៤-១- ក្លោងទ្វារ ៖ តួខាងត្បូងទី ៣ រហូត ទី ៦ (៧៣) ( S3S4S5S6 )
តួប៉មទាំងនេះមានការខូចខាតខុសៗគ្នា
ដោយឡែកនៅទិសខាងកើតមានតួប៉ម S6 ពោរពេញទៅដោយ ការខូចខាតជាច្រើន
។ ឯនៅទិសខាងត្បូងតួទី៤ ទាំងពីរនេះនៅចំកណ្តាលក៏មានខូចខាតអស់ខ្លាំងណាស់ដែរ ។ ឯតួ
ក្រៅគឺជាទ្វារបញ្ឆោតសាទពីរ ក្បាច់នេះខ័ណ្ឌនៅក្រោមដំបូលដោយសារផ្តែរទ្វារអំពីថ្ម ។
ទ្វារទាំងនេះមានទំពក់ជា ជួរសំរាប់ថ្ពក់ទប់ពិដាន ។
ជញ្ជាំងខាងក្រៅមានលអធម្មតា ។
រីឯបាតរបស់ខឿនមានក្បាច់ក្បាលជញ្ជាំងលំអលើសសសរផ្អោបនិង ប្រាសាទបង្រួមខ្នាត
(លើកលែងតែតួ S4)។ នៅលើក្លោងទ្វារមានក្បាច់ក្បាលជញ្ជាំង
លេចឡើងពាសពេញ ទៅលើក្លោងទ្វារនៅទិសខាងត្បូ ។
បង្កាន់ដៃដែលនៅក្នុងកំពែងមានចម្លាក់ស្លាបចំនួន ១២ ។
ទ្វារទាំងអស់ពោរពេញទៅដោយការខូចខាត ។ នៅលើទ្វារបញ្ឈរមានលំអស៊ុំទ្វារធម្មតា
ដូចជានៅលើទ្វារ បញ្ឆោតទិសខាងត្បូង ។ ផ្តែរទ្វារដែលបានបាត់បង់ចំនួន ៨
និងសសរពេជ្រចំនួន ១៦ រួមនិងសសរជ្រេផ្សេងៗទៀត ក៏ដូចគ្នា ។
មានក្លោងទ្វារមួយនៅទិសខាងកើត
បានបន្សល់ទុកនូវផ្នែកខ្លះនៃជាន់ថ្នាក់របស់វាដែលមុខនីមួយៗ មានញកមួយ ហើយដោយមានប្លង់ត្រួតគ្នាខ័ណ្ឌដោយសសរផ្អោប
។ សសរផ្អោបមានរ័ណ្ឌដោយក្បាច់សំណាករូប ប្រាសាទតូចមួយនៅបាតខាងក្រោម និងប៉ែកខាងជើង
ដែលមានក្បាច់មួយពិសេសនៅកណ្តាលត្រូវបានខូចខាតអស់ ហើយ ។ នៅប៉ែកខាងលិចមានកំពែងធម្មតា
ឯប៉ែកខាងកើតមានរូបភាពជាច្រើនចំណែកនៅខាងមុខ ប៉ែកខាង ជើងមានក្បាច់ផ្ទាំងមួយ ។
នៅពីខាងញក បង្ហាញពីរូបភាពមនុស្សស្រីអង្គុយចោងហោង ។ រូបស្រីនោះត្រចៀក វែង
និងមានកំប៉ោយមួយនៅពីមុខភ្នួកសក់ ។
ប៉ុន្តែរូបភាពទាំងនេះនៅសល់មិនអាចចំណាំបានដូចស្លាកស្នាមរូប ភាព
តាំងពីសម័យបុរាណនោះទេ ។
៤-២- កពែងខាងត្បូង និងទ្វារខាងក្រៅ (៧៤)
កំពែងទី២
ជាជញ្ជាំងធម្មតាដែកសល់ឡើងអំពីថ្មបាយក្រៀម ហើយមានការតុបតែងលំអលើសសរ ជាច្រើន ។
ទ្វារកំពែងនៅទិសខាងកើត និងខាងលិច គឺមានសិលាចារឹកនៅលើមេទ្វារបញ្ឈរពីរ ។
ប៉ុន្តែសាលាចារឹក នៅលើមេទ្វារបញ្ឈរខាងកើត ។ ចំពោះក្លោងទ្វារកំពែងទិសខាងជើង
និងខាងត្បូង មានជាជញ្ជាំងខ័ណ្ឌបិទជិត គេមិនអាចធ្វើដំណើរចេញចូលបានទេ ។
ទ្វារទាំងនេះហាក់ដូចជាមានប្រហោងទ្វារធម្មតា ដែលគេបានចោះបញ្ចូល
