ស្តេចចៅពញាច័ន្ទ កាត់ចុងលិង្គ
ព្រះរាមាធិបតីអង្គច័ន្ទ ដែលជាព្រះមហាក្សត្រសោយរាជ្យនៅចន្លោះឆ្នាំ១៦៤១ និងឆ្នាំ១៦៥៩ ជាព្រះរាជាខ្មែរតែមួយអង្គគត់ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលទ្រង់ចូលសាសន៍កាន់សាសនាឥស្លាម។តើរឿងរ៉ាវនេះមានដំណើរដើមទងយ៉ាងណា? សូមអញ្ជើញលោកអ្នកនាងស្តាប់ការរៀបរាប់របស់ លោក ជុន ច័ន្ទបុត្រ ដូចតទៅ
ព្រះរាមាធិបតីអង្គច័ន្ទអ៊ីប្រាហ៊ីម (ឆ្នាំ១៦៤១- ឆ្នាំ១៦៥៩) និងការលូកដៃចូលក្នុងកិច្ចការខ្មែររបស់យួន ជាលើកដំបូង
ក្រោយពីធ្វើគត់ព្រះមហាឧបយោរាជឧទ័យ ជាមា និងព្រះបទុមរាជាអង្គនន់ ជាបងជីដូនមួយរួចហើយ សម្ដេចចៅពញាច័ន្ទ ក៏បានទទួលពិធីប្រាប្ដាភិសេកឡើងសោយរាជ្យសម្បត្តិនៅរាជធានីឧដុង្គ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាមាធិបតី។ ប៉ុន្តែអ្នកប្រវត្តិវិទូជាច្រើននិយមហៅព្រះនាមព្រះអង្គថា ព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម ព្រោះព្រះអង្គជាមហាក្សត្រខ្មែរតែមួយអង្គគត់ ដែលទ្រង់បានចូលសាសន៍កាន់សាសនាឥស្លាម។
ឯកសារខ្លះសរសេរថា ព្រះអង្គច័ន្ទ ទ្រង់បានចូលសាសន៍ និងកាន់សាសនាឥស្លាម នេះ បន្ទាប់ពីព្រះអង្គបានរៀបអភិសេកជាមួយស្ត្រីជាជនជាតិចាម ម្នាក់ ដែលព្រះអង្គបានជួបក្នុងដំណើរវិលត្រឡប់មកពីក្រសាលទន្លេធំពីខេត្តក្រចេះ។ នៅពេលនោះ ព្រះអង្គទ្រង់ឆៀងចូលពិនិត្យរាជធានីចាស់ស្រីសន្ធរ ហើយយាងមកដល់ខាងត្បូងកំពង់លួង វិញ ព្រះអង្គក៏បានជួបនឹងនារីចាម ដ៏មានរូបរាងល្អស្អាត ចរិយាល្អប្រពៃម្នាក់ ចុះមកដងទឹក។ នាងក្រមុំចាម នោះឈ្មោះ នាងវ៉ះ ជាកូន ចៃសុន និងនាងម៉ា ជា “ព្រះរាជវង្សចាម” ។
ព្រះអង្គទ្រង់ព្រះស្នេហានឹង នាងវ៉ះ ក្រមុំចាម នោះខ្លាំងណាស់ ហើយក៏បានទាក់ទងរួមមេត្រី រួចលើកនាងជាព្រះស្នំឯក។ ឯកសារខ្លះបានរៀបរាប់ថា ដោយព្រះអង្គចង់គេចឲ្យផុតពីបាបកម្មដែលព្រះអង្គបានធ្វើគត់ព្រះឧទ័យ ជាមា និងព្រះបទុមរាជាអង្គនន់ ទៅតាមជំនឿព្រះពុទ្ធសាសនា និងដោយគោរពតាមប្រពៃណីនៃជនជាតិចាម ផង ព្រះអង្គក៏ព្រមចូលកាន់សាសនាឥស្លាម ដោយកាត់ចុងអង្គជាតិ និងយកព្រះនាមថា អ៊ីប្រាហ៊ីម។ ស្បែកចុងអង្គជាតិរបស់ព្រះអង្គនោះ ត្រូវបានឯកសារខ្លះអះអាងថា ត្រូវបានគេយកទៅតម្កល់ទុកនៅក្នុងព្រះវិហារឥស្លាម មួយ ខាងត្បូងកំពង់លួង ដែលបានប្ដូរឈ្មោះទីនោះជាប់ជាភូមិឃ្លាំងស្បែក ជារៀងរហូតមក។
ឯកសារប្រវត្តិសាស្ត្រខ្លះទៀតនិយាយផ្សេងពីនេះទៅវិញ ដោយអះអាងថា ប្រការដែលព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម សុខចិត្តចូលសាសន៍ និងកាន់សាសនាឥស្លាម នេះ គឺប្រហែលមកពីព្រះអង្គចង់សងគុណពួកចាម ដែលព្រះអង្គបានពឹងពាក់ក្នុងការវាយដណ្ដើមរាជ្យពីព្រះមហាឧបយោរាជឧទ័យ ជាមា និងព្រះបទុមរាជាអង្គនន់ ជាបងជីដូនមួយ។
