ស្ថានភាពទូទៅរបស់ប្រាសាទ
ប្រាសាទសម្បូណ៍ព្រៃគុកសង់មានលក្ខណៈជាប្រាសាទទោល
និង ប្រាសាទសង់ជាក្រុមកំពែងតែមួយ។ សម្ភារៈសាងសង់គឺ ឥដ្ឋ កំបោរ បាយអ ថ្មភក់ ។
ប្លង់ប្រាសាទមានរាងបួនជ្រុង ។ គ្រឿងលំអស្ថាបត្យកម្មមានផ្តែរ
និងសរសរពេជ្យសុទ្ធសឹងធ្វើអំពីថ្មភក់ និងមានចម្លាក់លើកំបោរបាយអ ។ មានតួប៉មសង់ដោយកម្រមួយ
ដែលមាន រាងជាអដ្ឋកោណក្នុងចំណោមប្រាសាទមានប្លង់ចតុកោណ ។
បច្ចុប្បន្នប្រាសាទទាំងនោះមានសភាពបាក់បែកទ្រុឌ ទ្រោមយ៉ាងខ្លាំង
អាស្រ័យដោយខ្វះការថែរក្សា និងបំផ្លិចបំផ្លាញអំពីមនុស្ស និងធម្មជាតិ ។
ម៉្យាងទៀតដោយក្រុម ប្រាសាទនេះមានអាយុកាលតាំងពីដើមសតវត្សទី៧ ផង សម្ភារៈសំណង់ដែលជាឥដ្ឋ
និងកំបោរបាយអាចជាកត្តា ចំបងមួយផងដែរ ដែលជំរុញអោយប្រាសាទរលំដួលជាយថាហេតុ ។
យើងបានសង្កេតឃើញសភាពខូចខាត
បាក់បែកច្រើនមាននៅចំពោះតួប៉មទាំងឡាយ ដែលត្រូវដើមឈើ ដុះចាក់ស្រេះ
រុំព័ទ្ធរិតរួតពីលើតួប៉មប្រាសាទ ។ ក្បាច់កំពូលបានធ្លាក់បាត់បង់គ្មានសល់ (រូបទី១)។
តួប៉មខ្លះនៅសល់តែពំនូកឥដ្ឋ
កន្លែងខ្លះទៀតសល់តែស្នាមរណ្តៅមនុស្សបំផ្លាញជំរៅរហូតដល់ទៅ ៤ ម៉ែត្រ ឬ ៥ ម៉ែត្រ ។
នៅលើហោជាងនិងនៅលើផ្ទៃជញ្ជាំង
ភាគច្រើនមានចម្លាក់រូបប្រាសាទអណ្តែតបច្ចុប្បន្នកាលនេះខ្លះបាន ត្រូវធ្លាក់ជ្រុះ
និងសឹករិចរិលស្ទើរតែមើលរូបមិនស្គាល់ទៀតផង ។ ចំណែកគោបុរៈវិញគឺខូចខាតទាំងអស់ ។
គោបុរៈ ខាងកើតក្រុមប្រាសាទកណ្តាល
ត្រូវបានទទួលរងការឈូសដីឡើងរាបស្មើរសំរាប់ធ្វើផ្លូវឆ្ពោះទៅកាន់ប្រាសាទ (រូបទី៣) ។
១- រឿងព្រេងដែលទាក់ទងនឹងប្រវត្តិប្រាសាទសម្បូណព្រៃគុក (៣៤)
កាលដើមឡើយមានរឿងដំណាលថា ៖ មានព្រះគោ ព្រះកែវពីរនាក់
បងប្អូនបាននាំគ្នារត់ចេញពីស្រុក ។ ទាំងពីរនាក់បងប្អូនបានធ្វើដំណើរដោយគ្មានទិសដៅ ។
លុះក្រោយមកក៏បានមកដល់ព្រៃធំមួយដែលមានឈ្មោះថាៈ ព្រៃហេមពាន្ត ។
នៅពេលដែលដើរមកដល់ព្រៃនេះ
ពួកគេក៏បានជួបប្រទៈនឹងព្រះទឹកមួយ ។ ស្រះទឹកនេះជាស្រះនាងពៅ ជាបុត្រីរបស់ព្រះបាទ
ព្រហ្មទត្ត ដែលនាងតែងតែមកលេងស្រះទឹកនេះជារៀងរាល់ថ្ងៃជាមួយភីលៀងទាំងឡាយ។
គាប់ជួនពេលនោះព្រះកែវក៏បានឃើញពួកនាងៗទាំងឡាយស្អាតៗ
ធ្វើអោយចិត្តពុះកញ្ជ្រោលនឹងចង់ទៅលេង នឹង គេដែរ ព្រោះថាខ្លួនពុំដែលបានឃើញស្រីៗ
ឬក៏មនុស្សម្នាអ្វីទេ ។ ម្លោះហើយក៏ដាច់ចិត្តសុំបងទៅលេងនឹងគេ តែត្រូវបានព្រះគោឃាត់ “ចូរប្អូនកុំទៅលេងនឹងគេធ្វើអ្វី
ព្រោះយើងជាមនុស្សព្រៃនាំតែគេមើលងាយមើលថោក”។ ព្រះកែវពុំព្រមចេះតែសុំអង្វរបង ។
ព្រះគោក៏ដាច់ចិត្តអោយប្អូនទៅលេងនឹងគេ ។ នៅពេលដែលព្រះកែវដើរចូល
ទៅដល់ត្រូវពួកមេន៍មេនាងទាំងឡាយឃើញក៏នាំគ្នាស្ទុះរត់ចេញទៅព្រមទាំងពោលថា ៖
“យី ! មនុស្សនេះមកពីណា ? ចុះអីក៏រូបអាក្រក់ម៉្លេះ !
