Saturday, February 25, 2017

កំណើត​នគរ​ខ្មែរ

ពី​អតីតជាតិ​ស្តេច​ខ្មែរ​ដំបូង​បំផុត​គឺ​សត្វ​ត្រកួត​ដែល​ទទួលផល​បុណ្យ​ដោយ​ប្រតិបត្តិ​ចំពោះ​ព្រះពុទ្ធ​នៅក្រោម​ធ្លក​
​អតីតជាតិ​
​ព្រះពុទ្ធ​ទំនាយ ក្នុង​កាលសម័យ ដែល​ព្រះ​សមណ​គោ​ត្ដម ព្រះពុទ្ធ​បរមគ្រូ ព្រះជន្ម​បាន​ប្រហែល ៨០​វស្សា បាន​យាង​ត្រេ​ចរ​ង្គ​ត់ ទៅគ្រប់​ទិស​ទីកន្លែង ដើម្បី​ប្រោស​អស់​សព្វ​សត្វលោក​។ ព្រះអង្គ​និមន្ដ​កាត់​តាម​ឆ្នេរ​មហាសាគរ​មកដល់​កោះ​មួយ ដែលមាន​ដើម​ធ្លក ដុះ​បែកមែក​សាខា ត្រសុំត្រសាយ​។ នៅក្រោម​ដើម​ធ្លក​នោះ មាន​រូង​មួយ​យ៉ាងជ្រៅ ដែលជា​ផ្លូវចេញចូល របស់​ស្ដេច​ភុជង្គនាគ​មក​ក្រសាល​លេង​កំសាន្ត​ទឹកដី​កន្លែង​នោះ ដែលមាន​ស្ថានភាព រាបស្មើ​គួរ​ជាទី​មនោ​រម្យ​។ នៅលើ​ដើម​ធ្លក​នោះ មាន​សត្វ​ត្រកួត​មួយ​រស់នៅ ដោយ​សុខសាន្ដ​។
នៅពេល​ព្រះអាទិត្យ ចូល​អស្ដង្គត ហើយ​ព្រះ​ចន្ទ បាន​ចាប់​រះ​ឡើង​បន្ដវេន ព្រះពុទ្ធ​អង្គ​និង​ព្រះ​អន​ន្ទ ក៏​នាំគ្នា​និមន្ដ ចូល​សម្រាក ក្រោម​ដើម​ធ្លក​។ រុក្ខទេវតា​ដែល​ថែរក្សា​ដើម​ធ្លក បានរៀបចំ​ទីកន្លែង​សម្រាប់​ទទួល​ព្រះអង្គ និង ទេវតា​ទាំងឡាយ ដែល​នឹងត្រូវ​ចូលមក គាល់​ថ្វាយបង្គំ​ព្រះពុទ្ធ​។ ស្ដេច​ភុជង្គនាគ ដែល​បាន​យាង ចេញមក​ក្រសាល នៅ​ទីទួល​ដើម​ធ្លក នោះដែរ កាលបើ​បានឃើញ​ព្រះពុទ្ធ​កាលណា ក៏​តំណែង​ខ្លួន​ជាម​នុស្ស នាំ​ក្រុម​បរិវារ មក​ក្រាបថ្វាយបង្គំ​ព្រះ​ជិនស្រី សុំ​ព្រះអង្គ សំដែង​ធម្មទេសនា​ប្រោស​អស់​នាគ​ទាំងពួង​។ ជាមួយគ្នា​នោះដែរ ព្រះឥន្ទ្រ​កោ​សី​យ ទេវបុត្រ​ទេវតា ទេពអប្សរ និង ទេពនិករ​គ្រប់ទិសទី ក៏បាន​នាំគ្នា​មូល​មី​កុះករ ចុះមក​ថ្វាយបង្គំ​គាល់ ព្រះពុទ្ធ​ជា​អម្ចាស់​ដែរ​។ ព្រឹក​ព្រហាមស្រាងៗ កាលណា​, ព្រះពុទ្ធ​អង្គ ចាប់ផ្ដើម​ស្មឹង​ស្មា​ធ ប្រមើលមើល​និស្ស័យ អស់​គ្រប់សព្វ​សត្វ​ជិត​ឆ្ងាយ ដែល​ព្រះអង្គ ត្រូវ​និមន្ដ យាង​ទៅ​ប្រោស​។
បន្ទាប់មក ព្រះអង្គ​ទ្រង់​សោយ​ចង្ហាន់​។ ដោយ​ទ្រាំ​មិនបាន​នឹង ក្លិន​អាហារ​ទិព្វ ដ៏​ឈ្ងុយឆ្ងាញ់​មិនបាន សត្វ​ត្រកួត ដែល​រស់​នៅលើ​ដើម​ធ្លក ក៏​ចេញ​ខ្លួន មក​ថ្វាយបង្គំ ព្រះពុទ្ធ​បរមគ្រូ​។ ព្រះអង្គ​បាន​ពូតបាយ បោះ​អោយទៅ​សត្វ​ត្រកួត​នោះ ទុក​ធ្វើជា​អាហារ​។ ត្រកួត​ឆី​បាយ​ឆ្ញា​ញ់ លិ​តមាត់​លិ​តក លៀន​អណ្ដាត ចេញមកក្រៅ បង្ហាញ​នូវ​ការពេញចិត្ត នឹង​រសជាតិ​អាហារ​។ លុះ​ទត​ឃើញ​ត្រកួត មាន​អណ្តាតព្រែក​ចេញ​ជា​ពីរ ព្រះពុទ្ធ​ទ្រង់​ឈ្ងោក​ព្រះភ័ក្ដ្រ សំលឹង​ទៅ​ព្រះធរណី ដោយ​ក្ដី​ញញឹម​។ ឃើញ​ដូច្នោះ ព្រះ​អន​ន្ទ​ឆ្ងល់​ណាស់ ក៏​ថ្វាយបង្គំ​ទូល​សួរ សុំអោយ​ព្រះអង្គ​ពន្យល់​អំពី​ហេតុផល​។ ព្រះអង្គ​ក៏មាន​ពុទ្ធ​ដិ​កា ទស្សន៍ទាយ​ថា តទៅ​អនាគត​កោះ​គោកធ្លក​នេះ​នឹង​កកើត ក្លាយទៅជា​នគរ​មួយ​ខ្លាំងក្លា មាន​ទឹកដី​ធំ​ទូលាយ ប្រជាជន​រស់នៅ ដោយ​សុខ​សប្បាយ ក្សេមក្សាន្ដ ថ្កុំថ្កើង​រុងរឿង​។
