ប្រទេសចេនឡាជារដ្ឋទទួលឥទ្ធិពលក្លឹង្គដែរ
។ ចេនឡាស្ថិតនៅក្នុងអាងនៃទន្លេមេគង្គភាគកណ្តាល ហើយ និងតាមអ័ក្សនៃទន្លេ សេមន
ចាប់តាំងពី រយអេត (Roi Et) មកដល់បាសាក់ ។
ពួកអ្នកប្រវត្តិសាស្ត្រហៅប្រទេស នេះថា ចេនឡា ។
ប្រទេសនេះលេខឡើងក្នុងប្រវត្តិសាស្ត្រនៅសតវត្សទី ៦
គឺខ្មែររស់នៅក្នុងប្រទេសនេះ ។
សិលាចារឹកដែលសរសេរជាភាសាខ្មែរ
ស្ថិតនៅក្នុងតំបន់នេះនាដើមសតវត្សទី ៧ ។ នាចុងសតវត្សទី ៥
ចេនឡាមានព្រំដែនត្រង់ម្តុំអាងទន្លេសេមន
ឯម្តុំបាសាក់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចាម ។ ស្តេច ចាម
បានកសាងលឹង្គមួយឧទ្ទិសដល់ព្រះឥសូរនៅលើភ្នំមួយស្ថិតនៅក្បែលបាសាក់ ។
ក្រោយមកខ្មែរបានសាងប្រាសាទ វត្តភូ
នៅលើទីតាំងដដែលនេះ ។ ពួកអ្នកប្រវត្តិសាស្ត្រចិនបានប្រាប់ថា ៖
វត្តភូជាមជ្ឈមណ្ឌលរបស់ប្រទេសចេនឡា (១២)។
នាពាក់កណ្តាលសតវត្សទី ៦ ព្រះបាទ
ភវវរ្ម័នបានចាប់ផ្តើមបង្រួបបង្រួមប្រទេស (ហ្វូណន និងចេនឡា)។
ក្រោយព្រះអង្គសុគតទៅនាឆ្នាំ ៥៩៨ ព្រះអនុជព្រះមានចិត្រសេន បានបន្តរាជក្រោមព្រះនាមថា
មហេន្ទ្រវរ្ម័ន ។ ស្តេចអង្គនេះបានបញ្ចប់ការឈ្លានពានទឹកដី ហើយបានកសាងជំនឿលើព្រះឥសូរ
។ ព្រះរាជបុត្រព្រះនាម ឦសាន វរ្ម័ន បានបន្តវេនហើយបានកសាងទីក្រុងថ្មីមួយឈ្មោះថា
ឦសានបុរ (សម្បូរណ៍ព្រៃគុកបច្ចុប្បន្ន) ដែលនៅទីនោះ បានលេចឡើងនូវសិល្បៈចេនាឡា
ដែលជារចនាបថទី ១ របស់សិល្បៈខ្មែរពិតប្រាកដ (១៣) ។
យើងសូមធ្វើការកត់សំគាល់
អំពីការប្រែប្រួលពីសម័យហ្វូណន ទៅចេនឡា ។ គេមិនដឹងថា អ្នកស្រុក
ហ្វូណនជាជនជាតិអ្វីនៅឡើយទេរហូតទល់នឹងពេលនេះ ។ ប៉ុន្តែវាទំនងជាជនជាតិ “ឥណ្ឌូនេស៊ី) ដែលមករស់នៅ
តាមមាត់សមុទ្រ ហើយនៅទីនោះពួកគេបានទទួលឥទ្ធិពលនានា
ហើយក៏បានក្លាយទៅជាទីតាំងរួមនៃវប្បធម្អនៅ លើសមុទ្រចិនភាគខាងត្បូងនេះ ។
ផ្ទុយមកវិញអ្នកស្រុកចេនឡាជាខ្មែរ ហើយមិនស្គាល់សមុទ្រទេ ។ ពួកគេជា
កសិករធ្វើស្រូវភ្នំ ជាអ្នកចម្បាំង ។ វប្បធម៌របស់ពួកគេចេញមកអំពីក្លឹង្គ
ក៏ប៉ុន្តែទំនងជាចេញមកអំពីអរិយធម៌របស់ ហ្វូណនផ្ទាល់ ។
របៀបទាញផលអំពី គឺខុសគ្នារវាងប្រជាជនទាំងពីរនេះ ៖
ហ្វូណនធ្វើស្រូវឡើងទឹកក្នុងតំបន់ដីសណ្តរហើយ ជាអ្នកធ្វើជំនួញ ។
អ្នកស្រុកចេនឡាធ្វើស្រែតាមរបៀបបង្ហូរទឹក
ដោយប្រើជំរាលដីធម្មជាតិតាមវិធីទប់ទឹកនៅឯក្បាលហុង ទឹក ។
ដោយសារហ្វូណនជាប្រទេសសម្បូណ៍ ធ្វើអោយប្រទេសចេនឡាមានមហិច្ឆិតាដណ្តើមយកភោគផលអំពី
ប្រទេសនេះ ដោយធ្វើដំណើរអំពីទិសខាងជើងមកកាន់ទិសខាងត្បូង ។
ក៏ប៉ុន្តែចេនឡាមិនបានកសាងទីតាំងរបស់ ខ្លួននៅលើទឹកដីហ្វូណនទេ ៖
ជាតំបន់ទឹកលិចហើយអាចបង្កអោយចេនឡាជួបការលំបាកមិនអាចរស់នៅក្នុងទីនោះ បាន ។
តាមពិតនោះទីតាំងកណ្តាលនៃប្រជាជនខ្មែរបន្តស្ថិតនៅក្នុងតំបន់នេះ
ហើយនឹងក្នុងតំបន់ដីល្បាប់ និងតំបន់ ដីខ្ពស់ ។
ពួកចេនឡាមិនអនុម័តយកគំរូនៃការធ្វើអាជីវកម្មលើដីសណ្តររបស់អ្នកស្រុកហ្វូណនទេ ។
វិធីធ្វើកសិកម្ម បង្ហូរទឹក គឺចេញមកអំពីអរិយធម៌របស់ភូមិមួយ (មេមត់...)
