អង្គមុន អង្គឌួង
អង្គក្រោយ ស៊ីសុវត្ថិ
រាជបច្ឆាញាតិ
បុត្រា និង បុត្រី ៦២អង្គ
វង្ស នរោត្តម
បិតា អង្គឌួង
ប្រសូត កុម្ភៈ ១៨៣៤
អង្គរបុរី, កម្ពុជា
សុគត 24 មេសា 1904 (បានអាយុ 70)
ទីក្រុងបង់កក, ប្រទេសថៃ
សាសនា ពុទ្ធសាសនាថេរវាទ
![King Norodom.jpg](https://upload.wikimedia.org/wikipedia/commons/thumb/7/7d/King_Norodom.jpg/200px-King_Norodom.jpg)
ព្រះបាទនរោត្តម (១៨៣៤–១៩០៤) សោយរាជ្យជាស្តេចនៃ ព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៥៩ ដល់ឆ្នាំ ១៩០៤។ ទ្រង់ជាព្រះរាជបុត្រច្បងនៃសម្ដេចព្រះអង្គឌួង ហើយជាព្រះរៀមនៃ ព្រះអង្គម្ចាស់ស៊ីវត្ថា និង ព្រះបាទស៊ីសុវត្ថិ ដែលឡើងសោយរាជ្យបន្តពីព្រះអង្គ។ នរោត្តម ជាពាក្យមកពីភាសាបាលី សំស្រ្តឹត កើតចេញពីពាក្យ នរ ប្រែថា មនុស្ស/បុរស និង ឧត្តម ប្រែថាកំពូល ខ្ពង់ខ្ពស់ មានន័យ កំពូលបុរស ឬកំពូលមនុស្ស។ ព្រះបាទនរោត្តមត្រូវបានគេចាត់ទុកថាជាស្តេចខ្មែរទី១នៃសម័យខ្មែរទំនើបក្រោមអាណានិគមនិយមបារាំង។ ទ្រង់ត្រូវបានគេស្គាល់ច្បាស់ដោយសារការការពារប្រទេសកម្ពុជាកុំឲ្យបាត់បង់ទៅក្នុងការដណ្ដើមគ្នារវាងប្រទេសសៀម និងយួន។ នៅឆ្នាំ១៨៦៣ ដើម្បីរារាំងប្រទេសជិតខាងដ៏ខ្លាំងទាំងពីរ គឺយួន និងសៀម កុំឲ្យលេបយកទឹកដីកម្ពុជាបាន ទ្រង់បានអញ្ជើញបារាំងឲ្យមកធ្វើជាអាណាព្យាបាលប្រទេសកម្ពុជា។ ជនជាតិខ្មែរជាច្រើនជឿថានេះជាព្រះរាជសកម្មភាពដ៏មហាអស្ចារ្យ and his shrewdness did actually save Cambodia from disappearing.
នៅពេលដែលទ្រង់ប្រសូត ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ យួននិងសៀម នៅឡើយទេ។ ប្រទេសទាំងពីរនោះបានចែកគ្នាកាន់កាប់ប្រទេសកម្ពុជាដោយយកទន្លេមេគង្គធ្វើជាខ្សែបន្ទាត់ ប៉ុន្តែព្រះរាជវង្សខ្មែរស្ថិតនៅតំបន់សៀមត្រូតត្រា បើទោះជាយួនមានអំណាចខ្លាំងជាងសៀមយ៉ាងណាក្តី។ យួននិងសៀមតែងតែច្បាំងគ្នាលើដីខ្មែរ ដែលធ្វើឲ្យកម្ពុជាខូតខាតយ៉ាងខ្លាំងព្រោះក្លាយជាសមរភូមិរបស់ប្រទេសជិតខាង។ រាជធានីជាន់នោះគឺស្ថិតនៅឧត្តុង្គ ប៉ុន្តែរដ្ឋបាលខ្មែរបែជានៅឯប្រទេសសៀមឯបាងកក។ ព្រះអង្គម្ចាស់នរោត្តមត្រូវបានព្រះបិតាព្រះអង្គបញ្ជូនទៅរៀនសូត្រនៅវត្តបវរនិវេសមហាវិហារ នៅក្រុងបាងកក ដែលព្រះអង្គសិក្សាព្រះពុទ្ធសាសនា និងភាសាបាលី បុរាណ។
Back
No comments:
Post a Comment