Wednesday, February 1, 2017

៣- ការជ្រើសរើសទីតាំងប្រាសាទ


ការជ្រើសរើសទីតាំងរបស់ប្រាសាទខ្មែរ ពុំមែនធ្វើឡើងដោយចៃដន្យ ឬក៏ដោយស្មានៗទេ គឺធ្វើឡើង ដោយមានការត្រិះរិះ វិភាគពិចារណាដោយមានការសិក្សាយ៉ាងច្រើនត្រឹមត្រូវតាមក្បូនហោរាសាស្ត្រ អាចារ្យ ស្ថាបត្យកម្មនិងអ្នកឧបត្ថមចូលរួមផង (៣៧)។ ទីតាំងរបស់ប្រាសាទកសាងឡើងច្រើនស្ថិតនៅក្នុងតំបន់ដែលមាន លក្ខណៈភូមិសាស្ត្រល្អប្រសើរទាំងផ្នែកកសិកម្ម គមនាគមន៍ និង ការការពារ ។
ការកសាងប្រាសាទវិវត្តន៍តានសម័យរបស់សង្គម ។ ប្រាសាទខ្លះត្រូវបានគេសង់ឡើងជាក្រុមៗដូចជា ៖ ក្រុមប្រាសាទសម្បូណ៍ព្រៃគុក រីឯប្រាសាទខ្លះទៀតត្រូវបានកសាងទោលដូចជា ៖ ប្រាសាទភូមិប្រាសាទ ប្រាសាទ ត្នោតជុំ ៘
ប្រាសាទជាច្រើនកសាងឡើងនៅលើដីផ្ទៃរាបនិងនៅលើកំពូលភ្នំ (៣៨)។ ការមកតាំងទីលើវាលរាបតម្រូវ អោយស្ថាបត្យករកសាងប្រាសាទភ្នំ ដែលរក្សាបានលោកទស្សនៈបែបព្រហ្មញ្ញសាសនាដដែល ។
៤- ការកំណត់ឈ្មោះប្រាសាទ
ប្រាសាទខ្មែរទាំងឡាយជាទូទៅទោះបីជាសំណង់នោះសង់តូចក្តី ធំក្តីសង់នៅលើផ្ទៃដីវាលរាប ឬក៏សង់នៅ លើកំពូលភ្នំធម្មជាតិក្តី គឺតែងតែមានឈ្មោះជាដរាប ។ យើងអាចដឹងឈ្មោះពិតប្រាកដបានតាមរយៈអត្ថបទរបស់ សិលាចារឹកដែលកំណត់ទិសដៅច្បាស់លាស់ចំពោះតួប្រាសាទទាំងនិមួយៗ ដោយឡែកតាមគ្រាមភាសា យោលទៅ លើអ្វីដែលប្រជាជនបានឃើញតាមការជាក់ស្តែងជាភស្តុតាងដោយចៃដន្យ ឬការនិយមហៅតៗគ្នាពីដូនតា (៤០)
ឧទាហរណ៍ ៖ ដូចជាប្រាសាទសម្បូណ៍ព្រៃគុក នៅក្នុងស្រុកសម្បូណ៍ ខេត្តកំពង់ធំ ។
ចំពោះក្រុមប្រាសាទសម្បូណ៍ព្រៃគុក អ្នកប្រាជ្ញជំនាន់មុនៗបានកំនត់បែងចែក ក្រុមប្រាសាទទាំងនោះជាបី ក្រុមធំៗខុសគ្នា និងមានក្រុមតូចៗដទៃជាច្រើនទៀតដូចជា 
1-      ក្រុមប្រាសាទខាងជើង (ប្រាសាទសម្បូណ៍)
2-      ក្រុមប្រាសាទកណ្តាល (ប្រាសាទតោ)
3-      ក្រុមប្រាសាទខាងត្បូង (ប្រាសាទនាគព័ន្ធឬយាយព័ន្ធ)
ក្រុមប្រាសាទតូចៗមាន 
-          ក្រុមប្រាសាទរបងរមាស
-          ក្រុមប្រាសាទ ឬស្សីកែវ....។
៥- បណ្តាញធារាសាស្ត្រ
