Wednesday, February 1, 2017

៥-៣- ផ្នែកខាងក្នុង


       ផ្នែកខាងក្នុងគឺមានការទាក់ទងរវាងគ្នានិងគ្នា ។ ចំណែកទ្រង់ទ្រាយផ្នែកខាងក្នុងកម្រមានសំណង់ ប្រាសាទណាមួយ ដែលមានប្លង់រាងបួនជ្រុងស្មើ ។ ចំពោះសំណង់ប្រាសាទទាំងនេះ គឺ ប្រក់ដោយដំបូលរាងជាគន្លាក់ ៗអំពីឥដ្ឋតាមបច្ចេកទេសបង្រួមខ្នាត ហើយជួលកាលដំបូលត្រូវបានបង្កើតឡើងតាមការរៀបជញ្ជាំងកោងរួម កំពូល ដែលក្នុងនោះវាមានសណ្ឋានជាប្រហោងបំពង់មួយហាក់ដូចជាត្រូវបានបញ្ចប់ត្រឹមកំពូលបូក (សូមមើល រូបទី ៧) ។
      កាលដែលគេធ្វើដំបូលហើយទុកនៅប្រហោងខ្យល់ សំរាប់អោយមានខ្យល់ចេញចូលរបៀបនេះ ប្រៀបបានទៅនឹងសំណង់នៃសិល្បចាមផងដែរ ។ លក្ខណៈបែបនេះដោយគេផ្អែកទៅលើ ភាវរស (ដង្ហើមរស់) នៃជីវិត ។ ជួនកាលដំបូលត្រូវបានទ្រដោយពិដាន និង មានរចនាសម្ព័ន្ធផ្សេងៗ ដែលបានជួយទ្រពិដាន ឬក៏ជួយួកាត់ បន្ថយនូវទម្ងន់ ដែលជួនកាល់ជំនួយដោយក្បាច់ក្បាលជញ្ជាំងស្តើងៗ ឬក៏បញ្ចុះឈើមួយកង់ដាក់បញ្ចូលទៅក្នុងធ្នឹម សំរាប់ជាទំពក់ពិសេស ។ គេប្រើប្រាស់ទំពក់ជាច្រើនដែលបានបញ្ចុះចូលទៅក្នុងជញ្ជាំង តំរៀបដាក់មួយគូៗនៅក្នុង សំណង់ធំៗឃើញមានចម្លាក់លំអសសរផ្អោប ។ ចំណែកឯកបល្ល័ង្គអាទិទេពត្រូវបានគេឆ្លាក់ក្បាច់យ៉ាងប្រណិត ។ យើងស្ទើរតែពុំឃើញមានសេសសល់បល្ល័ង្គទាំងនេះនៅ និង កន្លែង ។
៥-៤- ដំបូលខាងក្រៅ និង ចុងកំពូលនៃដំបូល 
      ប្រព័ន្ធនៃដំបូលរបស់ប្រាសាទទាំងនេះ មានថ្មខ្លះដែលនៅខាងចុងបញ្ចប់ផ្នែកដំបូល ដែលបានបង្ហាញ អោយយើងឃើញពីការតុបតែងលំអជាផ្កាឈូក ។ ថ្មទាំងនេះត្រូវបានលេចឡើងនៅត្រង់កន្លែងទ្រនុង ឬដងធ្នូជា ចំណុចបញ្ចប់ ។ ចំណែកដំបូលមានសភាពកោង (រូបទី ៦ )ថ្មដំបូលទាំងនេះឥតមាននៅសេសសល់ឡើយ ពីព្រោះ ថាឥឡូវកំពូលត្រូវធ្លាក់បាក់បែកគ្មានសល់ ។ កត្តានេះនាំអោយយើងមានការលំបាកក្នុងការសន្និដ្ឋាន ។
      នៅកន្លែងប្រហោងជាងគេឃើញផងដែរនូវភាពបង្រួមនៃប្រាសាទ ។ ភាពបង្រួមនេះបានប្រាប់អោយ យើងដឹងពីសារៈសំខាន់ ព្រោះការបង្រួមនេះបានឆ្លាក់តុបតែងលំអរជាចុងកំពូលស្រួច ។
      ជាទូទៅការបាត់ និង ការបាក់បែកនូវផ្នែកចុងកំពូលនោះ ស្ទើរតែទាំងអស់គ្នាទៅហើយ  ។ បន្ទាប់ពី ការធ្លាក់ចុះមកក្រោមរបស់ថ្មទាំងនោះ គឺបានបញ្ជាក់យ៉ាងច្បាស់ដោយងាយទៅតាមរបៀបបច្ចេកទេសនៃការរៀប ដំបូល និង កំពូលនៃប្រាសាទដែលអាចផ្តល់អោយឃើញ ដូចជាដុំរាងបំពង់ និង បានបង្ហាញអោយយើងឃើញពី ទម្រតូចៗជាច្រើនទៀត (រូបទី ៧) ។