(ពេលនោះមានតែនាងពៅម្នាក់គត់ដែរហ៊ាននៅ លេងជាមួយព្រះកែវ ) ។
លុះក្រោយមកកាលដែលទៅលេង និងជួបគ្នាជារៀងរាល់ថ្ងៃ
រវាងព្រះកែវ និងនាងពៅក៏បានចាប់ចិត្ត ស្រលាញ់គ្នាទៅវិញទៅមក ។
នាងពៅក៏អោយព្រះកែវចូលស្តីដណ្តឹងនាង..... ព្រះកែវក៏ឆ្លើយថា ៖ អោយខ្ញុំចូលស្តី ដណ្តឹងនាងយ៉ាងម៉េច
បើខ្ញុំគ្មានម៉ែ ឪ បងប្អូននឹងគេផងមានតែបងម្នាក់ជាគោទៀត ។ ចំណែកព្រះគោក៏ពុំព្រមទៅ
ដែរព្រោះខ្លាចគេមើលងាយ ។ នាងពៅក៏បានសំរេចចិត្តក្បត់និងព្រះមិតា
រួចក៏នាំគ្នារត់ទៅនៅក្នុងព្រៃជាមួយ ព្រះកែវទៅ ។
ចំណែកព្រះគោវិញដោយមានចិត្តអាណិតអាសូរប្អូនពន់ពេក ដោយគ្មានជំរករស់នៅក៏បាននឹកទៅ
ដល់គុណព្រះមុនីឥសី ក៏ចាប់ផ្តើមជប់បានជាកូនប្រាសាទតូចមួយឈ្មោះ “ប្រាសាទបិតមុខ” (៣៥)។ លុះត្រូវខ្យល់ត្រូវ ថ្ងៃ
ប្រាសាទនេះក៏កាន់តែរីកធំឡើងៗ រហូតអោយប្អូនរស់នៅបាន ក្រោយមកក៏ជប់បានស្រះទឹកមួយទៀត
ស្រះនេះមានឈ្មោះថា “ស្រះនាងពៅ” ជប់ស្រះមួយហើយក៏ចាប់ផ្តើមជប់ស្រីភ្នំ ភីលៀងអាមាត្រទាំងឡាយដើម្បី
អោយរួមរស់ជាមួយប្អូនគ្រាន់បានជាគ្នា ។
លុះតំណក្រោយៗមកទៀត
ពួកអាមាត្រទាំងឡាយក៏បានចាត់គ្នីគ្នាកសាងប្រាសាទបន្ថែមទៀត បានជារយ ប្រាសាទទាំងនោះថា
“
ប្រាសាទសម្បូរណ៍ព្រៃគុក” តរៀងមក ។
២- ទីតាំងភូមិសាស្ត្ររបស់ប្រាសាទសម្បូរណ៍ព្រៃគុក
ប្រាសាទសម្បូរណ៍ព្រៃគុក
មានទីតាំងភូមិសាស្ត្រស្ថិតនៅភាគខាងជើងមាន ចម្ងាយប្រមាណសាមសិប គីឡូម៉ែត្រ
ពីទីរួមខេត្តកំពង់ធំនិងនៅចំចំណុចកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា
ហើយបច្ចុប្បន្នស្ថិតនៅក្នុងចម្ងាយ ផ្លូវប្រមាណជាងមួយរយកៅសិបប្រាំបីគីឡូម៉ែត្រអំពីរាជធានីភ្នំពេញ
។ បើប្រៀបធៀបទៅនឹងផ្លូវទឹកសំខាន់ៗវិញ
ប្រាសាទសម្បូរណ៍ព្រៃគុកនេះស្ថិតនៅភាគខាងជើងស្ទឹងសែនចម្ងាយប្រមាណប្រាំគីឡូម៉ែត្រ ។
ក្រៅពីបណ្តាញផ្លូវ ទឹកដ៏សំខាន់ខាងលើនេះ យើងឃើញនៅមានផ្លូវទឹកតូចៗ
ដទៃទៀតជាច្រើនដែលស្ថិតនៅព័ន្ធជុំវិញប្រាសាទនេះដូច ជាៈ អូរគ្រូកែនៅខាងលិចក្រុមប្រាសាទខាងត្បូងមានបឹងមួយឈ្មោះថា ៖
