Friday, February 10, 2017

គ្រឿង រាជកុធភ័ណ្ឌ នៃនគរក្រុងកម្ពុជា

Page Liked · January 7 
 
នានគរក្រុងកម្ពុជាមានទំនៀមទំម្លាប់ប្រពៃណីតាំងតែពីរដ្ជកាលបុរាណមកថា ក្សត្រទាំងឡាយណាដែលរាជាភិសេកគ្រងរាជសម្បត្តិសោយរាជជា ព្រះមហាក្សត្រ ពេញលក្ខណះបានលុះត្រាតែមានគ្រឿងទ្រង់រាជ គឺ ព្រះខាន់រាជ្យ១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចរក្សត្រ ប៉ុនែ្តចំណេរក្រេាយមកគេបានបញ្ចូលព្រះលំពែង ជ័យ និង ព្រះខ័នរាជ្យ ចូលទៅជាគ្រឿង បញ្ចកុធភ័ណ្ឌ ឬ រាជកុធភ័ណ្ឌ ទៅវិញ ៕
គ្រឿង រាជកុធភ័ណ្ឌ នៃនគរក្រុងកម្ពុជារួមមាន ៖

១.ព្រះ​ខ័ន​រាជ្យ៖ គ
ឺ​ជា​ដាវ​ដ៏​ពិសិដ្ឋ​កសាង​អំពី​មាស ជា​កេរមរតក តាំង​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ។ អាវុធ​ដ៏​ជា​ទីសក្ការៈ​នេះ​ត្រូវ​បាន​គេ​កសាង​ឡើង​ប្រកប​ដោយ​សោភ័ណ្ឌភាព​ខ្ពស់ ដែល​មាន​ក្បូរក្បាច់​រចនា ដ៏​វិសេសវិសាល ហើយ​ក៏​ជា​អាវុធ​ពិសេស​បំផុត​សម្រាប់​ព្រះមហាក្ស័ត្រិយ៍​គ្រង​រាជ្យ​ក្នុង​សន្តិភាព និង​យុត្តិធម៌។ ព្រះខ័នរាជ​មាន​ប្រវែង ១,១០ម៉ែត្រ។ ព្រខ័នរាជ្យជាអាវុធដ៏ពិសិទ្ធដែលត្រូវតែនៅជាប់ព្រះកាយព្រះមហាក្សត្រ អាវុធនេះទ្រង់មិនអាចយកមកប្រេីប្រាស់ជាមួយសាមញ្ញជនបានឡេីយ លុះត្រាតែប្រេីប្រាស់សម្រាប់សម្លាប់ មេទ័ព ឬ ព្រះចៅក្រុងនគរដ៏ទៃ ៚

២. ព្រះមកុដរាជ្យ៖ កសាង​អំពី​មាស​ទម្ងន់​២គីឡូក្រាម និង​មាន​ដាំ​លម្អ​ទៅ​ដោយ​ត្បូង​ពេជ្រ​រាប់២​ពាន់​គ្រាប់ ហើយ​ដែល​ព្រះមហាក្សត្រ ទ្រង់​គ្រង​នៅ​តែ​ថ្ងៃ​សោយរាជ្យ​ប៉ុណ្ណោះ។

៣.ព្រះ​វាលវីជនី៖ គឺ​ជា​ផ្លិត​ធ្វើ​អំពី​រោម​សត្វ​ពិសេស និង​ដង​អំពី​មាស សម្រាប់​ប្រើ​ក្នុង​ព្រះរាជ​ពិធី​រាជា​ភិសេក។

៤.ព្រះ​សុពណ៌បាទុកា៖ គឺ​ជា​ស្បែក​ជើង​ធ្វើ​អំពី​មាស​សុទ្ធ សម្រាប់​ព្រះ​មហាក្សត្រ​គ្រង​នៅ​ថ្ងៃ​ឡើង​សោយរាជ្យ។

៥.ព្រះមហាសឹ្វតច្ឆត្រ ៖ ជាច្ឆ័ត្រដ៏ប្រណិតធេី្វអំពីក្រណាត់ សូត្រ មានថ្នាក់ ៧ ជាន់ សម្រាប់ដាក់គ្រងលេីព្រះរាជ បល័្លង។

សំនួរ ៖ ហេតុអ្វីព្រះមហាក្សត្របច្ចុប្បន្ន ទ្រង់មិនគ្រងមកុជ
និង កាន់ព្រះខ័នរាជ្យ នាថៃ្ងរាជាភិសេកសោយរាជសម្បត្តិកាលពីឆ្នាំ ២០០៤ ៚
ចមេី្លយ ៖ បានជាទ្រង់មិនគ្រងគ្រឿងទ្រង់រាជ ព្រោះថាទ្រង់ជាព្រះមហាក្សត្រគ្រងរាជដោយប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ទ្រង់មិនកាន់អំណាចឡេីយ ហេតុដូចនេះបានជានាថៃ្ងគ្រងរាជសម្បត្តិ គ្រឿងទ្រង់រាជ ទាំង៥ ត្រូវបានដាក់តាំងបូជាជាតំណាង ៚

គួរបញ្ជក់ផងដែលថា គ្រឿងទ្រង់រាជ្យនៃនគរក្រុងកម្ពុជាដែលបានប្រេីប្រាស់មករាប់រយឆ្នាំ នៃរាប់ជំនាន់ស្តេចត្រូវបានបាត់បង់អស់នៅក្នុងសម័យសង្រ្គាមឆ្នាំ១៩៧០ ឯគ្រឿងទ្រង់រាជដែលប្រេីក្នុងរដ្ឋកាលព្រះបាទ នរេាត្តម សីហមុនី ជាគ្រឿងដែលធេី្វឡេីងវិញនៅក្រេាយឆ្នាំ ១៩៩៣ ៕

ក្នុងអត្ថបទក្រេាយយេីងនិងលេីកអំពីគ្រឿងទ្រង់រាជដែលបានបាត់យកមកបង្ហាញ ៚ 
#royalducambodge #kingofcambodia #cambodia
Like
Comment
1 Comment
Comments
Saren Chhin ប្រទេសកម្ពុជាប្រតិបត្តិតាមរដ្ឋធម្មនុញ្ញដែលបានប្រកាសដាក់ឲ្យប្រើដំបូងតាំង១៩៤៧ ចុះមេចបានឆ្នាំ1955 ព្រះករុណា ហ្លួង សុរាម្រឹត ឡើងសោយរាជ្យស្ដេចទ្រង់ពាក់មក្កុដ គ្រឿងក្សត្រ ឡើងគង់លើរាជបល្លង្ក័បាន?? ប្រទេសប្រតិបត្តិតាមរដ្ឋធម្មនុញ្ញដូចគ្នាហ្នឹង បើព្រះមហាក្សត្រ ពេលឡើងគ្រងរាជ អត់ទ្រង់គ្រឿងក្សត្រ ឡើងគង់លើរាជបល្លង្ក័អញ្ចឹង តើអាចធ្វើឲ្យបាត់បង់នូវព្រះរាជបវេណីតាំងពីបុរាណកាលនេះទេ តទៅអនាគត??
LikeReply1January 7 at 8:45pmEdited
Royal du Cambodge មិនអាចបាត់បង់ទៅបានដរាបណាពួកយេឺងទាំងអស់គ្នា ជាអាណាប្រជានុរាស្ត្រចូលរួមថែរក្សា គេារព និង ផ្តល់តមៃ្ល

No comments:

Post a Comment