នៅក្នុងរចនាបថសម្បូណ៍ព្រៃគុកនេះ
មានរូបចម្លាក់សត្វជាច្រើនដែលលាយឡំជាមួយអទិទេព ឬ មនុស្សនៅក្នុងឈុតនៃរឿងនីមួយៗ ។
ប៉ុន្តែទន្ទឹមនឹងនេះបុព្វបុរសខ្មែរក៏មានឆ្លាក់រូបចម្លាក់ធំទោល សំរាប់ធ្វើជាឆ្មាំ
ទ្វារប្រាសាទដូចជារូបតោជាដើម ។ ហើយរូបតោក្នុងសម័យនោះមានលក្ខណៈសំគាល់ដោយមានជើងទាំងបួនឈរ
យ៉ាងមាំ មាត់ហាយ៉ាងធំបញ្ចោញធ្មេញ និង
ចង្កូមយ៉ាងសាហាវហាក់បីដូចជាស្រែកគំរាមកំហែងអ្វីមួយដែលស្ថិត នៅចំពោះមុខ
ព្រមទាំងបញ្ចោញគ្រាប់ភ្នែកយ៉ាងក្រឡោតសម្លឹងទៅមុខរកមើលអ្វីមួយួមិនដាក់ភ្នែក ។ រោមដង
ខ្លួនតោឆ្លាក់ជាដុំរមូរមួយដុំៗវែងៗពាសពេញដងខ្លួនដូចគូថខ្យង ហើយធ្លាក់មកក្រោមមានភាពរស់រវើក
(សូមមើលរូបទី ៣០ ) ។
តាមការសិក្សាក្នុងរចនាបថសម្បូណ៍ព្រៃគុកនេះ
បដិមាភាគច្រើនជាទេវរូបភេទស្រីមានមាឌតូចៗហើយ ផ្អៀងចង្កេះ (រូបលក្សីមកពីកោះក្រៀង) ឌិវិនិត
កៀហ ករេនិង ព។៧១។១ ណំភភ ។ នាងទុគ៌ាហឹង្សាសុរ ឌុរងា-ហាំសិស៊ារា
មកពីសម្បូណ៍ព្រៃគុក ហរិហរៈមកពីសម្បូណ៍
្ស1 ព្ប ៤៥្ប២ ។ ក្នុងរចនាបថនេះរូប
ទាំងឡាយមិនមានភាពឆើតឆាយទេ ជន្ទល់ទ្ររូបនៅមានខ្លះដែរ ទម្រង់សក់ហរិហៈនៅដូចសម័យភ្នំដា
ទម្រង់មុខ រាងតូចបន្តិចតែមានទឹកមុខស្រស់បស់ ដងខ្លួនប្រកបដោយសាច់ដុំ ។
ទេវរូបភេទស្រីច្រើនប្រកបដោយសម្រស់ឆើត ឆាយ សក់ក្រងលើកខ្ពស់ឡើងលើ
ខ្សែរក្រវ៉ាត់ប្រកបដោយគ្រឿងអលង្កា សំពត់លាតមានផ្នត់ជាយចំកណ្តាល ទឹកមុខញញឹមស្ងប់ ។
រួមសេចក្តីមកការសិក្សាលើបដិមានៃរចនាបថនេះ
អាចអោយយើងដឹងនូវការវិវត្តន៍លើចម្លាក់នៃសិល្បៈ ខ្មែរ
ចាប់តាំងពីរចម្លាក់ដំបូងនៃរចនាបថភ្នំដាដែលបដិមាមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងចម្លាក់ក្លីង្គ
។ ប៉ុន្តែ នៅក្នុងរចនាបថសម្បូណ៍ព្រៃគុក
ពិតមែនតែមានលក្ខណៈខ្លះដូចសិល្បៈក្លឺង្គក៏ដោយ ក៏សិល្បៈករខ្មែរបានខិតខំកែច្នៃ
ទៅតាមលក្ខណៈធម្មជាតិនិយមតាមបែបខ្មែរពិតៗ ដែលអាចជាគំរូសំរាប់រចនាបថសម័យក្រោយៗ ។
No comments:
Post a Comment