តួប៉មប្រាសាទក្រុមខាងត្បូងទាំងអស់លើកលែងតែតួប៉ម
កណ្តាលទី១ (S1)និងតួប៉មខាងត្បូងទី៩ (S9)ជាតួប៉មដែលស្គាល់កាលបរិច្ឆេទច្បាស់លាស់ពីរគឺ ៖ ៦១៦ និង ៦២៦ ក្នុងរាជ
ឦសានវរ្ម័នទី១ (៦៣)។
ក. តួប៉មខាងត្បូង (S1)
តួប៉មនេះមានរាងជាចតុកោណ
ដែលមានទំហំធំលំអដោយទ្វារបញ្ឆោទ ។ តួប៉មនេះបែរមុខទៅទិសខាង កើត
សង់លើធ្លាក្រាលដោយកម្រាល ឥដ្ឋនិងតាមជ្រុងមានក្រាលកម្រាលថ្ម ។
សព្វថ្ងៃកម្រាលឥដ្ឋនិងជ្រុងផ្សេងៗ ធ្វើអំពីថ្មត្រូវខូចខាតអស់ហើយ ។
ប្រាសាទនេះមានទំហំចម្លែកហើយមានលំអដោយសសរតូចៗ ។ ឯនៅលើពីដាន មានស្នាមដែលបានបាត់បង់ទៅ គឺជាទំពក់សំរាប់ទ្រពិដានលើ ។ សិលាចារឹក (K.442)បាននិយាយយ៉ាងច្បាស់ថាៈ ប្រាសាទ S1 មានតំកល់លឹង្គធ្វើពីមាស ។
នៅផ្នែកខាងក្រៅសសរផ្អោបទាំងឡាយ ស្ថាបនិកបានឆ្លាក់ដោយប្រតិ ប្រៀង ។
មានលំអនៅលើសម្លាក់ប្រាសាទបង្រួមខ្នាតឆ្លាក់ជាស្នាមរ័ណ្ឌ ក្រឡាភ្នែកក្រួចស្តើងៗ
និងលំអពាក់ កណ្តាលកំពស់ ឯថ្នាក់ៗនៃប្រាសាទបង្រួមខ្នាតមានភាពស្រមោល ។
ខឿននៃប្រាសាទនីមួយៗមានពីរថ្នាក់។ នៅ
ផ្នែកខាងក្រោមមិនមានចម្លាក់តុបតែងលំអច្រើនពេកទេ។
ជាន់ផ្នែកខាងលើត្រូវកាត់ផ្តាច់ដោយសសរផ្អោបតូចៗ ដែលឆ្លាក់ជាក្បាច់រត់ជាជួរ
និងឆ្លាក់ជាសន្លឹកឈើ រាងជាការខ្វែងគ្នា ។ ក្បាច់ទឹករលកតូចៗ ទ្រដោយសន្លឹកឈើ បញ្ឆិតៗ
ចំពោះខឿនប្រាសាទ យើងសង្កេតឃើញថាមានការខូចខាតយ៉ាងខ្លាំង
ប៉ុន្តែវាបានប្រាប់អោយយើងដឹង មួយចំណែកដ៏តូច
តាមរយៈនៃការនៅសេសសល់របស់ខឿនជណ្តើរទាំងនេះ ។
នៅផ្នែកបាតក្រោមនៃខឿន
មានឆ្លាក់ដោយក្បាច់ខ្សែធំនិងពីក្រោមទៀតមានលំអដោយក្បាច់ផ្កាឈូក លំអជាសន្លឹកបញ្ឆិតៗ
និងក្បាច់ចំរឹងថ្មមានរន្ធតូចបញ្ឆិតឆ្លាក់ជាជួរឆ្លាក់គ្នាជាមួយនិងក្បាច់ផ្កាច័ន្ទរាងជាចតុកោណ
ព្នាយ ។ នៅចន្លោះសសរផ្អោបមានបង្កាន់ដៃរៀបជាជយរ ។
បង្កាន់ដៃនេះមិនមានសល់ក្បាច់ផ្កាទេ ហើយក៏មិន ឃើញមានសល់នូវក្បាច់ចំរឹងថ្ម
ដែលមានរន្ធនៅខាងដើមផងដែរ ។
ទ្វារបញ្ឆោតទាំងឡាយបានបង្ហាញនូវស៊ុំទ្វារធ្វើអំពីថ្មភក់
ដែលចារឹកនៅជុំវិញផ្ទាំងទ្វារទាំងពីរដែលបានបង្កប់ ចូលទៅក្នុងឥដ្ឋ ។
