Wednesday, February 1, 2017

ហ្វូណន


            ជនជាតិខ្មែរសត្ថិនៅក្នុងក្រុមមន-ខ្មែរ ហើយបានមកកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះតាំងពី សម័យបុរេប្រវត្តិ ។ ចិនហៅថា ហ្វូណន ចំពោះមនុស្សដែលរស់នៅលើទីតាំងនៃឧបទ្វីប ។ ពាក្យ ហ្វូណន នេះចិន បុរាណអានថា ប៊ីយូណាម (៣) ពួកចិនបានដាក់ឈ្មោះ ហ្វូណន ដល់ប្រទេសមួយដែលទទួលឥទ្ធិពលក្លឹង្គ ក្នុង ចំណោមប្រទេសនៅលើឧបទ្វីប និងដែនកោះហើយដែលបានទទួលការរីកចំរើនក្នុងចន្លោះរវាងសតវត្សទី ១ និង សតវត្សទី ៦ នៃគ្រឹស្តសករាជ ។
-ចំណែកលោក G. Goedès (៤) បានយក់ថា ហ្វូណន ត្រូវនឹងពាក្យខ្មែរបុរាណ វ្នដែលសព្វថ្ងៃក្លាយជា ភ្នំ។ លោកបានបញ្ជាក់ថា ស្តេចនៅសម័យនោះមានឋានន្តរនាមថា ស្តេចភ្នំឬខ្មែរបុរាណហៅថា កុរុងភ្នំ។ ជនជាតិចិនក៏បានយកឋានន្តរនាមនេះ ប្រើសំរាប់ហៅប្រទេសដែលមានស្តេចដូចជា សៃលេន្ទ្រ នៃកោះជ្វា ។
-លោក E. Aymonier (៥) បានកត់សំគាល់ឃើញថាក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្ស អោយដាច់ពីប្រទេសទេ ។ ពួកនេះច្រើនតែប្រើពាក្យតែមួយសំរាប់សំគាល់មនុស្សផង រាជធានីផង ឬក៏ឈ្មោះ ឬក៏ឋានន្តរនាមរបស់អ្នកដឹកនាំផង ។
ប្រទេសហ្វូណន ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រថៃ និងដីសណ្តនៃទន្លេមេគង្គ និងបាសាក់ ។ ហ្វូណន ជារដ្ឋមួយប្រកបរបរកសិកម្ម (ធ្វើស្រែឡើងទឹក) និងទប់ទឹកសំរាប់ប្រើប្រាស់ក្នុងរដូវប្រាំង ។ នេះគឺជាការស្គាល់ ប្រព័ន្ធធារាសាស្ត្រ ។ ប្រជាជនស្គាល់ការរីកចំរើនខាងសេដ្ឋកិច្ច ដោយធ្វើពាណិជ្ជកម្មហើយនឹងការទទួលអរិយធម៌ អំពីក្លឹង្គ ក្នុងពេលប្រទេសនេះធ្វើពាណិជ្ជកម្ម ។ ប្រទេសហ្វូណន ដែលមានដីប្រកបដោយជីជាតិ បានចូលប្រឡូក ក្នុងការដោះដូរក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ (៦)
នាសតវត្សទី ៣ នៃគ្រឹស្តសករាជ ទូតចិត្តបានមកដល់ទឹកដី ហ្វូណន ។ ពួកទូតទាំងនេះបានរៀបរាប់អំពី ការកកើតរាជាណាចក្រនេះ (តាមបែបរឿងព្រេង) ។ តាមរយៈនេះ គេក៏បានស្គាល់ដំណើរការនៃឥណ្ឌាភាវូបនីយ កម្មផងដែរ ។ ដំបូងគឺ ការធ្វើពាណិជ្ជកម្មនៃជនជាតិក្លឹង្គ (៧) ។ ក្រោយមកក្លឹង្គ និងប្រជាជន ហ្វូណន រួមរស់ជាមួយ គ្នា ការរៀបអាពាហ៍ពិពាហ៍ ។
ដើមសតវត្សទី ៣ ព្រះរាជារបស់ហ្វូណនាបានបញ្ជូនរាជទូតទៅប្រទេសចិន និង ប្រទេសក្លីង្គ ។ ទំនាក់ទំនង និង ឥទ្ធិពលរបស់ក្លីង្គ ចេះតែរីកចំរើននាសតវត្សទី៤ និង ទី៥ នៃគ្រឹស្តសករាជ (៨) ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងដល់ការគ្រងរាជ្យនៃព្រះរាជហ្វូណន និង ទំនាក់ទំនងរវាងក្លីង្គ និង ចិន មានចែងពិស្តារក្នុងសម័យហ្វូណន និងទំនាក់ទំនងតាមរយៈព្រះសង្ឃក្លីង្គព្រះនាម នាគសេន ហើយនិងព្រះសង្ឃ ហ្វូណនដែលបាននិមន្តទៅបកប្រែ គម្ពីរពុទ្ធសាសនាជាភាសាចិន (៩) ។
ប្រទេសទាំងឡាយនៅតំបន់អាស៊ីអាគ្នេយ៍ មានខ្មែរ ចាម ឥណ្ឌូនេស៊ី និង ម៉ាលេស៊ី សុទ្ធតែបានទទួលអរិយ ធម៌របស់ក្លីង្គ ។ ពួកក្លីង្គដែលមកកាន់ប្រទេសហ្វូណនគឺ អ្នកជំនួញ និង អ្នកភាសខ្លួន ។ បន្ទាប់មកគឺពួកអភិជន និង ពួកព្រាហ្មណ៍ ។ ប្រជាជនម្ចាស់ស្រុកបានស្រូបយកជំនឿ សាសនា បច្ចេកទេសកសិកម្ម និង ការចេះដឹងអំពីពួក បរទេសទាំងនោះ ។
តារាងបង្ហាញការទទួលវប្បធម៌អំពីក្លឹង្គ (១០)