តាំងពីភាគខាងដើមនៃប្រវត្តិសាស្ត្ររបស់ខ្មែរ ។
លក្ខណៈរួមមួយរបស់ហ្វូណន និងចេនឡាគឺ ៖
សង្គមប្រមូលផ្តុំនៅក្រោមអំណាចតែមួយ
។ ប្រទេសទាំងពីរនេះទទួលឥទ្ធិពលក្លឹង្គដូចគ្នា ។ ឯចេនឡាបន្ត
រូបមន្តនេះដោយកែប្រែដ៏តិចតួច ឆ្លងតាមមេរៀនដែលហ្វូណនធ្លាប់មាន (១៤) ។
ក្រោយពេលដែលព្រះបាទ ឦសានវរ្ម័ន
បានសោយទិវង្គតទៅនាឆ្នាំ ៦៣៥ ក្សត្រមួយអង្គទៀតព្រះនាម ភវវរ្ម័នទី ១ (៦៣៩-៦៥៦)
បានឡើងគ្រងរាជ្យ ។ ការបន្តអំណាចស្ថិតនៅក្នុងភាពងងឹត ។ យើងដឹងថាភាពវិកវរ ខាងនយោបាយបានកើតមានឡើង
។ ប៉ុន្តែព្រះបាទ ភវវរ្ម័ន ពង្រីកអំណាចរបស់ខ្លួន ។ គេបានប្រទះឃើញសិលា ចារឹក
និងសំណង់ជាច្រើនស្ថិតនៅក្នុងរាជព្រះអង្គ ដូចជានៅប្រាសាទភ្នំបាយ៉ង់ ភ្នំព្រះវិហារ
និងហាន់ជៃ ។
ព្រះបាទ ជ័យវរ្ម័នទី ១
ជាព្រះរាជបុណ្យឡើងសោយរាជ្យជំនួសនាឆ្នាំ ៦៥៧-៦៨១ ។ ព្រះអង្គពង្រីក
អំណាចស្ទើរតែតំបន់ឥណ្ឌូចិនខាងត្បូងទាំងមូល ។ សំណង់
និងសិលាចារឹកមានច្រើនក្នុងរាជព្រះអង្គ ។
ក្រោយពីការសោយទិវង្គតរបស់ព្រះបាទ
ជ័យវរ្ម័នទី ១ ដោយគ្មានអ្នកបន្តវេនប្រទេសចេនឡាបានឈាន ជើងចូលក្នុងភាពងងឹតមួយ
ដែលលាតសន្ធឹងទូទាំងសតវត្សទី ៨ ហើយភាពអាណាធិបតេយ្យនយោបាយធ្វើអោយ ចេនឡាបែងចែកជា ៖ ចេនឡាដែនទឹក និងចេនឡាដែនគោក
ដែលវិលទៅរកទម្រង់សម័យខាងដើម ៖ ហ្វូណន និង ចេនឡា (១៥) ។
នាឆ្នាំ ៧៥០
ឆ្លៀតឱកាសដែលប្រទេសខ្មែរកំពុងមានភាពវឹកវរ មនុស្សមកពីកោះជ្វា ដែលដឹកនាំដោយ រាជវង្ស
សៃលេន្ទ្រ បានលើកទ័ពមកឈ្លានពាន ហើយក៏ត្រួតត្រាប្រទេសនេះអស់រយៈពេល ៥០ឆ្នាំ (១៦)
។ គេដឹង ថាក្សត្រនៃ សៃលេន្ទ្រ ជាអ្នកបន្តវេនផ្ទាល់នៃក្សត្រហ្វូណន
ដែលបានភាសខ្លួនទៅកាន់កោះជ្វាក្រោយពេលដែល ចេនឡាបានវាយលុកចូលកាន់កាប់ហ្វូណន ។ ក្សត្រ
លេន្ទ្រ ក៏មានងារថាជា “ស្តេចភ្នំ” ដែលក្រោយមកដាក់ងារ មួយទៀតថា “មហារាជ” ដែលតម្រង់ន័យទៅរក ឧត្តមភាពសកល ៖ ចក្រវតិន (Cakravatin) ។ ពួកនេះត្រួត
ត្រាទឹកដីភាគខាងត្បូងនៃសមុទ្រចិននាសតវត្សទី ៨ ៖ លីគរ (ម៉ាលេស៊ី) ចំប៉ា តុងកឹង ។
១- ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម័យចេនឡា
តាមពង្សសារតារាជវង្សលាងបានកត់ទុកថា ៖
ស្តេចសោយរាជ្យចុងក្រោយគេបង្អស់នៃអាណាចក្រភ្នំគឺ ព្រះបាទ រុទ្រវរ្ម័ន ។
ការដែលព្រះអង្គឡើងសោយរាជ្យដោយខុសទំនង បានបណ្តាលអោយមានភាពវឹកវររហូតដល់
អាណាចក្រភ្នំត្រូវរលំរលាយជាស្ថាពរ នៅពាក់កណ្តាលទី ២ នៃសតវត្សទី ៦ ។
១-១- រជ្ជកាលស្តេចសម័យចេនឡា
សិលាចារឹកបក្សចាំក្រុងសតវត្សទី ១០