យើងឃើញមានស្លាកស្នាមនៅលើឥដ្ឋដែលនៅសេសសល់ក្បាច់ផ្កាច័ន្ទពាក់កណ្តាល កំពស់ដូចគ្នា
ទៅនឹងក្បាច់ដែលលយចេញមកក្រៅផងដែរ ។ ក្បាច់ដែលលយនេះបានភ្ជាប់យ៉ាងមាំទៅនឹង
ក្រវិលទ្វារមួយយ៉ាង ពិសេស (ទ្វារបញ្ឆោតខាងជើង)។
សសរទាំងឡាយធ្វើពីថ្មមានរាងមូលនិងលំអក្បាច់រចនាដ៏ល្អ់ គឺក្បាច់ជាជួរដែល
ឆ្លាក់ជាកំរងស្លឹកឈើ ។ នៅលើសសរនោះទៀតមានលំអដោយរ័ណ្ឌចិញ្ចៀនដែលមានលំអក្បាច់ផ្កា
នៅពីលើមុខ ក្បាច់ផ្កានោះមានឆ្លាក់រូបសត្វស្លាប
។ រូបសត្វ និងក្បាច់ផ្កាគ្នាទៅនឹងក្បាច់ក្រោមផ្តែរទ្វារ (ទ្វារវបញ្ឆោតខាងត្បូង)។
ផ្តែរទ្វារលំអជាអង្កត់ធ្នូដែលបង្ហាញរូបរាងចាអង្កាញ់ៗ ដូចទឹករលក
និងលំអដោយមេដាយទាំងឡាយនៅលើទ្វារ ខាងត្បូងនោះ
ត្រូវបានជំនួសដោយរូបសត្វតោក្បាលបីដែលមានភ្នែកលំអជាស្នែង ។ ចំណែកឯនៅលើផ្តែរទ្វារទិស
ខាងជើងមានរូប គុជសីហ៍ (មានស្នាមបែកនៅជិតក្បាល)។ ទ្វារខាងកើតបង្ហាញដូចគ្នា
សសរបង្ហាញអោយឃើញ ក្បាច់ជួរ ឯកំរងស្លឹកឈើរំយោលជាក្បាច់ផ្កាពេញទាំងអស់
និងមានចម្លាក់សត្វស្លាបមើលពីចំហៀងយ៉ាងបំភ្លៃនៅ លើក្បាច់កំរងស្លឹកឈើ ។
នៅផ្នែកកណ្តាលនៃហោជាងមានលំអដោយចម្លាក់ប្រាសាទតូចដែលមានសសរព័ទ្ធទៅ
ដោយចម្លាក់សត្វមករមានរាងជាអង្កត់ធ្នូ និងលំអដោយកំរងផ្កាធ្លាក់ជារំយោលទៀតផង ។
ខ- តួប៉ម ្ស1
ជាតួប៉មមួយដែលសិលាចារឹកនៅមណ្ឌលបានបញ្ជាក់ថា
មានរូបចម្លាក់អាទិទេពធំឬរូបតំណាងអាទិទេព ត្រូវបានគេតំក់នៅទីនោះ (៦៥)។
តួប៉ម នេះមានរាងជាចតុកោណកែង ដែលនៅខាងក្នុងនៃបន្ទប់សក្ការៈបូជានមាន លំអដោយសសរផ្អោក
និងប្រក់ដំបូលបិទជិត ។ នៅទ្វារចូលខាងកើតនៃតួប៉មនេះមានលំអដោយផ្តែរចនាជារូបអង្គ
ព្រះឥន្ទ្ររួមជាមួយទ័ពសេះ ព្រមទាំងមានចម្លាក់ក្បាលសសររាងជិតចុះក្រោមបន្តិចផង
ដែលលំអដោយក្បាច់ផ្កាច័ន្ទ និងក្បាច់តុកោណព្នាយមួយជួរ
។ លោក Parmentier បានបង្ហាញថាចំណុចសំខាន់នៃតួប៉មនេះ
គឺការសាងមណ្ឌប
ដែលមានសសរបួនជ្រុងចំនួន ៤ សំរាប់ទ្រពិដានធ្វើពីដុំថ្មមួយដុំ ។
មណ្ឌលនេះត្រូវបានសាងជារាងការេនៅលើខឿន ថ្នាក់ៗ លំជាក្បាច់សសរផ្អោប ។