ទៅក្នុងុជញ្ជាំងនៅចំន្លោះក្បាច់លំអពីរ ធ្វើអំពីថ្មបាយក្រៀមមានកំរាស់ស្តើង
ហើយដែលវាមិនអាចលេចឡើងនៅ ក្នុងការផ្តុំរបស់ក្លោងទ្វារពិតប្រាកដនោះ ។
៤-៣- ជញ្ជាំងកំពែងខាងត្បូង (សូមមើលរូបទី៤ )
ក្លោងទ្វារកំពែងទី១ ខ័ណ្ឌដោយជញ្ជាំងធ្វើអំពីឥដ្ឋ
ដែលមានការតុបតែងលំអទាំងសងខាង ប៉ុន្តែសព្វថ្ងៃ មានការខូចខាតស្ទើរគ្មានសល់ ។
នៅលើខឿនកំពែងធម្មតា ជាទូទៅមានចម្លាក់ប្រទាក់គ្នានៅប៉ែកខាងក្រោម។
ខឿនកំពែងដែលគ្មានចម្លាក់ ផ្នែកខាងក្រោមមានលំអក្នុងកំពែងត្រូវបានគេលំអបញ្ឈរដោយសសរផ្អោប
និងរូប ក្បាលតោមួយមានភ្នែកទាំងពីររាងដូចស្នែង អណ្តាតតោនោះទ្រក្បាច់រំយោលជាច្រើន។
ក្បាច់ក្បាលជញ្ជាំងមាន លក្ខណៈសាមញ្ញោនៅក្នុងកំពែង
និងចម្លាក់ស្លឹកឈើបញ្ឆិតៗព្រមទាំងឆ្លាក់សត្វស្លាប ប៉ុន្តែមិនបានបង្ហាញពីក្បាច់
ពិសេសទេ ។ នៅលើកំពែងសសរផ្អោបដែលដែលឈរៗត្រង់ទៅលើមានក្បាច់ភ្ញីវល្លិ៍ ដកច័ន្ទតូចៗ
ទៅតាម បណ្តោយខ្សែបន្ទាត់បញ្ឈរនិងនៅផ្នែកខាងលើមានក្បាច់សំណាករូបប្រាសាទ ។
មានចម្លាក់រូបមេដាយធំៗរាងមូល នៅលើជញ្ជាំងកំពែង ។ នៅលើជញ្ជាំងទិសខាងលិច
យើងសង្កេតឃើញមានមេដាយពីរ ឬបីប៉ុណ្ណោះដែលមាន រូបភាពច្បាស់ ។
នៅពីមុខផ្នែកខាងក្នុង
យើងអាចមើលឃើញច្បាស់នូវរូបភាពមនុស្សទី១ កាន់ក្បាច់ផ្កាភ្ញីវល្លិ៍ នៅដៃស្តាំ
ហើយលើកឡើងខ្ពស់ ឯដៃឆ្វេងដាក់នៅក្បែរមុខ ។ មានរូបភាពមនុស្សពីរនាក់ទៀត
ដែលជាអ្នកជំនួយការកំពុង តែជូនអំណោយដល់ស្រីម្នាក់
និងមានមនុស្សបីនាក់ព្រមទាំងមានអ្នកជំនួយការម្នាក់ទៀត ដែលមានរូបភាពជា មនុស្សគម ។
ក្បាច់ផ្ទាំងបន្ទាត់បង្ហាញពីការប្រយុទ្ធគ្នារវាងសត្វស្វាកន្ទុយវែងជាមួយ និងក្របី
ដែលប្រហែល ជារឿងរ៉ាវចម្បាំងរវាងស្តេចស្វាពាលី និងក្របីទូភី ។ ក្បាច់ផ្ទាំងទីបី
បង្ហាញពីរូបភាពចំបាប់និងអ្នកប្រមាញ់ប្រដាប់ ដោយអាវុធជាដាវមុខពីរ
វាយជាមួយួនឹងសត្វតោដែលកំពុងតែលោត ថែមទាំងមានមនុស្សម្នាក់ទៀត ដែលមាន
កាយវិការផ្ទុយគ្នា និងរូបសម្លាក់សត្វតោ ។
អ្នកប្រមាញ់ទាំងឡាយមានភ្នួងសក់រាងជាថ្នាក់ៗទាបៗនិងមានពុក មាត់ ។
អ្នកប្រមាញ់ទាំងនោះ មានស្លឹកត្រចៀកធ្លាក់ចុះក្រោមយ៉ាងវែង
ឯកាលលំអលើសំពត់គឺជាយធំត្រួតគ្នា ទម្លាក់មកមុខ ។
No comments:
Post a Comment