កាលបើបានឡើងគ្រងរាជ្យហើយ ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រណីពួកចាមជ្វា លើកជាមន្ត្រីធំ ហើយលើកចៃសុន ជាព្រះបិតាក្មេក ឲ្យឡើងជាសម្ដេចបរទេសរាជ ឲ្យត្រួតអស់លើពួកចាមជ្វា ថែមទៀតផង។
នៅក្នុងរាជ្យព្រះអង្គ គឺក្នុងឆ្នាំ១៦៤៣ មានព្រឹត្តិការណ៍ទាស់ទែងគ្នាដ៏ធំមួយរវាងពួកហូល្លង់ដ៍ ដែលពីខាងដើមបានគាំទ្រ និងអបអរសាទរយ៉ាងក្លៀវក្លាចំពោះព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម ដែលបានកម្ចាត់ស្ដេចជ្រែករាជ្យ គឺព្រះឧទ័យ និងព្រះអង្គនន់ បាននោះ។ ហើយពួកហូល្លង់ដ៍ នេះ ឈ្លោះជាហើយពួកហូល្លង់ដ៍ នេះ ឈ្លោះជាមួយពួកព័រទុយហ្គាល់ ដែលជាសម្ព័ន្ធរបស់ឈ្មួញចាមជ្វា ជាច្រើននាក់ ដែលជាបរិវាររបស់ព្រះអង្គច័ន្ទ។ ព្រះអង្គបានបណ្តោយឲ្យពួកចាមជ្វា និងព័រទុយហ្គាល់ កាប់សម្លាប់ឈ្មួញហូល្លង់ដ៍ ស្លាប់អស់ជាច្រើននាក់ ហើយរឹបអូសយកកប៉ាល់ និងទំនិញរបស់ពួកនេះដែលចតនៅកំពង់លួង ផង។ ហើយក្រោយនោះបន្តិច កប៉ាល់ហូល្លង់ដ៍ មួយទៀតមកពីកោះតៃវ៉ាន់ ដែលពួកព័រទុយហ្គាល់ ហៅថា ហ្វ័រមូហ្សា (Formosa) ក៏ត្រូវគេរឹបអូសទៀត។
ដើម្បីជាការសងសឹក ទេសាភិបាលហូល្លង់ដ៍ នៃក្រុងបាតាវ្យា ក្រុងហ្សាការតា (Jakarta) បានបញ្ជូនកប៉ាល់៥ ទាហាន ១៦០នាក់ និងនាវិកជាតិអឺរ៉ុប ២៤០នាក់ ចេញដំណើរមកកម្ពុជា។ កប៉ាល់នេះមកដល់ចតុមុខនៅថ្ងៃទី៦ ខែកក្កដា ហើយចតនៅទីនោះរហូតដល់ខែមករា ឆ្នាំ១៦៤៥។ ដោយគ្មានបានទទួលសំណងអ្វីពីព្រះអង្គច័ន្ទ មេបញ្ជាការកប៉ាល់នោះ ក៏សម្រេចចិត្តថាត្រូវតែបន្តដំណើរឡើងទៅដល់ក្រុងឧដុង្គ។ ជម្លោះទាស់ទែងវាយតប់គ្នា ក៏កើតមានឡើង។ ទ័ពខ្មែរបានយកសម្រាស់ និងក្បូនឫស្សីយ៉ាងច្រើន ទៅដាក់ឃាំងរាំងផ្លូវទឹក ហើយយកកាំភ្លើងធំតម្រៀបហើយពួកហូល្លង់ដ៍ នេះ ឈ្លោះជាមួយពួកព័រទុយហ្គាល់ ដែលជាសម្ព័ន្ធរបស់ឈ្មួញចាមជ្វា ជាច្រើននាក់ ដែលជាបរិវាររបស់ព្រះអង្គច័ន្ទ។ ព្រះអង្គបានបណ្តោយឲ្យពួកចាមជ្វា និងព័រទុយហ្គាល់ កាប់សម្លាប់ឈ្មួញហូល្លង់ដ៍ ស្លាប់អស់ជាច្រើននាក់ ហើយរឹបអូសយកកប៉ាល់ និងទំនិញរបស់ពួកនេះដែលចតនៅកំពង់លួង ផង។ ហើយក្រោយនោះបន្តិច កប៉ាល់ហូល្លង់ដ៍ មួយទៀតមកពីកោះតៃវ៉ាន់ ដែលពួកព័រទុយហ្គាល់ ហៅថា ហ្វ័រមូហ្សា (Formosa) ក៏ត្រូវគេរឹបអូសទៀត។
ដើម្បីជាការសងសឹក ទេសាភិបាលហូល្លង់ដ៍ នៃក្រុងបាតាវ្យា ក្រុងហ្សាការតា (Jakarta) បានបញ្ជូនកប៉ាល់៥ ទាហាន ១៦០នាក់ និងនាវិកជាតិអឺរ៉ុប ២៤០នាក់ ចេញដំណើរមកកម្ពុជា។ កប៉ាល់នេះមកដល់ចតុមុខនៅថ្ងៃទី៦ ខែកក្កដា ហើយចតនៅទីនោះរហូតដល់ខែមករា ឆ្នាំ១៦៤៥។ ដោយគ្មានបានទទួលសំណងអ្វីពីព្រះអង្គច័ន្ទ មេបញ្ជាការកប៉ាល់នោះ ក៏សម្រេចចិត្តថាត្រូវតែបន្តដំណើរឡើងទៅដល់ក្រុងឧដុង្គ។ ជម្លោះទាស់ទែងវាយតប់គ្នា ក៏កើតមានឡើង។ ទ័ពខ្មែរបានយកសម្រាស់ និងក្បូនឫស្សីយ៉ាងច្រើន ទៅដាក់ឃាំងរាំងផ្លូវទឹកហើយយកកាំភ្លើងធំតម្រៀបភ្ជង់ពីលើច្រាំងទាំងសងខាង។ ការប្រយុទ្ធគ្នាបានផ្ទុះឡើង មេបញ្ជាការហូល្លង់ដ៍ ត្រូវស្លាប់ ទាហាន និងនាវិក ១២០នាក់ទៀត ក៏ត្រូវស្លាប់ដែរ ប៉ុន្តែទីបំផុត នាវាទាំងអស់នោះបានរំដោះខ្លួនបាន។ ក្នុងពេលជាមួយគ្នានោះដែរ កប៉ាល់ហូល្លង់ដ៍ មួយទៀត ធ្វើដំណើរតាមទន្លេបាសាក់ ក៏ត្រូវវាយប្រហារដោយនាវាខ្មែរ ដែលគ្រប់គ្រងដោយពួកព័រទុយហ្គាល់ និងដឹកនាំដោយព្រះរាជាផ្ទាល់ព្រះអង្គ។ នាវាហូល្លង់ដ៍ នេះ ខូចខាតជាទម្ងន់ ប៉ុន្តែទីបំផុតអាចធ្វើដំណើរវិលទៅសមុទ្រវិញបាន។
ដល់ខែកក្កដា ឆ្នាំ១៦៥២ ពួកហូល្លង់ដ៍ បានសុំចរចារកសន្តិភាពជាមួយខ្មែរ ហើយកិច្ចព្រមព្រៀងមួយបានត្រូវចុះហត្ថលេខានៅខែកក្កដា ឆ្នាំ១៦៥៣។ព្រះរាជពង្សាវតារមហាបុរសខ្មែរ បានអធិប្បាយថា ឆ្នាំ១៦៥៥ ព្រះរាមាធិបតីអង្គច័ន្ទអ៊ីប្រាហ៊ីម ទ្រង់បានទាមទារយកដីកំពង់ក្របីព្រៃនគរ ដែលព្រះចៅអណ្ណាមកុក ស្រុកយួន បានខ្ចីធ្វើជាមូលដ្ឋានបង្កទ័ពតតាំងច្បាំងនឹងចិន នោះមកវិញ ព្រោះចំបាំងនោះបានស្ងប់ស្ងាត់ឡើងវិញហើយ។ ប៉ុន្តែត្រូវបានព្រះទាវធីតាអង្គចូវ អង្វរសុំឲ្យយួន នៅបន្តទៅទៀតសិន។
ដល់ឆ្នាំ១៦៥៦ ព្រះទាវធីតាអង្គចូវ ដែលប្រហែលជាមិនសប្បាយព្រះទ័យនឹងព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម ដែលបានទទូចទាមទារដីខ្មែរមកវិញនោះ បានសុំលាព្រះអង្គច័ន្ទ ជាស្ដេចផែនដី ដកព្រះអង្គចេញពីរាជធានីឧដុង្គ ទៅគង់នៅភ្នំពេញវិញ ដោយនាំយកទាំងព្រះអង្គសូ និងព្រះអង្គតន់ ជាបុត្ររបស់ព្រះឧទ័យ ទៅជាមួយផង។
បានឱកាសល្អហើយ នៅឆ្នាំ១៦៥៨ ព្រះអង្គសូ និងព្រះអង្គតន់ ដែលជាបុត្រព្រះឧទ័យ និងជាព្រះអនុជរបស់ព្រះអង្គនន់ ដែលត្រូវព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម ធ្វើគត់នោះ ដោយមានការជួយជ្រោមជ្រែងពីព្រះអង្គចូវ បុត្រីស្ដេចយួន ផង បានចាត់មន្ត្រីសម្ងាត់ឲ្យទៅបញ្ចុះបញ្ចូលរាស្ត្រក្នុងខេត្តជាច្រើន ហើយលើកទ័ពជាច្រើនទៅច្បាំងនឹងព្រះអង្គច័ន្ទ ដែលកាលនោះទ្រង់សោយរាជ្យបាន ១៧ព្រះវស្សា តែត្រូវទទួលបរាជ័យ។
ទីបំផុត បុត្រព្រះឧទ័យ ទាំងពីរ បានសុំឲ្យព្រះទាវធីតាអង្គចូវ បុត្រីស្ដេចយួន ធ្វើលិខិតទៅសុំទ័ពយួន មកជាជំនួយ។ ស្ដេចយួន បានចាត់ទ័ពច្រើនពាន់នាក់ឲ្យមករួមជាមួយទ័ពព្រះអង្គសូ និងព្រះអង្គតន់ ច្បាំងតតាំងនឹងព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម។ ទីបំផុត ព្រះអង្គច័ន្ទ ទទួលបរាជ័យ ហើយត្រូវយួន ចាប់ដាក់ទ្រុងដែកនាំយកទៅស្រុកយួន ទៅ។ ចំណែកខាងព្រះអង្គអឹម ដែលជាបុត្រព្រះឧទ័យ ដែរ តែចូលខាងព្រះរាមាធិបតីអង្គច័ន្ទអ៊ីប្រាហ៊ីម នោះ ក៏ក្ស័យព្រះជន្មក្នុងសមរភូមិនោះទៅ។ចំណែកខាងព្រះអង្គច័ន្ទអ៊ីប្រាហ៊ីម ដែលយួន ចាប់ដាក់ទ្រុងដែកនាំយកទៅស្រុកយួន នោះ ឯកសារខ្លះអះអាងថា យួន វាឃុំព្រះអង្គនៅក្វាងប៉ិញ រហូតដល់មួយឆ្នាំក្រោយមក ព្រះអង្គទ្រង់សុគតនៅទីនោះទៅ។ ឯឯកសារខ្លះទៀតនិយាយថា ព្រះអង្គត្រូវពួកយួន ដែលអាក់អន់ចិត្តនឹងព្រះអង្គសូ និងព្រះអង្គតន់ ដោះលែងព្រះអង្គនាំវិលត្រឡប់មកប្រទេសកម្ពុជា វិញ តែធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ព្រះអង្គទ្រង់ប្រឈួន ហើយសុគតនៅត្រង់ស្រុកបត់ចិញ្ចៀន នេះទៅ៕