នៅតាមជ្រុងគន្លាក់ៗនៃខឿន តួប៉មនេះ មានចម្លាក់យ៉ាងល្អបង្ហាញពីរូបសំណាក
ប្រាសាទតូចៗពីរដែលមានរូបរាងអង្គមុនីឥសីគង់បញ្ឈរជង្កប់នៅក្នុងក្បាច់ត្បូង ។
សសរទាំងឡាយសុទ្ធតែមានបង្ហាញពីក្បាច់បាតខាងក្រោម
និងក្បាច់ក្បាលសសរ ហើយចំនុចសំខាន់គួរ កត់ចំណាំ
គឺផ្នែកក្បាច់រ័ណ្ឌបន្ទាត់ផ្តេកនៃសសរគឺជាការេមួយដែលជ្រុងមុំនីមួយៗត្រូវបានគេឆ្លាក់រហូតដល់ក្នុង
(៦៦) និង លំអខ្លាំងដូចគ្នា និងការលំអក្មង្នុសិល្បៈជ្វាដែរ ។
គ. តួប៉ម S12
និង S13
តួប៉មទាំងពីរនេះស្ថិតនៅខាងក្រៅកំពែង ។
មួយស្ថិតនៅជិតជ្រុងឦសានជាតួប៉មដែលមានទំហំតូចមួយ
បែរមុខទៅទិសខាងកើតមានប្លង់រាងជាចតុកោណកែង
ហើយនិងមិនទ្វារបញ្ឆោតចំនួនបីដែលសព្វថ្ងៃនេះស្ថិតនៅ សភាពទ្រុឌទ្រោមបាក់បែកអស់
៣/៤ទៅហើយ ។ នៅផ្នែកខាងក្នុងបានបង្ហាញពីជ្រុងមួយដែលគេអាចសំគាល់ បានថា
វាគ្មានគន្លាក់ទំពក់ពិដានទេ ។ ផ្នែកខាងក្រៅរបស់ប្រាសាទបានបង្ហាញពីររបៀបផ្តុំធម្មតា
ហើយនិងចម្លាក់ សំណាកប្រាសាទបង្រួមខ្នាតពីរលំអលើសសរពេជ្រ ។
នៅតួខាងមុខចន្លោះសសរផ្អោបមានចម្លាក់លំអលើសសរ ពេជ្រទ្រហោជាងមួយរាងកោង
មានឆ្លាក់រូបមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ ។ ទ្វារបញ្ឆោតទាំងឡាយលេខឡើង
ជាប្លង់បីថ្នាក់ ប៉ុន្តែរបៀបផ្គុំធម្មតាដែលមានសសរពេជ្ររាងជាប្រាំបីជ្រុង
លំអជាក្បាច់ក្បាលសសររាងការេហើយ
មានឆ្លាក់លំអជាក្បាច់គន្លាក់ដូចធ្មេញនិងដងខ្លួនសត្វមករទ្រផ្តែរទ្វារមួយ ។
ប្លង់ខាងក្រោយទ្រដោយក្បាច់ក្បាល ជញ្ជាំង ដែកមានឆ្លាក់តុបតែងជារូបសត្វស្លាបហាក់កំពុង
និងចាប់ផ្តើមហើរ បង្ហាញភាពសង្ហានៅលើអ័ក្ស ដែលបញ្ចប់ដោយក្បាច់ជាសំណាកប្រាសាទធម្មតា
។ ចំពោះតួប៉ម S13 ដែលស្ថិតនៅខាងលិចនៃកំពែងនោះមាន សភាពបាក់បែកយ៉ាងខ្លាំង
គឺនៅសល់តែទម្រង់មួយផ្នែកគត់សាងអំពីឥដ្ឋ ។
ឃ. តួប៉មដែលមានរាងជាអដ្ឋកោណ S1-11
តួប៉មបន្ទាប់បន្សំចំនួន ៤ បែរមុខទៅរកទិសខាងកើត
តំរៀបក្នុងលក្ខណៈខ្វែងគ្នាអមតួប៉មកណ្តាល ចំណែកឯតួទីប្រាំ ( S5) ត្រូវបានសាងខិតទៅខាងជើង
និងមានលក្ខណៈខុសពីគេដោយបែរមុខទៅទិសខាងលិច។ ទំហំតួប៉ម
