនាគ មិនបានយល់ជំទាស់ទេ។ ព្រះអង្គបានសុខចិត្ដយល់ព្រមទៅតាមសំណូមពរគោលបំណងរបស់កូន។
ប្រាំពីរថ្ងៃកន្លងមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាង រៀបចំដោយប្រណិត យ៉ាងបរិបូណ៌ឥតមានខ្ចោះ ឥតមានខ្វះត្រង់ណា យកមកទុកត្រៀមខ្លួនរង់ចាំនៅក្រោមដើមធ្លក។ ដល់ថ្ងៃកំណត់ស្ដេចភុជង្គនាគ និងអគ្គមហេសីបានយាងចេញមកត្រង់កន្លែងដើមធ្លកមែន បានយល់ឃើញព្រះមាតាព្រះបិតាព្រះនាងធារាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់លុតជង្គង់ក្រាបថ្វាយបង្គំដោយក្ដីគោរព។ ស្ដេចភុជង្គនាគ និងមហេសីពេញចិត្ដត្រេកអរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បានរៀបចំអភិសេកកូនស្រីកូនប្រុសជាគូស្វាមីភរិយាតរៀងមក។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាននាំពលរេហ៍សេនា បឺតពង្រីងទឹកសមុទ្រ បង្កបង្កើតអោយកើតបានជាដីស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទវាំងតូចធំទុកថ្វាយជាច្រើន។
ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ ១១ កើត ខែពិសាខ ពស.២៧៧ ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ ២៦៧ ម.ស.។ កាលនោះព្រះថោងបានព្រះជន្ម ៤៦ វស្សា ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជសម្បត្ដិនគរគោកធ្លកដែរ។ ព្រះអង្គបានទទួលគោរម្យនាមជាព្រះបាទសម្ដេចកុម៉ែរាជសេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូលក្រុងកម្ពុជាធិបតីសិរិយសសោភា បវររាជធានី បូណ៌មីឧត្ដមមហាដ្ឋាន។ ព្រះអគ្គមហេសីនាងនាគ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគត្ដីក្សត្រីគាប់លក្ខណ៍ឯកអគ្គទេវី។ ពិធីបុណ្យអភិសេកចប់សព្វគ្រប់កាលណាស្ដេចភុជង្គនាគ និងព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្ដ្រី ត្រលប់ចុះទៅព្រះនគរវិញ ដើម្បីជូនដំណើរព្រះបិតាព្រះមាតាក្មេកចុះទៅស្ថានភុជង្គនាគ ព្រះថោង ឬព្រះបាទសម្ដេចកុម៉ែរាជ បានចាប់តោងស្បៃនាងនាគចុះទៅតាមទៅជាមួយដែរ។ កាលនោះព្រះថោងរៀបចំសាងសង់ព្រះបរមរាជវាំង គង់នៅមហានគរធំ ឬមហានគរ ឬអង្គរដែលជាកន្លែងដើមធ្លកបានដុះ។
បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ព្រះថោង មានសេចក្ដីត្រេកអរឡើងវិញ ហើយទ្រង់ប្រាប់មន្ត្រីទាំងអស់ តាមបង្គាប់អគ្គមហេសី។ លុះដល់វេលានឹងហែទៅ ព្រះថោង ក៏តោងជាយស្បៃនាងទាវដ្ដី, ពួកនាម៉ឺនមន្ត្រី ក៏តោងព្រះពស្ត្រស្ដេចតៗគ្នា គ្រប់ទាំងប្រុសទាំងស្រី ទៅរហូតដល់ឋានភុជង្គនាគ។
ព្រះបាទភុជង្គនាគ រៀបអភិសេកកូននៅឋានភុជង្គនាគរួច ទ្រង់ក៏ថ្វាយនាមជាថ្មីទាំងអស់។ ព្រះថោង ជាព្រះបាទអាទិច្ចវង្សា, នាងទាវដ្ដី ជានាងទាវធីតា, កោះគោកធ្លក ជាក្រុងកម្ពុជាធិបតី ដែលឋិតនៅក្នុងការទំនុកបម្រុងនៃនគរភុជង្គនាគ។ ព្រះបាទភុជង្គនាគ ទ្រង់ចាត់នាគសេនាមានឫទ្ធិ ២ រូប ឲ្យមកគាល់បម្រើ និងការពារជានិច្ច បង្ការក្រែងបើមានភ័យសឹកសង្គ្រាមមកសង្កត់សង្កិន នឹងបានដឹងដំណឹងឆាប់ អាចឲ្យលើកពលសកលយោធាមកជួយការពារទាន់ ។
ត្រង់នេះហើយ ដែលគេតែងតែធ្វើតមកដល់សព្វថ្ងៃ គឺកាលណាក្រោកឡើងពីអង្គុយផ្ទឹមសំពះការ គេឲ្យកូនប្រុសតោងជាយស្បៃកូនស្រីចូលទៅក្នុងបន្ទប់ ដោយយកតម្រាប់តាមព្រះបាទអាទិច្ចវង្សា ដែលតោងស្បៃនាងនាគជាអគ្គមហេសីទៅឋានភុជង្គនាគនោះឯង ។
ព្រះរាជវង្ស
ព្រះថោង និងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលព្រះអង្គចែកភារៈកិច្ចតែងតាំងអោយមានឋានន្ដរសក្ដិ និងប្រគល់បេសកកម្មរៀងខ្លួន អោយទៅត្រួតត្រាស្រុកនគរប្រទេសផ្សេងៗ
១- ព្រះវិរោរាជ, បុត្រច្បង ទទួលមុខងារ ជាមហាឧបរាជ
២- ព្រះហរិរាជ, ជាកែវហ្វា
៣- ព្រះបរមិន្ទរាជ ត្រូវទៅគ្រប់គ្រងស្រុកមង្គលបុរី
៤- ព្រះឧទ័យរាជា, ស្រុកធនបុរី
៥- ព្រះនរិន្ទរាជា, ស្រុកសាវាងបុរី
៦- ព្រះវិជៀនរាជ, ស្រុកគំដែងបុរី
៧- ព្រះសាហរាជ, ស្រុកបុរីរម្យ
៨- ព្រះភិរុណរាជ, ស្រុកបស្ចឹមបុរី
៩- ព្រះពិជិតរាជ, ស្រុកពិជិតបុរី
១០- ព្រះសុវណ្ណរាជ, ស្រុកសុវណ្ណលោក
១១- ព្រះពិពិតរាជ ស្រុកពិស្ណុលោក។
ព្រះថោង ឬ សម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទិវង្គត នៅឆ្នាំរកា ក្នុងព្រះជន្ម ១២២ ព្រះវស្សា។
ជនជាតិជិតខាង
មួយផ្នែកទៀត នាគ្រាកាលនោះគេសំគាល់ឃើញមានជនជាតិបរទេសជាច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញប្រកបមុខរបរក្នុងស្រុកខ្មែរ មានដូចជាសៀម លាវ យួន ជាដើម។ សៀមចុះមកនៅបឹងណោងស្នោ ប្រកបមុខរបររកស៊ីចាប់ត្រីកន្ធរយកមកប្រឡាក់ហាល។ ជារៀងរាល់ឆ្នាំ ជនជាតិសៀមទាំងនោះ តែងតែដឹកនាំយកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធនៅក្នុងខេត្ដពេជ្របុរី មកថ្វាយព្រះមហាក្សត្រខ្មែរសម្ដេចព្រះកុម៉ែរាជជាសួយសារអាករ។ ចំណែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយជារៀងរាល់ឆ្នាំ ក៏តែងតែនាំយកសំពត់សូត្រ សំពត់ព្រែ មកថ្វាយព្រះរាជាជាសួយសារអាករដែរ។

ព្រះបាទជ័យវរ្ម័នទី៧ និ អាថ៌កំបាំងអំពីការបាត់ព្រះកាយ
ជីវប្រត្តិពី
«ព្រះបាទជ័យវរ្ម័នទី៧»
ព្រះបាទជយវរ្ម័នទី៧ មានព្រះអគ្គមហេសី ២ព្រះអង្គ គឺព្រះនាងជយរាជទេវី និង ព្រះនាងឥន្រ្ទទេវី ។ ព្រះមហេសីទាំងពីរអង្គជាបងប្អូនបង្កើត ព្រះនាងជ័យរាជាទេវី រៀបអភិសេកមុនពេលដែលព្រះបាទជយវរ្ម័នទី៧ បានឡើងសោយរាជ្យ។ នៅក្រោយពេលដែលព្រះនាងជ័យរាជាទេវី បានសោយទីវង្គតទៅ ទើបព្រះនាងឥន្រ្ទទេវី (ដែលជាព្រះរៀម) បានរៀបអភិសេកបន្ទាប់ទៀត។
ព្រះរាជជីវប្រវត្តិតាមសិលាចារឹក
ផ្ទាំងសិលាចារឹកដ៏ធំមួយនៃប្រាសាទព្រះខ័នស្ថិតនៅក្នុងខេត្តសៀមរាប អតីតទីក្រុងខែ្មរមហាអស្ចារ្យរុងរឿង ដែលលោក គែ្លហ្សិ៍ បានប្រទះឃើញ គឺលោក ហ្ស៊ក សេដែស ជាជនជាតិបារាំងសែស ដែលបានបោះពុម្ពផ្សាយ កាលពីឆ្នាំ ១៩៤១។ ការផ្សព្វផ្សាយនូវទិន្នន័យដ៏សំខាន់បំផុត ពាក់ព័ន្ធទៅនឹងព្រះរាជជីវប្រវតិ្តរបស់ព្រះបាទជយវរ័្មនទី៧ ព្រះមហាវីរក្សត្រនៅសម័យមហានគរ។ មតិមហាជនខែ្មរមួយចំនួន មិនទាន់បានជ្រាបអំពីព័ត៌មានចម្បងទាំងនេះឲ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុនែ្តអ្នកឯកទេសខាងប្រវត្តិសាស្រ្តកម្ពុជា បានលើកយកមកបកប្រែក្រៅផ្លូវការ ជូនជនរួមជាតិខែ្មរ ទុកជាការចេះដឹងទូទៅខាងប្រវត្តិសាស្រ្តមួយកម្រិតទៀត ។ គួររំលឹកផងដែរថា សិលាចារឹកនេះ (k-៩០៨) មានចារជាអក្សរទាំងអស់ចំនួន ១១១ គាថា។ បណ្ឌិតបុរាណវិទូខែ្មរ លោក មីសែល ត្រាណេ បានលើកឡើងថា "១៨គាថាដើមនៃសិលាចារឹកនេះ" មានលក្ខណៈដូចគ្នាបេះបិទទៅនឹងខ្លឹមសារនៃសិលាចារឹកប្រាសាទតាព្រហ្ម។ លោកបណ្ឌិតបានធ្វើការបកប្រែនូវគាថាមួយចំនួន ជាពិសេស គាថាជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័ន ទី ៧ ដូចតទៅនេះ៖
« ជាព្រះរាជាមួយព្រះអង្គ ដែលត្រូវបានព្រះរាជាទាំងពួង នៃដែនដីដែលនៅដៃមានកាន់យ៉ាងណែន មនុស្សគោរពសក្ការៈ។ ព្រះអង្គជាគតិបណ្ឌិតដ៏ឆ្នើមក្នុងចំណោមគតិបណ្ឌិតផងទាំងឡាយ ជាព្រះរាជបុត្រារបស់ព្រះរាជា ព្រះបាទស្រុតវរ័្មន និងព្រះបាទស្រីស្រេស្ថវរ្ម័ន ជាមនុស្សល្អប្រពៃ តាមរយៈព្រះសម្មិទ្ធិដ៏រុងរឿងថ្កើងថ្កាន ជាប្រភពនៃវង្សក្សត្រដ៏បរិសុទ្ធ » (គាថាទី ៦) ។
« ព្រះអង្គជាព្រះអាទិត្យនៅលើមេឃា ដែលជាវង្សត្រកូលកម្ពុជា ដែលបានប្រសូតឡើងនៅលើភ្នំខាងកើតនៃជយាទិត្យបុរៈ។ ព្រះអង្គបានដាស់បេះដូងផ្កាឈូកនៃ សព្វសត្វលោក ជាឃ្លាំងនៃភាពត្រចេះត្រចង់ ជាអធិរាជនៃស្រេស្ថបុរៈ » (គាថាទី ៧)។
« ប្រសូតឡើងក្នុងមហានគរនៃគ្រួសារខាងព្រះមាតា ដែលព្រះចន្ទចែងចាំងនូវកាំរស្មីព្រះកិត្តនាមល្អប្រពៃឥតខ្ចោះ ភ្លឺថ្លាដូចព្រះនាងលក្ស្មី ព្រះនាងបាននាំមុខកំពូលស្រ្តីទាំងឡាយ (គឺព្រះរាជិនី) កម្ពុជរាជលក្ស្មី » (គាថាទី ៨)”។
« ស្វាមីនៃដែនដីឯភវបុរៈ ព្រះបាទភវរ្ម័នទេវៈ ប្រកបដោយសម្រស់ដ៏ភ្លឺថ្លា ដែលនាំមកនូវមន្តសេ្នហ៍ចំពោះព្រះរាជនគររបស់ទ្រង់ ។ ពោរពេញទៅដោយទេពកោសល្យ ជាប្រភពកំណើតនៃ រាជវង្សានុវង្ស ដូចអ្នកដែលបានប្រកបដោយកាំរស្មីអមតៈ។ ព្រះអង្គបានសម្រាលនូវភាពឈឺចុកចាប់របស់ប្រជានុរាស្រ្តរបស់ទ្រង់ » (គាថាទៅ ៩)។
« អ្នកដែលមានអាកប្បកិរិយាល្អ ភាពល្បីល្បាញ វីរភាព ដែលគេមិនអាចស្តីបន្ទោសអ្វីៗ ទាំងអស់បានឡើយ ហើយទ្រង់បានប្រសូតក្នុងត្រកូលរបស់អ្នកនោះ ព្រមទាំងបានបង្កើតនូវកិច្ចការសម្រាប់មនុស្សគ្រប់មជ្ឈដ្ឋាន ព្រះបាទស្រីហស៌វរ្ម័ន ជាអ្នកបំផ្លាញសេចក្តីរីករាយរបស់សត្រូវក្នុងចម្បាំង ហើយមានព្រះរាជសកម្មភាពដ៏ថៃ្លថ្លា ដែលបានផ្សព្វផ្សាយចេញពីវាចាគ្រប់ទិសទី » (គាថាទី ១០)។
« តាមរយៈព្រះមហាក្សត្រ និងព្រះរាជមហេសីនេះ ព្រះនាងស្រីជយរាជចូឌាមនី បានមានកំណើតឡើង » … « ប្រៀបទៅនឹងធាត្រីដែលបង្កើតឡើងដោយភាពរឹងប៉ឹង ដូចកមលា ដោយសោភ័ណភាព ដូចអរុណោទ័យ ដោយអាកប្បកិរិយាដែលមិនអាចស្តីបន្ទោសបានឡើយ ដូចបៃត្រីដែលបានចាប់កំណើតដោយសប្បុរសធម៌ » (គាថាទី ១១-១២)។
« បានសោយរាជសម្បត្តិ នៅឯស្រីមន្តយសោធរបុរៈ ព្រះមហាក្សត្រជយវរ្ម័នទេវៈ ក្រោយពីផ្ទាញ់រលកនៃពួកសត្រូវ ព្រះអង្គបានបោះបង្គោលរហូតដល់សមុទ្រ បង្គោលនៃ ជ័យជំនះគ្រប់ទិសទី ព្រះអង្គ និងបុព្វការីជនប្រថាប់នៅឯមហិធរបុរៈ » (គាថាទី ១៣) ។
« ព្រះរាជបុត្រីរបស់ព្រះបាទស្រីហស៌វរ្ម័ន បានឲ្យកំណើតទៅមហាបុរសមួយរូប គឺ ព្រះបាទជយវរ្ម័ន ទី ៧ ប្រកបដោយថាមពលចែងចាំងដូចភ្លើងក្រហមឆ្អៅ បៀ្របដូចទៅនឹងព្រះនាងអទិតិ ដែលបានធ្វើឲ្យព្រាហ៌្មសីក្លាយទៅជាសេ្តចនៃពពួកទេវតា ដែលដោយសារការប្រណិប័តន៍ដ៏ល្អប្រពៃដើម្បីការការពារដែនដី បានសម្លាប់ពួកមេទ័ពបច្ចាមិត្ត » (គាថាទី ១៨)។
រួមសេចក្តីមក គ្មានអ្វីសង្ស័យឡើយ ព្រះបាទជ័យវរ្ម័នទី៧ ពិតជាវង្សមហាក្សត្រាខែ្មរយ៉ាងពិតប្រាកដ ដែលបានតពូជពង្សពីព្រះមហាវីរក្សត្រនាសម័យនគរភ្នំ និងចេនឡា ដ៏មាន មហិទ្ធិប្ញទិ្ធគួរឲ្យស្ញប់សែ្ញង ហើយព្រះអង្គក៏ជាមហាបុរសរដ្ឋ ដែលបានការពារដែនដីខែ្មរយើង ដោយមានការលះបង់ខ្ពស់ រកអ្វីបៀ្របពុំបានឡើយ។
ស្នាមព្រះហស្តក្នុងការកសាងផ្លូវជាតិធំៗ ចំនួន៥ ខែ្សក្នុងរជ្ជកាលព្រះអង្គ