ស្តេចចេនឡាមានដើមកំណើតមកពីឥសី “កម្ពុស្វ័យម្ភូវ” និងនាងទេពអប្សរ “ មេរា”
ដែលព្រះឥសូរបានប្រទានអោយជាមហេសី
។ សម្តេចសោយរាជ្យនៅសម័យចេនឡា ដំបូងមានឈ្មោះថា “ស្រុតវរ្ម័ន” និងព្រះរាជបុត្រព្រះនាម “ស្រេស្ធវរ្ម័ន” ដែលមានរាជធានីឈ្មោះ “ស្រេស្ធបុរ” (ដែលប្រហែលជាស្ថិតនៅតំបន់បាសាក់)
។ សិលាចារឹកបក្សីចាំក្រុងដដែលនេះក៏បានបញ្ជាក់ផងដែរថា ៖ ស្តេចទាំង នេះទំនងជាបាន “រំដោះអ្នកស្រុកអោយផុតចាកពីច្រវាក់សួយសារអាករ” ព្រមទាំងបានខំរើបំរាស់ខ្លួនអោយចេញពី
អំណាចគ្រប់គ្រងរបស់អាណាចក្រភ្នំ ។ ចេនឡាមានអានុភាពកាន់តែខ្លាំងឡើងៗនៅពាក់កណ្តាលទី
២ នៃសតវត្ស ទី ៦ ចាប់ផ្តើមវាយលុកអាណាចក្រភ្នំ (១៧) ។
១-២- រាជ ភវវរ្ម័នទី ១ ៥៥០-៦០០ (ទីក្រុង ភវបុរី)
ព្រះរាជាចេនឡាមានព្រះនាម ភវវរ្ម័ន ជាបុត្ររបស់
វីរវរ្ម័ន និង ជាចៅរបស់ព្រះបាទ រុទ្រវរ្ម័ន ។ ព្រះអង្គបានរៀបអភិសេកជាមួយក្សត្រី
កម្ពុជា រាជលក្សី ដែលព្រះញាតិខាងព្រះមាតាព្រះបាទ ស្រេស្ធវរ្ម័ន ។
សិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា ៖ កូនចៅឥសីកម្ពុ បានភ្ជាប់ សូរ្យវង្ស (ខាងចេនឡា)
ទៅ និងសោមវង្ស (ខាងអាណាចក្រភ្នំ) ។
ប្រទេសចេនឡាបានស្ថិតក្រោមស្ថាប័នតំណពូជពីដូនតានៃគ្រួសារជនជាតិដើមមួយ ដែល
បានពោលអះអាងថាភ្ជាប់ខ្សែស្រឡាយទៅនឹងសម្ព័ន្ធអាពាហ៍ពិពាហ៍រវាងឥសី កម្ពុស្វ័យម្ភូវ
ជាមួយអប្សរ មេរា (១៨) ។ ព្រះអង្គបានពង្រីកអំណាចអធិបតេយ្យភាពរបស់ខ្លួន
នៅលើទឹកដីនៃជនជាតិកម្ពុជាដែលចិនបានហៅថា ចេនឡា ។
ដែនដីនេះបានពង្រីកគ្របដណ្តប់លើតំបន់មេគង្គនៅចន្លោះ ប៉ាក់សេ (ប្រទេសឡាវ)
ទៅទិសខាងជើង និង ខេត្តក្រចេះ ទៅផ្នែកខាងត្បូង ហើយនឹងផ្នែកសំខាន់ៗនៃអាងទន្លេ សេមន
(នៅក្នុងប្រទេសនៃបច្ចុប្បន្ន) ។ រាជធានីមានឈ្មោះថា ៖ ភវបុរី (អំពិលរលំ) ។ ព្រះបាទ ភវវរ្ម័ន
និងព្រះអនុជរបស់ព្រះអង្គព្រះនាម ចិត្រសេន បានផ្តើមវាយលុកអាណាចក្រភ្នំ
នៅពាក់កណ្តាលទី ២ នៃសតវត្សទី ៦ ។ ពេលនោះអាណាចក្រភ្នំបានលើករាជធានី ចេញពី វ្យាធបុរ
(បាភ្នំ) នៅតាំងនៅទិសខាងត្បូងត្រង់ នរវរនគរ (អង្គរបុរីតាកែវ) (១៩) ។
នៅក្នុងរាជនេះព្រះអង្គ និងព្រះអនុជ ចិត្រសេន
បានកសាងផ្ទាំងសិលាចារឹកសំស្ក្រឹតខ្លីៗ ជាច្រើន ក្នុងតំបន់ក្រចេះ ស្ទឹងត្រែង
និងនៅខាងលិចបុរីរម្យ ។
ក្រោយពីព្រះអង្គសោយទីវង្គតទៅ ព្រះអនុជរបស់ព្រះអង្គបានឡើងសោយរាជ្យបន្តនៅប្រមាណ
ឆ្នាំ ៦០០ ។
១-៣- ព្រះបាទ មហេន្ទ្រវរ្ម័ន (៦០០-៦១៥)
ព្រះបាទ ភវវរ្ម័នទី ១
សោយទីវង្គតទៅដោយគ្មានបន្សល់ទុកនូវបុត្រមួយសោះ ។ រវាងគ្រឹស្ត សករាជ ៦០០ ចិត្រសេន