ស្តេចចៅពញាច័ន្ទ កាត់ចុងលិង្គ
ក្រោយសតវត្សរ៍ទី១៦៖ អាណាចក្រខ្មែរ ជាមួយអាណ្ណាម និង សៀម ភាគ ៤ (ស្តេចចៅពញាច័ន្ទ កាត់ចុងលិង្គ ចូលសាសនាអ៊ីស្លាមដូចមហេសី និង ឱ្យនគរខ្មែរកាន់អ៊ីស្លាម)
កំណត់សំគាល់ តួអង្គសំខាន់ៗក្នុងនិង ក្រោយរជ្ជកាលជ័យជេដ្ឋាទី២ កើតសង្គ្រាមជាបន្ត និងការបាត់បង់ទឹកដី ៖
-ព្រះបាទជ័យជេដ្ឋាទី២ ចូលទីវង្គត់ឆ្នាំ ១៦២៨ ព្រះជន្ម ៥២វស្សា សោយរាជ្យសម្បត្តិបាន ១០ឆ្នាំ
-ព្រះបាទជ័យជេដ្ឋាទី២ យកព្រះនាង ចូវ ជាមហិសីចូវ ដែលព្រះរាជបុត្រី អាណ្ណាមរបស់ស្តេច សាយ វួង នៅក្នុងរាជវង្ស ង្វៀង (រៀបអភិសេក នៅឆ្នាំ ១៦២៣)
-នៅឆ្នាំ ១៦២៤ ព្រះជ័យជេដ្ឋាទី២ និងក្សត្រី ចូវ បានប្រសូត្រ បានបុត្រីមួយអង្គឈ្មោះ "ញ៉ាក្សត្រី "។
- ព្រះបាទជ័យជេដ្ឋាទី២ មានបុត្រា បីអង្គជាមួយមហិសីផ្សេងទៀតគឺ ទី១ ចៅ ពញាតូ, ទី២ ចៅ ពញា នូ, ទី៣ ចៅ ពញា ចន្ទ័- ព្រះបាទជេដ្ឋាទី២ មានប្អូនប្រុសឈ្មោះ ឧទ័យ ។ ឧទ័យត្រូវជាឪពុកមា ចៅពញាតូ ពញា នូ និងពញា ចន្ទ័ ។
ព្រះឧទ័យមានបុត្រា៤អង្គក្នុងនោះ មួយអង្គឈ្មោះ ពញា នន់ បានសោយរាជហើយត្រូវបាន ពញា ចន្ទ័ សម្លាប់ និង៣ អង្គទៀតគឺព្រះអង្គសូ ព្រះអង្គ តន់ ព្រះអង្គ អឹម ។
_ព្រះបាទជ័យ ជេដ្ឋាទី២ មានបុត្រីឈ្មោះ បុប្ជាវត្តីដែលត្រូ ព្រះឧទ័យ(ត្រូវជាពូ) យកធ្វើមហិសី តែវត្តីគឺជាគូ ដណ្តឹងនិង ពញាតូ ហើយក៏កើតចម្បាំងគ្នារវាងពូ និងក្មួយ ។_ព្រះបាទ ជ័យជេដ្ឋាទី២ គឺជាឈ្មោះមានន័យថាបុត្រាបងទី២ របស់ ព្រះបាទសុរិ៦យោពណ៌ ។ សោយរាជនៅលង្វែក ។”
_អ្នកស្នងរាជពីព្រះបាទជ័យជេដ្ឋាទី២មក មាន៖ ព្រះឧទ័យ (ប្អូន) ព្រះអង្គចៅពញាតូ តែពញាតូ បានចូល ទីវង្គត់ ដោយព្រះឧទ័យសម្លាប់រឿងដណ្តើម មហិសីគ្នា ។
_ព្រះអង្គ ចៅពញានូ ជាប្អូន បានសោយរាជ្យ ៥ឆ្នាំ ក៏ចូលទីវង្គត់ ដោយជំងឺ ។
_ព្រះឧទ័យជាពូក៏លើកបុត្រ ខ្លួនឈ្មោះ ព្រះអង្គនន់ សោយរាជ្យ រំលងព្រះអង្គពញា ច័ន្ទ ដែលមានរាជានុសិទ្ធ ស្នងរាជ្យព្រះអង្គច័ន្ទខ្ញាល់ ក៏កើតការធ្វើឃាត ព្រះឧទ័យ និងព្រះអង្គ នន់ ដើម្បីដណ្តើមរាជ្យ ដែលជារបស់គ្រួសារទ្រង់មកវិញ ។