មិនត្រឹមតែកសាងនូវ មន្ទីរពេទ្យនិងធម្មសាលា ប្រាសាទច្រើនរាប់មិនអស់ទេ ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានកសាងផ្លូវជាតិធំៗ ចំនួន៥ខែ្ស សម្រាប់ការធ្វើដំណើរឆ្លងកាត់អាណាចក្រ ។ លោក វង់ សុធារ៉ា សាស្រ្តាចារ្យសិលាចារឹកសាស្រ្ត និងប្រវត្តិសាស្រ្តខែ្មរ និងជាអនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ក្នុងរជ្ជកាលព្រះអង្គ ព្រះមហាវីរក្សត្រអង្គនេះបានទ្រង់កសាងផ្លូវគមនាគមន៍សំខាន់ៗចំនួន៥ខែ្ស ។ ខែ្សទី១ ផ្លូវខាងលិច ចាប់ពីយសោធបុរៈកាត់ភ្នំស្រុក តម្រង់ ទៅស្តុកកក់ធំ និងបន្ទាយឆ្មារ។ ខែ្សទី២ ផ្លូវនៅប៉ែកពាយ័ព្យប្រទេស ពីយសោធបុរៈទៅប្រសាទពិមាយ។ ខែ្សទី៣ ផែ្នកខាងជើង (មិនដឹងច្បាស់) គេរៀបរាប់បែបជាផ្លូវវង់មួយ គឺចេញពីរាជធានីទៅកាន់ទីក្រុងជ័យវតី ជ័យសិង្ហវតី ជ័យវីរតី ជយរាជគិរី ស្រីសុវីរបុរី មកដល់យសោធបុរៈវិញ។ ចំណែកខែ្សទី ៤ ផ្លូវឦសាន ពីរាជធានីយសោធបុរៈទៅកាន់រាជធានីរបស់ចាម និង ទី៥ ផ្លូវខាងកើត ពីយសោធបុរៈ ទំនងជាតម្រង់ទៅសម្បូរព្រៃគុក ដែលគេអាចឃើញដាននៃសំណង់ស្ពានបុរាណជាច្រើន តាមដងផ្លូវជាតិលេខ៦ ចាប់ពីស្ពានបុរាណនៅកំពង់ក្តីរហូតដល់ដំដែក ។ លោកសាស្រ្តាចារ្យ វង់ សុធារ៉ា បានបន្តឲ្យដឹងថា ការកសាងផ្លូវគមនាគមន៍ចំនួន៥ខែ្សនេះ នៅតាមផ្លូវព្រះអង្គ បានកសាងធម្មសាលា និងភ្លើងបំភ្លឺចំនួន ១២១កនែ្លង សម្រាប់ជាជម្រកសាធារណៈ ដល់អ្នកធ្វើដំណើរទូទៅ។ លោកបន្តថា ក្នុងសិលាចារឹកប្រាសាទព្រះខ័ន បានបន្តឲ្យដឹងថា តាមផ្លូវពាយ័ព្យ មានធម្មសាលាចំនួន ១៧ ផ្លូវខាងជើង មានធម្មសាលាចំនួន ១៤ និង មានភ្លើងផ្លូវឦសាន មានធម្មសាលាចំនួន ៥៧ រួមទាំងភ្លើងនិង1នៅសូរ្យបវិត គីភ្នំជីសូរ1 នៅវិជយាទិត្យនិង ១ នៅកល្យានសិទ្ធកៈ ទំនងជាត្រូវនឹងស្រុករំដួល ខេត្តស្វាយរៀង ។ បនែ្ថមពីនោះ ធម្មសាលាសល់ចំនួន៣០ ដោយសារមិនមានអត្ថបទសិលាចារឹក ធម្មសាលាដែលនៅសល់ ទំនងជាសង់តាមផ្លូវខាងលិច និងខាងកើត តាមកឆរបញ្ជាក់របស់លោកសាស្រ្តាចារ្យ វង់ សុធារ៉ា ។ លោកបានបន្តថា ក្រៅពីនេះ ព្រះអង្គបានកសាងមន្ទីរពេទ្យ ដែលភាសាជំនាន់នោះហៅថា អារោគ្យសាលា មានចំនួន ១០២កនែ្លង ប្រកបដោយគ្រឿងតង្វាយដ៏ច្រើនអនេក សម្រាប់ផ្គត់ផ្គង់ជីវភាព និងសកម្មភាពនៅតាមមន្ទីរព្យាបាលនីមួយៗ ពេទ្យជំនាញ ពេទ្យជំនួយ អ្នកបុកថ្នាំ អ្នកដាំទឹក អ្នកបម្រើការផេ្សងៗ ដែលសរុបមានប្រមាណ ៩០នាក់ សម្រាប់មន្ទីរពេទ្យនីមួយៗ ។ លោកសាស្រ្តាចារ្យ វង់ សុវធារ៉ា បានបន្តដោយគូសបញ្ជាក់ថា « អ្នកជំងឺគ្រប់ឋានៈសង្គម អាចទទួលការព្យាបាល ដោយគ្មានការរើសអើង » (សិលាចារឹកសាយហ្វុង លេខ K ៣៦៨)។ លោកបនែ្ថមថា ដោយសារព្រះអង្គយកចិត្តទុកដាក់លើសុខុមាលភាពនេះ ហើយដែលរហូតធ្វើឲ្យអ្នកស្រាវជ្រាវខ្លះសង្ស័យថា ព្រះអង្គកើតឃ្លង់ ដោយអ្នកស្រាវជ្រាវទាំងនោះ គ្រាន់តែពឹងផែ្អកលើការបកស្រាយរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងរឿងព្រេងនិទានសេ្តចគម្លង់ ដែលគេប្រឌិតឡើង នៅពេលក្រោយប៉ុណ្ណោះ ។
អំពីព្រះបាទជយវរ្ម័នទី៧ (ព្រះរាជាដ៏មានមហិទ្ធិឫទ្ធិ និងព្រះរាជវង្ស)
ព្រះបាទជយវរ្ម័នទី៧ ជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រអង្គរ ។ អ្នកប្រវត្តិសាស្រ្តអំពីប្រទេសកម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បានសិក្សាពីព្រះបាទជយវរ្ម័នទី៧ និងសន្និដ្ឋានថា ជាក្សត្របង្កើតសម័យដ៏រុងរឿងនៃប្រទេស។ ការបង្រួបបង្រួមជាតិរបស់ព្រះបាទជយវរ្ម័នទី៧ បានចាប់ផ្តើមចុះផ្សាយនៅក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ា ដោយសារលោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) នូវអត្ថបទសិលាចារឹកសំស្រ្កឹតមួយ ដែលប្រទះឃើញដោយលោក ហ្ស៊ក ម៉ាស្ប៉ឺរ៉ូ (Georges Maspero) នៅត្រង់សាយហ្វុង (Say Fong) ជិតក្រុងវៀងចន្ទន៍ ដែលផ្តល់ព័ត៌មានពីការកសាងមន្ទីរពេទ្យនៅ គ.ស. ១១៨៦។ លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) បានកត់សម្គាល់ថា សិលាចារឹកនេះមានន័យដូចសិលាចារឹក នៅសសរស្តម្ភ ដែលគេបានរកឃើញនៅឈូងសមុទ្រសៀម ជិតព្រំដែនកូសាំងស៊ីន (កម្ពុជាក្រោម) ហើយព្រះនាម ព្រះបាទជយវរ្ម័នទី៧ ត្រូវបានរំលឹកជាញឹកញាប់ នៅក្នុងសិលាចារឹកចាមថា ជាអ្នកចម្បាំងមួយយ៉ាងធំ ។ លោកបានសន្និដ្ឋានថា « សិលាចារឹកដែលមានចាប់ពីប្រទេសលាវខាងក្រោម ទៅឆេ្នរសមុទ្រអណ្ណាម និងទៅទឹកដីកូសាំងស៊ីនខាងក្រោមខ្លះ បានរៀបរាប់ពីជោគជ័យរបស់ព្រះអង្គ ខ្លះទៀតអំពីអំពើល្អរបស់ព្រះអង្គ។ ទាំងនេះបានបំភ្លឺពីរូបភាពនៃព្រះមហាក្សត្រអង្គនេះពីក្នុងភាព ងងឹតនៃអតីតកាលរបស់ប្រទេសកម្ពុជា » ។
ភាពងងឹតក៏បានរសាយដោយ សារការអត់ធ្មត់ក្នុងការស្រាវជ្រាវរយៈពេល ៤០ឆ្នាំ របស់លោក ល្វីស៍ ហ្វ៊ីណូត៍ ។ ព្រះនាមរបស់សេ្តចអង្គនេះ គេទើបនឹងបានស្គាល់នៅ គ.ស. ១៩០០ ពេលគេបង្កើត សាលាបារាំងចុងបូព៌ា ។ ឥឡូវនេះគេចាត់ទុកព្រះអង្គជាព្រះមហាក្សត្រដ៏ខ្លាំងពូកែមួយអង្គក្នុងចំណោមព្រះមហាក្សត្រដ៏ខ្លាំងពូកែផេ្សងទៀតនៃប្រទេសកម្ពុជា។ ព្រះអង្គបានពង្រីកទឹកដីយ៉ាងធំបំផុត គិតទាំងប្រទេសចម្ប៉ាផង និងកសាងប្រាសាទជាច្រើនពាសពេញប្រទេស។ សិលាចារឹកជាច្រើន ដែលព្រះអង្គបានបន្សល់ទុកមានសិលាចារឹកបី គឺសិលាចារឹកតាព្រហ្ម ព្រះខ័ន និងបន្ទាយឆ្មារ ដែលព្រឹត្តិបត្រនៃសាលាបារាំងចុងបូព៌ា (Bulletin de L’École française d’Extrême-Orient) បានបោះពុម្ពផ្សាយ។ បទបញ្ញត្តិនៃមន្ទីរពេទ្យ ក្នុងសិលាចារឹកនៅផែ្នកខាងក្រោមមកពីប្រាសាទភិមានអាកាស ដែលគេបានប្រទះឃើញ នៅ គ.ស. ១៩១៦ ក្នុងព្រះបរមរាជវាំងអង្គរធំ និងសិលាចារឹកចាមមួយនៅមីសឺន (Mỹ-Sơn) គឺលោក ល្វី ហ្វ៊ីណូត៍ បានបោះពុម្ពនៅក្នុងព្រឹត្តិបត្រនៃសាលាបារាំង។ ព្រះបាទជ័យវរ្ម័នទី៧ ខ្លាំងពូកែដូចព្រះមហាក្សត្របារាំងសែសព្រះនាម ល្វីសទី ៧ (Louis VII) និង ហ្វ៊ីលីព្ព អូហ្គុស្ត (Philippe Auguste) ដែលរជ្ជកាលរបស់ព្រះអង្គស្ថិតនៅក្នុងសម័យជាមួយគ្នា។
ព្រះរាជពង្សាវតាររបស់ព្រះអង្គ ត្រូវបានគេស្គាល់យ៉ាងច្បាស់លាស់។ ព្រះវររាជបិតារបស់ព្រះអង្គ សោយរាជ្យរយៈពេលយ៉ាងខ្លីក្នុងរវាង គ.ស. ១១៥៥។ ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ត្រូវជាបងប្អូនជីទួតមួយនឹង ព្រះបាទសូរ្យវរ្ម័នទី២ ដែលទ្រង់បានធ្វើសង្រ្គាមរហូតដល់តុងកឹង និងកសាងប្រាសាទអង្គរវត្ត ជាប្រាសាទចេតិយរបស់ព្រះអង្គ។ ព្រះវររាជមាតារបស់ព្រះអង្គជាប់សាលោហិតទៅនឹងព្រះសន្តតិវង្សពីបរទេស ដែលគ្រប់គ្រងប្រទេសជិតពេញ (ស.វ.ទី១១) និងព្រះរាជិនីកម្ពុជាសម័យបុរេអង្គរ។ ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ប្រសូតនៅរវាង (គ.ស. ១១២០) ឬយ៉ាងយូរណាស់ (គ.ស. ១១២៥) ក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ហើយព្រះអង្គបានរៀបអភិសេក ពីកេ្មងបន្តិច ជាមួយក្សត្រីជ័យរាជទេវី ដែលព្រះនាងមានឥទ្ធិពលខ្លាំងទៅលើព្រះអង្គក្នុងការគ្រប់គ្រងប្រទេស។
ក្រោយមក ព្រះអង្គត្រូវបញ្ជាឲ្យលើកទ័ព ទៅវាយប្រទេសចាម្ប៉ានៅតំបន់វិជ័យ (បច្ចុប្បន្នខេត្តប៊ិញឌិញ ប្រទេសវៀតណាម)។ អវត្តមាននៃព្រះស្វាមីបានធ្វើឲ្យ ព្រះនាងជ័យរាជទេវីធ្លាក់ព្រះកាយទៅក្នុងអន្លង់ទុក្ខ ដែលសិលាចារឹកនៃ ព្រះបរមរាជវាំង សរសេរដោយព្រះនាងឥន្រ្ទទេវី ត្រូវជាបងបង្កើតរបស់ព្រះនាង។ សិលាចារឹកបានរៀបរាប់ថា ព្រះនាងស្ថិតនៅអន្លង់ជ្រោះទឹកភែ្នក ទួញសោកដូចនាងសិតាព្រាត់ប្រាសពីព្រះស្វាមី ព្រះនាងសុំបន់ស្រន់សូមឲ្យព្រះស្វាមីវិលវិញ មធ្យោបាយបំភេ្លចទុក្ខសោកដ៏មហិមានេះ ព្រះនាងបានបួសជាបស្វីក្នុងព្រាហ្មណ៍សាសនា និង ក្រោយមកបួសក្នុងព្រះពុទ្ធសាសនា ។
សិលាចារឹកបានសរសេរថា « ទទួលការសិក្សាអប់រំពីបងស្រីបង្កើត ព្រះនាងគិតថា ព្រះពុទ្ធសាសនាជាទីស្រឡាញ់ពេញចិត្ត ព្រះនាងប្រកាន់យកមាគ៌ារបស់ព្រះពុទ្ធសាសនា ដែលជាមាគ៌ាដ៏ស្ងប់ ដើម្បីឆ្លងកាត់ភ្លើងទុក្ខ និងសមុទ្រនៃសេចក្តីឈឺចាប់ »។ នៅពេលដែលព្រះបាទជយវរ្ម័នទី៧ គង់នៅប្រទេសចាម្ប៉ា ព្រះបិតារបស់ព្រះអង្គ គឺព្រះបាទធរណីន្រ្ទវរ្ម័នទី២ ទ្រង់ចូលទិវង្គត ហើយព្រះមហាក្សត្រដែលស្នងរាជ្យបន្តព្រះនាមយសោវរ្ម័នទី២ ដែលគេមិនស្គាល់ពីជីវប្រវត្តិ ។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ មានព្រឹតិការណ៍សោកសៅមួយ ដែលមានចារនៅក្នុងសិលាចារឹក និងរូបចម្លាក់នៅប្រាសាទបន្ទាយឆ្មារ។ សិលាចារឹក និងរូបចម្លាក់ប្រាសាទនេះ បានឲ្យដឹងថា ព្រះបាទយសោវរ្ម័នទី២ ត្រូវរាហុវាយលុកដូចពេលមុន សូរ្យគ្រាស ឬចន្រ្ទគ្រាស តែបានយុវក្សត្រមួយអង្គជួយសង្រ្គោះ ទំនងជាព្រះរាជបុត្រណាមួយរបស់អនាគតព្រះបាទជយវរ្ម័នទី៧ ។
សិលាចារឹកសរសេរថា « នៅពេលដែលភរតរាហុបះបោរប្រឆាំងនឹងព្រះបាទយសោវរ្ម័ន ដើម្បីវាយលុក ដណើ្តមព្រះរាជវាំង កងទ័ពការពារទីក្រុង បានបាក់ទ័ពរត់អស់… ព្រះអង្គម្ចាស់ចូលប្រយុទ្ធ។ ទាហានពីរនាក់ បានចូលរួមប្រយុទ្ធជាមួយព្រះអង្គ ហើយបានទទួលជ័យជម្នះលើភរតរាហុ » ។ ប៉ុនែ្តព្រះបាទយសោវរ្ម័នទី២ បានត្រូវមន្រ្តីជាន់ខ្ពស់ម្នាក់ដណ្តើមរាជ្យ ដោយយកនាមថា (ត្រីភូវនាទិត្យ នៅ គ.ស. ១១៦៥)។ ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ក៏ប្រញាប់ប្រញាល់យាងត្រឡប់មកពីចាម្ប៉ាវិញ ដើម្បីជួយសង្គ្រោះព្រះបាទយសោវរ្ម័នទី២។ សិលាចារឹកបានបន្តទៀតថា « ប៉ុនែ្តព្រះបាទយសោវរ្ម័នទី២ ត្រូវអ្នកជ្រែករាជ្យធ្វើគុត ហើយព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ក៏គង់នៅប្រទេសកម្ពុជា ដើម្បីរង់ចាំពេលវេលាល្អនឹងស្រោចស្រង់ស្ថានការណ៍ ដែលពោរពេញទៅដោយអំពើឧក្រិដ្ឋ ។ ព្រះអង្គម្ចាស់ក្សត្រី ដែលកៀ្រមក្រំដោយទុក្ខ ពីព្រោះព្រះស្វាមីអវត្តមាន ក៏រលាយពីសេចក្តីទុក្ខព្រួយវិញ ដោយព្រះនាងចង់ឃើញព្រះអង្គរំដោះប្រទេសពីមហាសមុទ្រទុក្ខដែលបានលិចលង់នេះ » ។ ព្រះអង្គម្ចាស់ជ័យវរ្ម័ន ដែលបានយាងត្រឡប់មកដល់ប្រទេសយឺតពេល និងបានឃើញអ្នកជ្រែករាជ្យនៅលើរាជបល្ល័ង្ក ព្រះអង្គក៏មិនទ្រង់យាងត្រឡប់ទៅចាម្ប៉ាវិញឡើយ និងដោយសារមានការជួយទស្សនៈពីមហេសីផង ព្រះអង្គក៏គង់នៅកម្ពុជា « រង់ចាំពេលវេលាល្អសមស្របមកដល់ » ។ ព្រះអង្គត្រូវរង់ចាំអស់រយៈពេល ១៥ឆ្នាំ ។ ក្នុងពេលជាមួយគ្នា ដែលនៅកម្ពុជាមានការជ្រែករាជ្យ នៅប្រទេសចាម្ប៉ាក៏មានការជ្រែករាជ្យដែរ នៅ គ.ស. ១១៦៦-១១៦៧ ព្រះនាម ជ័យឥន្រ្ទវរ្ម័ន។ សេ្តចអង្គនេះបានលើកសួយសារអាករទៅ ថ្វាយសេ្តចអាណ្ណាម ព្រះនាម លី អាញ់តុន នៅ គ.ស. ១១៧០ ដើម្បីឲ្យប្រទេសនេះស្ថិតនៅអព្យាក្រឹត។