សត្វ​ត្រកួត​ដែលមាន​ចិ​ត្ដ​បរិសុទ្ធ លុះ​ទៅដោយ​ធម្មទេសនា របស់​ព្រះពុទ្ធ ក្រោយពី​បាន​ចាក​លោក​នេះ​ទៅ ក៏​នឹង​បាន​កើតជា​ព្រះរាជបុត្រ ស្ដេច​នគរ​ឥន្ទ​ព័ទ្ធ ដែល​សោយរាជ​សម្បត្ដិ នៅ​នគរ​គោកធ្លក​។ ពេលនោះ ស្ដេច​ភុជង្គនាគ នឹង​ចេញមក​រៀបចំ​ទឹកដី ថ្វាយ​ព្រះអង្គ​។ ព្រះអង្គ​នឹងដាក់​ឈ្មោះ នគរ​គោកធ្លក​ជា "​កម្ពុជា​ធិបតី​" ដែល​នគរ​ដទៃទៀត ដាក់ឈ្មោះ​ហៅថា "​ស្រុក​ខ្មែរ​"​។ ឯ​ព្រះ​ឥន្ទ្រាធិរាជ​វិញ ក៏​នឹង​បញ្ជា​អោយ ព្រះ​វិស្សកម្ម​ទេវបុត្រ ចុះមក​កសាង​ប្រាង្គ​ប្រាសាទ ធំៗ​ល្អល្អះ ជាច្រើន​ទៀត​ដែរ​។ តែ​ប្រជាជន​នៅក្នុង ប្រទេស​កម្ពុជា គ្មាន​ចិ​ត្ដ​ស្មោះត្រង់ ប្រកាន់​គោរព​ពាក្យសម្ដី​របស់ខ្លួន​ទេ​។ សំដី​និយាយ​ចេញមក ច្រើន​មានន័យ​ផ្សេង​អំពី ចិ​ត្ដ​គំនិត​របស់ខ្លួន ដែល​គិត​យល់​នោះឡើយ ព្រោះ​មាន​អណ្តាតព្រែក​បែក​ជា​ពីរ ដូច​សត្វ​ត្រកួត​ដែលជា​ជីតា​របស់ខ្លួន​។ ប្រ​មើ​មើល​ចប់​ហើយ​កាលណា ព្រះពុទ្ធ​អង្គ ក៏​យាង​និមន្ត​បន្តដំណើរ ទៅ​ប្រោស​សត្វលោក​ដទៃៗ បន្តទៅទៀត​។​(​សូម​រង់ចាំ​ភាគ​បន្ត )
ប្រវត្តិ​និទាន​កំណើត​នគរ​ខ្មែរ​(​ភាគ​២)៖​សត្វ​ត្រកួត​ក្រោយ​បង់ជីវិត​ក៏​យោន​កំណើត​ជា​ព្រះ​បុត្រា​ឥណ្ឌា​តែ​ត្រូវ​ព្រះបិតា​បណ្តេញ ហើយ​វិល​ប្រ​ឡប់​នគរ​គោកធ្លក​វិញ​

​កាលនោះ​នៅ​នគរ​ឥន្ទ​ព័ទ្ធ មាន​ស្ដេច​មួយ​ព្រះអង្គ ព្រះនាម​អាទិច្ចវង្ស សោយរាជ​សម្បត្ដិ មាន​រាជបុត្រ ៥ ព្រះអង្គ បុត្រ​ទី​១ ត្រូវបាន​ព្រះអង្គ​តម្រូវ​អោយកាន់កា​ប់ ខេត្ដ​-​ខណ្ឌ​ផ្នែក​ទិសខាងកើត បុត្រ​ទី​២ ខេត្ដ​-​ខណ្ឌ​ទិស​ខាងជើង បុត្រ​ទី​៣ ខេត្ដ​-​ខណ្ឌ​ខាងលិច ហើយ​បុត្រ​ទី​៤ ព្រះថោង ត្រូវ​ទទួលបន្ទុក​ខេត្ដ​-​ខណ្ឌ​ទិស​ខាងត្បូង​។ ចំណែក​បុត្រ​ទី​៥ ដែល​នៅ​ក្មេង​ជាងគេ ព្រះអង្គ​បាន​ទុកដាក់ អោយ​គង់​នៅជាប់​ជាមួយនឹង​ព្រះអង្គ​ក្នុង​បរម​រាជ​រាំង​។​

​ឆ្នាំ​មួយ ដោយមាន​ជំងឺ​ព្យាធិ ហើយ​ពេលវេលា​កាលៈទេសៈ ត្រូវ​ជាន់​ចំ​នឹង​ពិធីបុណ្យ​ប្រចាំឆ្នាំ ដែល​ព្រះរាជា​ត្រូវតែ​ទទួល​ស្ដេច​នគរ​ចំណុះ នាម៉ឺន​សព្វ​មុខមន្ដ្រី មកពី​គ្រប់ទិសទី ព្រះ​អ​ទិ​ច្ចវ​ង្សា ក៏បាន​បង្គាប់​អោយ​បុត្រ​ពៅ​ចេញ​ធ្វើជា​ព្រះរាជតំណាង​ទៅ​ទទួលភ្ញៀវ​ជំនួស​ព្រះអង្គ​។ គ្រប់ៗ​គ្នា មាន​ទាំង​ស្ដេច​បង​ព្រះអង្គ​ទាំង ៣ អង្គ បាន​ក្រាបថ្វាយបង្គំ​បុត្រ​ពៅ​តំណាង​ព្រះរាជា តាម​របៀបរបប​ប្រពៃណី​។ លើកលែងតែ​ព្រះថោង ដែល​មិនបាន​ក្រាបថ្វាយបង្គំ​តាម​ទំនៀមទម្លាប់​។ ពីព្រោះ​ព្រះអង្គ​បាន​យល់ នឹកស្មានថា​ព្រះបិតា​បាន​លើក​រាជសម្បត្តិ​ផ្ទេរ​អោយ​ប្អូន រួច​ស្រេចបាច់​បាត់ទៅហើយ​។ តែបើ​តាម​ឯកសារ​ខ្លះទៀត គេ​បាន​បញ្ជាក់ថា​ព្រះមហាក្សត្រ​បានប្រគល់​រាជ្យ​អោយ​បុត្រ​ពៅ​រួចស្រេច​ទៅហើយ​មែន​។​
​ដោយ​ក្ដី​មួរ​ហ្មង​អាក់អន់​ស្រពន់​ចិ​ត្ដ​ក្ដៅក្រហាយ ដល់​ត្រលប់​មកដល់​នគ​រវិ​ញ ព្រះថោង​ក៏​កោះប្រជុំ​អស់​សព្វ​មុខមន្ដ្រី​ដើម្បី​រៀបរាប់​ប្រាប់​អស់​នូវ​ព្រឹ​ត្ដិ​ការណ៍​។ ព្រះអង្គ​បានសម្រេច​ចិ​ត្ដ​ថា​តទៅ​អនាគត ព្រះអង្គ នឹង​លែង​យាង​ទៅ​ចូលរួម​ពិធីបុណ្យ​អ្វី​ទាំងអស់ នៅឯ​បរមរាជវាំង​។​
​ពេលនោះ​នាម៉ឺន​មុខមន្ដ្រី​ទាំងអស់ គ្មាន​នរណាម្នាក់​ហ៊ាន​បញ្ចេញយោបល់ ឬ​មតិ​អ្វី​ឡើយ​។ ម្នាក់ៗ​គិតតែ​វ៉ៃ​អែប​ស៊ី​អប​លេ​ម​លើ​ម​ឥត​ខ្មាសអៀន​ហើយ​យល់​ស្របតាម​គ្រប់​ចំណុច​។ ពីថ្ងៃ​នោះមក ព្រះថោង​លែង​ទៅ​ថ្វាយបង្គំ​ព្រះបិតា​ដូច​សព្វដង​ទៀតហើយ​។​

​ដឹង​រឿងនេះ​កាលណា ព្រះអនុជ​ពៅ សុំ​សេចក្ដី​អនុញ្ញាត្ដិ​ពី​ឳ​ពុក ដើម្បី​ទៅ​ជួប​បង​។ ជួប​បង​កាលណា ព្រះអង្គ​លុតជង្គង់​ថ្វាយបង្គំ​ដែល​ធ្វើអោយ​ព្រះថោង​មានការ​ភ្ញាក់ផ្អើល និង​ឆ្ងល់​យ៉ាងខ្លាំង​។ ក្រោយ​បាន​ស្ដាប់​ការពន្យល់​របស់​ប្អូន បាន​យល់​គ្រប់​ដំណើរ​ដើមទង​មក ព្រះថោង​ក៏បាន​យល់​ស្គាល់​អំពី​កំហុស​របស់ខ្លួន ហើយ​ក៏បាន​ផ្ដាំ​ប្អូន​អោយ​សុំ​ព្រះរាជទាន​ទោស​ពី​បិតា​ជំនួស​ព្រះអង្គ​ផង​។​
