៣-១-ការតុបតែងសក់ភេទប្រុស ៖ នៅក្នុងរចនាបថភ្នំដា
រូបបដិមាមានផ្នត់សក់រាងជាក្រវិលខ្លីៗ ជួនកាលរាងជាក្រវិលវែងៗ ដូចសក់ក្លែងក្លាយ ។
នៅលើចញ្ចោមឹមានសក់ធ្លាក់ដូចរំយោល នៅពីលើសក់អាចមាន
មួកមូលដូចបំពង់ឬសក់ក្រងធ្វើជារាងម្កុដ ជាពិសេសចំពោះទេវរូបភេទប្រុស តួយ៉ាងដូចជា ៖ ព្រះនារាយណ៍ដៃប្រាំ បី
(សូមមើលរូបទី ២២ ) ព្រះនារាយណ៍មកពីទួលដៃបួន ។
ទេវរូបភេទប្រុសនៃរចនាបថសម្បូណ៍ព្រៃគុក មានលក្ខណៈដូចរចនាបថភ្នំដាដែរ
ដូចជារូបហរិហរៈនៃប្រាសាទសម្បូណ៍ព្រៃគុក ្ស1 (សូមមើលរូបទី ២៣) ដែល មានអឌ្ឈកញ្ចាំសក់នៃផ្នែក “ហរិ” និងអឌ្ឍមួករាងជាបំពង់ ។
ប៉ុន្តែនៅផ្នែកសក់ “ហរ ”
មានអឌ្ឍសក់មានលក្ខណៈ
បួងឡើងទៅលើ ។ ទោះបីជាយ៉ាងណាក៏ដោយមួករាងជាប់បំពង់ស្រួចរបស់ទេវរូបនេះ
បានភ្ជាប់ទៅនឹងលលាដ៏ ក្បាលទម្រង់បែបនេះបានពន្យល់យើងថា បានកើតមុនរចនាបថគូលែនបន្តិច
។ បើយើងពិនិត្យទម្រង់សក់នៃផ្តែរ ទ្វារប្រាសាទសម្បូណ៍ព្រៃគុក “្ស1” វិញ ទម្រង់របស់ព្រះឥសូរ (សូមមើលរូបទី ២៤)
ផ្នត់សក់បួងឡើងលើ ហើយ នៅលើថ្ងាសរបស់ព្រះឥសូរមានពាក់ម្ពុដដែលលំអដោយផ្កាបីទង
ឯត្រចៀកពាក់ក្រវិលធំៗពីរ ។ ចំណែកឯតន្ត្រីករ បីនាក់នៅផ្នែកខាងស្តាំ
សក់បួងឡើងលើជាផ្នត់ ។ ប៉ុន្តែផ្ទុយទៅវិញតន្ត្រីករពីរនាក់ផ្នែកខាងឆ្វេងព្រះឥសូរ មានភ្នួង
សក់ជាកំប៉ោយរមូរផ្តោក ។
៣-២-ការតុបតែងសក់ភេទស្រី
ចំពោះទេវរូបភេទស្រីក្នុងរចនាបថសម្បូណ៍ព្រៃគុក
ការតុបតែងសក់គឺ ជាការក្រងសក់ឡើងខ្ពស់ដូច ជាទេវរូបកោះក្រៀង (សូមមើលរូបទី ២៥
)ភ្នួងសក់ត្រូវបានលំអដោយការទម្លាក់កំប៉ោយក្នុងទម្រង់ជារាងំយោល ផ្កា ។
៤-ការតុបតែងសំលៀកបំពាក់
៤-១-ការតុបតែងសំលៀកបំពាក់ភេទប្រុស
រចនាបថសម្បូណ៍ព្រៃគុក សំពត់មានជាយសំយ៉ុងធ្លាក់
មានរាងដូចជាយុថ្កាត្រួតពីលើគ្នា មាន លក្ខណៈខុសនឹងរចនាបថភ្នំដា ។
យុថ្កានៅខាងក្នុងពិតជាបានបង្កើតសំពត់ត្រួតគ្នាពីជាន់នៅទន្ទឹមគ្នានឹងយុថ្កាខាង លើ
និង បានតភ្ជាប់ទៅនឹងខ្សែក្រវ៉ាត់ ។ របៀបផ្គុំនេះមានរបៀបហរិហរៈនៅក្នុងរចនាបថភ្នំដា
និង ហរិហរៈក្នុង រចនាបថសម្បូណ៍ព្រៃគុក (សូមមើលរូបទី ២៦)
ហើយដែលអាចយល់កាន់តែច្បាស់នោះគឺផ្នត់សំពត់ព្រះនារាយណ៍ នៅទួលដៃបួន (សូមមើលរូបទី ២៧)
ដែលមានជាយយុថ្កាខាងក្នុងពិតជាមានសំពត់ទ្វេតែមួយគត់ទម្រង់ស្តើ់ង ទំហំមិនស្មើគ្នា