បឹងប្រាំងនិងខាងទិសអាគ្នេយ៍មានបឹង មួយទៀតឈ្មោះថា
ត្រពាំងថ្លានិងនៅប៉ែកអាគ្នេយ៍ក្រុមប្រាសាទសម្បូណ៍ព្រៃគុកមានបឹងមួយទៀតឈ្មោះថា ៖ បឹង ជីកាយ (៣៦)។
យើងរំពឹងថាបឹង អូរទាំងនេះគឺមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងប្រាសាទ ។
យើងអាចធ្វើដំណើរពីទីក្រុងភ្នំពេញ
ទៅកាន់ប្រាសាទសម្បូណ៍ព្រៃគុកនេះក្នុងស្រុកកំពង់ស្វាយ (ដែលសព្វ ថ្ងៃនេះមានឈ្មោះថា ៖ ស្រុកប្រាសាទសម្បូណ៍)
នេះបានតាមផ្លូវជាតិលេខ ៦កតម្រង់ទៅនឹងទីរួមខេត្តកំពង់ធំ។
យើងត្រូវបន្តធ្វើដំណើរទៅមុខទៀតចម្ងាយប្រាំគីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំទៀត ទើបឃើញផ្លូវបំបែកមួយបត់ទៅ
ខាងស្តាំដៃ ។ ផ្លូវនេះតម្រង់ទៅខេត្តព្រះវិហារ
យើងធ្វើដំណើរតាមផ្លូវនេះប្រមាណបួនគីឡូម៉ែត្របន្តទៀត
នោះនៅខាងស្តាំដៃយើងនឹងបានឃើញក្លោងទ្វារវត្តមួយដែលសង់អំពីឈើមានចារឹកអក្សរថា ៖ “វត្តឥន្ទ្រកុមារ ”។
យើងធ្វើដំណើរតាមបណ្តោយផ្លូវលំនេះ ក្នុងចម្ងាយផ្លូវប្រមាណជាម្ភៃមួយគីឡូម៉ែត្រ
ដោយឆ្លងកាត់ភូមិ ឥន្ទ្រកុមារ ភូមិត្នោត ភូមិរំដួល ភូមសាគ្គី វាលអូរសណ្តាន់
ភូមិពោធិទ្រេតនិងភូមិឈើទាល ។ ផ្លូវលំនេះនាំយើង ទៅកាន់ប្រាសាទសម្បូណ៍ព្រៃគុកដូចបំណង
។ ( សូមមើលប្លង់ផែនទីរបស់ប្រាសាទ)។
បច្ចុប្បន្នប្រាសាទសម្បូណ៍ព្រៃកគុកទាំងមូល
ស្ថិតនៅក្នុងព្រៃរហោស្ថានយ៉ាងស្ងាត់ជ្រងំក្នុងឃុំសម្បូណ៍ ស្រុកសម្បូណ៍
ខេត្តកំពង់ធំ និងមានភូមិចំនួនប្រាំមួយដែលស្ថិតនៅព័ទ្ធជុំវិញប្រាសាទនេះ ៖ ភូមិសម្បូណ៍ ភូមិស្រល់
ភូមិចំណារថ្មី ភូមិពោធ៌ទ្រេត ភូមិជាយសំពៅនិងភូមិអូរគ្រូកែ ។
យើងសង្កេតឃើញថា ៖ ដីនៅតំបន់ជុំវិញប្រាសាទសម្បូណ៍ទាំងមូល
គឺពុំសូវមានជីវជាតិសំរាប់ដំណាំ កសិកម្មទេព្រោះជាដីប្រភេតខ្សាច់ ។
ប្រជាជននៅតំបន់នោះភាគច្រើន (ប្រមាណជា ៩០ទៅ៩៥%) ប្រកបរបរ កសិកម្ម ។
No comments:
Post a Comment