ព្រះបទមរាជាទី ២ នាមដើមចៅ ពញាច័ន្ទ ដែលជាស្តេចសោយរាជ្យថ្មីរបស់ប្រទេសកម្ពុជា បានបញ្ជូនសារមួយច្បាប់ទៅជូនឧត្តមសេនីយ៍ HOLLAND ជាមេបញ្ជាការត្រួតត្រាលើពួកក្រុមហ៊ុន ទាំងអស់របស់ប្រទេស HOLLAND ដែលតាំងក្នុងប្រទេសឥណ្ឌាផ្នែកបូព៌ា និង ចុងបូព៌ា នៅឯកោះជ្វានោះ សំដែងឆន្ទះរបស់ទ្រង់ចង់ដាក់ភ្ជាប់ចំណងទាក់ទងមិត្តភាពឱ្យបានល្អជាមួយនិង ក្រុមហ៊ុន HOLLAND ទាំងនោះ ។ ចំណែកលោកឧត្តមសេនីយ៍វិញដែលបានដឹង ថាអ្នកការទូតរបស់លោកមិនទាន់បានទទួលសវនាការចូលគាល់ព្រះរាជា ព្រះមហាក្សត្រខ្មែរនៅឡើយទេ ប៉ុន្តែខាងពួកESPAGNOL ហើយនិង PORTUGAIS បានទទួលសាវនាការប្រកបដោយយកចិត្តទុកដាក់។ ហើយមិនតែប៉ុណ្ណោះព្រះមហាក្សត្រខ្មែរទាំងបានបញ្ជូនដំរីពីរក្បាល ទៅជូនអភិបាលក្រុង MANIL នៃប្រទេស PHILLIPINE ម្នាក់ទៀតផង ក៏ចាត់បញ្ជូនមេពាណិជ្ជករជាតិ HOLLAND ម្នាក់ឈ្មោះ CORNEIL CLERQUE នៅខែឧសភា ឆ្នាំ១៦៤២ ដោយនាំយកនាវាពីរគ្រឿងផ្ទុកឥវ៉ាន់ទៅផង មេពាណិជ្ជករ CORNEIL CLERQUE នេះបានទទួលបញ្ជាឱ្យទៅសុំថ្លែងអំណរគុណព្រះមហាក្សត្រកម្ពុជា ចំពោះការដែលទ្រង់បានជោគជ័យពីសត្រូវពីព្រះអង្គ នន់បទមរាជាទី ១ ដែលបានដណ្តើមរាជយកសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់នៃការឡើងគ្រងរាជសម្បត្តិ ហើយទាំងសូមអបអរសាទរ ចំពោះដែលព្រះមហាក្សត្រខ្មែរ បានបំផ្លាញចោលនូវស្តេចដណ្តើមរាជ្យនោះ ។ក្រៅពីនោះមេពាណិជ្ជករនេះក៏បានទទួលភារកិច្ចឲ្យបញ្ចុះបញ្ចូលព្រះមហាក្សត្រពញាច័ន្ទ ឲ្យប្រុងប្រយ័ត្នតទល់ នឹងល្បិចរបស់ពួក PORTUGAIS ពីព្រោះតែពួក PORTUGAIS ទាំងនោះព្យាយាមបំពុលក្សត្រប្រទេស BORNEO ព្រមទាំងប្រជារាស្ត្រប្រទេសនោះចំនួនច្រើនទៀត រួចហើយក៏បញ្ជាឲ្យមេពាណិជ្ជករនេះអំពាវនាវព្រះមហាក្សត្រ នៃប្រទេសកម្ពុជាឲ្យព្រះអង្គរក្សាទុកមិត្តភាពឲ្យបានល្អប្រសើរ ជាមួយ និង ជនជាតិ HOLLAND ជាពិសេស គឺជនជាតិ HOLLAND ដែលបានបញ្ចេញឲ្យឃើញមិត្តភាពល្អៗ ជាមួយនិងព្រះមហាក្សត្រ នៃប្រទេសនានាបានទទួលស្វាគមន៍យ៉ាងរ៉ាក់ទាក់ នៅចំពេលកំពុងធ្វើកិច្ចចរចារគ្នានោះ។ ក្នុងសម័យនៃឆ្នាំជាមួយគ្នានោះ ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ដែលមានមហេសីជាជនជាតិម៉ាឡាយូ (ម៉ាឡេស៊ី) ហើយទាំងមហាម៉េឌីន អ្នកកាន់សាសនាអ៊ីស្លាមថែមទៀតផង ទ្រង់បានផ្លាស់ប្តូរជំនឿ សាសនា ពីសាសនាព្រះពុទ្ធ ទៅចូលក្នុងជំនឿសាសនា អ៊ីស្លាម ទៅវិញ។ ការផ្លាស់ប្តូរជំនឿសាសនាបែបនេះ គឺប្រហែលស្តេច ពញាច័ន្ទ នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបំពេញចិត្តមហេសីរបស់ទ្រង់ ហើយនិងបំពេញការ ស្រឡាញ់រាប់អានដល់ជនម៉ាឡាយូ និងជនជាតិចាម ដែលបានជួយក្នុងការច្បាំង ដណ្តើមយករាជល្ល័ង្គពីព្រះអង្គ នន់ (ប្អូនជីដូនមួយ) មកវិញ។ ចៅពញាច័ន្ទបុទមរាជាទី២ នេះ ទាំងបានធ្វើពិធី (កាត់ចុង) និងបានប្រកាសខ្លួនជាឧបាសកនៃសាសនា អ៊ីស្លាម ដែលតាមពាក្យ ARABE ហៅថា មហាម៉េឌីន រួចហើយផ្លាស់ព្រះនាមថា អ៊ីប្រាហ៊ីម ដូចច្នេះទៅវិញ ឬអង្គច័ន្តមហាម៉ាត់។