​ព្រះអង្គ​អ​ទិ​ច្ចវ​ង្សា សប្បាយ​ចិ​ត្ដ​ណាស់ នៅពេលដែល​ដឹងថា​បុត្រ​ពៅ​ព្រះអង្គ​ដោះស្រាយ​បញ្ហា​ស្មុកស្មាញ​នេះ​បាន​ដោយ​ជោគជ័យ ក្នុង​សន្ដិវិធី គឺ​ពិតជា​សក្ដិ​សមជា​ស្ដេច ដែល​ត្រូវ​ទទួល​គ្រង​រាជ​សម្បត្ដិ​មែន តែ​ព្រះអង្គ​ក៏បាន​រិះគិត​ពិចារណា​ដែរ​ថា ព្រះថោង​មាន​ចិ​ត្ដ​ស្រាល​ឆេវឆាវ មិនចេះ​គិតគូរ​ពិចារណា​វែងឆ្ងាយ​ឡើយ អាកប្បកិរិយា​ទាំង​ប៉ុន្មាន ដែល​ព្រះថោង​បាន​ប្រ​ព្រឹ​ត្ដិ​មក​ក៏​ចាត់​ដូចជា​ការ​ក្បត់ នឹង​ប្រទេសជាតិ​ដែរ​ទោស​នេះ គឺ​ត្រូវតែ​ប្រហារជីវិត​បង់ នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់​ក៏បាន​យល់​ស្របតាម​ព្រះអង្គ​ដែរ តែ​ដោយ​ព្រះថោង​ព្រះអង្គ​ធ្លាប់មាន​គុណបំណាច់​ក្នុងការ​ការពារ​ទឹកដី​ប្រទេសជាតិ នាម៉ឺន​មន្ដ្រី​ទាំងនោះ បាន​សុំអោយ​ត្រឹមតែ​បំបរបង់​និរទេស​ព្រះអង្គ​ប៉ុណ្ណោះ​បាន​ហើយ​។​
​ព្រះថោង​បាន​ប្រសូត្រ​នៅក្នុង​ឆ្នាំវក ព​.​ស ២៣២ ត្រូវជា​ឆ្នាំ ៣១២ មុន គ​.​ស​។ ព្រះជន្ម​បាន ១៦ ឆ្នាំ ព្រះអង្គ​បាន​យាង​ចេញទៅ​កាន់កាប់​ខេត្ដ​-​ខណ្ឌ​ទិស​ខាងត្បូង​។ ២០ ឆ្នាំ​ក្រោយមក អាយុ​បាន ៣៥ ឆ្នាំ ព្រះអង្គ​ត្រូវបាន​បិតា​បំបរបង់​និរទេស ដេញ​ចេញពី​នគរ​។ នាម៉ឺន​មុខមន្ដ្រី ពល​សេនា និង​ប្រជារាស្ដ្រ​ជាច្រើន ដែល​ស្រលាញ់​គោរព​ព្រះអង្គ ប្រមាណ​ជាង ១ កោដិ​នាក់ (​តែ​ឯកសារ​ខ្លះ​ថា​តែ ១ សែន​នាក់​) បាន​សុខចិត្ត​ចាកចេញ​អំពី​នគរ​ទៅ​រស់នៅ​ដង្ហែរ​តាម​ព្រះថោង​។ ពួក​ជននិរទេស​ទាំង​នោះ ត្រូវបាន​ស្ដេច​ចេញ​បញ្ជា បង្គាប់​អោយ​កាត់សក់​ជើងកញ្ជើ អោយ​ខុស​អំពី​ប្រជាពលរដ្ឋ​ធម្មតា ដើម្បី​បញ្ជាក់ថា ជា​ជន​ជំពូក​គ្មាន​ពូជ គ្មាន​សាសន៍ អ្វី​ដូច​គេឯង​ទាំងអស់​។ ព្រះថោង បាន​បញ្ជា​បក្សពួក​ក្រុម​ព្រះអង្គ​អោយ​ចុះ​សំពៅ ទូក ក្បួន​បណ្ដែត​តាម​ទន្លេ​ខ្សែទឹក​។ ឯកសារ​ខ្លះ​បាន​បញ្ជាក់ថា ព្រះថោង​បាន​នាំ​ពល​រេ​ហ៍​ធ្វើដំណើរ​ឆ្លងកាត់​តាម​ព្រៃព្រឹក្សា​ចុះមក​តាម​ទិស​ខាងត្បូង​រហូតមកដល់​ភ្នំ​ដងរែក ដែលជា​តំបន់​ភូមិភាគ​មួយ​រហោស្ថាន​គ្មាន​មនុស្ស​រស់នៅ​។ បើតាម​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​ភាគ​ទី​៩ រឿង​ទី​១៤ កាល​ពុទ្ធសករាជ​កន្លង​ទៅបាន ៦១០ ឬ ៦២០ គស​. ៦៦ ឬ ៧៦ គ​.​ស​.​កាលនោះ កោះ​គោកធ្លក មាន​ផែន​ដីដុះ​ឡើង​ធំ​ទូលាយ​ហើយ មាន​ស្ដេច​ចាម​មក​តាំងទី​កន្លែង​ជាដំបូង​នៅលើ​កោះ​នោះ​។ យូរ​បន្តិច​មក មាន​ស្ដេច​មួយអង្គ​ទៀត ឈ្មោះ​ព្រះថោង នៅក្នុង​ប្រទេស "​មន​" ដោយមាន​អធិករណ៍ ក៏​យាង​មក​ដោយ​សំពៅ​មួយ ដែលមាន​ពួក​បម្រើ​ជាង ១០០ នាក់ មកជា​មួយ ចូល​មកសុំ​ស្ដេច​ចាម​នៅ​ជ្រក​នឹង​កោះ​នោះឯង​។​
​ទូក​ក្បូន​ក្បួនទ័ព​ព្រះថោង ព្រមទាំង​មនុស្សម្នា​ស្រី​ប្រុស បានមក​កឿង​ជាប់​ចត នឹង​ជួរ​ភ្នំ​ដងរែក​។ ព្រះអង្គ​ក៏​បញ្ជា​អោយ​បោះ​យុថ្កា ចុះចត​លើ​កោះ​គោកធ្លក​។ កន្លែង​នោះ មានឈ្មោះ​ដំណាល​ជាប់​មកជា ស្រុក​គ្រួ​ខ័​ណ្ឌ ឬ គោក​ខ័​ណ្ឌ ដែល​ស្ថិតនៅ​ខាងជើង​ជួរ​ភ្នំ​ដងរែក​សព្វថ្ងៃ​។ ក្នុង​វគ្គ​នេះ ពង្សាវតារ​ខ្លះទៀត​បញ្ជាក់ថា ព្រះថោង និង​បរិវារ​អ្នក​ស្ម័គ្រចិត្ដ​បានមក​សំចត​នៅ ស្រុក​សំរោង​ទង ដែល​នៅ​ទីនោះ​បាន​ជាប់​ឈ្មោះ​បឹង​ពុង​ពាយ រហូតមកដល់​សព្វថ្ងៃ​។ ព្រះថោង បាន​ចាត់ចែង​អោយ​មុខមន្ដ្រី ទៅ​ចរចា​និង​ស្ដេច​ចាម ដើម្បី​ចងស្ពានមេត្រី​ក្នុងន័យ​រួមរស់​ជា​មិ​ត្ដ​ភាព​ក្នុង​តំបន់​ជាមួយគ្នា​។​
