ការគ្រងរាជ្យ
នៅឆ្នាំ១៨៥៩ ក្រោយវេលាដែលព្រះបាទអង្គឌួងសោយទីវង្គត ព្រះបាទនរោត្តមគឺជាព្រះបុត្រាស្នងរាជ្យ ប៉ុន្តែមិនទាន់បានឡើងសោយរាជ្យដោយសារតែស្តេចសៀមមិនប្រគល់មកវិញនូវគ្រឿងសម្រាប់រាជ្យ ដែលធ្វើឲ្យព្រះអង្គក្លាយជាស្តេចត្រាញ់របស់ស្តេចសៀម ទោះចង់ឬមិនចង់ក្តី។
នៅពេលនោះផងដែរ ការបះបោររបស់ពួកចាម ដ៏ធំមួយបានផ្ទុះឡើងប្រឆាំងនឹងខ្មែរ ដែលការរាជ្យព្រះបាទអង្គឌួង ទ្រង់បានបង្រ្កាបឲ្យស្ងប់ស្ងាត់ម្តងហើយ។ នៅឆ្នាំ១៨៦២ ព្រះបាទនរោត្តមចាញ់សង្គ្រាម ហើយបានបោះបង់រាជធានីឧត្តុង្គ ភៀសព្រះកាយទៅខេត្តបាត់ដំបង ហើយក្រោយមកទៀតក៏បាននិរទៀសព្រះកាយទៅដល់បាងកក។ ដោយមើលឃើញថា សៀមនិងយួនបានជម្រុញឲ្យកម្ពុជាធ្លាក់ក្នុងអស្ថិរភាពផ្ទៃក្នុង បារាំងបានបង្ខំឲ្យព្រះបាទនរោត្តមយាងត្រឡប់មកឧត្តុង្គវិញនៅឆ្នាំ១៨៦៣ ហើយឡាយព្រះហស្ថលេខាមួយស្តីពីការដាក់ប្រទេសកម្ពុជានៅក្រោមការការពារបារាំង។ ប្រទេសកម្ពុជាក៏បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់បារាំងម្តង ដោយក្លាយជារដ្ឋឯករាជ្យរបស់អាណាព្យាបាលបារាំង បើទោះជាមានអធិបតេយ្យភាពផ្ទាល់ខ្លួនយ៉ាងណាក្តី។
ដោយកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំង ស្តេចសៀមបានយល់ព្រមប្រគល់គ្រឿងសម្រាប់រាជ្យ ថ្វាយដល់ព្រះបាទនរោត្តមដើម្បីឡើងអភិសេក។ នៅឆ្នាំ១៨៦៤ ព្រះបាទនរោត្តមត្រូវបានអភិសេកជាស្តេចនៃប្រទេសកម្ពុជា ក្រោមការជ្រោមជ្រែងរបស់មន្ត្រីបារាំង និងសៀម។ នៅពេលក្រោយពេលដែលព្រះអង្គឡើងសោយរាជ្យទ្រង់ទទួលព្រះនាមសម្រាប់រាជ្យថា "សម្តេចព្រះរាជឱង្ការ ព្រះនរោត្តម បរមរាមាទេវវតនា គុណធាសាសុទ្ធានឬទ្ធិ មហាឥស្វរអធិបតីស្រីសុរិយាវរ្ម័នមហាចក្រពង្សតម្រង់រក្សាបរមនាថមហាកម្ពុជា អធិបតិន្ទ សិផាសិល្បៈប្រាសាទសទ្ធិថាសុថបរមរម មនុរាជជ័យ ជ័យភ័ណ្ឌមហៃសាវរិយា អធិបតីនរាយភក្តិភិទុនសកលកម្ពុជានគរអគ្គមហាបុរុសារដ្ឋ វិវឌ្ឍនាធិរក្សាឯកឧត្តម បរមមហាចក្រពត្រាធិតាជបរមនាថបរមបពិត្រព្រះចៅក្រុងកម្ពុជាអធិបតីជាព្រះអង្គម្ចាស់ជិវិតលើត្បូង ព្រះ ចៅក្រុងកម្ពុជាធិបតី"។ ស្តេចក្មេងអង្គនេះឡើងសោយរាជ្យនៅពេលដែលប្រទេសកំពុងមានចលាចលផ្ទៃក្នុង ដោយសារយួននិងសៀមបានចាត់ទុកប្រទេសកម្ពុជាជាសមរភូមិរបស់ពួកគេរាប់ជំនាន់មកហើយ ប៉ុន្តែបារាំងបានរារាំងនិងបានយកទឹកដីខ្លះពីប្រទេសពីរនោះមកវិញផង។ ប្រទេសកម្ពុជាបានចុះទន់ខ្សោយដោយសារសង្រ្គាមផ្ទែក្នុងជាច្រើន ហើយបានក្លាយជាតំបន់ប្រទាញប្រទង់របស់បារាំងនិងសៀម។ មិនត្រឹមតែក្រុមឧទ្ទាមទេដែលចង់កំចាត់សៀមនិងយួនចេញពីប្រទេសកម្ពុជា សូម្បីតែពួកចោរព្រៃក៏បានចូលរួមដែរ។
នៅឆ្នាំ១៨៨៤ បារាំងបានគ្រប់គ្រងប្រទេសឡាវ និងច្បាំងឈ្នះយកប្រទេសយួន។ សង្រ្គាមបារាំងសៀម (១៨៩៣) បានបញ្ចប់ដោយសន្ធិសញ្ញាមួយដែលកាត់ប្រទេសឡាវឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងវិញ ក្រោយពីបារាំងបានបិទផ្លូវទឹកនៅបាងកក។
Back
No comments:
Post a Comment