ទឹកគឺជាជីវិត ។ នាសម័យបុរាណក៏ដូចជាសម័យបច្ចុប្ប្ន ស្រះទឹកគូទឹក បារាយណ៍ និង ប្រព័ន្ធធារាសាស្ត្រ ដទៃទៀតជាកត្តាចំបងមិនអាចខ្វះបានហើយដែលបានកសាងឡើងនាសម័យកាលរុងរឿងតែងមានស្រះ គូ ប្រព័ន្ធ ធារាសាស្ត្រផ្សេងៗ សំរាប់បញ្ចោញទឹក បណ្តាញផ្លូវទឹកជាច្រើនទៀតដែលផ្សាភ្ជាប់ទៅនឹងសំណង់ប្រាសាទ (៤១)។   សម័យចេនឡា នយោបាយទឹកមានសភាពរឹតតែប្រសើរឡើងថែមទៀត ជាកត្តាដែលនាំអោយមានការកសាងទី ក្រុងធំៗ នៅក្បែរមាត់ស្ទឹង និងញ៉ាំងអោយកសិកម្មមានការរីកចំរើនជាលំដាប់ ។
ឧទាហរណ៍ ៖ ក្រុង ឦសានបុរី ត្រូវបានកសាងនៅក្បែរស្ទឹងសែន ឯទឹកស្ទឹងនោះត្រូវបង្ហូរចូលក្នុស្រះព័ទ្ធ ជុំវិញក្រុង និងក្នុងអាងទឹកឯទៀតៗ ក្នុងផ្ទៃក្រុង ។ ទម្លាប់របៀបនេះអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយមាន លទ្ធភាពពង្រីងដីដាំ ដំណាំ និងជាផ្លូវគមនាគមន៍សំរាប់បំរើទាំងជីវភាពប្រចាំថ្ងៃទាំងវិស័យសេដ្ឋកិច្ច ។
បច្ចុប្បន្នបណ្តាញធារាសាស្ត្រនេះ ក៏ជាមុខព្រួញមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុក ដាក់សំរាប់ធ្វើការអភិវឌ្ឍន៍ដោយឈរលើកសិកម្ម ។

្វ។ វិស័យស្ថាបត្យកម្ម
១- ស្ថានភាពទូទៅរបស់ប្រាសាទ
ប្រាសាទសម្បូណ៍ព្រៃគុកជាសំណង់ប្រាសាទមួយក្រុម ដែលបានសាងសង់ឡើងអំពីឥដ្ឋបែបលក្ខណៈនៃ សំណង់ទោល ស្ថិតនៅរាយប៉ាយក្បែរៗគ្នាក្នុងកំពែងធំរួមមួយដែលរុំព័ទ្ធពីខាងក្រៅ ។ តាមការសិក្សាពីលើយន្តហោះ កំពែងខាងក្រៅនេះមានរូបរាងជាទួលទំនប់និងគូទឹក (៤៣)។ ប្រាសាទនេះត្រូវបានអ្នកស្រាវជ្រាវបែងចែកជាបីក្រុម តាមរយៈនៃការសាងសង់កំពែងខាងក្នុងពីរជាន់ព័ទ្ធជុំវិញដាច់ដោយឡែកពីគ្នាគឺគ្រុមប្រាសាទកណ្តាល ក្រុមប្រាសាទ ខាងត្បូង និងក្រុមប្រាសាទខាងជើងរួមជាមួយនឹងប្រាសាទបន្ទាប់បន្សំមួយក្រុមទៀត ។ ក្រុមប្រាសាទកណ្តាល ជាសំណង់ដែលមានលក្ខណៈពិសេសជាងឡេ ដោយបានសាងឡើងនៅចន្លោះនិងរំកិលទៅខាងក្រោយបើគិតតាម អ័ក្សជើងត្បូងនៃប្រាសាទពីរក្រុមទៀតនោះ (៤៤)
គោលដៅចំបងរបស់យើងខ្ញុំក្នុងនិក្ខេបបទនេះ គឺសិក្សាលើសំណង់នៃក្រុមប្រាសាទខាងត្បូង ។ គេជឿថា សំណង់ប្រាសាទសម្បូណ៍ព្រៃគុកក្រុមខាងត្បូងប្រហែលជាត្រូវបានសាងឡើងក្នុងរជ្ជកាលនៃព្រះបាទ ឦសានវរ្ម័នទី១ (៤៤) ឯក្រុមប្រាសាទកណ្តាលប្រហែលជាសាងឡើងក្នុងពេលក្រោយ (៤៦)