អ្នកប្រវត្តិសាស្ត្រជាតិ HOLLAND ឈ្មោះថា រ៉ាវ៉ែវុសស្តុក បាននិពន្ធថា ស្តេចអង្គនេះបានថែទាំមើលខុសត្រូវយកចិត្តទុកដាក់ និងក្រុងជនមហាម៉េឌីន ដែលជាអ្នកកាន់សាសនានៅរួមគ្នា ជាមួយនឹងទ្រង់នោះដោយហេតុដូច្នេះហើយ ទើបវាពិតជាមិនបានបញ្ជាក់ឲ្យប្រជារាស្ត្រជឿទុកចិត្ត គឺមិនធ្វើឲ្យគេពេញចិត្តស្រឡាញ់ដោយគេហៅព្រះនាមអង្គនេះថា ស្តេចចេញសាសនា ឬហៅថា ស្តេចចូលសាសនាជា្វ អង្គច័ន្ទមហាម៉ាត់។ហើតាមសៀវភៅឯកសារមហាបុរសខ្មែរ ដែលលោក អេង សុទ្ធ បានបោះពុម្ភឡើង ដែលយកតាមលំនាំដើមសុទ្ធសាធ ចម្លងចេញពីសាស្ត្រាស្លឹករិត មានចែងខុសគ្នាស្រឡះពីសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា របស់លោក Adhemard Le clere អំពីការបរិច្ឆេទ នៃការឡើងសោយរាជ្យសម្បត្តិ នៃចៅ ពញាច័ន្ទ។ ឯកសារមហាបុរសចែងថា អង្គ ពញាច័ន្ទ សោយរាជពី គ.ស ១៦៥៣ ដល់ ១៦៥៦ ប៉ុន្តែឯកសាររបស់លោក Adhemard Le clere ប្រាប់ថា ពី គ.ស. ១៦៤២ ដល់គ.ស. ១៦៥៩ ។
តាមឯកសារមហាបុរសខ្មែរ បន្ទាប់ពីបានឡើងសោយរាជ្យ នៅក្រុងឧដុង្គមានជ័យ ព្រះ អង្គច័ន្ទ ទ្រង់បាននឹកក្នុងព្រះហឬទ័យ ចង់យាងទៅក្រសាលសប្បាយនៅស្រុកទន្លេធំ និងចង់ទតមើលទីក្រុងស្រីសន្ធរនោះផង ទើបបញ្ជាឲ្យគេរៀបចំទីតាំងនាវា និង ក្បួនព្យូហ់នាវានៅឯផែកំពង់ហ្លួង ហើយទ្រង់បាននាំរាជសេវកាមាត្រ ចុះទៅកំពង់ហ្លួង គង់ក្នុងព្រះទីនាំងនាវាតាមទន្លេសាប និង ទន្លេធំ រហូតដល់ខេត្តក្រចេះ ដែលនៅទីនោះមានចៅហ្វាយស្រុកគ្រប់ស្រុកនិងខេត្តចូលមកក្រាបបង្គំគាល់ និង ថ្វាយគ្រឿងបណ្ណាការជាច្រើន ។ បន្ទាប់មកទ្រង់ឲ្យក្បួននាវាចែវចូលទៅទតក្រុងស្រីសន្ធរទើបទ្រង់ត្រឡប់ក្បួនហែមកក្រុងឧដុង្គមានជ័យវិញ។ លុះយាងមកដល់ភូមិមួយ នៅខាងត្បូងក្រុងកំពង់ហ្លួងទ្រង់ក្រឡេកព្រះនេត្រទតទៅឃើញ កូនស្រីក្រមុំចាមម្នាក់ ឈ្មោះនាង ហ្វាស់ ចុះមកដងទឹកនៅកំពង់មាត់ទន្លេនោះ ។
នាងហ្វាស់ មានរូបឆោមលោមពណ៌ល្អឆើតឆាយ ទាំងឬកពារកិរិយាក៏រម្យទម ទ្រង់បានចាប់ផ្តើមប្រតិព័ទ្ធ ទើបត្រាស់ឲ្យគេហៅព្រះវង្សស្តេចចាមឈ្មោះ បោចៃ មកសួរថា នាងនោះជាកូនអ្នកណា? ពួកបោចៃទូលថា នាងនោះជាកូនរបឹស់ ចៃស៊ុន និងនាង ម៉ា ចៅ ពញាច័ន្ទក៏បញ្ជាឲ្យពួក បោចៃ គិតគូរ សុំឲ្យនាងហ្វាស់ ធ្វើជាស្រីស្នំពេលនោះព្រះរាជវង្សស្តេចចាម បោចៃ ព្រមទាំង ចៃស៊ុន និង នាង ម៉ា ក្រាបទូលថា បើទ្រង់ព្រមចូលសាសន៍ប្តូរជំនឿសាសនា ទើបថ្វាយតាមព្រះទ័យទៅបាន កុំថាឡើយត្រឹមនាង ហ្វាស់ មួយនេះរហូតទៅដល់ ១០ ឬ ២០ ក៏ថ្វាយតាមទ្រង់សព្វព្រះរាជហឬទ័យបានដែរ ទើបព្រះបទុមរាជាទី២ ចៅ ពញាច័ន្ទ ទ្រង់ព្រះចិន្តាថាពួកខ្មែរទាំងប៉ុន្មាន បានចុះចូលព្រះអង្គសព្វគ្រប់អស់ហើយ នៅឡើយតែពួកចាម ជ្វា ទាំងនេះ ពុំទាន់ដឹងចរិតស្លូតត្រង់សោះទេបើអញចូលតាមសាសនាចាមហើយ នាង ហ្វាស់ ក៏អញបាន ពួកចាម ជ្វា ទាំងប៉ុន្មាន ក៏នឹងបានជាចិត្តមួយថ្លើមមួយ និង អញ ថែមទៀត។