បានឡើងកាន់អំណាចដោយមាននាមថា ៖ មហេន្ទ្រវរ្ម័ន ។ ស្តេចអង្គនេះបានបន្តសកម្ម ភាពបន្ទាប់ពីរាជមុន
ដោយបានបញ្ចូលខេត្តនានា អោយស្ថិតនៅក្រោមចំណុះរបស់ព្រះអង្គ ។ ក្នុងឆាកនយោបាយ
ព្រះអង្គបានចងមេត្រីភាពជាមួយនឹងអាណាចក្រចំប៉ា។ ក្រោយពីគ្រងរាជក្នុងរយៈកាលដ៏ខ្លី
ព្រះអង្គក៏សោយទីវង្គត
ទៅដោយបានបន្សល់ទុកនូវបុត្រាមួយអង្គសោយរាជ្យបន្តគ្រប់គ្រងប្រទេស ដែលមានឯកភាពស្រាប់រួចទៅហើយ
(២០)។
១-៤- រជ្ជកាលព្រះបាទ ឦសានវរ្ម័នទី ១ (២១)
ព្រះបាទឦសានវរ្ម័នទី១
ព្រះរាជបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័ន សោយរាជ្យពីឆ្នាំ ៦១៥-៦៣៥
ដែលមានរាជធានីនៅឦសានបុរៈ ។ ព្រះអង្គបានបញ្ចប់ជម្លោះនៅនគរភ្នំ
ដោយការវាយយកបានតំបន់អង្គរបុរីនៅ រវាងឆ្នាំ ៦៣០ ។
ទ្រង់បានពង្រីកការត្រួតត្រារបស់ខ្លួនឆ្ពោះទៅទិសខាងត្បូង រហូតដល់ព្រំដែនកូសាំងស៊ីន
ឆ្ពោះ ទៅទិសខាងលិចរហូតដល់ចាន់តាប៊ុន ប្រទេសសៀមសព្វថ្ងៃ ។ ព្រះបាទឦសានវរ្ម័ន
បានប្តូររាជធានីនៃប្រទេស កម្ពុជាទៅនៅចំទំនាបកណ្តាលនៃរដ្ឋទាំងឡាយ
នៅត្រង់តំបន់សម្បូណ៍ព្រៃគុកសព្វថ្ងៃ ។ ឯកសាររបស់រាជវង្ស ស្វី (Swei) នៃប្រទេសចិន (VI, VII នៃគ.ស) បានប្រាប់ថាទីក្រុងនេះមានផ្ទះចំនួន
២០០០០ ។
ទ្រង់បានបង្កើតឡើងនូវបណ្តាមូលដ្ឋាន
នៃអរិយធម៌ដ៏ចែងចាំងមួយនាសម័យនោះ (២២) ។
ធានីនេះបានក្លាយជាបេះដូងនៃអាណាចក្រអង្គរ (២៣)
។ ព្រះអង្គបានចាត់ចែងអោយគេកសាង ប្រាសាទឥដ្ឋជាច្រើន
ដែលមានលំនាំប្រហាក់ប្រហែលនឹងក្លឹង្គដែរ ។
១-៥- ព្រះបាទ ឦសានវរ្ម័ន និងស្មាព្រះហស្ថតាមសិលាចារិក
សិលាចារឹកនៅតំបន់សម្បូណ៍ព្រៃគុកក្រុមខាងជើង និង
ក្រុមខាងត្បូងជាច្រើនដែលបានលើក ឡើងពីស្នាព្រះហស្ថរបស់ព្រះអង្គផ្ទាល់ ។
ក្នុងនោះយើងសូមលើកយកអត្ថបទមួយចំនួន ដើម្បីយកមកសិក្សាក្នុង ពេលនេះ ។ អត្ថបទនោះមាន ៖
- សិលាចារឹកសម្បូណ៍ព្រៃគុក ៖
ក- អត្ថបទមួយនៅមេបញ្ឈរទ្វារទិសខាងត្បូង
១- វជយតិ សស្រីប្រហសិ តេស្វរស
យស្យាង្គភាសា មននេវ ទ្រុត ហេមាម្វ ធោមហី ។
២- ស្រី ម៉ត់ អវិនីន្ទ្រាណាំ
អន្វយាមូរភា ស្វត័សមណ្ឌលេ មធ្យមស្យាបិ ប្រតាបោយស្យ ទុស្សហ័ស ។
៣- យ័ម កាន្ត វបុស័ម ទ្រិស្តា
វស្មិ តេ វាតវទរតិស័ អហោ នុមិថ្យា វៃធវ្យ វពិតា ស្មិ ចិរាទ ឥត ។
៤- ស្រីត រុណ្យាបរិស្វក័ត
ក៌ាម្យរូបោ យុវាបិយ័ស ភុក្តាសុ វទ្វៃរ រ្វិទ្យា សុរត្ត បរិណ តាស្វអបិ ។
៥- សូយោ ---ន មយិតា បិយ័ស
ភក្តវត្សលុយ ---ស្វរិភិស័ ។
៦- រត្នៃរ ឧទន្វាន ឥវយ
បរិបូរណោម្យ អនុន្នតិស័ បាតា ---រ---ឥ បក្សានឥន្ទ្រា អបិមហិភត ។