ទាំងអស់ស្ទើរតែប៉ុនៗគ្នាហើយមានរាងជាអដ្ឋកោណ ប៉ុន្តែមិនមែនពហុកោណស្មើជ្រុងទេ ។
រូបភាពនេះ គេឃើញមានរាងផងដែរក្នុងសិល្បៈចាម (សិល្បៈ Miason)(៦៧)។
ជាទូទៅផ្នែកខាងមុខនៃតួប៉មច្រើនតែសាង រាងតូចចង្អៀត ការរៀបចំលក្ខណៈពិសេសបែបនេះទេ
បង្កើតអោយមានការសំរេចចិត្តបោះបង់កន្លែងធំលាយនៃយ៉ ខាងមុខ ។
នៅខាងក្នុងតួប៉មប្រាសាទមានបង្ហាញគន្លាក់ទំពក់នៃពិដាន
និងតួដំបូលដែលតំរៀបគ្នាដោយបច្ចេកទេស បង្រួមខ្នាត ។ នៅក្នុងតួប៉ម S1ពុំមានលំអសសរផ្អោបទេ
។ រីឯដងធ្នូបន្ថយទម្ងន់ត្រូវបានកាត់ផ្តាច់ខ័ណ្ឌពីគ្នា
និងបំពេញជំនួសដោយផ្តែរទ្វារមួយនៅពីលើ ។ ចំពោះតួប៉ម S10 និង S11 វិញគ្មានបង្ហាញដងធ្នូបន្ថយទម្ងន់ណា មួយនៅលើពិដាននៃល្វែងរបៀបខាងក្រៅទេ
តែនៅលើខឿនមួយដែលសព្វថ្ងៃស្ទើរតែកប់បាត់ទៅក្នុងដីហើយនោះ មានការតុបតែងលំអជាធម្មតាដោយបង្ហាញពីការតុបតែងជាសំណាកនៃប្រាសាទបង្រួមខ្នាតតូចៗ
ជាច្រើន ។ ចំណែកឯនៅតួប៉ម S10 មានលំអជាក្បាច់ជញ្ជាំងយ៉ាងធំ ផ្សំដោយក្បាច់លាតច្រើនថ្នាក់
រួមជាមួយនឹងការតុបតែង លំអរូបកិន្នរទ្រជញ្ជាំងដំបូលទៀតផង
។ តួប៉មនេះប្លែកពីគេដោយមានការលេចចេញនូវរូបភាពញកទាំងមូល (៦៨) សង់ជាពីរជាន់ទ្រដោយក្បាច់ក្បាលជញ្ជាំងលំអជាក្បាច់សត្វស្លាបមួយជួរ
ហើយការលេចចេញនូវរូបភាពនេះ
ជាមូលហេតុសំខាន់នៃការវិវត្តផ្នែកសំណង់ស្ថាបត្យកម្មបន្តមកក្នុងសម័យអង្គរ ។
ក្នុងចំណោមតួប៉មរាងអដ្ឋកោណទាំងនេះ
គេឃើញមានការលំអរូបសំណាកប្រាសាទតូចៗ ចំនួន ៣៥ ដែល ក្នុងនោះមានចម្លាក់ច្រើនៅតួប៉ម S10 និង S11 ឯចម្លាក់ជាមធ្យមមាននៅតួប៉ម S8, និង S9 និង S11 ។ រាល់រូប សំណាកប្រាសាទតូចៗទាំងនេះ ពិសេសនៅជ្រុងនិរតីនៃតួប៉ម S8 មានបង្ហាញអោយយើងឃើញនូវការកកើតឡើង យ៉ាងច្បាស់នៃរូបភាពក្បាច់កញ្ចក់
ដែលក្បាច់នេះមានលំអជាក្បាច់ច័ន្ទនេះ ត្រូវបានឆ្លាក់បែរត្រឡប់ចេញក្រៅវិញ។
ជាទូទៅរូបសំណាកនៃតួប៉មតូចៗ
ច្រើនមានលំអផងដែរនូវរូបភាពជាសត្វសាហាវ ឬជាក្បាលសត្វចម្លែក ដូចជានៅតួប៉ម S11 នោះមានលំអជាសត្វតោដែលមានស្លាប