ក្នុងពេលនេះ ព្រំដែនខាងជើងនៃប្រទេសចម្ប៉ា ស្ថិតនៅក្នុងភាពស្ងប់ស្ងៀម ហើយសេ្តចជ្រែករាជ្យចាម ក៏លើកទ័ពវាយលុកប្រទេសកម្ពុជា។ សិលាចារឹកភិមានអាកាសសរសេរទៀតថា « ព្រះបាទជ័យឥន្រ្ទវរ្ម័ន (សេ្តចចាម) ឥតកោតខ្លាចដូចក្រុងរាពណ៍ នៅលើរថ កាន់អាវុធវាយប្រយុទ្ធប្រទេសកម្ពុជា »។ ប៉ុនែ្ត ការវាយលុកនេះពុំបានទទួលជោគជ័យទេ។ សេ្តចចាមនាមជ័យឥន្រ្ទវរ្ម័ន បានដូរយុទ្ធវិធីពីវាយតាមជើងគោក ទៅវាយតាមជើងទឹកវិញ។ នៅ (គ.ស. ១១៧៧) សេ្តចចាមអង្គនេះបានលើកទ័ពជើងទឹកចូលវាយខែ្មរ ដោយមានចិនលិចសំពៅម្នាក់ជួយនាំផ្លូវ។ ទ័ពនោះបានចូលតាមទនេ្លមេគង្គ ហើយឡើងរហូតដល់បឹងទនេ្លសាប។ ក្រុងអង្គរត្រូវធ្លាក់ក្នុងកណ្តាប់ដៃចាម ហើយសេ្តចជ្រែករាជ្យត្រីភូវនាទិត្យវរ្ម័ន ក៏ត្រូវធ្វើគត់ក្នុងសមរភូមិ។ កងទ័ពចាមក៏ចូលកាន់កាប់ទីក្រុង ហើយបំផ្លិចបំផ្លាញ និងប្រមូលទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់អស់ពីទីក្រុង។ ព្រះរាជបល្ល័ង្កត្រូវនៅទំនេរ គ្មានព្រះមហាក្សត្រសោយរាជ្យ។ ព្រះព្រះបាទជ័យវរ្ម័នទី៧ ឈេ្វងយល់ថាពេលវេលាល្អបានមកដល់ហើយ។ ប៉ុនែ្តមុននឹងប្រកាសជាសេ្តចសោយរាជ្យ ព្រះអង្គត្រូវរំដោះប្រទេសចេញពីការគ្រប់គ្រងរបស់បរទេស។ ព្រះអង្គក៏បានលើកទ័ពដេញកម្ចាត់ពួកចាមតាមជើងទឹក ដូចដែលមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ហើយបានរំដោះប្រទេសទាំងមូល។ បួនឆ្នាំក្រោយការឈ្លានពានរបស់ចាមនៅ (គ.ស. ១១៧៧) ទៅ (គ.ស. ១១៨១) ប្រទេសកម្ពុជាបានសុខសន្តិភាព ហើយព្រះបាទជយវរ្ម័ន ក៏ប្រកាសឡើងគ្រងរាជ្យជាថ្មី។ នៅក្នុងពេលជាមួយនោះ ព្រះអង្គបានកសាងរាជធានីឡើងវិញ។ « ទីក្រុងយសោធបុរៈ ដូចជាស្រីក្រមុំម្នាក់ក្នុងត្រកូលខ្ពង់ខ្ពស់ បានផ្សំផ្គុំជាមួយគូដណ្តឹងរបស់ខ្លួនក្នុងតណ្ហា ដែលពុះកញ្ជ្រោលលម្អទៅដោយរាជវាំងអំពីត្បូងមានតម្លៃ និងគ្របដណ្តប់ទៅដោយកំផែង។ គូស្វាមីភរិយានេះ បានធ្វើពិធីអាពាហ៍ពិពាហ៍ដោយព្រះរាជា ដើម្បីបង្កើតសុភមង្គលនៃសត្វលោក ក្រោមជ័យជម្នះដ៏ធំធេង ដែលព្រះអង្គដណ្តើមយកបាន » ។ សិលាចារឹកមួយនៅជ្រុងកំពែងអង្គរធំ បានសរសេរថា រាជបុរីដែលព្រះរាជារៀបពិធីអភិសេកនោះ គ្មានអ្វីក្រៅពីទីក្រុងអង្គរធំទេ ពុំមែនប្រាសាទបាខែងនៅចុង )ស.វ. ទី៩) ឡើយ តែជាទីក្រុងបច្ចុប្បន្ន ដែលមជ្ឈមណ្ឌលជាប្រាសាទបាយ័ន។
ក្នុងពេលដែលចាមចូលលុកលុយប្រទេសនា (គ.ស. ១១៧៧) តាមអ្នកប្រវត្តិសាស្រចិន ឈ្មោះ ម៉ា ទួនលិន ថា ព្រះអង្គម្ចាស់ជយវរ្ម័ន « បានសច្ចាថា នឹងសងសឹកសត្រូវរបស់ព្រះអង្គ ហើយកិច្ចការនេះ អត់ទ្រាំដោយស្ងាត់កំបាំងរយៈពេល ១៥ឆ្នាំ » ។ ប៉ុនែ្តមុននឹងសម្រេចសេចក្តីសច្ចារបស់ព្រះអង្គ ដើម្បីធ្វើសង្រ្គាមនឹងចាមនៅក្នុងប្រទេស ព្រះអង្គត្រូវបង្រ្កាប ការបះបោរនៅផែ្នកខាងត្បូងនៃទឹកដីបាត់ដំបង។ ដើម្បីបង្រ្កាបការបះបោរនេះ ព្រះអង្គបានបញ្ជាក្សត្រចាមមួយអង្គ នាមវិទ្យានន្ទន៍ ឲ្យលើកទ័ពទៅបង្រ្កាបបានរាបទាបឡើងវិញ។ គួរបញ្ជាក់ថា ក្សត្រចាមនេះបានមករស់នៅក្នុងអង្គរតាំងពីកេ្មងម៉េ្លះ សិលាចារឹកចាមនៅមីសឺន បានសរសេរថា « កាលពីកុមារភាពរបស់ព្រះអង្គ នៅ (គ.ស. ១១៨២) ព្រះអង្គម្ចាស់វិទ្យានន្ទន៍ បានយាងមកគង់នៅប្រទេសកម្ពុជា។ ព្រះមហាក្សត្រប្រទេសកម្ពុជា គឺព្រះបាទជយវរ្ម័នទី៧ បានឡើងសោយរាជ្យឆ្នាំមុន។ បានទតឃើញលក្ខណៈ ៣៣យ៉ាងរបស់ព្រះអង្គម្ចាស់ ក៏មានព្រះទ័យស្រឡាញ់ផង ហើយព្រះអង្គបង្រៀនវិទ្យាសាស្រ្ត និងក្បួនយុទ្ធសាស្រ្តសឹកដល់ព្រះអង្គម្ចាស់ វិទ្យានន្ទន៍ នៅពេលដែលព្រះអង្គម្ចាស់គង់នៅប្រទេសកម្ពុជា រាជាណាចក្រនេះមានតំបន់មួយឈ្មោះ មល្យង ដែលមានមនុស្សអាក្រក់រស់នៅ ហើយបានងើបបះបោរឡើង ប្រឆាំងនឹងព្រះមហាក្សត្រខ្មែរ។ ព្រះរាជាបានទតឃើញព្រះអង្គម្ចាស់នេះពូកែខាងសឹកសង្រ្គាម ក៏បញ្ជាឲ្យដឹកនាំកងទ័ពខ្មែរ ដើម្បីទៅបង្រ្កាបការបះបោរ នៅមល្យងនេះបានទទួលជោគជ័យ។ ដោយសារគុណបំណាច់ ព្រះមហាក្សត្រខែ្មរ ព្រះបាទជ័យវ្ម័នទី៧ ទ្រង់បានព្រះរាជទានកិត្តិយស និងទ្រព្យសម្បត្តិ ដែលមានតម្លៃខ្ពស់ៗ ដល់ទ្រង់វិទ្យានន្ទន៍ » ។
នៅ (គ.ស. ១១៩០) ព្រះបាទជយវរ្ម័នទី៧ បានធ្វើឲ្យប្រទេសដាយវៀត (នៃមហារាជា លី កៅទន់) នៅអព្យាក្រឹត ដើម្បីឲ្យងាយស្រួលក្នុងការវាយចាម ក្នុងឆ្នាំដដែល ឱកាសល្អហុចឲ្យដោយសេ្តចចាម ជ័យឥន្រ្ទវរ្ម័នទី៤ លើកកងទ័ពមកវាយខែ្មរម្តងទៀត។ តើព្រះបាទជយវរ្ម័នទី៧ ទ្រង់លើកទ័ពប្រឆាំងនឹងការវាយលុករបស់ចាមឬយ៉ាងណា? សិលាចារឹកនៅប៉ោនគរ (ឯញ៉ាត្រាង) បានសរសេរទុកថា « ព្រះអង្គវាយយកបានរាជធានីនៃប្រទេសចាម្ប៉ា និងប្រមូលយកលិង្គទាំងអស់ »។ ជោគជ័យនេះបាន ដោយសារព្រះអង្គបញ្ជាទ្រង់វិទ្យានន្ទន៍លើកទ័ពទៅទប់ទល់។ ទ្រង់វិទ្យានន្ទន៍វាយយកបានក្រុងវិជ័យ (ប៊ិញឌិញ) ហើយចាប់សេ្តចចាមជ័យឥន្រ្ទវរ្ម័នទី៤ ជាឈ្លើយ មកថ្វាយព្រះបាទជយវរ្ម័នទី៧។ ព្រះអង្គបានលើកព្រះអនុជថៃ្លរបស់ព្រះបាទជយវរ្ម័នទី៧ ឈ្មោះ អិន (អនុជព្រះនាងជយរាជទេវី) ឲ្យឡើងសោយរាជ្យនៅវិជ័យ ដោយមានព្រះបរមនាមថា សូរ្យជយវម៌ទេវៈ រួចព្រះអង្គលើកទ័ពបង្ហួសទៅវាយយកបាណ្ឌុរង្គ (ផានរ៉ាង) ហើយឡើងសោយរាជ្យនៅទីនោះ ដោយមានព្រះរាជបរមនាមថា សូរ្យវម៌ទេវៈ ។ ប្រទេសចាម្ប៉ាបានចែកជាពីរផែ្នក មួយផែ្នកគ្រប់គ្រងដោយព្រះរាជាខែ្មរ និងមួយផែ្នកទៀតដោយក្សត្រចាម វិទ្យានន្ទន៍។ តែមិនយូរប៉ុន្មាន ពួកចាមនៅវិជ័យបះបោរឡើង ដោយបណេ្តញព្រះអង្គម្ចាស់អិន រត់ចូលមកស្រុកខែ្មរវិញ ហើយលើកសេ្តចចាម ព្រះនាម រសុបតិ ឲ្យឡើងសោយរាជ្យជាជំនួសវិញ។ ឆ្លៀតឱកាសនេះ ព្រះរាជាវិទ្យានន្ទន៍បានបង្រួបបង្រួមប្រទេសចាមឲ្យមានឯកភាពឡើងវិញ ក្រោយពីបានធ្វើគុតព្រះជ័យឥន្រ្ទវរ្ម័នទី៥ (រសុបតិ) ហើយឡើងសោយរាជ្យប្រទេសចាម្ប៉ាទាំងមូល ពី (គ.ស. ១១៩២ ដល់ ១២០៣)។ នៅ (គ.ស. ១១៩៣) និង (១១៩៤) ព្រះបាទជយវរ្ម័នទី៧ ទ្រង់បានសាកល្បងឲ្យព្រះវិទ្យានន្ទន៍ទទួលស្គាល់អំណាចព្រះអង្គវិញ តែឥតប្រយោជន៍ រហូតដល់ (គ.ស. ១២០៣) ព្រះអង្គបានបញ្ជាសេ្តចចាមមួយអង្គទៀត ព្រះនាម អុងធនបតិក្រាម ដែលត្រូវជាឪពុកមារបស់ទ្រង់វិទ្យានន្ទន៍ ឲ្យលើកទ័ពទៅវាយកម្ចាត់ក្មួយព្រះអង្គទាល់តែបាន។ ចាប់ពី (គ.ស. ១២០៣) ដល់ (១២២០) ប្រទេសចាម្ប៉ាក៏ក្លាយទៅជាអាណាខេត្តរបស់ខែ្មរ។ ការលូកដៃច្របូកច្របល់នៅក្នុងប្រទេសខាងកើត ដែលជាប្រទេសជិតខាង ពុំបានទប់ស្កាត់មិនឲ្យព្រះអង្គ ពង្រីកទឹកដីទៅខាងជើង និងខាងលិចនៃប្រទេសកម្ពុជាឡើយ គឺនៅក្នុងរជ្ជកាលនេះហើយ ដែលសិលាចារឹកសាយហ្វុង (ជិតក្រុងវៀងចន្ទន៍) បានបញ្ជាក់ពីកាលបរិចេ្ឆទ ហើយអ្នកប្រវត្តិសាស្រ្តចិន បាននិយាយពីអំណាចរបស់ព្រះបាទជយវរ្ម័នទី៧ បានភ្ជាប់ទឹកដីមួយផែ្នកនៃឧបទ្វីបមឡាយូ និងវាតអំណាចរហូតដល់ប្រទេសភូមា។ ម្យ៉ាងទៀតសិលាចារឹកមួយនៃប្រាសាទព្រះខ័ន បានឲ្យដឹងថា ទឹកមន្តត្រូវបានផ្តល់ ដោយព្រាហ្មណ៍សូរ្យភក្ត និងព្រហ្មណ៍ឯទៀតទាំងអស់ក្នុងព្រះបរមរាជវាំង ព្រះរាជានៃយវនៈ និងព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា។ ព្រាហ្មណ៍សូរ្យភក្ត ប្រហែលជាមេនៃព្រាហ្មណ៍ទាំងអស់ក្នុង ព្រះបរមរាជវាំង។ ព្រះរាជានៃយវនៈ គឺជាអធិរាជ លី អាញ់តុង (Lý Anh Tông) ដែលសោយរាជ្យនៅ (គ.ស. ១១៧៥) មានព្រះបរមនាមសម្រាប់រាជ្យថា លីកាវតុង (Lý Cao Tông) និងសោយរាជ្យរហូតដល់ (គ.ស. ១២១០)។ ព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា គឺព្រះរាជាសោយរាជ្យនៅក្រុងវិជ័យ (ប៊ិញឌិញ) ដែលត្រូវជាព្រះអនុជថៃ្លនៃព្រះបាទជយវរ្ម័នទី៧ និងព្រះរាជាដែលសោយរាជ្យនៅបាណ្ឌុរង្គ (ផានរ៉ាង) គឺទ្រង់វិទ្យានន្ទន៍ ដែលការពារដោយព្រះជយវរ្ម័នទី៧។
គេបានឲ្យដឹងថា ការថ្វាយទឹកមន្តមានន័យថា ទទួលស្គាល់ការស្ថិតនៅក្នុងចំណុះនៃប្រទេសដែលគេថ្វាយនោះ។ ទំនៀមនេះ នៅមានរហូតដល់សព្វថៃ្ងនេះ។ នៅក្នុងរាជវាំងក្រុងភ្នំពេញ ឬបាងកក នៅពេលពិធីអភិសេកសេ្តចឡើងសោយរាជ្យ ទឹកមន្តសម្រាប់ធ្វើពិធី គឺជាទឹកដែលទទួលបានពីទនេ្លសំខាន់ៗនៃប្រទេស និងពីខេត្តផេ្សងៗ នៃព្រះរាជាណាចក្រ ។ ការស្ថិតនៅក្រោមចំណុះប្រទេសកម្ពុជា នៃប្រទេសចាម្ប៉ាទាំងពីរ មិនយូរអងែ្វងដូចនៅក្រោមអំណាចរបស់ជ្វា អំណាចរបស់មហារាជអណ្ណាមឡើយ ។ ក្រោយពីព្រះនាងជយរាជទេវីសោយព្រះពិរាល័យទៅ ព្រះបាទជយវរ្ម័នទី៧ បានរៀបរាជាភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាព្រះរៀមបង្កើតរបស់ព្រះនាងជយទេវី។ ក្សត្រីអង្គនេះជាស្រ្តីសម្បូរទៅដោយចំណេះវិជ្ជា។ ព្រះនាងបានទទួលតំណែងជាសាស្រ្តាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ ហើយបានកសាងសិលាចារឹកភិមានអាកាស ដែលជាប្រភពយ៉ាងសំខាន់ទាក់ទងនឹងព្រះជីវប្រវត្តិនៃព្រះបាទជ័យវរ្ម័នទី៧។ គេមិនដឹងច្បាស់ថា ព្រះបាទជយវរ្ម័នទី៧ សោយទិវង្គតទៅនៅឆ្នាំណាទេ។ ព្រះអង្គទំនងជាសោយរាជ្យរហូតដល់ (គ.ស. ១២១៨)។ ព្រះអង្គមានព្រះមរមនាមថា មហាបរមសៅគត។ ព្រះនាមនេះសឲ្យឃើញថា ព្រះអង្គជាពុទ្ធសាសនិកជនមួយរូប តែទោះបីយ៉ាងហ្នឹងក៏ដោយ ក៏ព្រះអង្គមានព្រាហ្មណ៍បុរោហិតមួយរូប ឈ្មោះ ឫសីកេស (ឫឞិកេឝ) ដែលជាសក្ខីភាពប្រាប់ថា សាសនាព្រាហ្មណ៍នៅពេលនោះ នៅមានឥទ្ធិពលខ្លាំងគួរសមដែរ។ តាមរូបបដិមាព្រះបាទជ័យវរ្ម័នទី៧ មានសាច់មាំ ព្រះកេសមានផ្នួងសក់តូច។ លក្ខណៈនេះមានច្បាស់នៅ លើក្បាច់ចម្លាក់ជាច្រើន គេបានឃើញរូបបដិមាពីរ គឺមួយនៅអង្គរធំ និងមួយទៀតនៅប្រាសាទពិមាយជិតគោរាជ (โคราช ខូរ៉ាត) (នគររាជ) ដែលថែរក្សានៅសារមន្ទីរក្រុងបាងកក។ រូបបដិមាទាំងពីរនេះ គឺជាព្រះរូប របស់ព្រះបាទជ័យវរ្ម័នទី៧។
អំពីកាលបរិចេ្ឆទនៃការសោយទិវង្គត គេពុំបានដឹងពិតប្រាកដទេ។ គេចោទជាសំណួរថា តើព្រះអង្គ មានព្រះរោគអ្វី ដែលនាំឲ្យព្រះអង្គសោយទិវង្គត ? មានរូបចម្លាក់ពីរនាសម័យនោះ គឺរូបចម្លាក់ នៅហោជាងប្រាសាទតូច ដែលគេហៅថា មន្ទីរពេទ្យ ស្ថិតនៅខាងកើតប្រាសាទតាកែវ។ លោក វិកទរ ហ្គោលូបេវ (V. Goloubew) បានសិក្សាយ៉ាងល្អិតល្អន់លើក្បាច់ចម្លាក់ ដើម្បីសែ្វងយល់អំពីរឿង « សេ្តច គម្លង់ » ប៉ុនែ្ត ពុំមានរូបបដិមាណា ដែលត្រូវនឹងរឿងនេះឡើយ។ ហើយលោកបានផ្តល់អត្ថបទរបស់លោកវេជ្ជបណ្ឌិត ម៉េស៍ណារដ៍ (Mesnard) ជានាយកវិទ្យាស្ថានប៉ាស្ទ័រ នៅក្រុងព្រៃនគរ បានប្រគល់ឲ្យគាត់ នៅ (គ.ស. ១៩៣៤) អំពីអត្ថាធិប្បាយលើក្បាច់ចម្លាក់នៃប្រាសាទបាយ័នដូចតទៅ ៖