​ចម្បាំង​ជាមួយ​ចាម​
​បើតាម​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​ភាគ​ទី​៩ រឿង​ទី​១៤ ស្ដេច​ព្រះថោង ហេតុតែ​ឧបនិស្ស័យ​ត្រូវបាន​ធ្វើជា​ម្ចាស់​កោះ និង​ដោយបាន​នមស្ការ​ព្រះអង្គ​ផង ក៏មាន​តម្រិះ​ប្រាជ្ញា​វាងវៃ​, វេលាយប់​ស្ងាត់ នាំ​មន្ត្រី​ចាស់​ម្នាក់ ដែលជា​ទំនុក​ទុកចិត្ត យក​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត​ទៅ​កប់​ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ហើយ​តាក់តែង​ជា​សាវតារ សរសេរ​ជាក់​តាំងពី​ជីតា​ទួត​របស់លោក​ថា "​បានមក​ចាប់​កាប់​គាស់​រាន​ទឹកដី​កោះ​នេះ តាំងពី​ដុះ​ឡើង បាន​ទាំង​កប់​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត​ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ទុកជា​ព័ស្តុតាង​, ដី​កោះ​ព្រះ​កេរ្តិ៍​នេះ ត្រូវ​បានជា​ចំណែក ចែក​ឲ្យ​ស្ដេច​ព្រះថោង​ជា​ចៅ​" ហើយ​យក​សាវតារ​ទៅ​រោល​ផ្សែងភ្លើង​ឲ្យ​ក្រហមជាំ ល្មម​គេ​មើលឃើញថា​ជា​របស់​ចាស់​ចុះមក​មែន ។ តែងសេចក្ដី​ដូច្នេះ​ស្រេច ទើប​ព្រះថោង ប្រើ​សេនា​ទាហាន​ឲ្យ​ទៅ​បណ្ដេញ​ស្ដេច​ចាម​។
ស្ដេច​ចាម មិន​ព្រម​ដើរចេញ ប្រុង​លើកទ័ព​ច្បាំង​គ្នា ដោយ​អះអាងថា ជា​កេរ្តិ៍ដំណែល​រៀងៗ ខ្លួន​។ ព្រះថោង តវ៉ា​ថា "​យើង​អាង​មាន​ព័ស្តុតាង​ជា​កេរ្តិ៍ដំណែល​របស់​យើង បានជា​ហ៊ាន​បណ្ដេញ​អ្នកឯង​"​។ ស្ដេច​ចាម​ថា "​អ្នកមាន​ព័ស្តុតាង​យ៉ាងណា ?” ។ ព្រះថោង​ថា "​យើង​អាង​សាវតារ​ពី​ជីតា​យើង​ចែក​ដី​កោះ​នេះ​ឲ្យ លោក​បាន​ទាំង​កប់​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ជា​ភស្តុតាង​ទុក​ឲ្យ​យើងៗ មិនទាន់​ទាំង​បាន​ទៅ​គាស់​មាស​នោះ​ផង​, បើ​មិន​ជឿ​ត្រូវ​តាំងភ្នាល់​គ្នា​យកឈ្នះ​ចាញ់ ត្រង់​បន្ទាល់​នេះ​ចុះ​"​។ ស្ដេច​ចាម ជា​មនុស្ស​ឆោត ព្រម​ចុះ​សន្យា​នឹង​ព្រះថោង ទទួល​ឈ្នះ​ចាញ់​ត្រង់​មាន​ភ័ស្តុតាង​ក្នុង​សាវតារ​ពីរ​ខៈ គឺ ១- ត្រង់​ថា​ជីតា​ចែក​ឲ្យ​, ២- មាន​កប់​ដុំ​មាស​នៅ​គល់​ធ្លក​, ថាបើ​ពិតជា​មាន សុខចិត្ត​ដើរចេញ​ពី​ទីនេះ ទើប​ទ្រង់​កំហែង​ទារ​សាវតារ​ពី​ព្រះថោង​មើល​។ ព្រះថោង​យក​សាវតារ​មក​ឲ្យ​មើល រួច​សង្ខើញ​ឲ្យ​ជីកដី​ក្រោម​គល់​ធ្លក​រក​ដុំ​មាស​ទៀត​។ លុះ​ឃើញ​ពិត​ទាំងពីរ​ខ ស្ដេច​ចាម ទាល់​ប្រាជ្ញា តែ​ក្រាញ​មិន​ព្រម​ដើរចេញ ក៏​រករឿង​នឹង​លើកទ័ព​មក​ប្រឆាំង​។ ព្រះថោង ដឹង​រឿង​ដូច្នោះ ក៏​លើកទ័ព​ទៅ​សង្គ្រុប​មុន មិន​ឲ្យ​ដឹងខ្លួន ចាប់បាន​ទាំង​ស្ដេច​ចាម និង​សេនា​ទាហាន ។ ស្ដេច​ចាម អង្វរ​សុំ​ជីវិត សុខចិត្ត​ថ្វាយ​ទឹកដី និង​សេនា​ទាហាន​។ ព្រះថោង ក៏​លែង​ទោស ហើយ​ដេញ​ឲ្យ​ទៅ​នៅ​ភ្នំ​ក្រោម​។ ស្ដេច​ចាម ឈឺចិត្ត​ចុក​ឈាម​ស្លាប់ទៅ​។ ពួក​បណ្ដារាស្ត្រ​ចាម​ប្រុស​ស្រី​ប៉ុន្មាន ព្រះថោង ក៏​រឹប​ដាក់​បន្ថោក​សាសន៍​ដាក់​ជា​ជាតិ កួយ ព័រ អស់​ទៅ​។ (​ក្នុង​ប្រជុំរឿងព្រេង​គេ​ថា​ព្រះថោង​ជា​ស្ដេច​មន កាលណោះ គឺ​ឆ្នាំ ៦៦ រឺ ៧៦ នៃ គ​.​ស​.)
