Post:6Sep2016
Ek Chandararith
រឿងព្រេងនេះទាក់ទងនឹងព្រះបាទសូរិយា ទេវេស
ដែលបានសាងសង់ប្រាសាទនៅភ្នំជីសូនៅជិតទន្លេអុំនៅកណ្តាលព្រៃសែនភូវ៉ាង។គឺវាទាក់ទិននឹងការប្រទានពរចម្លែកដែលសង្ឃសាសនាព្រាហ្មមួយអង្គបានប្រទានចំពោះបុត្រាព្រះអង្គនៅថ្ងៃខួបកំណើតរបស់បុត្រាអង្គនោះ។នៅឯពិធីខួបកំណើតនោះ
ភ្ញៀវជាច្រើនឈរ ធ្វើការគោរពនិងជូនពរដល់ព្រះ
បុត្រា។ភ្ញៀវចុងក្រោយបង្អស់ដែលជូនពរគឺជាសង្ឃសាសនាព្រាហ្មដែលបានប្រទានពរបីប្រការខុសប្លែកពីគេ។
ទី១ ជូនពរឲ្យព្រះបុត្រាមានថាមពលដូចស្រមោច។
ទី២ ជូនពរឲ្យព្រះបុត្រាមានភាពឥទ្ធិពលដូចខ្មោច ។
ទី៣ ជូនពរឲ្យព្រះបុត្រាមានតណ្ហាដូចមនុស្សស្រី។
ពររបស់គាត់ធ្វើឲ្យព្រះអង្គខ្ញាល់ ប៉ុន្តែព្រះអង្គសម្រេចព្រះហឬទ័យឲ្យសង្ឃអង្គនេះធ្វើការពន្យល់បកស្រាយអំពីពរដែលបានប្រទាន។
ដើម្បីពន្យល់ពីពរទី១
សង្ឃអង្គនេះ បញ្ជាឲ្យកូនចៅរបស់អង្គឆ្លាក់រូបចម្លាក់មួយធ្វើពីដែកមានទំហំប៉ុនមនុស្សយើង។លោកសង្ឃបានប្រាប់ទៅកូនចៅរបស់អង្គម្នាក់ៗឲ្យសាកល្បងលើករូចម្លាក់
នោះតែគ្មាននណាម្នាក់អាចលើករួចសោះ។បន្ទាប់មកព្រះសង្ឃបានឲ្យបុរសម្នាក់កាត់បំ
ណែកតូចមួយទំហំប៉ុនស្រមោចចេញជាម្ជុលមួយគាត់បានលាបបំណែកម្ជុលនោះជាមួយនឹងទឹកឃ្មុំ
ហើយមនុស្សទាំងអស់គ្នា នាំគ្នាមើលដោយសេចក្តីស្ញប់ស្ញែងនៅពេលដែលគេឃើញស្រមោចមួយបានពាំបំណែកម្ជុលនោះយកទៅ។
ដើម្បីពន្យល់ពីពរទី២
លោកសង្ឃត្រូវការសាកសពចំនួន៧
ទី១ សាកសពរបស់ស្ត្រីម្នាក់ដែលស្លាប់ពេលឆ្លងទន្លេ
ទី២ សាកសពរបស់មនុស្សដែលពស់ចឹកស្លាប់
ទី៣ សាកសពរបស់មនុស្សដែលត្រូវគេចាក់សម្លាប់។
ទី៤ សាកសពរបស់មនុស្សដែលត្រូវក្របីវ័ធស្លាប់។
ទី៥ សាកសពរបស់មនុស្សដែលលង់ទឹកស្លាប់។
ទី៦ សាកសពរបស់មនុស្សដែលត្រូវបានគេព្យួរក។
ទី៧ សាកសពរបស់នុស្សដែលត្រូវរន្ទះបាញ់ស្លាប់។
លោកសង្ឃបានបញ្ជាឲ្យគេកប់សាកសពទាំង៧ដោយមានដាក់វត្ថុមានតម្លៃផង ដើម្បីចង់ដឹងថាតើមាននណាម្នាក់ហ៊ានចូលទៅលួចរបស់ទាំងនោះ។តាមពិតទៅគា្មននណាម្នាក់ហ៊ានចូលទៅជិតកន្លែងកប់ខ្មោចនោះទេ
នេះសបញ្ជាក់ពីឥទ្ធិពលរបស់ខ្មោច។
ដើម្បីពន្យល់ពីពរទី៣
លោកសង្ឃបានហៅគូរស្វាមីភរិយាមួយគូដែលមានភាពក្រីក្រ។លោកសង្ឃបានសួរទៅបុរសជាប្តីថាតើគាត់ហ៊ានសម្លាប់ប្រពន្ធរបស់គាត់ដើម្បីដូរទ្រព្យសម្បត្តិដែរឬទេ
ប៉ុន្តែបុរសនោះបដិសេធ។បន្ទាប់មកលោកសង្ឃបានប្រាប់ទៅស្រ្តីជាភរិយាថា
គាត់នឹងរៀបការជាមួយនឹងនាងហើយធ្វើឲ្យនាងមានទ្រព្យសម្បត្តិស្តុកស្តម
ប្រសិនបើនាងសម្លាប់ប្តីនាង
បាន។ស្រ្តីរូបនោះ បានវិលត្រឡប់មកវិញនៅថ្ងៃបន្ទាប់ដោយយល់ព្រមធ្វើតាមលក្ខខណ្ឌដោយនិយាយថាប្តីរបស់ខ្លួនក្រខ្លាំងពេករហូតដល់មិនអាចចិញ្ចឹមបីបាច់ថែរក្សានាងបាន។នាងនឹងធ្វើអ្វីៗចាំបាច់សម្រាប់នាង។
ព្រះអង្គមានចំណាប់ព្រះហឬទ័យយ៉ាងខ្លាំងចំពោះការពន្យល់របស់ព្រះសង្ឃព្រាហ្ម ហេតុ
ដូច្នេះហើយ ព្រះអង្គបានតែងតាំងព្រះសង្ឃអង្គនេះធ្វើជាព្រះគ្រូរបស់បុត្រារបស់ព្រះអង្គ។បន្ទាប់មក
ព្រះសង្ឃអង្គនេះបានសូមឲ្យព្រះអង្គសង់ទីកន្លែងភាវនាមួយសម្រាប់គាត់នៅលើកំពូលភ្នំ។កន្លែងនោះគឺប្រាសាទភ្នំជីសូនាពេលបច្ចុប្បន្ននេះ។
No comments:
Post a Comment