Wednesday, February 1, 2017

៦-ទ្វារបញ្ឆោត

       

      យើងសង្កេតឃើញស្ថាបត្យករបានសាងទ្វារបញ្ឆោតប្រាសាទសម្បូណ៍ព្រៃគុកអំពីឥដ្ឋ និង ថ្មភក់យ៉ាង ល្អប្រណិត ។ តួប៉មកណ្តាល 1 ប្រាសាទតោមាន់ (ប្រាសាទយាយព័ន្ធ)ក៏មានទ្វារបញ្ឈរបីផងដែរតែធ្វើអំពីឥដ្ឋ ។ ទ្វារបញ្ឆោតទាំងនេះត្រូវបានគេដាក់ញកបញ្ឈរនៅទិសខាងជើង ខាងត្បូង នង ខាងលិចដែលមានទំហំប៉ុន្មានៗគ្នា និងមានកំពស់ ២.៦៥ ម៉ែត្រ ។ នៅលើសន្លឹកមេទ្វារបញ្ឈរនេះយើងមិនឃើញមានលំអជាក្បាច់ផ្កាភ្ញីអ្វីទេ ។ ចំនែក ឯនៅចន្លោះកណ្តាលទ្វារនេះវិញ មានមេទ្វារបញ្ឈរធំមួយចំកណ្តាលដ៏រឹងមាំ សព្វថ្ងៃទ្វារបញ្ឆោតទាំងនេះមាន លក្ខណៈមាំទាំ និង នៅល្អនៅឡើយ ។
៧-សន្លឹកជណ្តើរ
      សន្លឹកជណ្តើរជាគ្រឿងលំអបន្ថែមលើសសមាសធាតុសំខាន់ដទៃទៀត ។ នៅត្រង់ចំណុចច្រកចេញ ចូលនៅក្នុងបន្ទប់តួប៉មយើងឃើញមានសន្លឹកជណ្តើរមួយផ្ទាំងនៅក្បែរច្រកជណ្តើរឡើងចុះ ។ សន្លឺកជណ្តើរនេះ ឡើងពីថ្មភក់មានរាងចតុកោណកែង មានសណ្ឋានជាសន្លឹកពោធិ ឬ ជាផ្កាឈូក ។
នៅគែមជុំរិញសន្លឹកជណ្តើរនេះមានលំអទៅដោយក្បាច់ដែលសព្វថ្វៃន្ងៅសល់ស្លាកស្នឹមៗ ព្រោះត្រូវសន្លឹក រិចរិលដោយសារពេលវេលា ។ រួចសេចក្តីមកសិល្បៈផ្នែកស្ថាបត្យកម្មខ្មែរមានការវិវត្តន៍ឥតឈប់ឈរទៅកាន់ភាព លូតលាស់រីកចំរើនពីសម័យមួយទៅសម័យមួយ ។
ការរីកចំរើនបែបនេះសអោយឃើញថា បុព្វបុរសខ្មែរមានបទពិសោធន៍ដោយឆ្លងតាមទំរងស្ថាបត្យកម្ម សម័យមុន ។ ការត្រិះរិះរករូបមន្តថ្មី សេចក្តីប្រឹងប្រែងរបស់ស្ថាបនិកនានានៃសម័យកាល ។

- ចម្លាក់ក្នុងរចនាបថសម្បូណ៍ព្រៃគុក
ចម្លាក់បដិមានៃរចនាបថសម្បូណ៍ព្រៃគុក មានលក្ខណៈបន្តពីរចនាបថភ្នំដា ហើយជាបដិមាដែលល្អនៅក្នុង សិល្បៈខ្មែរ ។ នៅក្នុងរចនាបថភ្នំដាបដិមាមានលក្ខណៈដូចចម្លាក់ក្តីង្គសុទ្ធសាធ ដូចជាព្រះនារាយណ៍មកពីទួលដៃ បួន(សូមមើលរូបទី ១៤) ដែលមានច្រមុះកោងស្រួច ចង្កេះកាច់ ។ ចំណែកឯបដិមានៃរចនាបថសម្បូណ៍ព្រៃគុក មានទឹកមុខញញឹមតួយ៉ាដូចជា ៖ ព្រះហរិហរៈ(សូមមើលរូបទី ១៥) ជាគំរូមួយបែបដែលគេទទួលស្គាល់ថាមាន ភាពសង្ហា ។ ទម្រង់មុ់ខមិនបានលេចចេញឆ្ងាយពីរចនាបថភ្នំដាទេ ។ ប៉ុន្តែទំហំមុខបានសម្តែងចេញយ៉ាងល្អបង្គួរ ចង្ការព្រែក ទម្រង់មុខសំបែត ភ្នែកទាំងពីបើកធំឆ្លាក់យ៉ាងល្អ ។ ភ្នែកទីបីមានរាងជាអដ្ឋច័ន្ទនៅលើថ្ងាស ថ្គាមរាង ការ៉េ ។ ក្នុងដំណាក់កាលដំបូងសិល្បៈករបានបង្ហាញអោយឃើញការសាកល្បងឆ្លាក់ ដែលស្ថិតនៅលក្ខណៈឆ្គងត្រង់ កន្លែងពកបំពង់ក និង ឆ្អឹងដងកាំបិតរចនាទាំងពីរ។  ការកាច់ចង្កេះត្រូវរក្សាទុកសមាមាដងខ្លួន គឺវែងជាងនៅក្នុង រចនាបថភ្នំដា ។ ជួនកាលមានលក្ខណៈសង្ហាដូចគ្នា ។
ម៉្យាងទៀតទេវរូបហរិហរៈនេះត្រូវបានឆ្លាក់អោយសាច់ដុំ ៖ សាច់ដុំនៅត្រង់ពោះ ។ បដិមានៃរចនាបថ សម្បូណ៍ព្រៃគុក បានរក្សាជន្ទាល់ដូចហរិហរៈដែលយើងបានលើកយកមកអត្ថាអធិប្បាយនៅផ្នែកខាងលើ ។ រូបត្រូវបានទ្រទប់ដោយជន្ទាល់វាងក្រចកសេះ ដោយឆ្លាក់ភ្ជាប់គ្នានឹងរូបទាំងពីរ ។ ឯដៃពីរខាងក្រោយលើកឡើង លើភ្ជាប់នឹងជន្ទល់ ។ ម៉្យាងវិញទៀតជើងទាំងពីរជាន់លើទម្រដែលជាប់នឹងជន្ទល់ ។
លក្ខណៈដែលបានលើកយកមកបកស្រាយខាងលើនេះ ជាលក្ខណៈទេវរូបភេទប្រុសនៅប្រាសាទសម្បូណ៍ ព្រៃគុក ដែលភាគច្រើនត្រូបានបាត់បង់អស់ ។ យើងលើកយករូបហរិហរៈមកពីប្រាសាទ ្ស1 ដែលធ្វើអំពីថ្មភក់នៅ ក្នុងសារមន្ទីរជាតិមកធ្វើជាគំរូនៅក្នុងការអធិប្បាយ ។
១-ខ-ទម្រង់លក្ខណៈ និង ជំហររូបបដិមាភេទស្រី
      បដិមាភេទស្រីដែលស្ថិតនៅក្នុងរចនាបថម្បូណ៍ព្រៃគុកមាន ៖ រូបចម្លាក់ដងខ្លួនទេវរូបភេទស្រីដែលជា នាងទុគ៌ា មកពីប្រាសាទសម្បូណ៍ព្រៃគុក (សូមមើលរូបទី ១៦) និងទេវរូបភេទស្រីមកពីកោះក្រៀង (សារមន្ទីរ ជាតិភ្នំពេញ) ។ រូបទាំងពីរត្រូវបានធ្វើអំពីថ្មភក់ ។ បដិមាដែលជារូបព្រះនាងទុគ៌ាត្រូវបានបាត់ក្បាល ឯដៃទាំងពីរ ត្រូវបានបាក់ សុដន្តទាំងពីរមានលក្ខណៈធំដូចទេវរូបភេទស្រីមកពីកោះក្រៀងដែរ ។ បដិមាព្រះនាងទុគ៌ាស្ថិតនៅ ក្នុងលក្ខណៈកាច់ចង្កេះខាងស្តាំយ៉ាងខ្លាំងដូចសិល្បៈក្លឺង្គ ហើយដងខ្លួនទាំងមូលត្រូវបានទ្រដោយទម្រមួយដែលមាន ក្បាលក្របី ។ ចំណែកឯទម្រង់លក្ខណៈបដិមាកោះក្រៀងវិញគឺ ៖ (សូមមើលរូបទី ១៧) ទម្រង់មុខមានបង្ហាញ លក្ខណៈសិល្បៈខ្មែរប្រាកដនិយមទម្រង់មុខមានរាងពងក្រពើ ទម្រង់មុខខ្លីបន្តិច ថ្ងាសមានសភាពខ្ពស់ប៉ោងបន្តិច ច្រមុះស្តើងរាងកោងខ្លាំង មាត់ធ្លាក់យ៉ាងស្អាត ។