« កំភួនដៃ និងដៃនៃអ្នកជំងឺ ជាវត្ថុបំណងនៃការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីស្រ្តីដែលនៅព័ទ្ធជុំវិញ។ កាយវិការនៃស្រ្តីម្នាក់ មានលក្ខណៈដូចជាចាប់កាន់ត្រចៀកខាងស្តាំ បើកឲ្យធំ ដើម្បីឲ្យគេចាប់អារម្មណ៍ទៅលើចំណុចដែលសំខាន់បំផុត »។
« អវយវៈក្រោម ទ្រដោយវត្ថុមួយនៅក្រោមជង្គង់ »។
« ស្រ្តីម្នាក់លើកជើងស្តាំរបស់មនុស្សនោះ ដោយដៃឆេ្វង និងដៃស្តាំដូចជារឹតច្របាច់គក់ជើងឆេ្វង »។
« កាយវិការនៃស្រ្តីទាំងនេះ ដូចជាចង្អុលបង្ហាញថា មនុស្សនោះមានជំងឺនៅចុងអវយវៈ គឺជំងឺឃ្លង់?» ការកត់ចំណាំសំខាន់មួយទៀតនៅជិតខ្លួន នៃមនុស្សនោះ មានថូមួយ ដែលដាក់ផែ្លឈើរាងមូលពេញ។ ផែ្លឈើនេះប្រហែលជាផែ្លក្របៅ (Chaulmoogra) ។ ដើមក្របៅ (Hydnocarpus anthelmintica) ជាដើមឈើ ដែលដុះពាសពេញព្រៃ។
អត្ថបទស្រាវជ្រាវ៖ មនោ វិជ្ជា
មកទល់នឹងពេលបច្ចុប្បន្ននេះ យើងមិនទាន់បានប្រទះឃើញសិលាចារិកណាមួយនៅអង្គរនិយាយដល់ការចូលទិវង្គត់របស់ទ្រង់ដូចការរៀបរាប់អំពីទ្រង់កាលព្រះអង្គនៅមានព្រះជន្មនៅឡើយទេ ហើយអ្នកប្រវត្តិសាស្ត្រនៅតែដាក់សំនួរអំពីការបាត់ព្រះកាយ ឫជួនកាលគ្រាន់តែសន្មត់ថា ព្រះអង្គបានសុគតក្នុងមូលហេតុមិនច្បាស់លាស់។ បំណកបកស្រាយពីការសុគតរបស់ព្រះបាទជ័យវរ័ន្មទី៧បានផ្តើមឡើងដោយប្រវត្តិវិទូ វីកទ័រ ហ្គូលូប៊េវ (Victor Goloubew) នៅឆ្នាំ១៩៣៤។ លោកបានស្វែងរកឃើញចម្លាក់លាននៅបរិវេណប្រាសាទភ្នំបាខែង អំពីការព្យាបាលរោគហាក់ដូចជាជំងឺឃ្លង់ តែលោកមិនអាចកំណត់អត្តសញ្ញាណថាជាព្រះមហាក្សត្រដូចទៅតាមការអះអាងរបស់អ្នកស្រុកថា ព្រះបាទជ័យវរ្ម័នទី៧ បានកើតឃ្លង់នោះទេ។
ការអះអាងរបស់អ្នកស្រុកគឺផ្អែកទៅតាមរូបសំណាក់ព្រះយមរាជមានសំបុរដូចមនុស្សកើតឃ្លង់តម្កល់លើលានឋាននរកខាងឆ្វេងបំផុតនៃព្រះបរមរាជវាំងអង្គរធំ បើតាមភាសាអ្នកស្រុក ពួកគាត់បានហៅព្រះយមរាជថាជា «ព្រះគំលង់» ដែលតំណាងឲ្យព្រះបាទ ជ័យវរ្ម័នទី៧ បន្ទាប់ពីទ្រង់កើតឃ្លង់នោះឯង។ ប៉ុន្តែលោកស្រីផល្លីកាអ្នកនិពន្ធសៀវភៅ «ត្រីក្សត្រ ឬ ក្សត្របីអង្គ, ព្រះបាទជ័យវរ្ម័នទី២ និងមហេសីទាំងពីរ» បានបដិសេធពីរឿងនេះថា៖ «យើងអង្កេតឃើញថា មានការភ័នច្រឡំច្រើនអំពីរូបសំំណាក់នានា។ ឧទាហរណ៍រូបព្រះយមរាជ ដែលដាក់នៅលើសំណង់ឋាន នរក ឫលានជល់ដំរី បែរជាត្រូវបានអ្នកស្រុកហៅថា «ព្រះគំលង់» ទៅវិញ។ ដូចគ្នានេះដែរនៅខាងក្រោយឈៀងខាងឆ្វេងនៃទីសក្ការៈព្រះអង្គចេកព្រះអង្គចមក៏មានការតាំងរូបព្រះយមរាជដូចគ្នានេះដែរ។ ប៉ុន្តែត្រូវបានអ្នកស្រុកហៅថាជា «យាយទេព» ទៅវិញ ។ សម្រាប់អ្នកប្រវត្តិសាស្ត្រ វាគឺជាចម្ងល់របស់យើងថាហេតុអ្វីបានជារូបព្រះយមរាជ ត្រូវបានអ្នកស្រុកភ្ជាប់ទៅនឹង ព្រះបាទជ័យវរ្ម័នទី៧? ទន្ទឹមនឹងការស្រាវជ្រាវរបស់យើង យើងបានរកឃើញចម្លើយដ៏ភ្ញាក់ផ្អើលមិនដែលមានការលើកឡើងពីមុន ហើយនោះគឺជាទំនាក់ទំនងសេចក្តីស្រលាញ់ និងស្អប់មួយ។»
រឿងនិទានដែលអ្នកស្រុកបានដឹងហាក់ជាចេតនាបញ្ចប់ប្រវត្តិរបស់ព្រះបាទជ័យវរ័ន្មទី៧ត្រឹមរូបភាពដ៏អាម៉ាស ប៉ុន្តែនៅបន្សល់ទុកចន្លោះប្រហោងដែលមិនបាននិយាយដល់នោះគឺ ព្រះអគ្គមហេសីដ៏សំខាន់របស់ទ្រង់ ព្រនាង ឥន្ទ្រទេវី ។ ព្រះបាទជ័យវរ្ម័នទី៧ជាបងប្អូនជីទួតមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២ ហើយព្រះអង្គនេះហើយជាមហាក្សត្រដំបូងគេ ដែលបានយកព្រះពុទ្ធសាសនាមហាយានជាសាសនារបស់រដ្ឋ។ ក្នុងរាជ្យរបស់ទ្រង់ក្រៅពីការបន្តការសាងសង់ប្រាសាទធំៗដើម្បីបង្ហាញអំពីអំនាចស្មើរនឹងអទិទេពជាប្រពៃណីរាប់រយឆ្នាំមកហើយនោះ លើសពីនេះព្រះអង្គក៏បានបំពេញអាណាចក្ររបស់ទ្រង់ដោយសេវាសាធារណៈដូចជា មន្ទីពេទ្យ សាលាសំណាក់ សាលារៀន ហេដ្ឋារចនាសម្ព័ននានា ដើម្បីតភ្ជាប់ទីក្រុងសំខាន់ទាំងឡាយ និងធ្វើឱ្យចលនាសេដ្ឋ កិច្ចរីកចម្រើនដល់ចំនុចកំពូល។
ប្រាសាទបាយ័នគឺជាសំណង់ប្រាសាទបែបពុទ្ធនិយមដ៏ធំបំផុតរបស់ព្រះអង្គ សង់ចំអង្កត់ផ្ចិតនៃរាជធានីយសោធបុរៈមានលក្ខណៈបើកទូលាយខុសពីប្រាសាទអង្គរវត្តបែបព្រាហ្មណ៍សាសនា ដ៏ល្បីល្បាញដែលហុំព័ន្ធជិតដោយរបងថ្ម។ ព្រះរាជាខ្លាំងពូកែអង្គនេះ ត្រូវបានលោក ល័ស ហ្វីន័ត អ្នកស្រាវជ្រាវបារាំងប្រដូចព្រះអង្គទៅនឹងស្តេចល្វី៧ (Louis VII) របស់បារាំងក្នុងពេលតំណាលគ្នានោះដែរ។ ព្រះអង្គមិនបានតុបតែងប្រាសាទបាយ័នរបស់ទ្រង់ដោយចម្លាក់ពិព័ណនាពីទេវកថានោះទេ តែពីជីវភាពរស់ នៅប្រចាំថ្ងៃដ៏រស់រវើករបស់រាជវង្សានុវង្ស និងប្រជារាស្ត្ររបស់ទ្រង់។ លក្ខណៈសំណង់ទៀតសោតហាក់បើកទូ លាយដល់សាធាណៈជន ប្រើប្រាស់ប្រាសាទនេះដើម្បីបូជាដល់ព្រះពោធិសាត់ក្នុងព្រះពុទ្ធសាសនាមហាយាន។
ពាក្យមួយឃ្លាដែលមានន័យរាប់ពាន់ឆ្នាំបង្កប់ដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅគឺ «ទុក្ខរបស់ប្រជារាស្ត្រ គឺជាទុក្ខរបស់ទ្រង់ផ្ទាល់» បានស្តែងចេញទស្សនៈវិស័យរបស់ព្រះអង្គក្នុងការភ្ជាប់ព្រះកាយទ្រង់ផ្ទាល់កៀកទៅនឹងប្រជានុរាស្ត្រកម្វុជទេស លើសពីការបន្តមរតកពីបណ្តាអតីតព្រះមហាក្សត្រនៃលទ្ធិព្រាហ្មណ៍ ដែលស្និតនឹងពួកព្រាហ្មបុរោហិតជាង។ ព្រះបាទជ័យវរ្ម័នទី៧ បានចំណាយពេលភាគច្រើនរបស់ទ្រង់ក្រៅព្រះបរមរាជវាំងដ៏ស្តុកស្តម ដើម្បីតស៊ូក្នុងសមរភូមិ និងបានរំដោះកម្វុជទេសពីនឹមត្រួតត្រារបស់ ចាម។ ទ្រង់មានមហេសីដ៏ឈ្លាស់វៃពីរព្រះអង្គដែលជាពុទ្ធសាសនិកជនដ៏ខ្ជាប់ខ្ជួន។
ព្រះនាងជ័យរាជទេវី ក្នុងនាមជាអគ្គមហេសី ទ្រង់គឺជាគម្រូនៃវិរៈភាពនៃភាពស្វាមី ភ័ក្តិបំផុតចំពោះស្វាមីរបស់ទ្រង់បានពលីជីវិតរបស់ខ្លួនបំពេញការបួងសួងនៅពេលដែលព្រះរាជាកំពុងឋិតក្នុងសមរភូមិ ចំណែកព្រះនាងឥន្ទ្រទេវី គឺជាស្ត្រីដែលទទួលបានការអប់រំខ្ពស់ និងពោពេញទៅដោយសមត្ថភាពក្នុងការចាត់ចែងកិច្ចការអប់រំ ដែលកាន់តែបើកទូលាយទៅដល់ស្ត្រី និងសាធារណៈជនដែលកំពុងតែមានភាពមន្ទិលចំពោះការគ្រប់គ្រងរបស់ស្តេចអទិទេពនៃសាសនាព្រាហ្មណ៍ បន្ទាប់ពីទីក្រុងអទិទេពរបស់ខ្លួនត្រូវបានសត្រូវឈ្លានពានបាន។ ប្រហែលជាឋិតក្នុងកាលទេសបែបនេះហើយ ដែលទ្រង់បានសម្លឹងទៅដល់ការកែទម្រង់ប្រព័ន្ធនយោបាយពីព្រាហ្មណ៍និយម មកពុទ្ធនិយមវិញដែលបានកែរខៃប្រវត្តិសាស្ត្រកម្ពុជានៃឥសីកម្ពុ ពីអតីតកាល មកជាប្រទេសដ៏រុងរឿងប្រកបដោយពុទ្ធិបំផុតមួយរបស់ពិភពលោកនាសម័យកាលនោះ។ មហិច្ចតានេះគឺមានភាពចម្រូងចម្រាស់ និងប៉ះពាល់ខ្លាំងទៅនឹងការបែងចែកលាភសក្ការៈរបស់ពួកព្រាហ្មបុរោហិតដែលមានអំនាចខ្លាំងក្នុងជួររាជការ ជាប្រពៃណីតមករាប់រយឆ្នាំមកហើយ។ កំនែរទម្រង់របស់ទ្រង់ គឺជាសញ្ញាណនៃការចាប់ផ្តើមប្រឆាំងនឹងរបបគ្រង់គ្រងហួសសម័យដែលធ្លាប់បានការពារផលប្រយោជន៍របស់ពួកព្រាហ្មបុរោហិត ដើម្បីរក្សាអំណាចឲ្យរ៉ឹងម៉ាំសម្រាប់បណ្តាអតីតព្រះមហាក្សត្រ។
ជំនឿបែបថ្មីនៃសាសនាព្រះពុទ្ធនាំឲ្យយោងទៅដល់ការលើកស្ទួយដល់ផលប្រយោជន៍ប្រជានុរាស្ត្រជាធំ ដែលបន្តបង្អាក់ និងគំរាមកំហែងដល់សារៈសំខាន់នៃរបៀបគ្រប់គ្រង់អំណាចរបស់លទ្ធិព្រាហ្មណ៍ ប៉ុន្តែនយោបាយថ្មីនេះប្រហែលជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រះនាងឥន្ទ្រៈទេវីដែលជាអគ្គមហេសីរបស់ទ្រង់។ «យើងចង់បង្ហាញឱ្យអ្នកជំនាន់ថ្មីបានដឹងថាព្រះអគ្គមហេសីទាំងពីរព្រះអង្គគឺមានឥទ្ធិពលណាស់ក្នុងវិធីអនុវត្តន៍រាជកិច្ចដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ដូចមានភស្តុតាងបានបង្ហាញស្រាប់។ ផ្អែកតាមសិលាចារិកព្រះខ័នបានបង្ហាញថាព្រះបាទជ័យវរ័ន្មទី៧ មានមហេសីពីរព្រះអង្គដែលជាបងប្អូនស្រីបង្កើតនឹងគ្នា។
ព្រះមហេសីទាំងពីរ គឺជាពុទ្ធសាសនិកដ៏ខ្ជាប់ខ្ជួន និងជាសាស្ត្រាចារ្យដ៏ឆ្លាតវៃ។ បើទោះបីជាសិលាចារឹកនេះបានបង្ហាញថាព្រះនាងឥន្ទ្រទេវី គឺជាបងស្រីបង្កើតរបស់ ព្រះនាងជ័យរាជទេវី ដែលបានរៀបអភិសេកបន្ទាប់ពីការយាងចូលទិវង្គត់របស់ព្រះនាងជ័យរាជទេវីក្តីប៉ុន្តែចម្លាក់មួយនៅប្រាសាទបាយ័នបានបង្ហាញពីវត្តមានរបស់ព្រះនាងឥន្ទ្រទេវីមានបុត្រមួយព្រះអង្គគង់នៅពីក្រោយព្រះបាទ ជ័យវរ័ន្មទី៧ ដែលគង់ទល់ព្រះភ័ក្រនឹងព្រះនាងជ័យរាជទេវីដែលមានបុត្រយ៉ាងហោចណាស់៥ព្រះអង្គ ដែលប្រហាក់ប្រហែលនឹងការដឹងតាមសិលាចារិក។ ព្រះបាទជ័យវរ័ន្មទី៧ បានឡើងសោយរាជ្យសម្បត្តិបន្ទាប់ពីទ្រង់បានយកឈ្នះពីការលុកលុយរបស់ចាមដែលជាអ្នកប្រកាន់យកសាសនាព្រាហ្មណ៍។ បន្ទាប់ពីការរងចាំយ៉ាងស្ងប់ស្ងៀមអស់រយៈពេល១៥ឆ្នាំ ព្រះអង្គបានផ្លាស់ប្តូរសាសនារបស់រដ្ឋពីព្រាហ្មណ៍សាសនា មកកាន់ព្រះពុទ្ធសាសនាមហាយានស្របពេលដែលសាសនានេះ កំពុងចុះឥទ្ធិពលលើផ្នែកនយោបាយក្នុងចំនោមប្រជា រាស្ត្រដែលកំពុងងាកទៅរកព្រះពុទ្ធសាសនាវិញ។
នេះប្រហែលជាធ្វើឱ្យមានជម្លោះដល់ពួកព្រាហ្មបុរោហិត។ ក្នុងរាជ្យព្រះអង្គគេឃើញមានសំណង់ប្រាសាទជាច្រើនបានសង់ឡើងដើម្បីឧទិ្ទសដល់ក្រុមគ្រួសារព្រះអង្គ និងព្រះពោធិ៍សាត់ហើយពេលខ្លះ អទិទេពរបស់ពួកព្រាហ្មក៏ត្រូវបានឆ្លាក់គោរពទៅដល់ព្រះពុទ្ធផងដែរ។ ប៉ុន្តែចម្លាក់ដែលតែងបង្ហាញពីការគោរពដ៏ស្មោះស្ម័គ្ររបស់ត្រីក្សត្រជំពោះព្រះពោធិ៍សាត់ មិនបានប្រទះឃើញទៀតទេក្រោយ ពីទ្រង់បានបាត់ព្រះកាយទៅ តែបានជំនួសមកវិញនូវចម្លាក់របស់ទ្រង់ និងព្រះមហេសីទាំងពីរព្រះអង្គគោរពចំពោះព្រះឥសូរ អទិទេពសាសនារបស់ពួកព្រាហ្មបុរោហិតទៅវិញ ដែលត្រូវបានគេឆ្លាក់នៅរាជ្យក្រោយមកទៀត ជាសង្ស័យបច្ច័យដែលគួរឲ្យយើងកត់សំគាល់ថារូបភាពបែបនេះគឺមានលក្ខណៈផ្ទុយទាំងស្រុងទៅនឹងចម្លាក់របស់ទ្រង់នៅប្រាសាទបន្ទាយឆ្មាដែលសង់ឡើងដើម្បីឧទ្ទិសដល់ស្រីន្ទកុមារា ព្រះរាជាទាយាទរបស់ទ្រង់ដែលបានសុគតនៅក្នុងសមរភូមិជាមួយចាមដែលកាន់សាសនាព្រាហ្មណ៍។
ចម្លាក់នៅទីនោះហាក់ បានបង្កប់នូវការទាស់ទែងគ្នាក្នុងសាសនា និងការខឹងសំបាររបស់ទ្រង់យ៉ាងខ្លាំងចំពោះសាសនាព្រហ្មណ៍ ដែលកាលនោះជាសាសនារបស់សត្រូវដែលបានសម្លាប់រាជបុត្ររបស់ទ្រង់។ រូបចម្លាក់ដែលលោកស្រី ផល្លីកាបានកំនត់ថាជាព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានសិល្បៈករឆ្លាក់ដោយមានកាយវិការប្រហារជីវិតទៅលើពួកព្រាហ្ម ដោយព្រះអង្គឈរលើខ្នងដំរីយ៉ាងអង់អាចលើកធ្នូបាញ់ព្រះឥសូរទំលាក់ចុះក្រោមជាដើម។