និង ចាប់ផ្តើមមានរចនាបថជាលក្ខណៈសំពត់ហោប៉ោនោះ បានឡើងភ្ជាប់ទៅនឹងខ្សែរក្រវ៉ាត់ ។
សំលៀកបំពាក់នៃរចនាបថសម្បូណ៍ព្រៃគុក
បានចង្អុលបង្ហាញនូវលក្ខណៈនៃការបាត់បង់នៃផ្នត់សំពត់ ដែលរាងជា
កាំរស្មីនឹងសំពត់ដែលមានរាងជាហោប៉ៅ ។ ប៉ុន្តែសំលៀកបំពាក់នេះធ្លាក់ទាំងស្រុងលើទម្ងន់ដងខ្លួនផ្ទាល់
ហើយមាន រូបរាងជាទម្រង់យុថ្កាទី ២ ។
៤-២-ការតុបតែងសំលៀកបំពាក់ភេទស្រី
ចំពោះទេវរូបភេទស្រីនៅក្នុងរចនាបថនេះ
ដែលយើងអាចរៀបរាប់បានតែគំរូពីប៉ុណ្ណោះគឺ ៖ ដងខ្លួន ទេវរូបភេទស្រីមកពីសម្បូណ៍ព្រៃគុក និង
ទេវរូបភេទស្រីមកពីកោះក្រៀង គឺពីគំរូមួយទៀតមានការឆ្លាក់ខុសគ្នា
ទៅនឹងគំនិតរបស់សិល្បករ ។ ប៉ុន្តែរូបភាពទាំងពីរនេះស្ថិតនៅសភាពរម្យទម
ពិសេសបានប្រាប់អោយយើងដឹងនូវ លក្ខណៈរួមក្នុងរចនាបថទាំងពីរនេះតែម្តង ។
សំលៀកបំពាក់ក្នុងករណីនេះគឺ ជាសំពត់លាតដោយតម្រូវទៅតាម ចង្កេះ
កញ្ចុំងផ្នត់សំពត់មានជាយនៅចំកណ្តាលបានឆ្លាក់យ៉ាងស្តើងនៅលើក្បាលពោះហើយមានលក្ខណៈធំទូលាយ
ហើយគែមផ្នែកខាងលើមានគំរូអ័ក្សដែលមានលក្ខណៈស្អាត ។
សំពត់បែបនេះបានរីកឡើងធំនៅត្រង់កន្លែងភ្នែក គោល
ព្រមទាំងមានសភាពជាផ្នត់ៗក្នុងលក្ខណៈងងឹតចំពោះទេវរូបកោះក្រៀង (សូមមើលរូបទី ២៨ )។
ផ្នត់សំពត់មានរាកឆែកៗ បានបញ្ជាក់អោយឃើញយ៉ាងងាយបំផុតពោរពេញទៅដោយលក្ខណៈធម្មជាតិនិយម
។ ផ្នត់សំពត់នេះចេញពីចំណង់ផ្នែកខាងលើ
ហើយផ្នត់សំពត់បែបនេះមានតែនៅលើចង្កេះនៃដងខ្លួនទេវរូប ដែលយក
មកពីសម្បូណ៍ព្រៃគុកតែមួយគត់ដែលសំពត់គ្មានខ្សែក្រវ៉ាត់ ។
ថ្វីបើទេវរូបនៅកោះក្រៀងមានខ្សែរក្រវ៉ាត់តុបតែង លំអក៏ដោយ តែក្បាលខ្សែរក្រវ៉ាត់បានតុបតែងដោយក្បាច់ខ្វែងគ្នាតាមលក្ខណៈក្លឺង្គ
(រូបទី ២៩) ។
លក្ខណៈសំលៀកបំពាក់នៃរចនាបថសម្បូណ៍ព្រៃគុកនេះ មានលក្ខណៈប្លែកជាងគេ
គឺចម្លាក់នៅលើផ្តែរទ្វារ នៃប្រាសាទសម្បូណ៍ព្រៃគុកតួប៉ម ្ស1 ។
សំលៀកបំពាក់របស់ព្រះឥសូរ គឺភ្ជាប់ទៅនឹងដងខ្លួនពាក់ឈៀងដោយសត្វ ពស់ដែលបើកពរពារ ។
ចំនែកឯតន្ត្រីករទាំងបីនាក់នៅខាងស្តាំរបស់ព្រះឥសូរក៏ស្លៀកសំពត់លាតជាប់នឹងខ្លួនដោយ
ចងនឹងខ្សែចំណង់ធ្លាក់ពីមុខ
មានពាក់ឈៀងជាក្រវ៉ាត់ទទឹងដងខ្លួនផង ក៏ដូចគ្នាសំលៀកបំពាក់តន្ត្រីករពីរនាក់នៅ
ផ្នែកខាងឆ្វេងដែរ ។
No comments:
Post a Comment