​បើតាម​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​បណ្ឌិត​រស់​-​ចន្ទ្រា​បុត្រ ថ្ងៃមួយ ព្រះថោង និង ស្ដេច​ចាម ព្រះនាម​អស្សា​ជ័យ​រាជ កើតមាន​ជម្លោះ​ឈ្លោះ​មិន​ចុះសម្រុង​នឹង​គ្នា ហើយក៏​កើតមាន​ជា​សង្គ្រាម​ចម្បាំងរាំងជល​។ ព្រះថោង​បាន​យកជ័យ​ជម្នះ ឈ្នះ​កម្ចាត់​ស្ដេច​ចាម ដែល​រត់​ខ្ចាត់ខ្ចាយ​ទៅ​ពួន​នៅ​ចម្ប៉ា​សក្ដិ បច្ចុប្បន្ន​ទឹកដី​លាវ​សព្វថ្ងៃ​។ ឥឡូវ​ព្រះថោង​ព្រះអង្គ​បាន​គ្រប់គ្រង​ទឹកដី​គោកធ្លក​តែម្នាក់ឯង​។ ព្រះអង្គ​បានដាក់​ឈ្មោះ​ព្រះ​នគរ​ថា "​នគរ​គោកធ្លក​"​។​
​នៅក្នុង​រាជ​របស់​ព្រះអង្គ បើតាម​ពង្សាវតារ​ខ្មែរ និង ឯកសារ​ជាច្រើន​ទៀត លើកលែងតែ​ពង្សាវតារ​សម្ដេច​វាំង​ជួន ស្ដេច​ចាម​ដែល​ច្បាំង​ចាញ់​ព្រះថោង​កាលពី​លើក​មុន បាន​លើក​កងទ័ព​យ៉ាង​គគ្រឹកគគ្រេង មក​វាយប្រហារ​នគរ​គោកធ្លក​។ ស្ដេច​ចាម​អស្សា​ជ័យ​រាជ ដោយមាន​កូនប្រុស​ប្រាំ​នាក់ ធ្វើជា​មេទ័ព​ជំនួយ បាន​លើកទ័ព​ចេញ​មកពី​ចម្ប៉ា​សក្ដិ​។ ពង្សាវតារ​ខ្មែរ​ដែល​រៀបចំ​ដោយ​ព្រះអង្គម្ចាស់​នព្វ​រតន៍ បាន​សរសេរ​បញ្ជាក់ថា កងទ័ព​ចាម​ដោយមាន​កងទ័ព​លាវ​ចូលរួម​ផង បានមក​ចោម​ព័ទ្ធ​ទីក្រុង​មហានគរ​។ ពេលនោះ​ព្រះ​កុ​ម៉ែ​រាជ​បាន​កោះប្រជុំ គ្រប់​នាម៉ឺន​មុខមន្ដ្រី​មេទ័ព​តូចធំ ដោយមាន​ព្រះបន្ទូល​ថា បើ​យើង​ច្បាំង​តប​នឹង​សត្រូវ​ក៏បាន​ដែរ តែ​ប្រជាពលរដ្ឋ​យើង នឹងត្រូវ​ស្លាប់​បាត់បង់​ច្រើន​ជាមិនខាន​។ ដូច្នេះ​គួរ​ណាស់​តែ​យើង​ធ្វើ​ល្បិច​កិច្ចកល​ជា​ចាញ់ ខ្លាច​ចាម​ហើយ​នាំគ្នា​វាយ​សម្រុក​បើកផ្លូវ នាំ​គ្រួសារ​រត់ចោល​នគរ​មួយរយៈ​សិន​។
ធ្វើ​ដូច្នេះ​កងទ័ព​ចាម និង​មាន​ជំនោរ​ចិ​ត្ដ​ក្អេងក្អាង ភ្លេចខ្លួន​ហើយ​នាំគ្នា​មក​តាំងទី​ក្នុង​មហានគរ​ជាមិនខាន​។ ពេលនេះ ចាំ​យើង​លើក​ទាំង​ទ័ព​មនុ​ស្សទាំង​ទ័ព​នាគមក​វាយប្រហារ​សត្រូវ​យកជ័យ​ជម្នះ​វិញ​។ ទ័ព​ខ្មែរ​បាន​វាយ​បើកផ្លូវ​ចេញ បាន​ដូច​សេចក្ដីប្រាថ្នា សម្ដេច​កុ​ម៉ែ​រាជ បាន​នាំ​ពល​រេ​ហ៍​ទៅ​រៀបចំ​ទីតាំង​បោះ​បន្ទាយ​ជំរុំ​នៅ នគររាជ​សីមា​។ ព្រះអង្គ​ក៏​ចាប់ផ្ដើម​រៀបចំ​កងទ័ព មាន​ទ័ព​លាវ​ផង បង្ហាត់បង្រៀន​ហ្វឹកហ្វឺន​តាម​គ្រប់​ក្បួន​យុទ្ធសាស្ដ្រ ពិជ័យសង្គ្រាម​។ ទ័ព​ចាម​ដូចដែល​ព្រះអង្គ​បានគិត​មែន បាននាំគ្នា​មក​តាំងទី​នៅក្នុង​ព្រះ​មហានគរ​។ មួយឆ្នាំ​ក្រោយមក សម្ដេចព្រះ​កុ​ម៉ែ​រាជ ដោយមាន​ជំនួយ​ពី​ទ័ព​នាគ​បាន​លើកទ័ព​ទៅ​វាយប្រហារ កំចាត់ទ័ព​ចាម​ធ្វើអោយ​បរាជ័យ​រត់​បាក់បែក​អស់​។ ស្ដេច​ចាម​អស្សា​ជ័យ​រាជ ត្រូវរបួស​យ៉ាង​ទម្ងន់ ហើយក៏​បាន​បាត់បង់​ជីវិត ក្នុង​គ្រា​ចម្បាំង​នោះ​ទៅ​។ រីឯ​កូនប្រុស​ទាំង​ប្រាំ​នាក់​របស់​ស្ដេច​ចាម​ត្រូវ​កងទ័ព​ខ្មែរ និង​កងទ័ព​នាគ​ចាប់បាន​។ កូន​ស្ដេច​ចាម​ទាំង​ប្រាំ​នាក់ បានទទួល​ខ្លួន​ចុះចាញ់ សុំ​ចំណុះ និង​សុំ​បំរើ​ព្រះថោង​រៀងរហូត​តទៅ​។​
