Friday, February 10, 2017

ព្រះករុណា ព្រះបាទសម្តេច ព្រះហរិរក្សរាមាឥស្សាធិបតី ព្រះអង្គ ដួង ៚

ព្រះករុណា ព្រះបាទសម្តេច ព្រះហរិរក្សរាមាឥស្សាធិបតី ព្រះអង្គ ដួង ៚
ទ្រង់ជាក្សត្រកសាងសករាជនៃរាជវង្សថ្មី នៃនគរក្រុងកម្ពុជា ព្រះអង្គទ្រង់សោយរាជ្យក្នុងព្រះជន្ម ៥២ ព្រះវង្សា ក្រោយពីគ្រងរាជបាន ១៨ ព្រះវស្សានៅរាជធានី ឧដុង្គមានជ័យ ក្នុងរាជរបស់ព្រះអង្គបានខិតខំរេីបម្រាស់ពីការឈ្លានពាន របស់សៀម និង យួន នៅឆ្នាំ ១៨៥៩ ដោយសកម្មភាពប្រឆាំងនិងសៀមខ្លាំពេក ព្រះអង្គត្រូវសៀមចាប់ព្រះកាយយកទៅ រាជធានីបាកកក ស្រុកសៀមធេី្វជាអ្នកទោស ក្រោយមកមានការតវ៉ាទាមទារ ពីរដ្ឋមន្រ្តីបារាំង និង បុត្ររបស់ទ្រង់ សៀមបានដោះលែងព្រះ អង្គ ដួង មកវិញ តែជាអកុសល នៅថៃ្ងទី ១៩ តុលា ១៨៦០ ក្នុងឯកសារមហាបុរសខែ្មរត្រង់ទំព័រទី២០ បានបព្ចាាក់ថា នាវេលាម៉ោង ៤ រសៀលនៅក្នុងព្រះបរមរាជវាំង ក្រុងឧដុង្គមានជ័យ ដែលស្ថិតកែ្បរភ្នំឧដុង្គ ព្រះអង្គមានព្រះរោគឬសដូងបាតធ្ងន់ធ្ងរ ពេទ្យហ្លួងប្រកបព្រះឱសថថ្វាយមិនត្រូវឡេីយ ទ្រង់ក៏បានយាងសោយទីវង្គិត តែមុនការយាងសោយព្រះទីវង្គិត ព្រះអង្គបានមានព្រះរាជបណ្តាំដល់សម្តេចចៅហ៊្វាទទ្ប្ហះមាស ថា បន្ទាវប់ពីព្រះអង្គយាងសោយព្រះទីវង្គិតទៅ ត្រូវចាត់ចែងពន្លះមំសៈ ( សាច់ ) របស់ទ្រង់ឲ្យសត្វសុីជាអាហារ និង រាជសម្បត្តិត្រូវថ្វាយជូនព្រះរាជបុត្រា អង្គ ច្រឡឹង ហៅថា ព្រះបាទ នរោត្តម ។ ព្រះរឆជវង្សានុវង្សបានធេី្វតាមព្រះរាជបណ្តាំ គឺក្រោយពេលទ្រង់សោយទីវង្គិត មន្រ្តីបានពន្លះមំសៈ របស់ទ្រង់តម្កល់លេីភាជន៍ប្រាក់ ហេីយដង្ហែចេញពីព្រះបរមរាជវាំងចេញទៅឲ្យសត្វទេ្វបាទ និង ចតុបាទសុីជាអាហារ ឯទ្រង់ទ្រាយព្រះសពដែលសល់តែឆ្អឹងនិងសាច់បន្តិចបន្តួចត្រូវាបានព្រះរាជវង្សានុវង្សតម្កល់ក្នុងព្រះកោដ្ឋ ធេី្វព្រះរាជពិធីបុណ្យតាមព្រះរាជបវេណី រួចទ្រង់ត្រូវាបានគេថ្វាយព្រះមរណនាមថា «ព្រះបរមកោដ្ឋ »៕
រក្សាសិទ្ធដោយ Royal du Cambodge

No comments:

Post a Comment