១-១- ប្លង់ តាមធម្មតាសំណង់ស្ថាបត្យកម្មប្រាសាទ ត្រូវបានសាងឡើងដោយមានតួប៉មទោលរាងចតុ កោណ ហើយព័ទ្ធជុំវិញដោយគូទឹកនិងមានផ្លូវចូលតាមខ្សែទិសអ័ក្សនៃសំណង់ប្រាសាទ (៤៧)
បើពិនិត្យលើគំនូរប្លង្ល់របស់លោក Parmentier (៤៨)  និងតាមរូបភាពជាក់ស្តែង យើងសង្កេតឃើញថា ក្រុមប្រាសាទសម្បូណ៍ព្រៃគុកជាសំណង់មួយបែបដែលសង់ឡើងដោយប្រើប្រាស់ប្លង់តាមគោលការណ៍ យកចំនុច កណ្តាលជាធំ ។ ថ្វីត្បិតតែគោលការណ៍នេះ ជាចំណែកមួយបង្ហាញពីការវិវត្តផ្នែកស្ថាបត្យកម្មខ្មែរនាសម័យអង្គរ ពិសេសចំពោះសំណង់សំរាប់រាជក៏ដោយ (៤៩)។ ដូចគ្នានោះលោកសាស្ត្រាចារ្យ Bruno Brugier បានបញ្ជាក់ថា វិស័យសំណង់ស្ថាបត្យកម្មខ្មែរនាសម័យមុនអង្គរ ពិសេសសំណង់ប្រាសាទសម្បូណ៍ព្រៃគុកជាសំណំង់ដែលសាងឡើង ដោយមានភាពជាប្លង់សាំញ៉ាំ រាយប៉ាយ តែសាងឡើងក្បែរៗគ្នាបង្កើតបានជាក្រុមប្រាសាទមួយបង្ហាញជារូបភាព សំណង់ប៉មប្រាសាទ ដែលប្រើប្រាស់ប្លង់យកចំណុចកណ្តាល (តួប៉មកណ្តាល ) ជាធំ ហើយរណបដោយតួប៉មបន្ទាប់ បន្សំមួយចំនួនព័ទ្ធជុំវិញ ។
១-២- ការរៀបចំតួប៉ម សំណងស្ថាបត្យកម្មប្រាសាទបុរាណខ្មែរពុំមែនជាលំនៅដ្ឋានរបស់ព្រះរាជា តែជាសំណង់សំរាប់បំរើក្នុងវិស័យសាសនា ។ តាមលំនាំទស្សនៈដែលទទួលបានអំពីឥទ្ធីពលឥណ្ឌា ស្ថាបត្យករខ្មែរ ច្រើនសាងសង់សំណង់ប្រាសាទដាច់ដោយឡែកពីគ្នា ដូចជាតួប៉មកណ្តាលសំរាប់តំកល់ទេវរូបសំខាន់រណបដោយ តួប៉មបន្ទាប់បន្សំតិច ឬច្រើន សំរាប់តំកល់ទេវរូបបន្ទាប់បន្សំព័ទ្ធជុំវិញដោយកំពែងមួយ ឬច្រើនជាន់ព្រមទាំងមាន ក្លោងទ្វារ ដែលសាងជាសំណងបង្រួមខ្នាតតាមអ័ក្សនៃតួប៉មកណ្តាល (៥០)។ ជាទូទៅស្ថាបត្យកម្មខ្មែរមុនសម័យអង្គរ តួប៉មភាគច្រើនជាសំណង់ទោលជួនកាលមានប៉មពីរប្រឈមមុខគ្នា និងខ្លះទៀតមានប៉មប្រាសាទបីតំរៀបគ្នាជា  ជួរ (៥១)