នេះប្រហែលជាសាររបស់ព្រះអង្គចំពោះពួកព្រាហ្មដែលប្រហែលជាបានរៀបចំផែនការដើម្បីទាមទារអំនាចមកឱ្យពួកព្រាហ្មណ៍និយម ឫប្រហែលជាបានចូលដៃជាមួយសត្រូវ។ នៅក្នុងសៀវភៅត្រីក្សត្របានចង្អុលបង្ហាញទៀតថាមានជម្លោះសាសនាដ៏ធំមួយ ហើយព្រះអង្គប្រហែលជាត្រូវបានពួកព្រាហ្មណ៍ ឫយ៉ាងហោចណាស់មានការគាំទ្រពីពួកព្រាហ្មមិនពេញចិត្តនឹងរបបគ្រប់គ្រងរបស់ទ្រង់ដែលយកមហេសីជាទីប្រឹក្សាដោយការ ធ្វើគត់ដើម្បីប្លន់អំនាចពីព្រះអង្គ និងព្រះនាងឥន្ទ្រទេវីមក វិញ។ ព្រះនាងឥន្ទ្រទេវីប្រហែលជាមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងវិស័យការពារជាតិ។
ចម្លាក់នៅប្រាសាទបាយ័នមួយផ្ទាំងបានបង្ហាញពីសកម្មភាពជាចំហររបស់ទ្រង់កំពុងបូជាដល់ទង់សម្រាប់ ទ័ពដោយមានព្រះបាទជ័យវរ្ម័នគង់ថ្វាយផ្កាឈូកពីក្រោយ។ ដូចគ្នានេះដែរចម្លាក់នៅតាមប្រាសាទសំខាន់ៗដែលបានសាងសង់ឡើងក្នុងរាជ្យព្រះអង្គដូចជា ប្រាសាទព្រះខ័ន បន្ទាយក្តី បន្ទាយឆ្មា ជាដើមសុទ្ធតែបង្ហាញពីព្រះរាជ្យតួនាទីសំខាន់ៗរបស់ស្ត្រីលើសសម័យកាលណាណាទាំងអស់ដូចមានការលើកឡើងក្នុងសិលាចារឹកមន្ទីពេទ្យមួយថា៖ "Filled with a deep sympathy for the good of the world,the King swore this oath,all the being who are plunged in the ocean of existence,may I draw them out by virtue of this good work,and may the King of Cambodia who come after me,attached to goodness..attain with their wives,dignitaries and friends the place of deliverance where there is nomore illness.” «ពោរពេញទៅហើយក្តីមេត្តាសម្រាប់អំពើល្អនៃពិភពលោក ព្រះមហាក្សត្រ សូមបានសច្ចា ឲ្យអស់សព្វសត្វដែលបានធ្លាក់ក្នុងសាគរនេះ សូមឲ្យខ្ញុំអាចដកពួកគេចេញអំពីទុក្ខដោយអំពើល្អនេះ ហើយសូមឲ្យបណ្តាព្រះមហាក្សត្ររបស់កម្ពុជាដែលស្នងរាជ្យក្រោយៗមកទៀតជាប់ជំពាក់នឹងសេចក្តីល្អ រួមជាមួយនឹងព្រះមហេសី ព្រមទាំងមន្ត្រីរាជការ មិត្តទាំងឡាយរំដោះចាកផុតពីទីនៃរោគទាំងពួង»។
«យើងរកឃើញមានការកោសលុបរូបនៅថែវទ្វារខាងត្បូងនៅប្រាសាទបាយ័ន ដែលយើងបានសន្មត់ថាជារូបព្រះនាងជ័យរាជទេវី និងឥន្ទ្រទេវី។ យើងដឹងថាក្រោយពីព្រះអង្គទាំងពីរសុគតទៅ មានការជ្រែករាជ្យនិងអំពើហឹង្សាទៅលើព្រះពុទ្ធសាសនាដូចមានការកោសរូបព្រះពុទ្ធរូបនៅតាមប្រាសាទនានា ដូចយ៉ាងប្រាសាទបាយ័ន និងប្រាសាទតាព្រហ្មជាដើម តែយើងឆ្ងល់ថាហេតុអ្វីបានជាព្រះឆាយាល័ក្ខព្រះនាងត្រូវបានគេកោសលុបដែរ? ជាពិសេសគឺនៅថែវខាងត្បូងដែលជាទិសសំខាន់ក្នុងសាសនាព្រាហ្ម យើងសង្ស័យថាពួកព្រាហ្មបុរោហិតមិនសប្បាយចិត្តនឹងវត្តមាន នៃព្រះរាជតួរនាទីរបស់មហេសីដ៏មានឥទ្ធិពលទាំងពីរអង្គនេះទេ ព្រោះពួកគេ (ព្រាហ្ម) ប្រហែលជាបានបាត់ផលប្រយោជន៍នៅពេលដែលព្រះអង្គទាំងបី ឫត្រីក្សត្ររួមគ្នាធ្វើកំណែរទម្រង់ប្រព័ន្ធនយោ បាយ ហេតុនេះហើយយើងអាចរាប់ថាជាការសងសឹក»។
នេះមិនមែនជាការបញ្ជាក់ពីការសន្និដ្ឋានរបស់លោកស្រីទាំងស្រុងនោះទេ។ ថ្វីត្បិតរូបចម្លាក់របស់ត្រីក្សត្រត្រូវបានគេរកឃើញគ្រប់ទីកន្លែងតាមពុទ្ធនិយមក្តី តែគេក៏រកឃើញផងដែររូបចម្លាក់របស់ព្រះអង្គ និមិត្តជាទេពក្នុងសាសនាព្រាហ្មណ៍ផ្សេងៗដែលសង់ឡើងក្នុងរាជ្យរបស់ទ្រង់ ប៉ុន្តែអ្វីដែលគួរឲភ្ញាក់ផ្អើលនោះ នាពេលក្រោយ មកទៀត ត្រីក្សត្រក៏ប្រទះឃើញឆ្លាក់នៅបាតនៃលានព្រះគំលង់ ឫជាឋាននរកដែលគេសង់បន្ថែមនៅខាងឆ្វេងលានជល់ដំរី ឫវាលព្រះមេរុ ដែលតាមប្រពៃណីរបស់ក្សត្រក្នុងព្រះពុទ្ធសាសនាគួរតែជាទីតាំងសម្រាប់សង់ព្រះចុល្លាមុន្នីចេតេយ្យដែលតម្កល់នៅឋានត្រៃត្រឹងនេះបើតាមការចង្អុលបង្ហាញរបស់លោកស្រី។ «វាមិនមែនផ្អែកតែលើឯកសារប្រវត្តិសាស្ត្រដែលគេធ្វើឡើងពឹងផ្អែកលើសិលាចារឹក និងការចងចាំនានាហើយយើងអាចសន្មត់ចំពោះរឿងរ៉ាវដែលបានកើតឡើងនៅពេលនោះបានទេ ខណៈពេលដែលរូបពិតរបស់ព្រះអង្គនៅតែមានភាពស្រពិចស្រពិលនៅឡើយកាលពីអតីតកាល។ យើងដឹងថាឯកសារទាំងនោះត្រូវបានសរសេរឡើងដោយអ្នកស្រាវជ្រាវជំនាន់មុន ដោយផ្អែកលើភ័ស្តុតាងដែលពួកគេអាចរកបាននៅជំនាន់នោះ។ ប៉ុន្តែជាការពិត ការស្រាវជ្រាវទាំងនោះអាចនឹងមានការខ្វះចន្លោះ»។

នេះគឺជាឆ្លើយតបនឹងសំនួរមួយដែលលើកឡើងដោយខេមរជននិយាយភាសារបារាំងម្នាក់ដែលចូលរួមស្តាប់នឹងលើកយោបល់អំពីការខ្វែងគ្នានឹងព្រឹត្តិការណ៍ដែលបានកត់ចូលក្នុងប្រវត្តិពង្សសាវតាខ្មែរ។ លោកស្រី ង៉ីន ផល្លីការ អ្នកស្រាវជ្រាវ និងសរសេរសៀវភៅ «ត្រីក្សត្រ» បានចំណាយពេលមួយរយៈចុងក្រោយនេះរស់នៅខេត្តសៀមរាប ដើម្បីអង្កេតលំអិតទៅលើចម្លាក់នៅតាមប្រាសាទនានាដែលបានកសាងឡើងក្រោមរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ដូចគ្នានេះដែរបទបង្ហាញរបស់លោកស្រីស្តីពីបំណកស្រាយអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះបាទជ័យវរ័ន្មទី៧ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវី នៅឯមជ្ឈបណ្ឌលធនធានសោតទស្សបុប្ផាណា កាលពីពេលកន្លងទៅនេះ បានធ្វើឲខ្ញុំផ្តោតយកចិត្តទុកដាក់ជាខ្លាំង បើទោះជាការពិតនៅពីក្រោយប្រវត្តិសាស្ត្រដែលបានលុងលោចទៅអស់រាប់រយឆ្នាំមកហើយយ៉ាងណាក្តី ប៉ុន្តែវាហាក់ញ៉ាំងជាបច្ច័យឲយើងចាប់ផ្តើមធ្វើការស្រាវជ្រាវបន្ថែមដោយខ្មែរខ្លួនឯង ដើម្បីស្វែងយល់ពីព្រឹត្តិការណ៍នយោបាយពីអតីតកាលរបស់ខ្លួនដែលបានជះឥទ្ធិពលមកដល់បច្ចុប្បន្ន ដើម្បីអនុញ្ញាត្តិឲយើងចាប់ផ្តើមធ្វើកិច្ចការថ្មីដែលប្រសើរជាងពេលមុន៕
អង្គរវត្ត
ស្រាវជ្រាវអាថ៌កំបាំងអង្គរ ៖ តើប្រាសាទអង្គរជាបូជណីយដ្ឋាន សម្រាប់ទំនាក់ទំនងរវាងទេវ: និងមនុស្ស ?
អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុតនិងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទត្រូវបានកសាងឡើងដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ សង់ឡើងនៅដើមសតវត្សទី១២នៅយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងនិងព្រះសុសានចុងក្រោយរបស់ព្រះអង្គ។ដែលងាកចេញពីប្រពៃណីសិវនិយមនៃព្រះរាជាមុនៗ អង្គរវត្តដែលជំនួសមកវិញ ឧទ្ទិសដល់ព្រះវិស្ណុ។ ជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធនិយម។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ វាបានក្លាយជានិមិត្តរូបកម្ពុជា[១] ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិខ្មែរ និងវាក៏ជាការទាក់ទាញពួកអ្នកទេសចរណ៍សំខាន់របស់ប្រទេសនេះផងដែរ។
អង្គរវត្តរួមផ្សំនូវគ្រោងការគ្រឹះពីរនៃស្ថាបត្យកម្មប្រាសាទខ្មែរ: ប្រាសាទភ្នំ និងប្រាសាទដែលមានថែវចុងក្រោយគេ ដោយផ្អែកលើស្ថាបត្យកម្មទ្រាវិដដើមដំបូង រួមមានលក្ខណៈពិសេសដូចជាជគតិ។ ប្រាសាទត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ លំនៅនៃពួកទេវៈក្នុងទេវកថាព្រហ្មញ្ញ: ក្នុងកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅ៣,៦ សហាតិមាត្រ (២,២ ម៉ៃ.)វែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅអង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច ពួកអ្នកប្រាជ្ញវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើមនិងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់លៀនលឹមៗដែលលាតសន្ធឹង និងដោយសារពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ។
ឈ្មោះសម័យថ្មី អង្គរវត្តមានន័យថា ទីក្រុងវត្ត ក្នុងភាសាខ្មែរ អង្គរមានន័យថា ទីក្រុង រឺ ទីក្រុងធានី ជាទម្រង់ប្រាក្រឹតនៃពាក្យ នគរ ដែលមកពីពាក្យសំស្ក្រឹត nagara (नगर)។[២] វត្តគឺជាពាក្យខ្មែរសម្រាប់ ទេវាល័យលើដី បានមកពីពាក្យបាលី "vatta" (वत्त)។[៣] មុនពេលនេះ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា បរមវិស្ណុលោក (Parama Vishnuloka ជាភាសាសំស្ក្រឹត) បន្ទាប់ពីងារបច្ឆាមរណៈនៃស្ថាបនិកនៃប្រាសាទ។
ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ-សាវរស អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមានវត្តពុទ្ធសាសនា។ តាមវចនានុក្រមគឺវាបានមកពី នគរវត្ត ជាឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាមន្ទីររុងរឿងដោយលំអគ្មានពីរ (ហៅក្លាយមកជា អង្គរវត្ត) ។ ពាក្យ នគរ នេះច្រើនតែមានសំឡេងក្លាយឃ្លាតជា អង្គរ ដូច្នេះឯង, ដូចជា នគរបាល, នគរបុរី, នគរយមរាជ, នគរវត្ត ក្លាយជា អង្គរបាល, អង្គរបុរី, អង្គរជមរាជ, អង្គរវត្ត ជាដើម។
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា "បរមវិស្ណុលោក"។ ការវិវត្តនៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ។ តាមសិលាចារឹកនៅសតវត្សទី១៦បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក។ ពាក្យ ឥន្ទ្រប្រ័ស្ថ មានន័យថា "ទីក្រុងរបស់ព្រះឥន្ទ"។ មួយចំណែកទៀតនៅសតវត្សរ៍ទី១៧ត្រូវបានគេហៅថា "ឥន្ទបត្តម្ភានគរស្រីសុធរវពិស្ណុលោក"។ បើតាមវចនានុក្រមជួន-ណាតពាក្យ ឥន្ទបត្ត រឺ ឥន្ទ្រប្រ័ស្ថ នេះមានសេចក្ដីពន្យល់ដូចតទៅ´៖ ឈ្មោះក្រុងមួយក្នុងប្រទេសឥណ្ឌាសម័យបុរាណ ត្រង់កន្លែងក្រុង ទេល្ហី សព្វថ្ងៃនេះ ? ។ ខ្មែរសម័យមហានគរ (នគរធំ) ប្រើពាក្យនេះជាវិសេសនាម ឬជាគោរមនៃក្រុមមហានគរ, ច្រើនប្រើក្នុងព្រះបរមរាជសាសន៍ ឬព្រះបរមរាជឱង្ការថា ព្រះបាទសម្តេចព្រះរាជឱង្ការបរមបពិត្រកម្ពុជាធិបតីស្រីឥន្ទ្រប្រ័ស្ថបុរីរ័ត្នរាជធានី... (ប្រើពាក្យនេះតាំងអំពីបានព្រះខ័នរាជ្យ ដែលមានសេចក្ដីតំណាលថា ព្រះឥន្ទ្រយកមកប្រទានទុកជាកេរ្តិ៍ជាសស្ត្រាដ៏វិសេសសម្រាប់កម្ពុជរដ្ឋ ?) ។
ឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់ប្រាសាទដែលជាបូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅខេត្តសៀមរាបច្រើននិយមហៅឈ្មោះរួមមួយថា អង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៅលើពិភពលោកទាំងអស់បានកំណត់ហៅឈ្មោះរួមមួយថា អង្គរវត្ត រហូតមកដល់បច្ចុប្បន្ន។
រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២(ខ្លះសរសេរ : ព្រះបាទសូរិយាវរ្ម័នទី២) (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល[៥]។