​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​កុ​ម៉ែ​រាជ​បានតែងតាំង​កូន​ស្ដេច​ចាម​ឈ្មោះ សុរិយា​វរ​មិ​ន្ទ​អោយ​គ្រប់គ្រង​ស្រុក​ទ្រាំង ដោយមាន​ទីតាំង​នៅលើ​ភ្នំ​បា​យ៉ង់​កោ ព្រះ​សុរិយោ​ទេ​វេស អោយទៅ​គ្រប់គ្រង​ស្រុក​បាទី​ដោយ​តាំងទី​នៅលើ​ភ្នំ​ជី​សូរ ព្រះ​បរមេ​ន្ទ្រា​វរ​មិ​ន្ទ អោយទៅ​គ្រប់គ្រង​ស្រុក​លើកដែក ព្រះ​សុរិយោ​វរ​មិ​ន្ទ អោយទៅ​គ្រប់គ្រង​ស្រុក​ត្បូងឃ្មុំ និង​ព្រះ​ស្រេ​ន្ទ្រា​វរ​មិ​ន្ទ​អោយទៅ​ត្រួតត្រា​ស្រុក​ស្ទោង​។​
​នា​សម័យ​នោះ ព្រំប្រទល់​ដែន​ទឹកដី​ខ្មែរ បាន​លាតសន្ធឹង​ទៅដល់​ស្រុក​ពិស្ណុលោក និង​សុខោទ័យ នៅ​ទិស​ខាងលិច​ទៅដល់​ស្រុក​គោក​អង្ក្រង ឬ​ស្រុក​យួន​នៅ​ទិសខាងកើត ទៅដល់​ស្នាម​ខ្សាច់ (​ខាងជើង​ភ្នំ​ដងរែក​)​នៅ​ទិស​ខាងជើង​និង នៅ​ទិស​ខាងត្បូង​ទល់​និង​សមុទ្រ​។​
​ការរៀបចំ​ក្បួនច្បាប់​
​បណ្ដាជន​ជាច្រើន មាន​អ្នកប្រាជ្ញ​បណ្ឌិត​តូចធំ បានមក​រស់នៅ​តាំង​លំនៅស្ថាន​កុះករ​នៅ​នគរ​គោកធ្លក​។ ព្រះអង្គ​បាន​បញ្ជា​អោយ​អ្នកប្រាជ្ញ​កែប្រែ​អក្សរ ភាសាសំស្ក្រឹត មកជា​អក្សរ​ភាសា​ខ្មែរ​សម្រាប់​ប្រើប្រាស់​។ ការរៀបចំ​កសាង​ស្រុកភូមិ​នគរ ក្នុង​វិស័យ​កសិកម្ម និង​សេដ្ឋកិច្ច ក៏ត្រូវ​បាន​ចាត់​យ៉ាងសកម្ម​ដែរ​។ នៅ​ផ្នែក​ជំនឿ​សាសនា គេ​ក៏​បានឃើញ​មាន​វត្ដ​មាន​សាមណេរ វត្ដ​អារាម​ព្រះពុទ្ធសាសនា​ជាច្រើន នៅលើ​ទឹកដី​នគរ​គោគធ្លក​។
ព្រះថោង​រៀប​អភិសេក​ជាមួយ​នាងនាគ មាន​បុត្រ​ចំនួន​១១​អង្គ​
​ថ្ងៃមួយ​ព្រះថោង​បាន​នាំ​ពល​រេ​ហ៍ ទៅ​ក្រសាល​តាម​ឆ្នេរ​ខ្សាច់​កោះ បាន​យាង​ទៅដល់​ទួល​ដំបូក​គោកធ្លក ដោយ​ហេវ​ហត់​អស់កម្លាំង ព្រះអង្គ​ចូលទៅ​សម្រាក​ក្រោម​ដើម​ធ្លក​ដល់ពេល​រសៀល ទើប​ព្រះអង្គ​ភ្ញាក់ តែ​ទឹកបាន​ឡើង​លិច​ព័ទ្ធជុំវិញ​ទួលគោក​ធ្លក ដោយ​មិនអាច​វិល​ត្រលប់​វាំង​ប្រាសាទ​បាន ព្រះថោង​ក៏​ទ្រង់​សម្រាក​នៅ​ទីនោះ រង់ចាំ​ពេល​ទឹក​ស្រ​កដក​ទៅវិញ​។ គ្រានោះ នា​រាត្រី​ដ៏​សែន​ស្ងាត់ជ្រងំ ព្រះ​នាង​ធា​រាវ​ត្តី​បុត្រី​សេ្ដច​ភុជង្គនាគ​បាន​នាំ​អស់​ពួក​ភីលៀង​បរិវារ ចេញមក​ក្រសាល​លេង​កំសាន្ដ​លើ​កោះ​គោកធ្លក​។ ព្រះថោង​ទត​យល់ឃើញ​ព្រះ​នាង​កាលណា ក៏​លបលួច​ចាប់​ចិ​ត្ដ​ប្រតិព័ទ្ធ​ស្នេហា​ភ្លាម​។ ក្រោយ​ដែល​បាន​ផ្ដោះផ្ដង សាកសួរ​គ្នា​ទៅវិញទៅមក ព្រះថោង និង​នាងនាគ​ក៏​ចាប់ផ្ដើម​មាន​ចិ​ត្ដ​ស្នេហា​ស្មោះស្ម័គ្រ​នឹង​គ្នា​ទៅវិញទៅមក​។ ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ តាម​ពេល​កំណត់​រវាង​គូ​ស្នេហា​ទាំងពីរ ព្រះថោង​ត្រូវ​រៀបចំ​ជំនូន និង​អណ្ដាប់អណ្ដា​ការ​គ្រប់បែបយ៉ាង​មក​រង់ចាំ​នៅត្រង់​ទីកន្លែង​ដដែល​។ ចំណែក​ព្រះ​នាង​ធា​រាវ​ត្ដី កាលបើ​ទៅដល់​ស្ថាន​ភុជង្គនាគ ក៏បាន​រ៉ាយរ៉ាប់​រឿងរ៉ាវ​ទាំង​ប៉ុន្មាន​តាម​ដំណើរ​ទូលថ្វាយ​ព្រះបិតា និង​ព្រះ​មាតា​។ ស្ដេច​ភុជង្គនាគ មិនបាន​យល់​ជំទាស់​ទេ​។ ព្រះអង្គ​បាន​សុខ​ចិ​ត្ដ​យល់ព្រម​ទៅតាម​សំណូមពរ​គោលបំណងរ​បស់​កូន​។​
​ប្រាំពីរ​ថ្ងៃ​កន្លងមក ព្រះថោង បាន​នាំ​ពល​រេ​ហ៍​សេនា លើក​ជំនូន​សួយសារអាករ​គ្រប់បែបយ៉ាង រៀបចំ​ដោយ​ប្រណិត យ៉ាង​បរិបូណ៌​ឥតមាន​ខ្ចោះ ឥតមាន​ខ្វះ​ត្រង់ណា យកមក​ទុក​ត្រៀមខ្លួន​រង់ចាំ​នៅក្រោម​ដើម​ធ្លក​។ ដល់​ថ្ងៃ​កំណត់​ស្ដេច​ភុជង្គនាគ និង​អគ្គមហេសី​បាន​យាង​ចេញមក​ត្រង់​កន្លែង​ដើម​ធ្លក​មែន បាន​យល់ឃើញ​ព្រះ​មាតា​ព្រះបិតា​ព្រះ​នាង​ធា​រាវ​ត្ដី​ភ្លាម​កាលណា ព្រះថោង​ទ្រង់​លុតជង្គង់​ក្រាបថ្វាយបង្គំ​ដោយ​ក្ដី​គោរព​។ ស្ដេច​ភុជង្គនាគ និង​មហេសី​ពេញចិត្ដ​ត្រេកអរ​សាទរ​ណាស់ បានទទួល​ព្រះថោង​ជា​កូនប្រសា ហើយក៏​បានរៀបចំ​អភិសេក​កូនស្រី​កូនប្រុស​ជា​គូ​ស្វាមីភរិយា​តរៀងមក​។ ស្ដេច​ភុជង្គនាគ ព្រមទាំង​បរិវារ ដើម្បី​ទុកជា​ចំណង​ដៃដល់​កូនប្រុស​ស្រី បាន​នាំ​ពល​រេ​ហ៍​សេនា បឺត​ពង្រីង​ទឹកសមុទ្រ បង្កបង្កើត​អោយ​កើត​បានជា​ដី​ស្ងួត ធំធេង​ទូលំទូលាយ ហើយ​បាន​កសាង​ប្រាង្គ​ប្រាសាទ​វាំង​តូចធំ​ទុក​ថ្វាយ​ជាច្រើន​។​
​ព្រះថោង​នាងនាគ ត្រូវបាន​រៀបចំ​អភិសេក ជា​គូ​ស្វាមីភរិយា​នៅវេលា​ម៉ោង ៧​ព្រឹក នៅ​ថ្ងៃ ១១ កើត ខែ​ពិសាខ ពស​.២៧៧ ឆ្នាំម្សាញ់ ត្រូវជា​ឆ្នាំ ២៦៧ ម​.​ស​.​។ កាលនោះ​ព្រះថោង​បាន​ព្រះជន្ម ៤៦ វស្សា ក្នុងពេល​ជាមួយគ្នា​នោះដែរ ព្រះថោង​ក៏បាន​ទទួល​ព្រះ​រាជាភិសេក ឡើង​សោយរាជ​សម្បត្ដិ​នគរ​គោកធ្លក​ដែរ​។ ព្រះអង្គ​បានទទួល​គោ​រម្យ​នាម​ជា​ព្រះបាទ​សម្ដេច​កុ​ម៉ែ​រាជ​សេដ្ឋា​ធម្មិក​វរោ​ត្ដមប​ថម​ខេមរា ខ​ត្ដិ​យា​វង្ស​ស​កូ​ល កំពូល​ក្រុង​កម្ពុជា​ធិបតី​សិរិ​យស​សោភា បវរ​រាជធានី បូណ៌មី​ឧត្ដម​មហា​ដ្ឋា​ន​។ ព្រះ​អគ្គមហេសី​នាងនាគ ឬ​ព្រះ​នាង​ធា​រាវ​ត្ដី​បានទទួល​ព្រះនាម​ជា សម្ដេចព្រះ​វគ​ត្ដី​ក្ស​ត្រី​គាប់​លក្ខណ៍​ឯកអគ្គ​ទេវី​។ ពិធីបុណ្យ​អភិសេក​ចប់សព្វគ្រប់​កា​ល​ណា​ស្ដេច​ភុជង្គនាគ និង​ព្រះ​អគ្គមហេសី​បាន​នាំ​បរិវារ​នាម៉ឺន​មុខមន្ដ្រី ត្រលប់​ចុះទៅ​ព្រះ​នគរ​វិញ ដើម្បី​ជូន​ដំណើរ​ព្រះបិតា​ព្រះ​មាតា​ក្មេក​ចុះទៅ​ស្ថាន​ភុជង្គនាគ ព្រះថោង ឬ​ព្រះបាទ​សម្ដេច​កុ​ម៉ែ​រាជ បាន​ចាប់​តោង​ស្បៃ​នាងនាគ​ចុះទៅ​តាម​ទៅជា​មួយ​ដែរ​។ កាលនោះ​ព្រះថោង​រៀបចំ​សាងសង់​ព្រះបរមរាជវាំង គង់នៅ​មហា​នគរធំ ឬ​មហានគរ ឬ​អង្គរ​ដែលជា​កន្លែង​ដើម​ធ្លក​បាន​ដុះ​។​
​បើតាម​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​ភាគ​ទី​៩ រឿង​ទី​១៤ ព្រះថោង មាន​សេចក្ដីត្រេកអរ​ឡើងវិញ ហើយ​ទ្រង់​ប្រាប់​មន្ត្រី​ទាំងអស់ តាម​បង្គាប់​អគ្គមហេសី​។ លុះដល់​វេលា​នឹង​ហែ​ទៅ ព្រះថោង ក៏​តោង​ជាយ​ស្បៃ​នាង​ទាវ​ដ្ដី​, ពួក​នាម៉ឺន​មន្ត្រី ក៏​តោង​ព្រះ​ពស្ត្រ​ស្ដេច​តៗ​គ្នា គ្រប់​ទាំងប្រុស​ទាំងស្រី ទៅ​រហូតដល់​ឋាន​ភុជង្គនាគ​។​