ក. ប្រាសាទក្រុមកណ្តាល ប្រាសាទក្រុមកណ្តាលនេះមានតួប៉មកណ្តាលមួយឈ្មោះថា ប្រាសាទតោ ដែល ព័ទ្ធជុំវិញដោយកំពែងពីរជាន់ ។ កំពែងខាងក្នុងធ្វើអំពីថ្មបាយក្រៀម មានបណ្តោយប្រមាណ ១៤៨ម៉ែត្រ និង ទទឹង ប្រហែល ១៦៩ ម៉ែត្រ ព្រមទាំងកំពស់ ២,៤០ម៉ែត្រ ។ កំពែងខាងក្រៅបានសាងឡើងអំពីឥដ្ឋមានបណ្តោយ ប្រមាណ ២៨៤ ម៉ែត្រ និង ទទឹងប្រហែល ២៧០ម៉ែត្រ ព្រមទាំងកំពស់ប្រមាណ ២,១០ម៉ែត្រ ។ នៅផ្នែកខាងលិច នៃកំពែងខាងក្រៅ យើងសង្កេតឃើញថាមានតួប៉មប្រាសាទចំនួន ៤ ដែលត្រូវទទួលរងការខូចខាតយ៉ាងដំណំដោយ សារ រុក្ខជាតិនិងការជីកគាស់រកកំណប់របស់មនុស្ស ។ លោក Parmentier ចាត់ទុកជាសំណងក្នុងក្រុមប្រាសាទ កណ្តាលដែរ (៥១)។ នៅចន្លោះកំពែងជាន់ទីមួយនិងជាន់ទីពីរជ្រុងឦសាននៃប្រាសាទតោ ស្ថាបត្យករបានជីកស្រះ ទឹកធំមួយមានបណ្តោយប្រវែង ៤២ ម៉ែត្រ និង ទទឹងប្រវែង ៣៥ ម៉ែត្រ មានជំរៅ ៥,៥០ម៉ែត្រ ។ ចំពោះស្រះទឹក មានរៀបថ្មបាយក្រៀមព័ទ្ធជុំវិញមាត់ស្រះ និងមានកាំជណ្តើរនៅគ្រប់ជ្រុងទៀតផង ។ ប្រជាជនបានដាក់ឈ្មោះ ស្រះនេះថា ស្រះនាងពៅ ” (សូមមើលរូបទី២) ។
ខ. ប្រាសាទក្រុមខាងត្បូង ជាសំណង់ដែលសង់ឡើងមានតួប៉មកណ្តាលមួយមានឈ្មោះហៅថា ប្រាសាទ នាគព័ន្ធ និង តួប៉មបន្ទាប់បន្សំចំនួន ៧ ទៀតដែលការពារដោយកំពែងពីរជាន់ព័ទ្ធជុំវិញដូចប្រាសាទក្រុមកណ្តាល ដែរ ។ កំពែងខាងក្នុងត្រូវបានសាងឡើងអំពីឥដ្ឋមានបណ្តោយប្រវែង ១៦៣ម៉ែត្រ និងទទឹង ១៦២ ម៉ែត្រ ព្រមទាំងមានកំពស់ប្រមាណ ៣,៤០ម៉ែត្រ និង ទទឹងប្រហែល ២៤១ម៉ែត្រ និងមានកំពស់ ១,៧០ម៉ែត្រ ។ នៅផ្នែកខាងក្រៅភាគខាងកើតនៃកំពែងទាំងពីរជាន់នេះ មានស្រះទឹកធំមួយដែលមានឈ្មោះហៅថា ស្រះនាគព័ន្ធ ឬស្រះយាយព័ន្ធ ។ ស្រះទឹកនេះមានរាងចតុកោណស្មើ ដែលជ្រុងនីមួយៗមានតំរៀងថ្មបាយក្រៀមប្រវែង ៣៧ ម៉ែត្រ និងជំរៅ ៣ ម៉ែត្រ ហើយនៅខាងជើងនៃស្រះនាគព័ន្ធនេះក៏មានតួប៉មប្រាសាទឥដ្ឋរាងជាចតុកោណមួយផង ដែរ ។

១-៣- សម្ភារៈសំណង់
អ្នកស្រាវជ្រាវបានបែងចែកសិល្បៈខ្មែរនាសម័យមុនអង្គរ និងសម័យអង្គរដោយសារមានការអះអាងជា ច្រើន ដូចជាការវិវត្តផ្នែកនយោបាយទឹក ផ្នែកសំណង់ស្ថាបត្យកម្មជាដើម ។ ប៉ុន្តែការប្រើប្រាស់សម្ភារៈសំណង់ក៏ត្រូវ បានកាត់ផ្តាច់ផងដែរ តាមការសង្កេតលើការនិយមប្រើសម្ភារៈក្នុងការសាងសង់ ។ នាសម័យមុនអង្គរឥដ្ឋមានតួនាទី សំខាន់ណាស់ ព្រោះថាស្ទើរទាំងអស់ត្រូវបានសាងឡើងអំពីឥដ្ឋ លើកលែងតែប្រាសាទមួយចំនួនទេដែលសាងអំពី ឥដ្ឋថ្ម ដូចជាអាស្រមមហា ឬស្សីជាដើម ។ រីឯថ្មភក់គ្រាន់តែមានតួនាទីជាសម្ភារៈបន្ទាប់បន្សំសំរាប់ប្រើជាស៊ុំទ្វារ សសរពេជ្រ ផ្តែរទ្វារ និង មម្រាលចម្លាក់ (៥៣) ប៉ុណ្ណោះ ។