បើតាមលោកហ្សក-សឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែការវិវត្តនៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្ត្រ។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។
តាមសិលាចារឹកនៅសតវត្សរ៍ទី១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក (ឥន្ទ្រប្រត្ថ ជាភាសាសំស្ក្រឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ត បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន។ ពាក្យឥន្ទ្រប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជា វត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង ។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោធរបុរៈ ។) ហើយមួយចំណែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្តម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំណែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ អង្គរវត្តដែរ។
ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ធម្មជាតិវិទូបារាំងលោក អង់ហ្រ៊ី-មូហ៊ត(Henri Mouhot) នៅឆ្នាំ១៨៦០។
អង្គរវត្តសណ្ដូកទៅភាគខាងជើង ៥,៥ សហាតិមាត្រ (៣,៤ ម៉ៃ.)នៃទីប្រជុំជនសម័យទំនើបសៀមរាប និងទិសខាងត្បូងចម្ងាយខ្លី និងខាងកើតបន្តិចនៃរាជធានីពីមុននេះ ដែលស្ថិតនៅបាពួន។ វាគឺជាតំបន់របស់កម្ពុជាមួយ ដែលមានក្រុមរចនាសម្ព័ន្ធសំណង់សំខាន់ៗ។ ស្ថិតនៅខាងត្បូងបំផុតនៃស្ថានីយសំខាន់ៗរបស់អង្គរ។
ការរចនាដើមដំបូង និងសំណង់ប្រាសាទបានធ្វើឡើងនៅពាក់កណ្ដាលទីមួយនៃសតវត្សទី១២ កំឡុងរជ្ជកាលព្រះសូរ្យវរ្ម័នទី២ (បានសោយរាជ្យ១១១៣-រ.១១៥០)។ ឧទ្ទិសដល់ព្រះវិស្ណុ ត្រូវបានសាងឡើងជាប្រាសាទភាវៈតំណាងព្រះមហាក្សត្រនិងទីក្រុងរាជធានី។ មិនថាសិលាចារឹកការស្ថាបនា រឺក៏អក្សរចារឹកសហសម័យមួយណាដែលបញ្ជាក់អំពីប្រាសាទនេះត្រូវបានគេរកឃើញទេ ឈ្មោះដើមរបស់ប្រាសាទមិនត្រូវបានគេស្គាល់ ប៉ុន្តែវាប្រហែលជាត្រូវបានស្គាល់ថាជា បរមវិស្ណុលោក (ន័យចំ ស្ថានព្រះវិស្ណុដ៏ពិសិដ្ឋ ខ្មែរបុរាណ អះ. សំស្ក្រឹត") បន្ទាប់ពីទេវៈជាប្រមុខ។
ការដំណើរការហាក់បីដូចបញ្ចប់មួយរយៈពេលខ្លី ក្រោយការសោយទីវង្គតរបស់ព្រះមហាក្សត្រ ដែលបន្សល់ទុកខ្លះនូវការតុបតែងលំអចម្លាក់លៀនស្រាលៗមិនទាន់បានបញ្ចប់។[៦] នៅឆ្នាំ១១៧៧ ប្រហែលជា២៧ឆ្នាំបន្ទាប់ពីការសោយទីវង្គតរបស់ព្រះសូរ្យវរ្ម័នទី២ អង្គរត្រូវបានលួចប្លន់បំផ្លិចបំផ្លាញដោយពួកចាម សត្រូវជាប្រពៃណីរបស់ខ្មែរ។ ក្រោយមក ចក្រភពនេះត្រូវបានស្ដារដោយព្រះមហាក្សត្រថ្មី ជ័យវរ្ម័នទី៧ ដែលបានស្ថាបនារាជធានីថ្មីនិងប្រាសាទភាវៈតំណាង (អង្គរធំ និងបាយ័នរៀងៗគ្នា) ពីរបីសហាតិមាត្រទៅទិសខាងជើងនេះ។
នៅចុងសតវត្សទី១៣ អង្គរវត្តបន្តិចម្ដងៗបានប្រែពីការប្រើជាប្រយោជន៍ព្រហ្មញ្ញសាសនាទៅជាប្រយោជន៍ពុទ្ធសាសនាថេរវាទ ដែលបន្តមកដល់សម័យបច្ចុប្បន្ននេះ។ អង្គរវត្តគឺមិនធម្មតាចំណោមប្រាសាទសម័យអង្គរនានាក្នុងនោះ ទោះបីជាវាគឺជាអ្វីមួយត្រូវបានគេទុកចោលបន្ទាប់ពីសតវត្សទី១៦ ប្រាសាទនេះមិនដែលត្រូវបានគេបោះបង់ចោលទាំងស្រុងឡើយ ការការពាររបស់ប្រាសាទកំពុងឈានមកដល់ ម្យ៉ាងដោយការពិតថាគូទឹករបស់វាក៏បានផ្ដល់ការគាំពារខ្លះពីការដុះស៊ប់ទ្រប់ដោយព្រៃស្បាតផងដែរ។
ម្នាក់ក្នុងចំណោមពួកអ្នកទេសចរណ៍លោកខាងលិចទៅកាន់ប្រាសាទនេះគឺ អន់តូន្យូ-ដា-ម៉ាដឹឡេណា សង្ឃជាតិព័រទុយហ្គាល់មួយអង្គ ដែលបានទៅលេងនៅឆ្នាំ១៥៨៦ និងបាននិយាយថាវា គឺដូចជាសំណង់មិនធម្មតាដែលមិនអាចពិពណ៌នាវាជាមួយប៊ិចបាន ជាពិសេស ដោយហេតុថាវាហាក់ដូចជាគ្មានសំណង់ផ្សេងណាដូចនៅក្នុងលោក។ វាមានប្រាង្គច្រើននិងការតុបតែង ហើយការធ្វើឱ្យល្អឡើងទាំងអស់ដែលទេពកោសល្យមនុស្សអាចនឹងគិតដល់។[៨] នៅពាក់កណ្ដាលសតវត្សទី១៩ ប្រាសាទនេះត្រូវបានទៅទស្សនាដោយធម្មជាតិវិទូ និងអ្នករុករកជាតិបារាំង អង់ហ្រ៊ី-មូហ៊ត ដែលបានផ្សព្វផ្សាយដោយប្រជាជននូវស្ថានីយនេះនៅភាគខាងលិចតាមរយៈសាធារណកម្មនៃកំណត់ត្រាការធ្វើដំណើរ នៅក្នុងអ្វីដែលលោកបានសរសេរ:"មួយក្នុងចំណោមប្រាសាទទាំងនេះ—ជាគូប្រជែងទៅនឹងរបស់សុឡុម៉ុន និងសាងឡើងដោយមីឆេលអ៊ែងជែលឡូ—ដែលចូលរួមជាកន្លែងកិត្តិយសមួយនៅក្បែរសំណង់ដ៏ស្រស់ស្អាត់បំផុតរបស់យើង។ ប្រាសាទនេះធំជាងរាល់សំណង់ដែលបានបន្សល់ទុកអោយពួកយើងដោយក្រិក រឺ រ៉ូម ហើយបង្ហាញអោយឃើញភាពផ្ទុយស្រឡះដ៏ក្រៀមក្រំទៅនឹងសភាពនៃអនារ្យធម៌ដែលក្នុងនោះប្រទេសជាតិនេះឥឡូវត្រូវបានលិចលង់ទៅហើយ។
លោកមូហ៊ត ក៏ដូចជាពួកអ្នកទេសចរណ៍លោកខាងលិចដំបូងៗដែរ បានគិតថាវាពិបាកនឹងជឿថាខ្មែរអាចសាងសង់ប្រាសាទនេះបាន និងបានចុះកាលបរិច្ឆេទវាដោយច្រឡំទៅនឹងក្បែរៗសម័យមួយដូចគ្នាដូចរ៉ូម។ ប្រវត្តិពិតនៃអង្គរវត្តត្រូវបានទម្លុះទម្លាយរួមគ្នាដោយភស្តុតាងខាងរចនាបថនិងអភិលេខន៍តែប៉ុណ្ណោះ ដែលបានប្រមូលបានកំឡុងការបោសសំអាតជាបន្តបន្ទាប់និងការស្ដារស្នាដៃឡើងវិញ បានបន្តទូទាំងស្ថានីយអង្គរទាំងមូល។ គ្មានលំនៅដ្ឋាន រឺ ផ្ទះ រឺ សញ្ញានៃការតាំងលំនៅជាប្រក្រតីរួមជាមួយប្រដាប់ប្រដាចំអិនអាហារ អាវុធ រឺ វត្ថុនៃការតុបតែងខ្លួនជាធម្មតាបានរកឃើញនៅស្ថានីយបុរាណនានាឡើយ។ ជំនួសវិញ មានភស្តុតាងនៃបូជនីយដ្ឋាននានាខ្លួនឯងទៅវិញ។
អង្គរវត្តត្រូវការការស្ដារឡើងវិញច្រើននៅសតវត្សទី២០ ជាសំខាន់ការយកដីរុំកោះនិងសារពើរុក្ខជាតិចេញ។[១១] ការងារត្រូវបានអាក់ខានដោយសង្គ្រាមរដ្ឋប្បវេណី និងការគ្រប់គ្រងប្រទេសដោយខ្មែរក្រហមកំឡុងទសវត្ស១៩៧០ និង១៩៨០ ប៉ុន្តែការបំផ្លិចបំផ្លាញតិចតួចដោយប្រៀបធៀបត្រូវបានធ្វើកំឡុងសម័យនោះ ក្រៅពីនេះទៅមានពួកចោរ និងការបំផ្លាញនូវរូបចម្លាក់សម័យក្រោយអង្គរភាគច្រើនទៀត។
ប្រាសាទនេះគឺជានិមិត្តរូបពោរពេញដោយថាមពលរបស់កម្ពុជានិងជាប្រភពនៃមហាមោទនភាពជាតិដែលបានដាក់ជាកត្តាក្នុងទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយបារាំង សហរដ្ឋ និងអ្នកជិតខាងរបស់ខ្លួន ថៃ។ រូបគំនូរនៃអង្គរវត្តធ្លាប់ជាផ្នែកមួយនៃទង់ជាតិនានារបស់កម្ពុជាចាប់តាំងពីការដាក់បញ្ចូលនូវកំណែលើកទីមួយ រង្វង់ឆ្នាំ១៨៦៣។[១៣] ដោយសារទស្សនៈវិស័យខាងប្រវត្តិសាស្ត្រកាន់តែធំ និងបរិវត្តវប្បធម៌ថែមទៀត យ៉ាងណាៗ ប្រាសាទអង្គរវត្តនេះមិនបានក្លាយត្រឹមតែជានិមិត្តរូបនៃមោទនភាពជាតិផ្ទាល់ជាតិសាសន៍នោះទេ ប៉ុន្តែក៏ត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការនយោបាយ-វប្បធម៌នៃផលិតកម្មកេរដំណែលបារាំង-អាណានិគម ក្នុងនោះដែលទីស្ថានប្រាសាទដើមត្រូវបានតាំងបង្ហាញក្នុងពិព័ណអាណានិគមបារាំងនិងសកលនៅប៉ារីសនិងម៉ាខ់សីរវាងឆ្នាំ១៨៨៩ និង១៩៣៧។
មរតកសិល្បៈដ៏រុងរឿងនៃអង្គរវត្តនិងបូជនីយដ្ឋានខ្មែរផ្សេងៗនៅតំបន់អង្គរបានដឹកនាំបារាំងដោយផ្ទាល់ទទួលយកកម្ពុជាជាអាណាព្យាបាលនៅថ្ងៃ ១១ សីហា ១៨៦៣ និងលុកលុយសៀមដើម្បីត្រួតត្រាលើវិកិណ្ណដ្ឋាននានា។ នេះបាននាំឱ្យកម្ពុជាភ្លាមៗអះអាងដែនដីនានាឡើងវិញនៅជ្រុងខាងលិចឆៀងខាងជើងនៃប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម(ថៃ)ចាប់តាំងពីឆ្នាំ១៣៥១នៃគ.ស.(ម៉ានិច-ជុមសៃ ២០០១) រឺដោយរឿងរ៉ាវខ្លះៗ ១៤៣១ គ.ស.។[១៥] កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩ វិច្ឆិកា ១៩៥៣ និងបានគ្រប់គ្រងអង្គរវត្តចាប់តាំងពីពេលនោះមក។
កំឡុងពេលនៅចំកណ្ដាលនៃសង្គ្រាមវៀតណាម ព្រះប្រមុខរដ្ឋនរោត្តម-សីហនុបានទទួលចាក្លឹន-ខឹនន្ឌីនៅកម្ពុជាដើម្បីបំពេញក្ដីស្រមៃអស់មួយជីវិតរបស់លោកស្រីទៅមើលអង្គរវត្ត។
នៅក្នុងកុប្បកម្ម មករា ២០០៣បានផ្ទុះនៅភ្នំពេញ ពេលដែលពាក្យចចាមអារ៉ាមមិនពិតទាល់តែសោះបានខ្ចរខ្ចាយថាតារាសម្ដែងស្រីសាច់រឿងល្ខោនថៃបានអះអាងថាអង្គរវត្តជារបស់ថៃ។
ស្ថាបត្យកម្ម
ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង។
ស្ថានីយ និង គម្រោង
អង្គរវត្ត តាំងនៅ13°24′45″N 103°52′0″E, គឺជាការបន្សំតែមួយគត់នៃប្រាសាទភ្នំ ការរចនាជាបទដ្ឋានសម្រាប់ពួកប្រាសាទសភាវៈតំណាងរបស់អធិរាជាណាចក្រនេះ គ្រោងចុងក្រោយនៃថែវសហមជ្ឈមណ្ឌល និងឥទ្ធិពលពីឱឌ៉ិឝានិងចោឡ៊រ៊ នៃទមិឡនាដុ ឥណ្ឌា។ ប្រាសាទនេះគឺជាតំណាងនៃភ្នំព្រះសុមេរុ លំនៅនៃពួកទេវៈ: ជួរចតុរង្គចំកណ្ដាលនៃប្រាង្គជាសញ្ញាសំគាល់កំពូលទាំងប្រាំនៃភ្នំ ហើយជញ្ជាំងនិងគូទឹក ជាជួរភ្នំព័ទ្ធជុំវិញ និងមហាសមុទ្រ។ [១៨] ច្រកចូលទៅកាន់តំបន់ខាងលើនៃប្រាសាទគឺកាន់តែដាច់ដោយឡែកជាលំដាប់ ជាមួយនឹងពួកគ្រហស្ថដែលកំពុងត្រូវបានគេអនុញ្ញាតឱ្យចូលនៅជាន់ទាបបំផុតតែប៉ុណ្ណោះ។
មិនដូចប្រាសាទខ្មែរភាគច្រើនទេ អង្គរវត្តគឺបែរមុខទៅទិសខាងលិច ផ្ទុយពីប្រាសាទផ្សេងបែរទៅទិសខាងកើត។ នេះបាននាំមកនូវហេតុជាច្រើន (រួមមានហ្គ្លេសហ្សឹ និង ហ្សក-សឺដេស) សន្និដ្ឋានថាព្រះបាទសូរ្យវរ្ម័នបានបម្រុងទុកវាសម្រាប់ជាប្រាសាទបញ្ចុះព្រះសពរបស់ទ្រង់។[២០] ភស្តុតាងបន្ថែមទៀតចំពោះការមើលឃើញដូចនេះត្រូវបានផ្ដល់ដោយចម្លាក់លៀនស្រាលៗ ដែលបានធ្វើតាមក្បួនក្នុងទិសដៅប្រឆាំងនឹងទក្ខិណាវដ្ដ-ប្រសវ្យៈជាយត្តសព្ទវិជ្ជាហិណ្ឌូ-ដូចនេះគឺជាការបញ្ច្រាសនៃរបៀបធម្មតា។ ក្បួនរីត៍ជាច្រើនប្រារព្ធក្នុងរបៀបបញ្ច្រាសកំឡុងសេវការបុណ្យសពព្រហ្មញ្ញ។
បុរាណវិទូ
ឆាលអឹស-ហាយអ៊ែមក៏បានពិពណ៌នានូវអ្វីនៅខាងក្នុងដែលប្រហែលជាក្រឡបញ្ចុះសពដែលត្រូវបានគេយកមកពីប្រាង្គប៉មកណ្ដាល។ [២១] វាត្រូវបានគេហៅដោយអ្នកខ្លះថាជាការចំណាយកម្លាំងច្រើនបំផុតលើសាកសពមួយដែលគេបោះបង់ចោល។[២២] ហ្វ្រ៊ីម៉ឹន និង ចាខ យ៉ាងណាក៏ដោយ កត់សម្គាល់ថាប្រាសាទអង្គរផ្សេងៗជាច្រើនបែរមុខចេញពីទិសខាងកើតជាធម្មតា និងផ្ដល់យោបល់ថាការបង្វែររបស់អង្គរវត្តគឺដោយសារតែការឧទ្ទិសរបស់ប្រាសាទដល់ព្រះវិស្ណុ ដែលព្រះអង្គរាប់អាននឹងទិសខាងលិច។
ការបកស្រាយបន្ថែមអំពីអង្គរវត្តត្រូវបានស្នើដោយអិលឡឹណឺរ-មែនិកា។ ដោយទាញយកការបង្វែរទិសនិងទំហំខ្នាតរបស់ប្រាសាទនេះ ហើយនិងនៅលើភាគខាងក្នុងនិងការរៀបចំនៃចម្លាក់លៀនស្រាលៗ គាត់លើកឡើងថារចនាសម្ព័ន្ធសំណង់បង្ហាញនូវសករាជថ្មីនៃសន្តិភាពដែលបានប្រកាសក្រោមរាជព្រះបាទសូរ្យវរ្ម័នទី២: ជារង្វាស់នៃវដ្តកាលសុរិយគតិ និងចន្ទគតិត្រូវបានសាងជាលំហពិសិដ្ឋនៃអង្គរវត្ត អាណត្តិទេពនេះដើម្បីដឹកនាំត្រូវបានពឹងទៅលើមន្ទីរនិងសាលស័ក្ដសិទ្ធ ដែលក្នុងន័យចងចាំនូវអំណាចរបស់ព្រះរាជា និងដើម្បីគោរពដល់និងធ្វើឱ្យស្ងប់ព្រះទ័យពួកទេវៈដែលគង់នៅស្ថានលើ។[២៣][២៤] ការលើកឡើងរបស់មែនិកាត្រូវបានទទួលយកជាមួយការលាយឡំគ្នានៃចំណាប់អារម្មណ៍និងសង្ស័យនិយមក្នុងរង្វង់បណ្ឌិតសភា។[២១] គាត់ដាក់ខ្លួនឯងអោយនៅឆ្ងាយពីបរិកប្បកម្មនៃអ្នកដទៃ ដូចជាហ្គ្រេម-ហ៊ែងខខ់ ថាអង្គរវត្តគឺជាផ្នែកនៃតំណាងតារានិករមករ។