ម្យ៉ាងទៀតបើទុកជាបុត្ររបស់ ព្រះឧបយោវរាជ ព្រះឧទ័យ ទាំងបីព្រះអង្គ គឺព្រះអង្គ សូរ ព្រះអង្គ តន់ និងព្រះអង្គ អឹម គិតក្បត់និងអញ ពួកចាម ជ្វា ទាំងនោះក៏នឹងបានជាកម្លាំងជួយអញដែរ។ ទ្រង់ព្រះតម្រិះឈ្វេងឃើញថា បុត្រទាំងបីរបស់ព្រះឧបយោវរាជ និងអាចកម្រើកឡើងជាមិនខាន រួចហើយទ្រង់ក៏សម្រេចថា "នឹងចូលសាសនាអ៊ីស្លាម” ។ បន្ទាប់មក ចៃស៊ុន និងនាងម៉ា ព្រមទាំងមាមីងរបស់នាង ហ្វាស់ បានឮថាព្រះមហាក្សត្របានយល់ព្រមចូលសាសន៍ដូច្នេះហើយ ក៏ទៅទៅគូរ នឹង ឪពុកធំ ឪពុកមា និង បងប្អូននាង ហ្វាស់ នោះទៀតដេលមានឈ្មោះថា ទួនសាហាសសែអ៊ីន ទួនយ៉ាលីនយ៉ាទីស ឲ្យធ្វើមន្តមហាស្នេហ៍ ស្រោចទឹកឲ្យនាង ហ្វាស់ រួចហើយគេនាំនាង ហ្វាស់ នោះ ទៅថ្វាយនៅឯកឹង ព្រះទីនាំងនាវា ។ ព្រះមហាក្សត្រទ្រង់ក៏រួមសង្វាស ហើយព្រះទ័យប្រតិព័ទ្ធស្នេហាកាន់តែខ្លាំងឡើងៗ លុះគ្រប់បីថ្ងៃសង្គ្រាចចាម បួននាក់ ចូលមកក្រាបសុំធ្វើពិធីចូលសាសន៍ ប៉ុន្តែចៅ ពញាច័ន្ទ នៅតែមិនព្រមយល់តាម សង្គ្រាចចាមចេះតែមកសុំឲ្យស្តេចចូលសាសន៍ច្រើនដង។
បន្ទាប់ពីសង្គ្រាចចាមបួននាក់ បង្ខំឲ្យចៅ ពញាច័ន្ទ ចូលសាសន៍ជាច្រើនដងមក ថ្ងៃមួយចៅ ពញាច័ន្ទ កំពុងតែស្នេហ៍ប្រតិព័ទ្ធ និង នាង ហ្វាស់ ពន់ប្រមាណ ពេលនោះទ្រង់ក៏នឹកព្រួយព្រះទ័យខ្លាំងណាស់ដែរ គឺនឹកភ័យ និង ទោសកំហុសដែលទ្រង់បានធ្វើគតព្រះបិតុលា (ពូ) ព្រះឧទ័យ និង ព្រះជេដ្ឋា ព្រះអង្គ នន់ (ប្អូនជីដូនមួយ) ទទួលជាសង្គ្រាចចាម ចូលមកតឿនស្តេចម្តងហើយម្តងទៀត ហើយទ្រង់ ក៏រិតតែវិតក្តខ្លាំងឡើងៗ ទើបទ្រង់សួរទៅស្តេចសង្ឃព្រះសុគន្ធាមហាសង្ឃរាជា និង ព្រះរាជាគណៈថា ទោសនៃសម្លាប់មនុស្សដែលទូលបង្គំធ្វើនោះ តើត្រូវធ្វើបុណ្យអ្វី អាចឲ្យកាត់កងសងគ្នាបាន ដើម្បីចាកទុក្ខទោសនោះ? សម្តេចព្រះសុគន្ធាសង្ឃរាជ និង ព្រះរាជាគណៈទាំងអស់ ថ្វាយព្រះពរថា បុណ្យ និង បាប កាត់កងសងគ្នា ដូចបំណុលបុលជំពាក់គ្នានោះ ពុំបានទេ ពីព្រោះបុណ្យ និង បាប ជាអំពើផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗជាអំពើដោយឡែកប្លែកពីគ្នាស្រឡះ។ អំពើបុណ្យនិងបាបរបស់អ្នកណា ផល នៃអំពើបុណ្យ និង បាប នោះគ្មានអ្នកណាម្នាក់ដទៃទៀតទទួលជំនួសបានទេ ដូចស្រមោលតែងអន្ទោលតាមប្រាណរបស់មនុស្សម្នាក់ៗអញ្ចឹងដែរ។
សង្គ្រាចចាមទាំងបួននាក់ ក៏នៅអង្គុយគាល់ក្នុងទីនោះដែរលុះបានឮសេចក្តីដែលព្រះមហាក្សត្រខ្មែរ ជំនុំជាមួយព្រះមហាសង្ឃរាជ សង្គ្រាចចាមទាំងនោះក៏ក្រាបទូលថា ចំណែកសាសនាមហាម៉ាត់បានសំដែងថា បើអ្នកណាបានចូលសាសន៍ គាប់គុណល្អហើយ ព្រះមហាម៉ាត់អាចទទួលជួយបានទាំងអស់ ។ បើជនជាបរិស័ទនោះ ធ្វើអំពើបាប ព្រះមហាម៉ាត់អាចទទួលទោសទាំងអស់នោះបាន។ ម្យ៉ាងទៀតបើសិស្សានុសិស្សណាចូល "សូត្រធម៌” ក្នុងព្រះវិហារ ហើយគោរពវិន័យព្រះមហាម៉ាត់បានត្រឹមត្រូវលោកសន្មត់ថា សិស្សនោះ និង រកដួងកែវកំណើតឃើញវិញជាប្រាកដ ហើយបើបុរសនោះធ្វើបាប ១០០ដងក្តី ១០០០ដងក្តី ផលបាបនោះនិង អន្ទោលតាមពុំទាន់ គឺពុំបានដិតដាមសៅហ្មងដល់ខ្លួនបុរសនោះសោះឡើយ។