ហើយក្បាច់នេះលំអនេះត្រូវបានគេឃើញមានលំអ នៅតួប៉មក្រុមប្រាសាទ ខាងជើង (ណ7
និង ណ15 )ផងដែរ (៦៩)។
ចំពោះខឿននៃតួប៉មរាងអដ្ឋកោណនេះ
មួយភាគត្រូវបានលំអដោយរូបមករ នៅផ្នែកខាងចុង ពិសេស នៅផ្នែកខាងលិខនៃតួប៉ម S10
ដែលលក្ខណៈបែបនេះបានកើតមានឡើងដូចគ្នា
និងសិល្បៈជ្វាផងដែរ (៧០) ។
នៅតាមទ្វារមាននីមួយៗសុទ្ធតែមានលំអដោយរូបបដិមា
ដូចជានៅតួប៉ម S7 មានលំអរូបមនុស្សអង្គុយ លុតជង្គង់ និងរូបស្រីម្នាក់អង្គុយ
រូបតាបសឥសីត្របោមក្បាលជង្គង់ជាដើម្បី ។ ចំណែកឯនៅតួប៉ម S11
វិញយើង
ឃើញមានបន្សល់ទុកនូវបល្ង័ង្គមួយរាងមូល
ដែលគេយល់ថាជាបល្ល័ង្គសំរាប់តំកល់លិង្គព្រះឥសូរទុកជាវត្ថុសក្ការៈ
បូជាក្នុងវិស័យសាសនា ។
៣. បន្ទប់សក្ការៈបូជា
តាមសិលាចារឹកបានបញ្ជាក់ប្រាប់យើងអោយដឹងថា ៖
សំណង់នៅប្រាសាទសម្បូន៍ព្រៃគុកនាសម័យនោះគឺ ជាមជ្ឈមណ្ឌលនៃសាសនា ។
នៅក្នុងរាជរបស់ព្រះបាទ ឦសានវរ្ម័នទី១
ព្រះអង្គបានសាងនូវរូបបដិមាជាច្រើនជាពិសេសលឹង្គធ្វើអំពី មាស
ស្នានទ្រោនីដែលបានដាក់តំកល់ទុកនៅទីនោះព្រមទាំងបានអោយឈ្មោះទៀតផង ។ តួប៉មដូចជា ៖ នៅក្នុង តួប៉ម (F)មានតម្កល់នូវលឹង្គមួយឈ្មោះ
ប្រភាសស្វមេស្វរៈ (K.442)(៧២) ។
បច្ចុប្បន្នយើងពុំឃើញមានសំណល់រូបចម្លាក់អាទិទេពទាំងនេះទៀតទេ
ហើយក៏ក្រមឃើញមានបល្ល័ង្គ របស់អាទិទេពទាំងនេះនៅនឹងកន្លែងដែរ ។
ផ្ទុយទៅវិញសព្វថ្ងៃនេះឃើញមានតែបំណែកកំទេចកំទីខ្លះៗ ដែល
នៅសេសសល់រាយប៉ាយតួយ៉ាងដូចជាក្នុងតួប៉ម (S1) (រូបទី៦) ។
ក្រៅពីនោះមានស្នានទ្រោនីមួយៗដែលស្ថិត នៅរាយពាសពេញដី ។
ចំពោះស្នានទ្រោនីនេះ
ត្រូវបានស្ថាបត្យកតជំនាន់ដើមឆ្លាក់យ៉ាងផ្ចិតផ្ចង់អំពីថ្មភក់មានរាងជាបួនជ្រុង
និងមានជ្រុងមួយនោះគេឆ្លាក់ធ្វើជាចំពួកសំរាប់បង្ហូរទឹក ចំណែកឯនៅចំកណ្តាលវិញ
គេចោះប្រហោងរាងបួនជ្រុង សំរាប់តំកល់លឹង្គ ។
ចំពោះស្នានទ្រោនីប្រភេទនេះគេច្រើនឃើញមាននៅតួប៉មដែលមានរាងបួនជ្រុង ។ ចំណែក
ឯតួប៉មដែលមានរាងជាអដ្ឋកោណវិញ គេសង្កេតឃើញមានការនិយមចូលចិត្តច្រើនណាស់
ចំពោះបល្ល័ង្គរបស់ អាទិទេពដែលមានរាងមូលទ្រវែង ។
No comments:
Post a Comment