៥-៥-រចនាសម្ព័ន្ធផ្នែកខាងលើ
      ផ្នែកខាងលើនៃសំណង់ប្រាសាទសម្បូណ៍ព្រៃគុក វាហាក់ដូចជាគ្របដោយដំបូលធម្មតាលើប្រាសាទ ដែលមានរាងជាចតុកោណកែង ហើយកំពស់នៃដំបូលខ្ពស់ពេកស បើប្រៀបធៀបទៅនឹងផ្នែកខាងក្រោមនៃសំណង់ ប៉ុន្តែតាមលោក ះ។ ភារមនេតិរេ ភាពធំ និង ខ្ពស់នេះគឺ ជាសោភ័ណ្ឌភាពមួយ ដោយគេយកប្រវែងនៃកំពស់ ដំបូលជាលំអពេលណាប្លង់រាងការេ ដែលតាមធម្មតាទាមទារនូវដំបូលរាងសាជីហើយជាថ្នាក់ៗ តាមបែបផែននៃ បច្ចេកទេសបង្រួមខ្នាតដំបូលរហូតដល់ចុងបញ្ចប់នៃកំពូល ដែលអាចអោយយើងឃើញផ្នែកខ្លះនៃកំពូលរាងបន្ទាត់ ផ្តេក ជួនុកាលកំពូលកោង ។ គ្មានអ្វីជាការចម្ងល់ទេចំពោះបូជនីយ៍ដ្ឋានទាំងឡាយដែលរាងទ្រវែង ព្រោះដំបូល ហាក់ដូចជាបានប្រក់ដំបូលទូក ខណ្ឌដោយហោងជាងបញ្ឈរពីរ ដូចជាតួប៉ម 15, 18, 21 ដូចគ្នានិងលក្ខណៈ ដំបូលកោងកន្លះរង្វង់នៅប្រាសាទអាស្រមមហាឬស្សីដែរ ។ ប៉ុន្តែគ្រឿងលំអខាងលើមានការខូចខាតបាក់បែកយ៉ាង ខ្លាំង ។ កំពូលនៃដំបូលមួយសង់ឡើងពីឥដ្ឋធម្មតា វាមិនអាចស្ថិតនៅគង់វង្សអោយបានយូរទេ ដោយសារអាកាស ធាតុមានលក្ខណៈប្រែប្រួល ។ ក្នុងពេលនេះយើងមិនអាចមានអ្វីបញ្ជាក់អះអាងអោយបានច្បាស់លាស់ទេ ចំពោះ ការតុបតែលំអផ្នែកខាងលើគឺមឺនិអាចនឹងមានលទ្ធភាពរក្សាទុកនៅជាសំណង់ និង ជាភស្តុតាងដើម្បីបញ្ជាក់ពីអ្វីមួយ ក៏គ្មានដែរ ។
៥-៦-ខឿនខាងក្រៅ
      មើលពីក្រៅទៅក្នុង ជាទូទៅយើងឃើញមានរបៀបផ្គុំខាងក្នុងមានលក្ខណៈធម្មតា ។ ជួនកាលខឿន របស់ប្រាសាទមានលក្ខណៈធម្មតា ដោយពុំមានការតុបតែងលំអទេ ។ ឯខឿនខ្លះទៀតត្រូវបានស្ថាបត្យករតុបតែង លំអរយ៉ាងប្រណិត ។ ចំពោះខឿនរបស់ប្រាសាទសម្បូណ៍ព្រៃគុកសព្វថ្ងៃមានលក្ខណៈស្មុគស្មាញណាស់ ពីព្រោះខឿនប្រាសាទនេះបច្ចុប្បន្នស្ទើរតែរាបស្មើនឹងដីធម្មតាអស់ទៅហើយនាំអោយយើងពិបាកសន្និដ្ឋាន  ។
៥-៧-ខឿនជណ្តើរ
      ដោយហេតុថាសភាពបែកបាក់នៅផ្នែកខាងក្រោម អាចអោយយើងពិនិត្យឃើញនូវលក្ខណៈបែបនេះ បាននូវខឿនរបស់ប្រាសាទត្រូវបានកាត់ផ្តាច់ដោយខឿនជណ្តើរនៅផ្នែកខាងមុខ (ខាងកើត)និងនៅខាងក្រោយ ទ្វារបញ្ឆោទ (ខាងលិច) រួមទាំងបានកាត់នៅត្រង់កន្លែងទ្វារបញ្ឆោទខាងជើង និង ខាងត្បូងផងដែរ 91-្ស1 ។
      កាំជណ្តើរត្រូវបានស្ថាបត្យករសាងឡើងអំពីថ្មភក់ ហើយកាំជណ្តើរនេះទៀតសោធពុំឃើញមានអ្វី ពិសេសទេ ហើយក៏កម្រឃើញមានការតុបតែងលំអនៅតាមរបាំងកាំជណ្តើរ និង បង្កាន់ដៃ ។ ដោយឡែកនៅក្រុម ប្រាសាទកណ្តាល់ 91យើងឃើញមានការតុបតែងលំអនៅតាមបង្កាន់ដៃផ្នែកខាងកើត គឺមានចម្លាក់រូបតោពី ឈរអមសងខាងផ្លូវចូលទៅក្នុងប្រាសាទ (រូបទី ៣ )  ។

 Back

No comments:

Post a Comment