រចនាបថ
អង្គរវត្តជាគំរូដំបូងនៃរចនាបថបុរាណនៃស្ថាបត្យកម្មខ្មែរ—រចនាបថអង្គរវត្ត—ដែលវាបានដាក់ឈ្មោះតាមប្រាសាទនេះ។ នៅសតវត្សទី១២ ពួកស្ថាបត្យករខ្មែរធ្លាប់មានជំនាញនិងទំនុកចិត្តក្នុងការប្រើប្រាស់ថ្មភក់ (ផ្ទុយពីឥដ្ឋ រឺ ថ្មបាយក្រៀម ) សម្ភារៈសាងសង់សំខាន់។ ភាគច្រើនទីដែលមើលឃើញគឺជាដុំថ្មភក់ ដែលពេលនោះថ្មបាយក្រៀមត្រូវបានប្រើសម្រាប់កំពែងខាងក្រៅនិងសម្រាប់ផ្នែកខ្លះនៃរចនាសម្ព័ន្ធសំណង់ដែលបានលាក់កំបាំង។ ភ្នាក់ងារដែលរុំភ្ជាប់បានប្រើប្រាស់ដើម្បីចូលរួមទៅជាដុំៗតែមិនទាន់ត្រូវបានគេដឹងនៅឡើយ ថ្វីបើជ័រឈើធម្មជាតិ រឺ កំបោរប្រេងត្រូវបានគេលើកឡើងក៏ដោយ។
អង្គរវត្តទាញបានការកោតសរសើរលើសគេបង្អស់ចំពោះភាពស៊ីគ្នានៃការរចនាផ្ទាល់ខ្លួន ដែលត្រូវបានគេប្រៀបធៀបនឹងស្ថាបត្យកម្មនៃក្រិកនិងរ៉ូមបុរាណ។ តាមរយៈលោកម៉ូហ្រ៊ីស-ហ្គ្លេសហ្សឹ អ្នកអភិរក្សអង្គរពាក់កណ្ដាលសតវត្សទី២០ ប្រាសាទនេះ "សម្រេចបានភាពល្អឥតខ្ចោះតាមបែបបុរាណដោយសារបូជនីយដ្ឋានភាពដែលបានបង្អាក់នូវធាតុនឹងនរយ៉ាងល្អវិចិត្រនិងការរៀបចំយ៉ាងត្រឹមត្រូវនៃខ្នាតទំហំរបស់ប្រាសាទ។ វាគឺជាកិច្ចការងារនៃអំណាច ឯកភាព និងរចនាបថ។
តាមស្ថាបត្យកម្ម ចរិកលក្ខណៈធាតុជាច្រើននៃរចនាបថនេះរួមមាន: ប្រាង្គប៉មរាងក្បាលទូក បុនទន្តដែលមានរាងដូចជាត្របកឈូកច្រើន កន្លះ-ថែវពង្រីកផ្លូវរបៀង ថែវអ័ក្សភ្ជាប់ទៅនឹងរបងព័ទ្ធជុំវិញ និងលានរាងកាកបាទដែលលេចឡើងតាមបណ្ដោយអ័ក្សធំនៃប្រាសាទ។ ធាតុផ្សំតុបតែងជាធម្មតាគឺទេវតា (រឺ អប្សរា) ចម្លាក់លៀនស្រាលៗ និងនៅលើកម្រងផ្កាភ្ញីធំសន្ធឹងរបស់ហោជាង និងឈុតឆាកនិទានកថា។ រូបចម្លាក់បដិមានៃអង្គរវត្តត្រូវបានចាត់ចែងទុកអភិរក្ស កំពុងតែនៅដដែលនិងមិនសូវមាំមួនជាងស្នាដៃដើមដំបូងឡើយ។[២៨] ធាតុសំខាន់ផ្សេងទៀតនៃការរចនាត្រូវបានគេបំផ្លិចបំផ្លាញដោយការលួចឆក់ប្លន់និងការកន្លងទៅនៃពេលវេលា រួមមានការបូកពាសស្រោបមាសលើប៉មប្រាង្គ ដោយការស្រោបមាសលើរូបចម្លាក់លើចម្លាក់លៀនស្រាលៗ និងបន្ទះពិតានឈើនិងទ្វារនានា។
រចនាបថអង្គរវត្តត្រូវបានតោងបន្តដោយសម័យបាយ័ន នៅក្នុងនោះដែលគុណភាពត្រូវបានបូជាយញ្ញជាញឹកញាប់ទៅដល់បរិមាណ។[៣០] ប្រាសាទដទៃទៀតស្ថិតក្នុងរចនាបថនេះគឺ បន្ទាយសំរែ ធម្មនន្ទ ចៅសាយទេវតា និងប្រាសាទដំបូងក្នុងនោះព្រះពិធូរ នៅអង្គរ ខាងក្រៅអង្គរ បឹងមាលា និងភាគខ្លះនៃភ្នំរុងនិងពិមាយ។
លក្ខណៈពិសេស
វាំងចំណារខាងក្រៅគេ
កំពែងខាងក្រៅ ១០២៤ គុណនឹង៨០២ម និង កំពស់៤,៥ម ព័ទ្ធជុំវិញដោយលាននៃធ្លាបើក៣០ម និងគូទឹកមួយបណ្ដោយ១៩០ម។ ច្រកចូលទៅប្រាសាទនេះគឺនៅក្បែរច្រាំងដីនៅខាងកើតនិងផ្លូវកាត់ទឹកធ្វើពីថ្មភក់ទៅខាងលិច នៅខាងចុង ច្រកចូលធំ គឺជាការបន្ថែមចុងក្រោយ ប្រហែលជាជំនួសឲ្យស្ពានឈើ។[៣១] មាន គោបុរៈជាច្រើន នៅគ្រប់ទិសធំៗ ខាងលិចនៅឆ្ងាយពីអាធំជាងគេបង្អស់ហើយនិងមានប៉មប្រាង្គបាក់បែកបី។ លោកហ្គ្លេសហ្សឹកត់សម្គាល់ថាគោបុរៈនេះទាំងលាក់កំបាំងនិងចំណាំងឱ្យទ្រង់ទ្រាយប្រាសាទនេះសមរម្យ។[៣២] ខាងក្រោមប្រាង្គខាងត្បូងមានរូបចម្លាក់ព្រះវិស្ណុមួយអង្គ ដែលគេស្គាល់ថា តារាជ ដែលប្រហែលដើមឡើយបានស្ថិតនៅកន្លែងសក្ការៈបូជាកណ្ដាលនៃប្រាសាទ។[៣១] ថែវជាច្រើនរត់នៅចន្លោះប្រាង្គនានានិងឆ្ងាយរហូតដល់ច្រកចូលពីរថែមទៀតនៅខាងណាមួយនៃគោបុរៈជារឿយៗចាត់ទុកថាជាច្រកដំរី តាមដែលច្រកនោះមានទំហំល្មមដើម្បីអោយសត្វទាំងនោះចូលបាន។ ថែវទាំងនេះមានសសរបួនជ្រុងនៅខាងក្រៅ (ខាងលិច) និងជញ្ជាំងបិទជិតនៅខាងក្នុង (ខាងកើត)។ ពិតានចន្លោះសសរទាំងនោះតុបតែងដោយត្របកឈូក ផ្ទៃនៃជញ្ជាំងខាងលិចមានរូបចម្លាក់រេរាំ និងផ្ទៃជញ្ជាំងខាងកើតមានបង្អួចមានជើងទៀន រូបចម្លាក់ប្រុសកំពុងតែរេរាំលើសត្វដែលកំពុងលោតកញ្ឆេង ហើយនិងអប្សរា ដែលរួមមាន(ខាងត្បូងនៃច្រកចូល)តែមួយក្នុងប្រាសាទនេះកំពុងតែបង្ហាញធ្មេញរបស់នាង។
កំពែងខាងក្រៅព័ទ្ធជុំវិញបរិវេណ៨២០០០០មាត្រការ៉េ (២០៣ អេកឺរ) ដែលម្យ៉ាងទៀតប្រាសាទកណ្ដាលត្រូវបានកាន់កាប់ដោយទីក្រុងនេះតាំងពីដើម និងនៅខាងជើងប្រាសាទនេះ គឺព្រះបរមរាជវាំង។ ដូចសំណង់មិនទាក់ទងសាសនាទាំងអស់នៃអង្គរ ដែលទាំងនោះត្រូវបានសាងសង់ឡើងដោយសម្ភារៈដែលអាចខូចបានខុសពីថ្ម ដូច្នេះគ្មានអ្វីសេសសល់ក្នុងចំណោមនោះទេលើកលែងតែគ្រោងខ្សែក្រៅនៃផ្លូវខ្លះៗ។[៣៣] ភាគច្រើនបំផុតនៃតំបន់មួយនេះឥឡូវត្រូវបានគ្របដណ្ដប់ដោយព្រៃឈើ។ ផ្លូវឆ្លងកាត់ទឹក៣៥០ម. មួយភ្ជាប់ទៅគោបុរៈខាងលិចទៅកាន់ប្រាសាទកណ្ដាល ដែលមានបង្កាន់ដៃនាគ និងកាំជណ្ដើរប្រាំមួយខ្សែនាំចុះទៅកាន់បុរីនៅខាងម្ខាងណាមួយ។ ចំហៀងនីមួយៗក៏បង្ហាញឡើងនូវបណ្ណាល័យមួយដែលមានច្រកចូលមួយចំនួននៅក្នុងចំណុចសំខាន់នីមួយៗ នៅចំពីមុខនៃកាំជណ្ដើរខ្សែទីបីពីច្រកចូល និងស្រះមួយនៅចន្លោះបណ្ណាល័យនិងប្រាសាទនេះ។ ស្រះជាច្រើនគឺជាការបន្ថែមក្រោយៗចំពោះការរចនា ដូចជាលានរាងកាកបាទដែលបានយាមដោយតោភ្ជាប់ទៅនឹងច្រកឆ្លងកាត់ទឹកទៅរចនាសម្ព័ន្ធសំណង់កណ្ដាល។
រចនាសម្ព័ន្ធកណ្ដាល
ប្រាសាទនេះតាំងនៅលើលានមួយដែលបានលើកខ្ពស់ជាងបុរីនេះ។ វាត្រូវបានបង្កើតឡើងដោយថែវចតុកោណកែងបីងើបឡើងដល់ប្រាង្គកណ្ដាល កំពស់នីមួយៗខ្ពស់ជាងប្រាង្គមួយចុងក្រោយគេ។ មែនិកាបកស្រាយថែវទាំងនេះថាជាការបូជាទៅដល់ព្រះមហាក្សត្រ ព្រះព្រហ្ម ព្រះចន្ទ និងព្រះវិស្ណុ។[៦] ថែវនីមួយៗមានគោបុរៈមួយនៅចំណុចនីមួយៗ ហើយនិងថែវខាងក្នុងពីរមានប្រាង្គនៅកាច់ជ្រុងរបស់ខ្លួន ដែលបង្កើតឡើងនូវជួរចតុរង្គដែលមានប្រាង្គនៅចំកណ្ដាល។ពីព្រោះតែប្រាសាទបែរមុខទៅទិសខាងលិច លក្ខណៈពិសេសទាំងអស់បានកំណត់បែរឆ្ពោះទៅខាងកើត ដែលបន្សល់ទុកទីលំហបន្ថែមទៀតដែលត្រូវបានបំពេញនៅក្នុងវាំងចំណារនីមួយនិងថែវនៅចំហៀងខាងលិច ចំពោះហេតុផលដដែលកាំជណ្ដើរបែរមុខទៅខាងលិចរាក់ជាងកន្លែងផ្សេងនៅខាងផ្សេងៗទៀត។
ថែវខាងក្រៅនេះ ១៨៧គុណ២១៥ម ជាមួយសាលាសំណាក់ខុសពីប្រាង្គនានានៅកាច់ជ្រុង។ ថែវនេះចំហទៅខាងក្រៅនៃប្រាសាទ ដែលមានកន្លះ-ថែវច្រើនមានសសរលាតសន្ធឹងនិងជន្ទល់សំណង់នេះ។ ភ្ជាប់ទៅនឹងថែវខាងក្រៅទៅកាន់វាំងចំណារទីពីរលើចំហៀងខាងលិចគឺជារបៀងរាងកាកបាទហៅថា ព្រះពាន់ (សាល)។ ពុទ្ធបដិមាធ្លាប់នៅខាងឆ្វេងនៅក្នុងរបៀងនោះដោយពួកអ្នកធម្មយាត្រាអស់ជាងច្រើនសតវត្ស ទោះបីភាគច្រើនឥឡូវត្រូវបានដកចេញក៏ដោយ។ ទីនេះមានអក្សរចារឹកច្រើនដែលទាក់ទងនឹងទង្វើល្អនៃពួកអ្នកធម្មយាត្រា ភាគច្រើនបានសរសេរជាភាសាខ្មែរ ប៉ុន្តែផ្សេងទៀតជាភាសាភូមា និងជប៉ុន។ ធ្លារបៀងតូចៗទាំងបួនគូសចេញដោយរបៀងនេះដើមឡើយត្រូវបានពេញប្រៀបដោយទឹក។[៣៤] ខាងជើងនិងខាងត្បូងនៃរបៀងនេះគឺជាបណ្ណាល័យ។
ខាងណោះ ថែវទីពីរនិងខាងក្នុងត្រូវបានភ្ជាប់គ្នានិងទៅកាន់បណ្ណាល័យចំហៀងពីរក្បែរលានរាងកាកបាទមួយផ្សេងទៀត ម្ដងទៀតការបន្ថែមក្រោយមកទៀត។ ចាប់ពីជានទីពីរទៅលើ ពួកទេវតាមានច្រើនលើជញ្ជាំង ដោយច្រៀង រឺ ជាក្រុមរហូតដល់បួនអង្គ។ វាំងចំណារជាន់ទីពីរគឺ១០០ គុណនឹង ១៥ម ហើយដើមឡើយប្រហែលអាចត្រូវបានជោរជន់ដើម្បីតំណាងឱ្យមហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ។[៣៥] ជណ្ដើរបីឈុតនៅម្ខាងៗនាំឡើងទៅដល់ប្រាង្គប៉ម និង គោបុរៈនៅកាច់ជ្រុងនៃថែវខាងក្នុងគេ។ ផ្លូវជណ្ដើរចោទណាស់តំណាងឱ្យភាពលំបាកនៃការឡើងទៅនគរពួកទេវៈ។[៣៦] ថែវខាងក្នុងនេះ ហៅថាបាកាន គឺ៦០ម.ការ៉េដែលមានថែវអ័ក្សជាច្រើនភ្ជាប់នឹងគោបុរៈនីមួយជាមួយទីសក្ការៈបូជានៅកណ្ដាល ហើយនិងទីសក្ការៈបូជាបន្តបន្ទាប់នៅខាងក្រោមប្រាង្គប៉មនៅកាច់ជ្រុង។
ការប្រក់ដំបូលថែវត្រូវបានតុបតែងជាមួយក្បាច់ក្បូរនៃខ្លួនពស់ដែលនៅចុងនៃក្បាលតោ រឺ គ្រុឌ។ ធ្នឹម និង ហោជាងដែលបានឆ្លាក់តុបតែងច្រកចូលទៅថែវ និង ទីសក្ការៈបូជា។ ប្រាង្គខាងលើទីសក្ការៈបូជាកណ្ដាលងើបរះឡើង៤៣ម.ដល់កម្ពស់៦៥ម.ពីលើដី មិនដូចប្រាសាទភ្នំទាំងប៉ុន្មានមុនៗនោះឡើយ ប្រាង្គកណ្ដាលគឺត្រូវបានផុសឡើងលើប្រាង្គបួនដែលព័ទ្ធជុំវិញ។[៣៧] ទីសក្ការៈបូជាខ្លួនឯង ដើមឡើយបានតម្ដល់នៅរូបចម្លាក់ព្រះវិស្ណុ និងបើកទូលាយនៅគ្រប់ខាង ត្រូវបានព័ទ្ធជញ្ជាំងនៅខាងក្នុងនៅពេលនោះប្រាសាទនេះត្រូវបានប្រែមកសម្រាប់ព្រះពុទ្ធសាសនាថេរវាទវិញ ជញ្ជាំងថ្មីរំលេចនូវព្រះពុទ្ធអង្គជាច្រើនកំពុងឈរ។ នៅឆ្នាំ១៩៣៤ អ្នកអភិរក្សហ្សកហ្សឹ-ធូវវ៉េបានជីកលុងរណ្ដៅនៅខាងក្រោមទីសក្ការៈកណ្ដាលនេះ: បានពេញជាមួយខ្សាច់និងទឹក បានត្រូវគេលួចឆក់ប្លន់រតនសម្បត្តិក្នុងនោះរួចអស់ទៅហើយ ប៉ុន្តែលោកខំស្វែងរកគ្រឹះពិសិដ្ឋិមួយទុកនូវសន្លឹកមាសពីរមាត្រលើជាន់ផ្ទាល់ដី។
ការតុបតែងលំអ
និងមួយក្នុងចំណោមហេតុផលសម្រាប់កិត្តនាមរបស់ខ្លួនគឺការតុបតែងលាតសន្ធឹងរបស់អង្គរវត្ត ដែលយកទម្រង់នៃចម្លាក់ខ្សែលៀនស្រាលៗ។ កំពែងខាងក្នុងនៃថែវខាងក្រៅបង្ហាញតំណតគ្នានៃឆាកខ្នាតធំដែលរៀបរាប់យ៉ាងសំខាន់នូវភាគច្រើនពីវីរកថាហិណ្ឌូ រាមាយណៈ និង មហាភារតៈ។ ហាយអ៊ាំមបានហៅអ្វីទាំងនេះថា "ការរៀបចំជាខ្សែដែលបានយល់ដឹងខ្លាំងបំផុតពីចម្លាក់ថ្ម"។[៣៩] ចាប់ពីជ្រុងខាងជើង-ខាងលិចបញ្ច្រាសទ្រនិចនាឡិកា ថែវខាងលិចបង្ហាញនូវសមរភូមិលង្កា (មកពីរាមាយណៈ ក្នុងនោះដែលព្រះរាម កម្ចាត់រាវនៈ និងសមរភូមិកុរុក្ឞេត្រ (ពីភារតៈ ដែលបង្ហាញនូវការសាបរលាបព្រមៗគ្នានៃត្រកូលកៅរវៈ និង បាណ្ឌវៈ)។ នៅថែវខាងត្បូងតាមសាច់រឿងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ ក្បួនដង្ហែរព្រះសូរ្យវរ្ម័នទី២ បន្ទាប់មក នរក៣២ និងស្ថានសួគ៌៣៧នៃទេវកថាហិណ្ឌូ។