ក្សត្រខ្មែរអង្គនេះ លុះឮដូច្នោះហើយ ក៏ត្រេកអរខ្លាំងណាស់ទ្រង់បញ្ជាឲ្យនាម៉ឺន មន្ត្រី ចូលកាន់ពិធីសាសន៍ កាត់ចុងអង្គជាតិតាមព្រះអង្គពេលនោះ មន្ត្រីណាដែលចង់បានសេចក្តីគាប់គួរ ក៏កាត់ចុងអង្គជាតិតាមព្រះអង្គទាំងអស់។ រួចហើយសង្គ្រាចចាមទាំងបួននាក់ ស្រោចទឹកថ្វាយ និង ប្រក់ព្រំមន្តស្នេហ៍ថែមទៀត។ (ឯស្បែកដែលគេកាត់) ចេញពីចុងអង្គជាតិនោះ សង្គ្រាចចាមទាំង៤នាក់ បានយកទៅតំកល់ទុកក្នុងព្រះវិហារចាម ហើយដុតខ្លឹមច័នក្រិស្នាបូជា ហើយសន្មតព្រះវិហារនោះថា ព្រះវិហារឃ្លាំងស្បែកដែលសព្វថ្ងៃនេះ ភូមិព្រះវិហារឃ្លាំងស្បែកនោះ ហៅថា ភូមិឃ្លាំងស្បែករហូតមកដល់សព្វថ្ងៃ។ ឯ ចៃស៊ុន និងនាង ម៉ា ជាមាតាបិតារបស់នាង ហ្វាស់ ខំរិះរកមន្តស្នេហ៍ដាក់បន្ថែមដោយប្រើទឹកមន្តនិងក្រមួនឲ្យបានច្រើនជានិច្ច។ ក្សត្រអង្គនេះត្រូវស្នេហ៍ ក៏រិតតែធ្វេសប្រហែស បណ្តោយឲ្យទន់ព្រះទ័យតាមសេចក្តីស្នេហ៍ របស់បាន ហ្វាស់ នោះ ភ្លេចនឹកគិតពីការវិលត្រឡប់ទៅក្រុងឧដុង្គមានជ័យព្រះរាជធានីវិញ។ ឯនាម៉ឺនមុខមន្ត្រីទាំងអស់ ក៏មិនហ៊ានវិលត្រឡប់ទៅផ្ទះសម្បែងគេវិញដែរ ទោះបីជាគេនឹកប្រពន្ធកូនយ៉ាងណាក៏ដោយ ។ ទើបគេរកឧបាយកលក្រាបទូលថា ព្រះអង្គនោះបង់ចោលព្រះរាជវាំងមកយូរណាស់ហើយ ប្រសិនបើបុត្រទាំងបីរបស់ព្រះឧបយោវរាជ គិតក្បត់ប្រទូសរ៉ាយ និង ព្រះអង្គ ព្រះអង្គពិកបាកគេចឲ្យផុតពីគ្រោះថា្នក់ ហើយទាំងនាំឲ្យស្លាប់ដល់អាណាប្រជានុរាស្ត្រផង។
បន្តពីការស្នេហ៍ប្រតិព័ទ្ធរបស់ចៅ ពញាច័ន្ទ ដែលមាននាមជាស្តេចថា ព្រះបទមរាជាទី២ ជាមួយនិងនាង ហ្វាស់ អំពីការធ្វើពិធីចូលសាសន៍ ពីព្រោះទ្រង់យល់ជឿជាក់តាមសាសនាអ៊ីស្លាមថា អំពើបាបរបស់ទ្រង់ទាំងប៉ុន្មាននោះ ព្រះមហាម៉ាត់ ទទួលយកលបាបនោះបានទាំងអស់។ ដោយខ្លាចផលបាបតាមទាន់ ទ្រង់សម្រេចចូលសាសន៍ព្រមទាំងបញ្ចុះបញ្ចូល ឲ្យនាម៉ឺន មន្ត្រីឯទៀតៗធ្វើតាមហើយ ធ្វើពិធីកាត់ចុងតាមសាសន៍ចាមផង ដែលសង្គ្រាចចាមទាំង៤នាក់ យកស្បែកចុងនោះទៅតម្កល់ទុកក្នុងព្រះវិហារមួយ ហៅថា ព្រះវិហារ ឃ្លាំងស្បែក រហូតមកដល់សព្វថ្ងៃនេះ។។ រួចហើយទ្រង់ភ្លេចនឹកគិតដល់ព្រះរាជវាំង ដោយទ្រង់គង់នៅក្នុងកឹងព្រះទីនាំងនាវា អស់ជាច្រើនថ្ងៃខែរហូតដល់ក្រុមបរិវារតឿនរំលឹកឲ្យវិលត្រឡប់ទៅក្រុងឧដុង្គមានជ័យវិញ។ ប៉ុន្តែដោយខ្លាចបុត្រាទាំងបី របស់ព្រះឧទ័យ ដណ្តើមយកព្រះរាជបល្ល័ង្គ ទើបទ្រង់សម្រេចត្រឡប់ទៅក្រុងឧដុង្គមានជ័យវិញ។
លុះទ្រង់បានស្តាប់សេចក្តីក្រើនរំឮក របស់នាម៉ឺនមន្ត្រីទាំងនោះហើយ ទ្រង់ក៏នាំនាង ហ្វាស់ និង ស្រីស្នំក្រមការឡើងព្រះទីនាំងនាវា លីលាត្រឡប់ទៅព្រះរាជវាំងក្រុងឧដុង្គមានជ័យវិញ។ (នៅមានភាគត) ហាមយកអត្ថបទពី វេបសាយ ដំណឹងថ្មី www.dnt-news.com ដោយគ្មានការអនុញ្ញាតិ
No comments:
Post a Comment