ឥដ្ឋដែលគេប្រើមុនសម័យអង្គរមានទំហំធំៗ ភ្ជាប់ពីមួយទៅមួយដោយដុសអោយស្មើសាច់រួចភ្ជាប់ត្រួត លើគ្នា ជួនកាលគេប្រើជ័រឈើលានជាមួយម្សៅឥដ្ឋ សំរាប់ភ្ជាប់គ្នា (៥៤) (រចនាបថភ្នំដានិងសម្បូណ៍ព្រៃគុក)។ នាសម័យសម្បូណ៍ព្រៃគុកនេះក៏មានលេចចេញផងដែរនូវការប្រើប្រាស់កំបោរបាយអ សំរាប់ពាសលើរូបចម្លាក់ថ្ម បាយក្រៀម ដែលគេយកមកប្រើប្រាស់ជាសំណងគ្រឹះ និងកំពែង ។ រីឯឈើក៏ជាសម្ភារៈសំណង់មួយដ៏សំខាន់ដែរ សំរាប់ប្រើប្រាស់ក្នុងផ្នែកពិដាន ឬធ្នឹមសំរាប់គ្រឿង ។
២. លក្ខណៈនៃការរៀបចំតួប៉ម
ក្នុងផ្ទៃរាងចតុកោណនៃសំណង់ស្ថាបត្យកម្ម ស្ថាបនិកបានបង្កើតអោយមានតួប៉មមួយ ឬច្រើន (តួប៉ម សំខាន់គឺតួប៉មកណ្តាល ) ដោយសារបែរមុខទៅរកទិសខាងកើត លើកលែងតែសំណង់មួយចំនួនដែលបែរមុខទៅ រកទិសផ្សេង អាស្រ័យដោយទីតាំងមិនអំណោយផង (៥៥)
តាមធម្មតាតួប៉មទាំងឡាយត្រូវបានគេសាងអោយមានបន្ទប់សក្ការៈខ័ណ្ឌដោយជញ្ជាំងយ៉ាងក្រាស់ មាន រាងជាចតុកោណស្មើ ព្រមទាំងមានក្បាច់សារពើសូត្រតិច ឬ ច្រើននៅផ្នែកខាងក្រៅ ហើយត្រូវបានសង់នៅលើ ខឿនមួយដែលរូបភាពនេះត្រូវបានបន្តរហូតមកដល់សម័យអង្គរ (៥៦)
២-១- ប្រាសាទក្រុមកណ្តាក
            ក. តួប៉មកណ្តាល  តួប៉ម   1 ជាតួប៉មកណ្តាលដែលមានឈ្មោះថា ប្រាសាទតោមានសភាពស្ថិត នៅល្អគង់វង្សជាងគេ មានទីតាំងស្ថិតនៅចន្លោះកណ្តាលបរិវេណកំពែងពែរមុខទៅទិសខាងកើត ។ តួប៉មនេះមាន រាងជាចតុកោណកែង មានបណ្តេយ្តាសន្ធឹងពីកើតទៅលិចប្រវែង ៨,៣៥ ម៉ែត្រ និងទទឹងពីជើងទៅត្បូងប្រវែង ៥,៥៦ ម៉ែត្រ ហើយមានកំពស់ ១៨ ម៉ែត្រ ជញ្ជាំងកំរាស់ ២,៥០មែ់ត្រ (៥៧) ឯបន្ទាប់ខាងក្រៅ់លំអដោយសសរ ផ្អោបប្រក់ដោយពិដាន (៥៨) និងទ្រដោយក្បាច់រាងទំពក់ (សូមមើលរូបទី១១)។ ដំបូលផ្នែលខាងលើនៃសំណង់ដ៏ តូចនេះ ត្រូវបានកសាងឡើងតាមវិធីតំរៀបឥដ្ឋបង្រួមខ្នាតពីក្រៅចូលក្នុង ។ ខឿនមានសណ្ឋានធំទូលាយដែលមាន លំនាំដូចនៅកោះជ្វា (៥៩)។ ឯខឿនជណ្តើរទ្ររូបតោពីរទៀតផង (សូមមើលរូបទី១៣) ។ សសរចាប់មានរាងប្រាំបី ជ្រុង ការលំអលើសសរនេះជាក្បាច់ខុសៗគ្នា ដូចគ្នានិងការលំអនាសម័យអង្គរដែរ ។ ផ្តែរទ្វារនៅទ្វារបញ្ឆោតខាង ជើង និងខាងត្បូងគ្មានបង្ហាញក្បាច់សសរទេ ឯសសរពេជ្រក៏ត្រូវបានប្តូររូបភាពដែរ ព្រោះរូបភាពមេដាយទាំង ប្រាំនោះត្រូវបានលំអជាក្បាច់ភ្ញី ផ្តែរទ្វារសំខាន់នៅទិសខាងកើត ដែលត្រូវទទួលរងនូវការខូចខាតយ៉ាងខ្លាំង ។ អង្កត់ធ្នូដែលនៅលើផ្តែរទ្វារបានលៀនចេញ ដូចទៅនឹងការលំអនៃក្បាច់ខាងលើរបស់សសរផងដែរ។ រចនាសម្ព័ន្ធ ថ្នាក់ខាងលើមានសភាពជាជញ្ជាំងចោតខ្លាំង ហើយត្រូវគ្របបាត់ដោយរុក្ខជាតិ ដែលដុះចាក់ឬសគ្របជុំជិតនៅពីលើ ប្រាសាទ ។ (សូមមើលរូបទី១) ។
ខ. តួប៉ម C2-C3-C4-C5 ៈ តួប៉មប្រាសាទទាំង៤ ( C2-C3-C4-C5 ) បានសង់ឡើងតំរៀងគ្នាបែរមុខ ទៅរកទិសខាងកើត និងស្ថិតនៅក្រៅកំពែងនាទិសខាងលិច ។ តួប៉ម ( C2-C3 )សង់ឡើងនៅជ្រុងនិរតីនៃកំពែង តែគ្មានចំណុចទាក់ទងពីមួយទៅមួតទេ ។ ក្នុងចំណោមតួប៉មទាំង ៤ មានតែតួប៉មប៉ុណ្ណោះដែលសាងជារាង ចតុកោណស្មើជ្រុង (C4 )ឯតួប៉ម ៣ ទៀតរងការខូចខាតជាដំណំបន្សល់ទុកតែស្លាកស្នាមរណ្តៅនៃការជីកលុងពី សំណាក់ជនទុច្ចរិត ។ តួប៉មទាំងនេះត្រូវបានលំអបែបសាមញ្ញែដលបានបង្ហាញជាន់ថ្នាក់ៗ ប្រៀបបីដូចជា តួប៉មពីរ៉ា មីត ដែលមានគ្រឺះយ៉ាងមាំ ក្នុងសំណង់ស្ថាបត្យកម្មសម័យអង្គរដែរ (មើលរូបទី៥)។

គ. តួប៉ម C6-C7 តួប៉ម ២ ទៀតត្រូវបានលោក Parmetier ចាត់ចូលថាស្ថិតនៅក្រុមប្រាសាទកណ្តាល ដែរនោះ តួប៉ម C6 និង C7 (៦១) ។ តួប៉ម C6 នេះក៏មានសារៈសំខាន់បង្គួរដែរ ហើយស្ថិតនៅប្រមាណ ១៥០ម៉ែត្រ នៅភាគខាងជើងនៃកំពែងមានរាងជាចតុកោណកែងសាងឡើង នៅលើខឿនយ៉ាងខ្ពស់ ព្រមទាំងមានទ្វារចូលមួយ នៅខាងកើត តែត្រូវទទួលរងការខូចខាតអស់មួយភាគធំ ហើយសព្វថ្ងៃនេះនៅសល់តែគ្រឹះប៉ុណ្ណោះ ។ ចំណែកតួប៉ម C6 វិញស្ថិតនៅភាគខាងកើត សិតនៅខាងជើងបន្តិចក៏មិនខុសគ្នាពីតួប៉ម C6 ដែរគ្រាន់តែតួប៉មនេះ មានរាងទ្រវែងជាង ហើយមានធ្លានៅខាងមុខប្រមាណមួយម៉ែត្រដែលលោក  Parmentier ចាត់ទុកជាញក (៦១) ។ តាមជ្រុងសងខាងនៃញកនេះសុទ្ធតែមានលំអដោយរូបភាពជាប្រាសាទអណ្តែត ។ 

No comments:

Post a Comment