៧- បរេស វត្តទារេសុ យស្ស
ណិភោនរាស្បទស័ ស្ថិត កេវសប អាចារ សុកតា តកិរ្តតិសុ (២៤) ។
ខ- អត្ថបទមួយនៅមេទ្វារបញ្ឈរទិសខាងជើង
១៨ --- មា វបុ ស្កាន្តិ ---
១៩ --- ប្រក្ញុ កិប្រត្យាយាទេស
គុណាវ្ញុទ្យា គមាន្ធិតាស័ សុនិតិស សព្ទវិទ្យា ចបទ ---យស្យ---។
២០ --- យ --- យោ --- យ ទ្យតា
ស្វរ្គ័ញជីគី សុណាយេននិរ្ជជិតស័ សក្រវា រណស័ (២៥) ---
សេចក្តីប្រែ
ក/ --- ជ័យជំនះមានដល់ព្រះស្រី
ប្រហសិតេស្ធរ ដែលមានព្រះកាយភ្លឺព្រះធរណីដែលស្ថិតនៅក្នុង សាគរទឹកមាស ។
-
អំពីព្រះរាជាដែលជាព្រះអាទិត្យនៃវេហាស៏នេះ
គឺព្រះវង្សនៃមហាក្សត្រជាទីគោរពលើពិភពផែនដី ចេញមកអំពីចំណាយដែលពុំអាចអត់អោនបាន
ទោះបីព្រះអង្គសណ្ធិតនៅឰដ៏កណ្តាលរដ្ឋទាំងឡាយរបស់ទ្រង់ក្តី ។
- ដោយយល់ឃើញនូវព្រះកាយយ៉ាងល្អស្រស់
ព្រះរតិភ្ញាក់ស្មារតីហើយបន្លឺថា “ពិតណាស់ខ្ញុំយល់ខុសសោះ ថា” អំពីកាលមុនខ្ញុំស្មានថាខ្លួនមេម៉ាយសោះ ។
- ពិតមែនតែទ្រង់នៅក្មេងប្រកបដោយព្រះចំណង់
តែសោភ័ណ្ឌភាពនៃយុវវ័យមិនអាចផ្ទឹមនឹងព្រះអង្គបាន ឡើយ
ព្រះអង្គសព្វព្រះទ័យតែនូវវិទ្យាសាស្ត្រជ្រៅជ្រះហើយដែលមានតែចាស់ៗប៉ុណ្ណោះទើបយល់បាន
។ ពិតមែន តែទ្រង់ប្រកបដោយអលង្កា ដូចជាទំហំនៃសាគរ............ព្រះកដិ
ទោះបីរបស់ព្រះរាជានៃបពត៌ក៏ដោយបរិបូណ៍ ដូច្នេះដែរ ។
- ព្រះរូបឆោមព្រះអង្គពុំមានស្រីឯណាមួយ
ឬមនុស្សផ្សេងៗប្រៀបប្រដូចបានឡើយ ។ ព្រះរូបនេះមាន ពិសេសតែចំពោះទ្រង់ គឺ
ចំពោះព្រះអាកប្បកិរិយា ព្រះសកម្មភាពល្អ.............និងព្រះចេស្តាព្រះអង្គ ។
ខ/ -
លំអរបស់ទ្រង់រកអ្វីផ្ទឹមគ្មានទេ
- បរិបូណ៍ទៅដោយចំណេះវិជ្ជាសំរាប់គ្រប់គ្រងរដ្ឋ
ពោរពេញទៅដោយការពិសោធន៍ ការប្រុងប្រយ័ត្ន មានគុណធម៌ បូណ៍ភាព ចំណេះវិជ្ជារបមបុរាណ
និង ឆ្លាតវៃខាងនយោបាយ និង វេយ្យាករណ៍ ។
---- ព្រះរាជាអង្គនេះសមរម្យនឹងទទួលនូវឋានសួគ៌ទ្រង់បានឈ្នដ្មះរីំ
ឰរារ័ណរបស់ព្រះឥន្ទ្រ ។
----
ក្រៅពីសិលាចរិកនៅមេទ្វារបញ្ឈរទាំងពីរ
ទិសខាងត្បូង និង ខាងជើងនេះនៅមានសិលាចរិត ៤ ទៀតនៅនា កំរាលមណ្ឌប (្ស2) បានសរសេរជាភាសាសំស្ត្រឹតដែរ
ដែលនិយាយសរសើរអំពីព្រះបារមីព្រះបាទ ឦសានវរ្ម័ន និង និយាយពីការកសាងរូបបដិមាករធ្វើអំពីមាស
នៃរូបឥសូរញញឹម និង គោនន្ទិនធ្វើអំពីប្រាក់ដែលជាយានជំនិះដ៏ ពិសិដ្ឋរបស់ព្រះឥសូរ ។
មិនតែប៉ុណ្ណោះនៅកំរាលមណ្ឌប (S2) ដែ ដលផងនេះក៏បានលើកមកនិយាយ អំពីតួនាទីរបស់ ព្រះអង្គឦសានវរ្ម័ន
ដែលបានកសាងរូបបដិមាករអាទិទេពប្រហតេស្វរាស 9ភរាហាតចេវារាហប មួយអង្គដែល ជាអាទិទេព សើច (26) ។
