Wednesday, February 1, 2017

៥- លក្ខណៈទូទៅនៃបច្ចេកទេសសាងសង់


មួយភាគធំនៃការអភិវឌ្ឍន៍លើសិល្បៈខ្មែរ គឺផ្អែកទៅលើសំណង់ដំបូល ។ ចំណែកឯតួប៉មវិញគឺតួប៉ម កណ្តាល សំរាប់កល់លឹង្គ ឬទេវរូបដែលជួនកាលក៏មានដំកល់នៅតួប៉មបន្ទាប់បន្សំផងដែរ ហើយតួប៉មនាសម័យ សតវត្សទី៧-៨ ច្រើនជាសំណង់ទោលសាងអំពីឥដ្ឋ ដែលបង្ហាញអោយយើងបានឃើញរហូតដល់សព្វថ្ងៃពិសេសគឺ ក្រុមប្រាសាទសម្បូណ៍ព្រៃគុក (៧៥)
ជាទូទៅតួប៉មប្រាសាទខ្មែរ ត្រូវបានសាងឡើងដោយបែរមុខទៅទិសខាងកើត និងមានខឿនមួយ តួប៉ម សំខាន់មួយរួមជាមួយនឹងរចនាសម្ព័ន្ធខាងលើ (ដំបូល)។ ក្នុងុបែបផែនសិល្បៈខ្មែររនាសតវត្សទី៧ តួប៉មទាំងឡាយ ត្រូវបានសាងជាប្លង់រាងចតុកោណកែងបួនជ្រុង និងប្រាំបីជ្រុង ។ ប្លង់រាងប្រាំបីជ្រុងកើតមានដោយកំម្រ ឯប្លង់រាង ចតុកោណកែង និងបួនជ្រុងច្រើនមានសារពើសូត្រ ចាប់តាំងពីសតវត្សទី៨ តទៅ (៧៦)
៥-១- បាតខាងក្រោម
ផ្ទៃបាតខាងក្រោមមានគំនូសកាត់ទាប ឬខ្ពស់ ។ ជួនកាលគេឃើញមានផ្ទៃបាតខាងក្នុងរបស់បាតខាង ក្រោមកំពស់ខ្ពស់ ។ ម៉្យាងទៀតខឿនបែងចែកពុំបានត្រឹមត្រូវ ទៅតាមការកំណត់នៅលើដីដែលត្រូវសង់ឡើង។ នៅក្នុងពេលនេះសមាសភាពទាំងឡាយគឹត្រូវបានបែងចែកផ្សេងៗគ្នា ។ បាតខាងក្រោមនៃប្រាសាទមានលក្ខណៈ ជាដំណ ។ ប៉ុន្តែបរិវេណជុំវិញប្រាសាទគឺគេបានលើកដីខ្ពស់ជាងផ្ទៃដីរាបធម្មតា ។ 
៥-២- ផ្ទាំងទ្វារ 
            យើងមិនឃើញមានសេសសល់គន្លឺះ ឬរនុកសំរាប់បិទទ្វារណាមួយរបស់ប្រហោងទ្វារទាំងនេះទេ ។ តាមពិតនៅតាមប្រហោងទ្វារនីមួយៗ ត្រូវតែមានទ្វារបិទបើករបស់វាជានិច្ច ។ ប៉ុន្តែតាមរយៈទ្វារបញ្ឆោតដែលនៅ សេសសល់ក៏អាចបញ្ជាក់ប្រាប់យើងអោយដឹងបានខ្លះដែរ ។ ផ្ទាំងទ្វារបញ្ឆោតទាំងឡាយដែលធ្វើអំពីដីរាបស្មើ ឬក៏ ឈើរលោងឬក៏បានធ្វើឡើងអំពីថ្មភក់រំលីងយ៉ាងស្អាត ។
            ជួនកាលគេឆ្លាក់ផ្ទាំងទ្វារជាក្រវិលធំៗ ដែលក្នុងនោះមានចម្លាក់រូបក្បាលតោទៀតផង ។

  Back

No comments:

Post a Comment