នៅលើថែវខាងកើតគឺជាមួយ ក្នុងចំណោមសាច់រឿងគួរអោយសរសើរខ្លាំងបំផុត ការកូរសមុទ្រទឹកដោះ ដែលបង្ហាញ[៤០] អសុរា៩២ និង ទេវតា៨៨អង្គដែលយកនាគវាសុកិដើម្បីកូរសមុទ្រក្រោមការដឹកនាំរបស់ព្រះវិស្ណុ (មែននិការាប់ឃើញត្រឹមតែ៩១អសុរា និងពន្យល់ចំនួនអសមាមាត្រដូចជាតំណាងអោយចំនួនថ្ងៃចាប់ពីសុរិយដ្ឋានសិសិររដូវ ដល់សមរាត្រីរដូវរំហើយ និងចាប់ពីសមរាត្រីដល់សុរិយដ្ឋាននិទាឃរដូវ)។[៤១] វាត្រូវបានបន្តបន្ទាប់ដោយព្រះវិស្ណុដែលកំពុងតែកម្ចាយពួកអសុរា (ការបន្ថែមនូវសតវត្សទី១៦)។ ថែវខាងជើងបង្ហាញនូវជ័យជម្នះរបស់ក្ឫស្នាលើពនៈ (ដែលយោងទៅតាមលោកហ្គ្លេសហ្សឹ "ទឹកដៃនេះគឺអាក្រក់បំផុត" [៤២]) និង សមរភូមិរវាងពួកព្រះហិណ្ឌូនិងពួកអសុរា។ សាលាសំណាក់ខាងជើងឆៀងខាងលិច និង ជ្រុងខាងត្បូងឆៀងខាងលិច ទាំងពីររំលេចនូវសាច់រឿងតិចតួចមែនទែន ភាគខ្លះមិនច្បាស់លាស់ ប៉ុន្តែភាគច្រើនមកពីរឿងរាមាយណៈ រឺ ជីវិតរបស់ក្ឫស្នា។
ចម្លាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត
ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។ ចម្លាក់ទាំងនោះរួមមាន៖
(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេវតា និងពួកអសុរៈ ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។
បច្ចេកទេសស្ថាបនកម្ម
ថ្មមួយចំនួន រលោងដូចជាថ្មពពាលដែលបានប៉ូលាហើយ ត្រូវបានដាក់ដោយគ្មានបាយអជាមួយតំណយ៉ាងតឹងដែលជួនកាលពិបាករក។ ដុំថ្មបួនជ្រុងៗជាច្រើនត្រូវបានដាក់រួមគ្នាដោយតំណប្រហោងដំណាប់និងពន្លូញក្នុងករណីខ្លះ កាលណោះដែរ ក្នុងករណីផ្សេងៗទៀត បានប្រើកន្ទុយលលក និងទំនាញដី។ ដុំថ្មខ្លះត្រូវបានដាក់នៅកន្លែងដោយក្ដីសន្និដ្ឋានតាមការផ្សំគ្នានៃពួកដំរី ពួរស្រកីជក់ រ៉ក និងការធ្វើរន្ទាឫស្សី។ ហ្រង់រី-មហ៊តបានកត់សម្គាល់ថាភាគច្រើននៃដុំថ្មមានរន្ធ២,៥ ស.ម.ជាអង្កត់ផ្ចិត និង ជម្រៅ៣ ស.ម. ជាមួយរន្ធជាច្រើនទៀតលើដុំថ្មបួនជ្រុងធំៗ។ ពួកអ្នកប្រាជ្ញខ្លះបានអោយយោបល់ថាទាំងនេះត្រូវបានប្រើចូលរួមគ្នាជាមួយដំបងដែកជាច្រើន ប៉ុន្តែអ្នកផ្សេងទៀតអះអាងថារបស់នឹងត្រូវបានប្រើដើម្បីកាន់ស្នៀតជាបណ្ដោះអាសន្នដើម្បីជួយហត្ថកិច្ចថ្មទាំងនោះចូលទៅកាន់កន្លែង។
បូជនីយដ្ឋាននេះត្រូវបង្កើតចេញដោយចំនួនដ៏សម្បើមនៃថ្មភក់ ច្រើនដូចគ្នានឹងសាជីរបស់ខាបផ្វ្រានៅអេហ្ស៊ីប (ជា៥ លានតោន)។ ថ្មភក់នេះត្រូវបានដឹកជញ្ជូនពីភ្នំគូលែន កន្លែងយកថ្មប្រហែល២៥ ម៉ាយល៍ (៤០ គ.ម.)ទៅទិសឦសាន។ ថ្មនេះតាមសេចក្ដីសន្និដ្ឋានត្រូវបានដឹកជញ្ជូនដោយក្បូនតាមបណ្ដោយស្ទឹងសៀមរាប។ រឿងនេះនឹងត្រូវបានធ្វើឡើងជាមួយការប្រុងប្រយ័ត្នដើម្បីចៀសវាងការក្រឡាប់ក្បូនរួមជាមួយទម្ងន់មួយចំនួនធំ។ វិស្វករទំនើបម្នាក់បានប៉ាន់ប្រមាណថាវានឹងចំណាយពេល៣០០ឆ្នាំដើម្បីបង្ហើយអង្គរវត្តសព្វថ្ងៃនេះ។[៤៣] ប៉ុន្តែបូជនីយដ្ឋាននេះត្រូវបានចាប់ផ្ដើមភ្លាម បន្ទាប់ពីសូរ្យវរ្ម័នឡើងសោយរាជ្យ និងត្រូវបានបញ្ចប់រយៈពេលខ្លីក្រោយការសោយទីវង្គតរបស់ទ្រង់ មិនច្រើនជាង៤០ឆ្នាំ។
យ៉ាងជាក់ស្ដែងផ្ទៃខាងក្រៅទាំងអស់ សសរ ធ្នឹម សូម្បីតែដំបូលតក៏ត្រូវបានឆ្លាក់ដែរ។ មានចម្ងាយដ៏វែងនៃចម្លាក់លៀនដែលរៀបរាប់សាច់រឿងចេញពីអក្សរសិល្ប៍ឥណ្ឌារួមមានស្នែងឯក ឥន្ទ្រីយសីហៈ នាគមានស្លាបកំពុងអូសទាញរទេះដូចគ្នានឹងពួកអ្នកចម្បាំងតាមពីក្រោយមេកើយដែលជិះដំរី និងនារីរបាំនៅស្ថានសួគ៌ដែលមានកេសាបថយ៉ាងផ្ចិតផ្ចង់។ ជញ្ជាំងថែវតែឯងត្រូវបានតុបតែងជាមួយចម្លាក់លៀនស្រាលស្ទើរតែ១០០០មាត្រការ៉េ។ រន្ធជាច្រើនលើកំពែងអង្គរខ្លះបញ្ជាក់ថាប្រហែលត្រូវបានគេតុបតែងជាមួយបន្ទះសំរឹទ្ធ។ ទាំងនេះត្រូវបានគាស់កកាយយ៉ាងច្រើននៅសម័យកាលបុរាណ និង បានជាគោលដៅដំបូងសម្រាប់ពួកចោរ។ គ្រាដែលកំពុងជីកកកាយខជុរាហោ អ៊ែលឡិច-អិវ៉ឹន ជាងថ្មនិងជាងចម្លាក់ម្នាក់ បានកសាងឡើងវិញនូវរូបចម្លាក់ថ្មមួយខាងក្រោម៤ ភ្វីត (១,២ ម) នេះបានចំណាយពេល៦០ថ្ងៃដើម្បីឆ្លាក់។ [៤៤] រ៉ចចឺរ-ហបគីន្ស៍ និង ម៉ាខ-ឡេហណឺបានធ្វើការពិសោធផងដែរដើម្បីគាស់យកថ្មកំបោរដែលបានចំណាយអ្នកគាស់កកាយ១២នាក់ ២២ថ្ងៃ ដើម្បីគាស់កកាយថ្មប្រហែល៤០០តោន។[៤៥] កម្លាំងពលកម្មដើម្បីគាស់កកាយ ដឹកជញ្ជូន ឆ្លាក់និងបន្តុបថ្មជាច្រើនត្រូវបានឈានដល់រាប់ពាន់រួមមានសិល្បៈករជំនាញខ្ពស់ៗជាច្រើននាក់។ ជំនាញទាំងនេះបានទាមទារឱ្យឆ្លាក់រូបចម្លាក់ទាំងនេះបានអភិវឌ្ឍរាប់រយឆ្នាំតាំងពីដំបូងឡើយ ដូចដែលបានបង្ហាញតាមវត្ថុបុរាណខ្លះដែលត្រូវបានចុះកាលបរិច្ឆេទទៅសវត្សទីប្រាំពីរ មុនពេលខ្មែរបានឡើងអំណាច។
អង្គរវត្តបច្ចុប្បន្ន
ការស្ទាបស្ទង់ខាងបុរាណវិទ្យាឥណ្ឌាបានបន្តការស្ដារស្នាដៃលើប្រាសាទនេះរវាង ១៩៨៦ និង១៩៩២។[៤៦] ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ អង្គរវត្តបានមើលឃើញនូវកិច្ចប្រឹងប្រែងអភិរក្សបន្ត និងការកើនឡើងយ៉ាងខ្លាំងខាងទេសចរណ៍។ ប្រាសាទនេះគឺជាផ្នែកនៃទីកន្លែងកេរដំណែលពិភពលោករបស់អង្គរ បានបង្កើតឡើងនៅឆ្នាំ១៩៩២ ដែលបានផ្ដល់នូវការអោយមូលនិធិខ្លះ និងបានជម្រុញចិត្តឲ្យរដ្ឋាភិបាលកម្ពុជាការពារទីកន្លែងនេះ។[៤៧] គម្រោងការអភិរក្សអប្សរាអាល្លឺម៉ង់ (គ.អ.អ.អ. ឬ GACP) កំពុងធ្វើការដើម្បីការពារពួកទេវតា និងចម្លាក់លៀនស្រាលៗដទៃទៀតដែលតាក់តែងលើប្រាសាទនេះពីការបំផ្លិចបំផ្លាញ។
ការស្ទាបស្ទង់របស់អង្គការនេះបានរកឃើញថាប្រហែល២០%នៃពួកទេវតាស្ថិតនៅក្នុងលក្ខ័ណ្ឌមិនសូវល្អ ជាចម្បងដោយសារសំណឹកធម្មជាតិនិងការយ៉ាប់យ៉ឺនទៅនៃថ្មប៉ុន្តែដោយឡែកផងដែរ ក៏ធ្វើឲ្យមានកិច្ចប្រឹងប្រែងការស្ដារឡើងវិញភ្លាមៗផងដែរ។[៤៨] ការងារផ្សេងៗពាក់ព័ន្ធនឹងការជួសជុលផ្នែកដែលបានធ្លាក់មួយចំនួនពីរចនាសម្ព័ន្ធសំណង់ និងការបង្ការពីការបាក់ធ្លាក់បន្ថែមទៀត: ទីខាងមុខប៉ែកខាងលិចនៃថ្នាក់លើៗ ជាឧទាហរណ៍ ត្រូវបានទប់ទ្រដោយការដាក់រន្ទាតាំងពីឆ្នាំ ២០០២[៤៩] កាលណោះក្រុមជប៉ុនមួយបានបង្ហើយការស្ដារនូវបណ្ណាល័យខាងជើងនៃវាំងចំណារខាងក្រៅនៅឆ្នាំ២០០៥។
មូលនិធិបូជនីយដ្ឋានពិភពលោកបានចាប់ផ្ដើមការងារអភិរក្សលើថែវកូរសមុទ្រទឹកដោះនៅឆ្នាំ២០០៨ បន្ទាប់ពីជាច្រើនឆ្នាំក្នុងការសិក្សាពីស្ថានភាព។ គម្រោងការនេះបានស្ដារនូវប្រព័ន្ធប្រក់ដំបូលខ្មែរតាមបែបបុរាណ និងបានដកចេញនូវស៊ីម៉ង់ដែលបានប្រើនៅក្នុងការប៉ុនប៉ងការស្ដារដំបូងដែលបានជាលទ្ធផលជាអំបិលជ្រៀតចូលរចនាសម្ព័ន្ធសំណង់ពីក្រោយចម្លាក់ស្រាល ដែលធ្វើឲ្យខូចពណ៌និងបំផ្លាញផ្ទៃដែលបានឆ្លាក់ហើយ។ ដំណាក់កាលសំខាន់នៃការងារនេះបានបញ្ចប់នៅឆ្នាំ២០១២ និងសមាសភាគចុងក្រោយនឹងជាការបន្តុបឡើងនៃត្រីសូល៍លើដំបូលនៃថែវនេះនៅឆ្នាំ២០១៣។
អង្គរវត្តបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ នៅឆ្នាំ២០០៤ និង២០០៥ តួលេខរដ្ឋាភិបាលបានណែនាំថា រៀងគ្នាមានទេសចរបរទេស ៥៦១០០០ និង៦៧៧០០០នាក់ដែលបានមកដល់ខេត្តសៀមរាប ប្រហែល៥០%នៃពួកទេសចរបរទេសទាំងអស់នៅកម្ពុជាសម្រាប់ឆ្នាំទាំងពីរ។[៥១] ទីស្ថាននោះត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធសូគីម៉ិច(សូគីម៉ិចគ្រុប)ឯកជន ចាប់តាំងពីឆ្នាំ១៩៩០ ដែលបានជួលប្រាសាទពីរដ្ឋាភិបាលកម្ពុជា។ លំហូរចូលនៃពួកអ្នកទេសចរណ៍រហូតមកដល់ឥឡូវបានបង្កនូវការបំផ្លិចបំផ្លាញតិចតួចទាក់ទងគ្នា ក្រៅពីគំនូរសាធារណ៍ខ្លះៗ ខ្សែពួរ និងជណ្ដើរឈើត្រូវបានគេដាក់បញ្ចូលដើម្បីការពារចម្លាក់ផុសស្រាលៗនិងកម្រាល រៀងមក។ ទេសចរណ៍ក៏បានផ្ដល់នូវមូលនិធិបន្ថែមខ្លះទៀតចំពោះតំហែទាំក៏ដូចជាក្នុងឆ្នាំ២០០០ ប្រហែល២៨%នៃប្រាក់ចំណូលសំបុត្រឆ្លងកាត់ទីស្ថានអង្គរទាំងមូលត្រូវបានចំណាយលើប្រាសាទទាំងប៉ុន្មាននេះ ទោះបីជាកិច្ចការភាគច្រើនត្រូវបានបន្តដោយពួកក្រុមឧបត្ថម្ភដោយរដ្ឋាភិបាលបរទេសជាជាងដោយពួកអាជ្ញាធរកម្ពុជានោះ។
ចាប់តាំងពីអង្គរវត្តបានមើលឃើញកំណើនយ៉ាងសំខាន់ខាងទេសចរណ៍ទាំងប៉ុន្មានឆ្នាំនេះ អ.អ.វ.វ.ស.ប. រឺ យូណេស្កូ និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរបស់ខ្លួនដើម្បីការការពារសុវត្ថិភាពនិងអភិវឌ្ឍន៍នៃស្ថានីយប្រវត្តិសាស្ត្រអង្គរ (គ.ស.អ. រឺ ICC) នៅក្នុងសមាគមដែលមានពួកអ្នកតំណាងមកពីរាជរដ្ឋាភិបាលនិងអាជ្ញាធរអប្សរា បានរៀបចំសិក្ខាសាលាជាច្រើនដើម្បីពិភាក្សានូវគំនិត"ទេសចរណ៍វប្បធម៌"។[៥៣] ដោយការចង់ចៀសវាងទេសចរណ៍ពាណិជ្ជកម្មនិងចំនួនដ៏ច្រើន សិក្ខាសាលាទាំងប៉ុន្មាននេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ដល់ទីសំណាក់អាស្រ័យ និងសេវាកម្មគុណភាពខ្ពស់ជាលំដាប់ចំពោះរដ្ឋាភិបាលកម្ពុជាដើម្បីរកប្រយោជន៍ខាងសេដ្ឋកិច្ច គ្រានោះក៏មានការរួមបញ្ចូលនូវភាពសម្បូរបែបនៃវប្បធម៌ខ្មែរ។[៥៣] នៅឆ្នាំ២០០១ អ្វីដែលជំរុញនេះបានហុចលទ្ធផលជាគំនិតនៃ"ទីក្រុងទេសចរណ៍អង្គរ" ដែលនឹងត្រូវបានអភិវឌ្ឍជាមួយការគោរពរាប់អានស្ថាបត្យកម្មខ្មែរ រួមមានការលំហែ និងសុខូបត្ថម្ភវត្ថុទេសចរណ៍ និងផ្ដល់សណ្ឋាគារប្រណិតនានាដែលមានសមត្ថភាពជាទីស្នាក់អាស្រ័យពួកអ្នកទេសចរណ៍មួយចំនួនធំ។
ការមើលឃើញនៃការអភិវឌ្ឍដូចជាទីស្នាក់អាស្រ័យទេសចរណ៍ដ៏ច្រើនបានធ្វើអោយមានកង្វល់ទាំងអប្សរា និង គ.ស.អ. (ICC) អះអាងថាការអភិវឌ្ឍទេសចរណ៍ពីមុនក្នុងតំបន់នេះបានធ្វេសប្រហែសនូវនិយ័តកម្មសំណង់ និងគម្រោងការទាំងនេះច្រើនទៀតមានសក្ដានុពលបំផ្លិចបំផ្លាញលក្ខណៈពិសេសៗខាងទេសភាព។[៥៣] ផងដែរ ទំហំធំៗនៃគ្រោងការទាំងនេះបានចាប់ផ្ដើមគំរាមកំហែងគុណភាពទឹកនៅទីប្រជុំជនជិតៗតំបន់ ទឹកសំអុយ និងប្រព័ន្ធអគ្គីសនីជាច្រើន។[៥៣] វាត្រូវបានកត់សម្គាល់ថាដូចជាភាពញឹកញាប់នៃទេសចរណ៍ខ្ពស់ និង ការទាមទារកើនឡើងសម្រាប់ទីស្នាក់អាស្រ័យគុណភាពខ្ពស់ក្នុងតំបន់នេះ ដូចជាការអភិវឌ្ឍផ្លូវជាន់ខ្ពស់ធំៗ មានការប៉ះផ្ទាល់លើតារាងទឹកក្រោមដី ដែលកំពុងតែលាតសន្ធឹងជាបន្តបន្ទាប់ដល់ស្ថេរភាពសំណង់នៃប្រាសាទជាច្រើននៅអង្គរវត្ត។[៥៣] ពួកអ្នកស្រុកសៀមរាបក៏បានបញ្ចេញការព្រួយបារម្ភលើធម្មជាតិដ៏ស្រស់ស្អាត និង បរិយាកាសទីប្រជុំជនរបស់ខ្លួនដែលកំពុងសម្របសម្រួលដើម្បីទទួលទេសចរណ៍។[៥៣] ដោយហេតុថាបរិយាកាសក្នុងស្រុកដ៏ស្រស់ស្អាតនេះគឺជាសមាសភាគគន្លឹះដើម្បីព្រាងឱ្យដូចទីក្រុងទេសចរណ៍អង្គរ ពួកមន្ត្រីរាជការក្នុងតំបន់បន្តពិភាក្សារបៀបចូលរួមទេសចរណ៍អនាគតដោយជោគជ័យដោយគ្មានការលះបង់តម្លៃ និងវប្បធម៌ក្នុងតំបន់។
នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០១២ ភាគីទាំងពីរបានយល់ស្របថាបូរ៉ូប៊ូឌួ និង អង្គរវត្តបានក្លាយជាស្ថានីយបងប្អូននិងក៏ជាខេត្តដែលនឹងក្លាយជាខេត្តបងប្អូន។ អាកាសចរណ៍ឥណ្ឌូណេស៊ីពីរកំពុងពិចារណាឱកាសដើម្បីបើកការហោះហើរដោយផ្ទាល់ពីយោខយ៉ាក់ការ្ទ៉ា ឥណ្ឌូណេស៊ី ទៅសៀមរាប។

Subscribe to:
Posts (Atom)