- នៅលើផ្ទាំងមេទ្វារបញ្ឈរពីរ
នៅទ្វារខាងកើតកំពែងក្រៅក្រុមខាងត្បូងសិលាចរិកនេះចារជាភាសា សំស្ត្រឹត
ក៏បាននិយាយអំពីរាជរបស់ព្រះអង្គ ឦសានវរ្ម័នទី ១ (ក្នុងអត្ថបទ គ។៤៤០) ។
- សិលាចរិក គ។៤៣៧
ក៏បាននិយាយយ៉ាងច្បាស់លាស់ដែរ
ពីស្នាព្រះហស្ថរបស់ព្រះអង្គ ឦសានវរ្ម័នទី ១
ដែលបានសរសេរនៅលើមេទ្វារបញ្ឈរនៃតួប្រាសាទខាងជើង ។
រួមសេចក្តីមកសិលាចរិកសម្បូណ៍ព្រៃគុកទាំងអស់មានចំនួន
១៧ផ្ទាំង នេះចំពោះតែក្រុមខាងត្បូង និង ខាងជើងប៉ុណ្ណោះ
ចំណែកក្រុមកណ្តាលរកមិនទាន់ឃើញ ។
តាមរយៈសិលាចរិកបានលើកសរសើរពីព្រះបាទ
ឦសានវរ្ម័នទី ១ ហួសហេតុពេក ទើបលោកល្វីហ្វីណូត
គាត់បានអានយ៉ាងច្បាស់លាស់ទៅតាមប្រភេទអក្សរ ។
ដោយយើងបានដឹងសារជាថ្មីនូវដំណើរនៃប្រវត្តិសាស្ត្រ ការវាតទីអំណាចនៃការគ្រប់គ្រងរបស់បុព្វបុរស ឦសានវរ្ម័ន
នូវការដណ្តើមបានប្រទេសអាណាចក្រភ្នំក្នុងវគ្គ IX ។ ព្រះអង្គគឺជាមនុស្សទី
១ក្នុងចំណោមមនុស្សទាំងឡាយ ហើយព្រះអង្គជាព្រះមានគុណធម៌ និង មានភក្តីភាព
ស៊ូស្លាប់រស់ចំពោះព្រះមាតាបិតា ដោយសារបារមីដ៏មានរិទ្ធិរបស់ព្រះអង្គ
គ្រប់គ្រងលើគ្រប់វិស័យបានល្អជាង ព្រះមាតា បិតា ទៀតផង ។
ការពង្រឹងរដ្ឋជាច្រើនរបស់ទ្រង់ ដោយការដណ្តើមទឹកដីអាណាចក្រភ្នំ
។ ព្រះអង្គបានដឹកនាំប្រទេសជាតិ អោយមានឯកភាព
ព្រមទាំងមានទំនាក់ទំនងល្អជាមួយប្រទេសចិន និង ប្រទេសចំប៉ាដោយប្តូរការងារទូតទៅវិញ
ទៅមក ។
ចំណងមិត្តភាពជាមួយប្រទេសជិតខាង
ទ្រង់បានបញ្ជូនបណ្តាឯកអគ្គរាជទូតទៅ ស្រុកចិនទៅឆ្នាំ ៦១៦ ឆ្នាំ៦២៣ និង ឆ្នាំ ៦២៨
ហើយបានរៀបអភិសេកបុត្រីរបស់ព្រះអង្គព្រះនាម សាវា័ន៌ ជាមួយនឹងព្រះអង្គចាម មួយអង្គ (២៨)
។
ទាំងនេះគឺជាស្នាព្រះហស្ថរបស់ព្រះអអ្គដ៏ពិតៗ
នាសម័យបុរេអង្គរដែលនាំមុខអោយសម័យអង្គរដ៏រុង រឿង ។
ក្រោយពីព្រះបាទ ឦសានវរ្ម័នទី១ សោយទីវង្គតទៅ
សភាពវឹកវរបានកើតឡើង ។ ព្រះអង្គពុំមាន បុត្រសំរាប់សោយរាជ្យទេ ។
ដូច្នេះរាជសម្បត្តិត្រូវធ្លាក់ទៅលើព្រះបាទ ភវរ្ម័នទី២ សោយរាជ្យបន្ត ។
១-៦- ព្រះបាទ ភវរ្ម័នទី២ (៦៣៩...?)(២៩)
ស្តេចដែលសោយរាជ្យតពីព្រះអង្គ ឦសានវរ្ម័ន
គឺព្រះបាទផវរ្ម័នទី២ ដែលយើងមិនដឹងថាជាប់សាច់ ញាតិយ៉ាងណាជាមួយព្រះអង្គនោះទេ ។
ព្រះបាទ ភវរ្ម័នទី២ ទ្រង់បានបន្សល់ទុកនូវសិលាចារឹកមួយចុះកាល កំនត់នៅឆ្នាំ ៦៣៩
ដែលយើងឃើញនៅតំបន់តាកែវ ។ ដោយការកាន់អំណាចបន្តរបស់ព្រះអង្គមានរយៈពេល ខ្លី
ដូច្នេះគេមិនអាចដឹងពីព្រឹត្តការណ៍អ្វីផ្សេងៗ ក្នុងរាជថ្មីនេះទេ ។
ព្រះបាទ ជ័យវរ្ម័នទី១ (៦៥៧-៦៨១)