      ចម្លាក់នៅលើដងខ្លួនទេវរូបទាំងនេះមានលក្ខណៈដូចគ្នា គ្រាន់តែដងខ្លួនទេវរូបមកពីប្រាសាទសម្បូណ៍ ព្រៃគុកមានកាច់ចង្កេះ ដែលជាអនុស្សាវរីយ៍នៃរចនាបថភ្នដ្មាំ ។ ឯទេវរូបកោះក្រៀងមានលក្ខណៈឈរត្រង់ ។ ការឆ្លាក់សុដន្តធំបានខិតជិតទៅរកសិល្បៈក្លីង្គ ។ ផ្គត់ពោះមានចំនួនបីជួយបន្ថែមសម្រស់ទៅលើនារីភេទ ។ ស្លាប ប្រជៀវទាំងពីរមិនត្រូវបានបង្ហាញអោយឃើញទេ ប៉ុន្តែមានចង្អូរឆ្អឹងខ្នង្មល្អ និង មានផ្នត់ពោះដែលមានទំហំត្រឹមត្រូវ ។
                  ការបង្ហាញទេវរូបភេទស្រីទាំងពីរនេះ គឺជាការបង្ហាញប្រភេទលក្ខណៈរបស់ស្រីខ្មែរពេញវ័យដែល មានសម្រស់ស្អាតបាត ។
            ២-ចម្លាក់ជាឈុតរឿងនៅលេក្បិចា់ផ្តែទ្វារ
                  ក-រូបចម្លាក់តុបតែងលំអនៃរចនាបថសម្បូណ៍ព្រៃគុក ត្រូវបានគេឆ្លាក់នៅលើជញ្ជាំងប្រាសាទមាន រាងជារូបកូនសំណាកប្រាសាទអណ្តែត ដែលនៅក្នុងនេះមានចម្លាក់ទេវរូបដូចជានៅលើតួប៉ម ្ស1 (សូមមើលរូបទី ១៨) ។ នៅផ្នែកកណ្តាលនៃកូនសំណាកមានទេវរូបភេទប្រុសឈរកាច់ចង្កេះ ដៃទាំងពីរច្រត់ចង្កេះអមដោយទេវ រូបភេទស្រីពីអង្គ ។ នៅផ្នែក្មខាងលើមានសល់ស្នាមទេវរូបដែលលុប ។ ចំនែកឯរូបសំណាកនៃកូនប្រាសាទនៃតួប៉ម  ្ស10 (សូមមើលរូបទី ១៩) មានទេវរូបឈរច្រត់ចង្កេះនៅផ្នែកកណ្តាលខាងឆ្វេង ។ ប៉ុន្តែនៅផ្នែកខាងលើចំកណ្តាល មានរលប់ស្នាមទេវរូប (មានទេវរូបអង្គុយ) អង្គុយអមសងខាងនៅផ្នែកខាងចុង ។ យើងពុំអាចយល់អំពីន័យពិត ប្រាកដនៃតួអង្គទាំងក្នុងលទ្ធិឥសូរនិយម ។
            ខ-ចម្លាក់បដិមានៅលើផ្តែទ្វារតួប៉ម  ្ស1 (សូមមើលរូបទី ២០ )
                                    ផ្តែទ្វារនេះបែរមុខទៅខាងកើត ការឆ្លាក់រូបបដិមាសាស្ត្រដ៏កម្រនេះ ត្រូវបានចែងជាពីរផ្នែកដោយខ្សែ អ័ក្សរាងដូចពស់ ៖ ចែកជាកម្រង់ផ្កាឬក្បាលនាគដែលភ្ជាប់នឹងខ្សែរអ័ក្សអង្កត់ធ្នូ ។ ចម្លាក់បដិមានៅផ្នែកខាងលើ ឆ្លាក់លើអង្កត់ធ្នូផ្នែកណ្តាលមានឆ្លាក់ទេវរូបជិះដំរីនោះគឺ ៖ ព្រះឥន្ត្រ ។ ឯផ្នែកសងខាងមានសត្វសេះ ឬ តោ ? ជើងមុខទាំងពីរលើកឡើងខ្ពស់ហើយបែរក្បាលចេញក្រៅ ។ ផ្នែកខាងក្រៅនៃអង្កត់ធ្នូ មានចម្លាក់ទេវរូបពាក់ កណ្តាលខ្លួន នៅចំកណ្តាលមានទេវរូបប្រកបដោយសាច់ដុំឈរច្រត់ចង្កេះ ។ នៅខាងស្តាំមានទេវរូបពីរអង្គអង្គុយ ដៃដាក់លើទ្រូងប្រហែលធ្វើគារវកិច្ច ឯផ្នែកខាងឆ្វេងមានស្ត្រីពីរនាក់ដៃម្ខាងច្រត់ចង្កេះ ដៃម្ខាងទៀតដាក់ចុះក្រោម ដែលយើងសង្កេតឃើញសុដនស្ត្រីធំៗ ដូចដងខ្លួននៃទេវរូបភេទស្រីដែលមកពីសម្បូណ៍ និង ទេវរូបភេទស្រីមកពី កោះក្រៀងដែលមាននិន្នាការដូចសិល្បៈក្លឺង្គ ។ នៅគែមនៃផ្តែទ្វារមានទេវរូបជិះតោ ? ដៃម្ខាងកាន់ដំបង ។ ឯគែម ម្ខាងទៀតត្រូវរលប់ប្រហែលជាគេឆ្លាក់ដូចគ្នាដែរ ។ ចម្លាក់ផ្នែកខាងក្រោមអង្កត់ធ្នូ ប្រហែលជាពិធីបូជាក្នុង ព្រហ្មញ្ញាសាសនា ។
គ-ចម្លាក់ផ្តែរទ្វារនៃប្រាសាទសម្បូណ៍ព្រៃគុក  ្ស1
                  គេបានតម្កល់ទុកនៅក្នុងសារមន្ទីរជាតិភ្នំពេញ (សូមមើលរូបទី ២១។ ចម្លាក់បដិមានៃផ្តែរទ្វារនេះ ចែកជាពីរផ្នែកដែលខណ្ឌ័ដោយអក្ស័មួយនៅចំកណ្តាលនៅផ្នែកខាងក្រោមមានតួអង្គប្រាំពីឆ្លាក់ពាក់កណ្តាលខ្លួន ។ ប៉ុន្តែនៅគែមផ្នែកខាងស្តាំត្រូវប្រេះបាក់បាត់ ហេតុនេះហើយសល់តែតួអង្គចំនួនប្រាំមួយតួអង្គចំកណ្តាលមានរុំវ័ណ្ឌ កាត់ដងខ្លួនជាសត្វពស់មួយដែលបើកពពារ និង មានភ្នែកទីបីនៅចំកណ្តាល ។ យើងអាចសន្និដ្ឋានថាជាតួអង្គព្រះ ឥសូរ ស្ថិតនៅក្នុងកាយវិការហាក់ដូចជារាំដោយដៃស្តាំដាក់លើទ្រូង ឯដៃឆ្វេងដាក់លើចង្កេះ ។ ទម្រង់លក្ខណៈមុខ ជាព្រះឥសូរនៅមានលក្ខណៈដូចរចនាបថភ្នំដា ដែលមានសភាពស្រដៀងទៅនឹងចម្លាក់ឥណ្ឌា ដោយសារតែមានពុក មាត់ ពុកចង្ការ ច្រមុះស្រួកោង  ។ នៅផ្នែកខាងស្តាំមានតួអង្គចំនួនបីដែលនៅក្បែរជិតព្រះឥសូរ តួអង្គម្នាក់លើកដៃ ឆ្វេងដាក់ក្បែរទ្រូងដោយកាន់ឧបករណ៍ភ្លេងគឺ ឆាបមួយចំហៀង ឯដៃស្តាំកាន់ឆាបមួយចំហៀងទៀតលើកឡើង ក្នុងកាយវិការវាយឆាបប្រហែលជាតន្ត្រីករ ហើយពាក់ខ្សែវ័ណ្ឌបីកាត់ដងខ្លួន លក្ខណៈទម្រង់មុខដូចនឹងព្រះឥសូរ ដែរ ។ ចំណែកឯមនុស្សពីរនាក់ទៀតនៅបន្ទាប់តន្ត្រីករវាយឆាបក៏ជាតន្ត្រីករដែរ ដោយម្នាក់ផ្លុំខ្លុយ ឯម្នាក់ទៀត នៅខាងចុងត្រូវរលប់ត្រង់ដៃកាន់ឧបករណ៍ភ្លេង ។ ការបង្ហាញទម្រង់មុខមានលក្ខណៈដូចគ្នា ។ ចំនែកមនុស្សនៅ ខាងឆ្វេងព្រះឥសូរក៏មានលក្ខណៈទម្រង់មុខដូចនៅខាងដូចគ្នានឹងមនុស្សខាងស្តាំដែរ ហើយពួកគេក៏ជាតន្ត្រីករដែរ ម្នាក់កាន់ស្គរ ម្នាក់ទៀតដេញសាដៀវ ។ តាមការសន្និដ្ឋានរបស់កញ្ញា ដេំលេេនិេ អិតោុ ថា ៖ នៅផ្នែក ខាងក្រោមនៃផ្នែខាងក្រោមនៃផ្តែរទ្វារនេះជាការរាំរបស់ព្រះឥសូរ ។  ឯផ្នែកខាងលើចម្លាក់មេដាយ ត្រូវបានជំនួសុ ដោយចម្លាក់សត្វគ្រុឌទាំងនេះមានក្បាលជាមនុស្ស ពាំរំយោល និង ដៃកាន់រំលាយ គ្រុឌមានស្លាប ឯជើងទាំងពីរ មានលក្ខណៈដូចជើងសត្វស្លាបដែលមានក្រញាំក្រចក ។ គ្រុឌកណ្តាលឆ្លាក់ពីមុខតែម្តង ឯគ្រុឌសងខាងឆ្លាក់បែរមុខ ចេញ ។ នៅផ្នែកខាងចុងនៃផ្តែរទ្វារ កាលពីមុនជាក្បាលសត្វមករត្រូវបានជំនួសដោយរឿងគ្រុឌប្រយុទ្ធគ្នាជាមួយ នាគ ។ គ្រុឌស្ថិតនៅក្នុងកាយវិការចាប់នាគបោកយ៉ាងរហ័ស សត្វនាគនេះមានក្បាល ៨ ដែលសង្កត់ទៅនឹងដីដោយ ប្រឹងទប់ទល់នឹងកំលាំងសង្កត់របស់គ្រុឌ ហើយបានព្យាយាមហែកជើងគ្រុឌដោយជាន់ចង្កេះនាគ ។ រឺឯផ្នែកចុងម្ខាង ទៀតត្រូវបានរលប់បាត់ ។ ទន្ទឹមនឹងនេះក៏មានចម្លាក់ផ្តែរមួយទៀត មកពីសម្បូណ៍ព្រៃគុកហើយស្ថិតនៅចុងបញ្ចប់ នៃរចនាបថសម្បូណ៍ព្រៃគុកសតវត្សទី ៧ ។
            សារៈសំខាន់នៃផ្តែរទ្វារនេះគឺជាការតុបតែងលំអស្លឹកឈើ និង ការចាប់ផ្ទើមឆ្លាក់រូបមនុស្ស ។ នៅចំកណ្តាលនៃអ័ក្សមានមេដាយដែលនៅក្នុងមេដាយមានឆ្លាក់ទេវរូបអង្គុយលើផ្កាឈូកដែលហាក់ដូចជាកាន់
ផ្កាឈូក ប្រហែលជាព្រះសូរិយាព្រមទាំងមានឆ្លាក់រូបមនុស្សលើកដៃប្រណម្យ បញ្ឈរជង្គង់ អមសង្ខាងមេដាយនៅ លើអ័ក្ស ។ នៅក្បែរមាត់មករមានចម្លាក់មនុស្សផ្តេកខ្លួននៅតាមអ័ក្ស ដោយលើកដៃអញ្ជលី ។ នៅផ្នែកខាងលើ ក្បាលនៃសត្វមករ មានឆ្លាក់រូបមនុស្សដើរចេញក្រៅនៅផ្នែកគែមសងខាងនៃផ្តែរទ្វារ ។ យើងសន្និដ្ឋានថាជា លក្ខណៈសំគាល់នៃការបញ្ចាប់រចនាបថសម្បូណ៍ព្រៃគុក ។ 

  Back

No comments:

Post a Comment