​ព្រះបាទ​ភុជង្គនាគ រៀប​អភិសេក​កូន​នៅ​ឋាន​ភុជង្គនាគ​រួច ទ្រង់​ក៏​ថ្វាយ​នាម​ជាថ្មី​ទាំងអស់​។ ព្រះថោង ជា​ព្រះបាទ​អាទិច្ច​វង្សា​, នាង​ទាវ​ដ្ដី ជា​នាង​ទាវ​ធីតា​, កោះ​គោកធ្លក ជា​ក្រុង​កម្ពុជា​ធិបតី ដែល​ឋិត​នៅ​ក្នុងការ​ទំនុកបម្រុង​នៃ​នគរ​ភុជង្គនាគ​។ ព្រះបាទ​ភុជង្គនាគ ទ្រង់​ចាត់​នាគ​សេនា​មាន​ឫទ្ធិ ២ រូប ឲ្យ​មក​គាល់​បម្រើ និង​ការពារ​ជានិច្ច បង្ការ​ក្រែង​បើ​មាន​ភ័យ​សឹកសង្គ្រាម​មក​សង្កត់សង្កិន នឹង​បានដឹង​ដំណឹង​ឆាប់ អាច​ឲ្យ​លើក​ពល​សកល​យោធា​មកជួយ​ការពារ​ទាន់ ។​
​ត្រង់​នេះហើយ ដែល​គេ​តែងតែ​ធ្វើ​ត​មកដល់​សព្វថ្ងៃ គឺ​កាលណា​ក្រោក​ឡើង​ពី​អង្គុយ​ផ្ទឹម​សំពះការ គេ​ឲ្យ​កូនប្រុស​តោង​ជាយ​ស្បៃ​កូនស្រី​ចូលទៅក្នុង​បន្ទប់ ដោយ​យកតម្រាប់​តាម​ព្រះបាទ​អាទិច្ច​វង្សា ដែល​តោង​ស្បៃ​នាងនាគ​ជា​អគ្គមហេសី​ទៅ​ឋាន​ភុជង្គនាគ​នោះឯង ។​
​ព្រះរាជ​វង្ស​
​ព្រះថោង និង​នាងនាគ បាន​មាន​ព្រះ​រា​បុត្រាបុត្រី​ជាច្រើន​ដែល​ព្រះអង្គ​ចែក​ភារៈកិច្ច​តែងតាំង​អោយមាន​ឋានន្ដរសក្ដិ និង​ប្រគល់​បេសកកម្ម​រៀងខ្លួន អោយទៅ​ត្រួតត្រា​ស្រុក​នគរ​ប្រទេស​ផ្សេងៗ​
១- ព្រះ​វិ​រោ​រាជ​, បុត្រ​ច្បង ទទួល​មុខងារ ជា​មហាឧបរាជ​
២- ព្រះ​ហរិរាជ​, ជា​កែវ​ហ្វា​
៣- ព្រះ​បរមិន្ទ​រាជ ត្រូវ​ទៅគ្រប់​គ្រង​ស្រុក​មង្គលបុរី​
៤- ព្រះ​ឧទ័យ​រាជា​, ស្រុក​ធន​បុរី​
៥- ព្រះ​នរិន្ទ​រាជា​, ស្រុក​សាវា​ង​បុរី​
៦- ព្រះ​វិ​ជៀន​រាជ​, ស្រុក​គំដែង​បុរី​
៧- ព្រះ​សា​ហ​រាជ​, ស្រុក​បុរីរម្យ​
៨- ព្រះ​ភិ​រុណ​រាជ​, ស្រុក​ប​ស្ចឹ​ម​បុរី​
៩- ព្រះ​ពិ​ជិត​រាជ​, ស្រុក​ពិ​ជិត​បុរី​
១០- ព្រះ​សុវណ្ណ​រាជ​, ស្រុក​សុវណ្ណ​លោក​
១១- ព្រះ​ពិពិត​រាជ ស្រុក​ពិស្ណុលោក​។​
​ព្រះថោង ឬ សម្ដេចព្រះ​កុ​ម៉ែ​រាជ សោយរាជ​សម្បត្ដិ​នៅ​នគរ​គោកធ្លក បាន​៧៧​ឆ្នាំ​។ ព្រះអង្គ​បាន​ចូល​ទិវង្គត នៅ​ឆ្នាំរកា ក្នុង​ព្រះជន្ម ១២២ ព្រះវស្សា​។​
​ជនជាតិ​ជិតខាង​
​មួយផ្នែក​ទៀត នាគ្រា​កាលនោះ​គេ​សំគាល់​ឃើញ​មាន​ជនជាតិ​បរទេស​ជាច្រើន បាន​ចូលមក​រស់នៅ​រកស៊ី​ធ្វើ​ជំនួញ​ប្រកបមុខរបរ​ក្នុងស្រុក​ខ្មែរ មានដូចជា​សៀម លាវ យួន ជាដើម​។ សៀម​ចុះមក​នៅ​បឹង​ណោ​ង​ស្នោ ប្រកបមុខរបរ​រក​ស៊ី​ចាប់​ត្រី​កន្ធរ​យកមក​ប្រឡាក់​ហាល​។ ជា​រៀងរាល់ឆ្នាំ ជនជាតិ​សៀម​ទាំងនោះ តែងតែ​ដឹក​នាំយក​ត្រី​កន្ធរ​ហាល និង ទឹកថ្លា​ល្អ​បរិសុទ្ធ​នៅក្នុង​ខេត្ដ​ពេជ្រ​បុរី មក​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​សម្ដេចព្រះ​កុ​ម៉ែ​រាជ​ជា​សួយសារអាករ​។ ចំណែក​ជនជាតិ​យួន​វិញ ប្រក​បបរ​រកស៊ី​លក់​ក្រណាត់​សូត្រ ហើយ​ជា​រៀងរាល់ឆ្នាំ ក៏​តែងតែ​នាំយក​សំពត់សូត្រ សំពត់​ព្រែ មក​ថ្វាយ​ព្រះរាជា​ជា​សួយសារអាករ​ដែរ​។​

No comments:

Post a Comment