ព្រះអង្គជាបុត្រារបស់ព្រះបាទភវរ្ម័នទី២ ។ ក្នុងរាជ្ជកាលរបស់ ព្រះអង្គ
មានសិលាចារឹកជាច្រើន និង ការសាងសង់ប្រាសាទនៅតំបន់ វ្យាធបុរនិងវត្តភូ ។
ទ្រង់ពុំមានបុត្រាទេ ហេតុនេះទើបបុត្រីរបស់ព្រះអង្គព្រះនាម ជ័យទេវី ឡើងសោយរាជ្យស្នង
។ ព្រះអង្គនៅគ្រប់គ្រងប្រទេសជាតិ រហូតដល់ឆ្នាំ ៧១៣
តែអំណាចរបស់ព្រះនាងពុំមានមូលដ្ឋានមាំទាំឡើយ ។ សិលាចារឹកមួយនៅបារាយណ៍ ទឹកថ្លា
ព្រះនាងទ្រង់បានត្អូញត្អែពី “ ភាពច្របូកច្របល់ក្នុងចិត្តគំនិត និងពីទុក្ខវេទនាក្នុងគ្រាកើតល្យុក” អាស្រ័យដោយអំណាចកណ្តាលត្រូវស្រុតចុះ
ព្រោះត្រូវស្ថិតនៅក្នុងកណ្តាប់ដៃស្ត្រីដឹកនាំប្រទេសជាតិពុំរឹងមាំ
ដែលជាបុព្វហេតុនៃការបែងចែកជាពីរនៅខាងដើមសតវត្សទី៨ (៧០៦) ។
២-១- អរិយធម៌សម័យចេនឡា
សម័យចេនឡាក៏ដូចជាសម័យអាណាចក្រភ្នំដែរ
ព្រោះឯកសារដែលទាក់ទង និង អរិយធម៏ វប្បធម៌
ទាំងនោះច្រើនបានមកពីប្រភពចិនស្ទើរតែទាំងអស់ ។ ចំពោះសម័យចេនឡានេះ
យើងបានពឹងផ្អែកទៅលើ សក្ខីកម្មបុរាណវិទ្យាក្រៅស្រុកដូចជាចំប៉ា ម៉ាលេស៊ី សៀម
ដែលបានទទួលទុនអំពីក្លីង្គក្នុងវិស័យស្ថាបត្យកម្ម និង បដិមាសិល្បៈ ដូចជាការប្រទៈឃើញពុទ្ធសាសនាមហាយាននៅចំប៉ា និង សៀម ។
យើងក៏បានសំអាងទៅលើឯកសារ ក្នុងស្រុកខ្មែរផ្ទាល់ឯដរ
តាមរយៈសិលាចារឹកប្រាង្គសាទ បដិមាសិល្បៈនាសតវត្សទី៧និងទី៨។ កាលណាយើងនិយាយ
ពីអរិយធម៌ខ្មែរ យើងតែងមានការពាក់ព័ន្ធដល់អរិយធម៌ប្រទេសដ៏ទៃទៀត ដូចជាសៀមជាដើម ។
ថ្វីត្បិតតែ ប្រទេសយើងមានអរិយសធម៌លូតលាស់ មានចំណាស់រហូតដល់ ១៤០០ ឬ ១៥០០ ឆ្នាំក៏ដោយ
(៣០)។
២-២- សង្គមចេនឡា
សិលាចារឹកបានបញ្ជាក់ថា
គេនិយមរាប់ញាតិដោយយកខ្សែតាមម្តាយ (៣០)។ ក្នុងការជ្រើសរើសគូរស្រករ
គឺប្រុសៗទៅដណ្តឹងស្រីៗ ៖ រឿងព្រេងដំណាលថា ៖ មានប្រុសៗ និង ស្រី ៗ នាំគ្នាលេងល្បែងភ្នាល់គ្នាលើកភ្នំ (ភ្នំប្រុស
ភ្នំស្រី) ដោយមានការសន្យាថា បើអ្នកណាលើកបានខ្ពស់ជាងអ្នកនោះឈ្នះគេ ។
បើខាងស្រីៗចាញ់ស្រី ត្រូវទៅដណ្តឹងប្រុស បើប្រុសៗចាញ់ប្រុសត្រូវចូលទៅដណ្តឹងស្រីៗវិញ
។ កាលដែលលេងល្បែងភ្នាល់គ្នាបែបនេះ លទ្ធផលត្រូវខាងប្រុសៗចាញ់
ដូច្នេះខាងប្រុសៗត្រូវចូលទៅស្តីដណ្តឹងស្រីៗ ។
ទំលាប់របស់អ្នកស្រុកសម័យចេនឡា
ពេលទៅណាមកណាពាក់អាវក្រោះ និងកាន់អាវុធ ហើយបើកាល ណាមានរឿងបន្តិចបន្ទួច
គេក៏ប្រយុទ្ធបង្ហូរឈាមគ្នាភ្លាម ។ ក្នុងពិធីបុណ្យសព កូនទាំងឡាយរបស់សពត្រូវបាយថ្ងៃ
ត្រូវកោរសក់ ហើយត្រូវស្រែកយំយ៉ាងខ្លាំង ។
សពត្រូវបានគេបូជាក្នុងប៉ាឆាសង់ដោយឈើក្រអូប រួចគេរើសធាតុ ដាក់ក្នុងកោដិមាស ឬប្រាក់