ខ្មែរ
សតវត្សទី ៦
ក្លឹង្គ

- ភាសា
- ជំនឿក្នុងស្រុក
ខ្មែរកើតជាប្រទេស

- ភាសា
- សាសនា
- វិជ្ជា
- អក្សរសាស្ត្រ
- សិល្បៈ
- លទ្ធិស្តេច
សម័យក្រោយមក (ចេនឡា) ខ្មែរបានប្រែក្លាយទុនបរទេសអោយក្លាយជាទម្រង់បែបខ្មែរជាបន្តបន្ទាប់ ក្នុងទស្សនៈក៏ដូចជាក្នុងទម្រង់ស្ថាបត្យកម្ម និង សិល្បៈ ។ ទែប្រពៃណីតាំងពីសម័យហ្វូណននៅតែមានជីវិត ហើយ ចេនឡាបានស្រង់យកគំនិតនានា នាសម័យមុន ដើម្បីផលិតចេញនូវសិល្បៈមួយដែលប្រកបដោយសោភ័ណ ។            នៅអាណាចក្រភ្នំ ខ្មែរបានកសាងអរិយធម៌មួយដ៏ត្រចះត្រចង់ ហើយព្រមទាំងបានពង្រីកអំណាចរបស់ខ្លួន យ៉ាងរហ័សនៅលើអាង (ជលសីមា) នៃទន្លេមេគង្គភាគខាងក្រោម ហើយប្រហែលជាឡើងដល់កំពូលនៃអំណាច របស់ពួកគេ ក្រោមរជ្ជកាលស្តេច កៅណ្ឌិន្យជ័យវរ្ម័ន នៅដើមសតវត្សទី ៦ ។ កំណើនគ្រានេះត្រូវបានគេកត់ទុកក្នុង បញ្ញត្តិនៃអាណាចក្រភ្នំ ដែលជាការផ្លាស់ប្តូរឯកអគ្គរាជទូតគ្នាទៅវិញទៅមក បានប្រព្រឹត្តទៅរវាងស្តេចអង្គនេះ និង អធិរាជនៃប្រទេសចិន (១១)

No comments:

Post a Comment