ហើយយកទៅទំលាក់ចោលក្នុងទឹក ។ មានខ្លះគ្រាន់តែយកសពទៅដាក់ចោលក្នុងព្រៃ
ស្មសានអោយសត្វស៊ី ។ ដល់ពេលឪពុកម្តាយស្លាប់ទៅ ពួកកូនដែលនៅលីវអាចទទួលយកមរតកដែលនៅ
សេសសល់ តែបើសិនជាកូនទាំងនោះមានប្តីប្រពន្ធ ហើយបានទទួលមរតករួចនោះទ្រព្យសម្បត្តិ
ដែលនៅសល់ត្រូវ គេបញ្ចូលទៅក្នុងឃ្លាំងជាតិ ។
ចំពោះវិស័យកសិកម្មវិញ
ប្រជាជនសម័យចេនឡាមានការរីកចំរើនជាងនៅសម័យអាណាចក្រភ្នំ ។ ចំពោះ នយោបាយទឹកវិញ
គេដាំស្រូវ Seigle ស្រូវ mil និង Cros millel ។ ចំពោះនយោបាយទឹកវិញ មានសភាព
រឹតតែប្រសើរឡើងថែមទៀត ព្រោះប្រជាជនចេះនយោបាយទឹកដោយមានជីកស្រះ
ឬអាងសំរាប់រក្សាទឹកទុកក្នុង ផ្ទៃក្រុង ។
ធ្វើដូច្នេះគេអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់
ដែលជាកត្តាផ្តល់នូវលទ្ធភាពពង្រីកដីដាំដំណាំទៀតផង ។
ចំពោះផ្នែកវប្បធម៌វិញ
ក្រៅពីភាសាសំស្ក្រឹតគេឃើញមានការប្រើភាសាខ្មែរ បុរាណក្នុងសិលាចារឹក ៖
សិលាចារឹកខ្មែរដំបូងដែលមានចុះកាលកំណត់ច្បាស់គឺ សិលាចារឹកអង្គរបុរី (៦១១) ។
ចំណែកឯវាលកន្ទេលវិញ បាននិយាយថា ៖ គេសូត្ររៀងរាល់ថ្ងៃនូវរឿងរាមាយណៈ រឿងមហាភារត និងគម្ពីរបុរាណ (៣២)។
ក្នុងរឿងសាសនា តាមរយៈសិលាចារឹកបានអោយដឹងថា
មានការគោរពបូជា ចំពោះនិកាយផ្សេងៗដែល បានរួមរស់ជាមួយគ្នាក្នុងសតវត្សទី៧នេះ ។
ប្រជាជនមានការគោរពចំពោះព្រះសិវៈដែលបានក្លាយជាសាសនារបស់ ព្រះរាជា ។
រីឯជំនឿលើព្រះនារាយណ៍ និង ព្រះហរិហរៈនៅតែជាការគោរពបូជារបស់ប្រជាជន ។
ព្រះអង្គបានកសាងលីង្គ គិរិល និងរូបគោនន្ឌិន
ដែលបានរៀបរាប់នៅក្នុង (K.440-442)។ ពិសេស
ជាងនេះទៀតព្រះអង្គព្រមទាំងបានកសាងព្រះបដិមាករធ្វើអំពីមាសនៃរូបព្រះសិវៈញញឹម
និងរូបគោនន្ឌិនធ្វើអំពី ប្រាក់ដែលជាយានជំនិះដ៏ពិសិដ្ឋរបស់ព្រះសិវៈនៅក្នុងមណ្ឌលតួ (S2)។
សិលាចារឹកនៅប្រាសាទក្រុមខាងត្បូង នៅតួប៉ម (S1)ក៏បានណែនាំអោយយើងស្គាល់ទេវរូបនៅក្នុងតួប៉ម (S1)នេះដែរ ។ បាននិយាអំពីអាទិទេពឈ្មោះ ប្រហតេស្វរាស (Prahatecvarah)ក្នុង (K.442)។ សិលាចារឹក ( K.439)
និង (K.148)ក៏បានបញ្ជាក់ប្រាប់យើងដែរថា ៖
ព្រះពុទ្ធសាសនាត្រូវបានស្តារឡើងវិញ ក្រោមរាជព្រះបាទ ជេន្ទ្រវរ្ម័ និងសិលាចារឹក (K.604)ក៏បានប្រាប់យើងថា ៖ នៅសម័យកាលបុរាណក៏មាននិយម
ព្រះពុទ្ធសាសនាផងដែរ ។ ពុទ្ធសាសនាមហាយានចាប់ផ្តើមមានជោគជ័យយ៉ាងលឿន
ហើយទទួលការគោរពអំពី ប្រជាជននៃឥណ្ឌូចិន ។ ប្រទេសកម្ពុជាបានគោរពពុទ្ធសាសនាមហាយាន
ដែលលេចឡើងនៅក្នុងបដិមាសិល្បៈនៃ រចនាបថព្រៃក្មេង (៣៣)។
No comments:
Post a Comment