Wednesday, February 1, 2017

៥-៨-ការបង្រួមខ្នាតប្រាសាទ


      រូបភាពបង្រួមខ្នាតបង្កើតជាតួប៉មតូចមួយដែលមានសណ្ឋានពីរបែបទៅតាមបណ្តោយនៃក្បាច់ផ្ទាំង ដែលផ្ទាំងនោះត្រូវបានគេចាត់ជាក្បាច់ផ្ទាំងមានការតុបតែងលំអច្រើន ប្រសិនបើផ្ទាំងនោះធំ រូបភាពបង្រួម ប្រាសាទទុកបំរុងកន្លែងសំរាប់តុបតែងលំអជាកន្លែងធំមួយដែរ ។ រូបភាពបង្រួមនេះប្រព្រឹត្តទៅតាមកន្លែងសំរាប់ តុបតែងលំអជាកន្លែងធំមួយដែរ។ រូបភាពបង្រួមនេះប្រព្រឹត្តទៅតាមសំណង់ប្រាសាទធំទូលាយ ដែលមានហោង ជាងរាងជារង្វង់ ដូចជានៅតួប៉ម 7 រឺឯពេលឆ្លាក់លើផ្ទាំងតូចៗនាំអោយរូបភាពបង្រួមរបស់ប្រាសាទ ត្រូវបានគេ ដឹងថាហាក់ដូចជាបង្ខត្មិចូល ។ រូបភាពបង្រួមនេះជាកូនប្រាសាទតូចមួយដែលមានពីរជាន់ គំនូរកូនប្រាសាទតូចមួយ នេះមានកំពស់ទាបហើយគ្របពីលើហោងជាងដដែលក្នុងករណីទាំងពីរនេះប្រៀបដូចជាអ្វីមួយដែលលយទៅ ខាងមុខ ដូចជាទ្វារឬក្លោងទ្វារស្ថិតនៅចំរូបភាពបង្រួមមានទេវរូបជាច្រើន ដែលតុបតែងលំអតាមហោងជាង និង នៅតាមចន្លោះសសរផ្អោប ព្រមទាំងនៅតាមខឿនដូច្នោះដែរ ។
៥-៩-ជាន់ឬថ្នាក់
      យើងឃើញមានការរៀបចំខុសៗគ្នានៅផ្នែកចុងកំពូលនៃការផ្គុំរបស់ថ្នាក់នីមួយៗ ។ បញ្ហានេះបាន បង្ហាញអោយយើងឃើញជាន់ឬថ្នាក់ច្រើនហើយមាំៗ ព្រមទាំងមានទំហំតូចៗ ដែលស្ថិតនៅឃ្លាតឆ្ងាយពីគ្នាល្មម លក្ខណៈបែបដែរ ។ សំណង់ប្រាសាទទាំងឡាយ ក៏ដូចជាសំណង់ប្រាសាទសម្បូណ៍ព្រៃគុកផងដែរ ត្រូវតែមានលំដាប់ លំដោយ ដូច្នេះសំណង់បែបនេះយើងពុំសូវឃើញមានទ្វារបញ្ឆោតទេ ។ គេមិនសូវបានបញ្ជាក់ប្រាប់ពីចំនួនថ្នាក់ ឬជាន់តូចៗទាំងនោះផងដែរ បើគេបាននិយាយទៅដល់ចំនួនទាំងនោះថា មានច្រើនបំផុតត្រឹមប្រាំ ឬ ប្រាំមួយជាន់ ថ្នាក់ ។ នៅតាមជាន់ឬថ្នាក់ទាំងនោះ យើងសង្កេតឃើញពុំមានការតុបតែងលំអច្រើនប៉ុន្មានទេ ។ ប៉ុន្តែជាន់ឬថ្នាក់ ទាំងនេះមានសារសំខាន់ណាស់ សព្វថ្ងៃត្រូវទទួលការរងខូចខាតបាក់បែកស្ទើរគ្មានសល់ ។ ជាន់ឬថ្នាក់ទាំងនេះបាន បង្ហាញអោយយើងឃើញរាងជាគន្លាក់ៗ ។ គន្លាក់ៗនេះមានកំពស់កំរិតស្មើៗគ្នា និង នៅចន្លោះគន្លាក់ជាន់ឬថ្នាក់ នីមួយនាំអោយស្ថាបត្យករយើងបានធ្លាក់ទ្វារបញ្ឆោតួប្រាសាទបង្រួមខ្នាត ឬក៏ដាក់ហោងជាងចំពោះជាន់ឬថ្នាក់ នីមួយៗនោះ ។

- ការតុបតែងលំអរ
      ជាផ្នែកខាងលើនៃសំណង់ប្រាសាទទាំងនេះ យើងមកដល់ទីកន្លែងខាងក្រោយដែលជាកន្លែងត្រួត ពិនិត្យជារួមនោះ ។ នៅពីមុខរបងឬកំពែងជាប់ជុំវិញយើងបានត្រួតពិនិត្យសំណង់ទាំងនោះ តើវាមានភាពពិត ប្រាកដដូចម្តេចទៅ? ជាដំបូងយើងឃើញមានការតុបតែងលំអរ (ប្រាសាទសម្បូណ៍ព្រៃគុក)នេះនៅពេលដែល យើងបានចូលទៅដល់ពិតជាបានយល់ច្បាស់ថា សំណង់នេះត្រូវបានចាត់ទុកជាចំណែកនៃបច្ចេកទេសមិនទាន់រឹងមាំ មួយ នៅក្នុងគំនិតអ្នកស្ថាបនាប្រាសាទ។ ការតុបតែងលំអរសំណង់ប្រាសាទទាំងឡាយនេះ (ដោយប្រៀបធៀប ទៅនឹងសិល្បះចុងបូពិ៍ប្រទេសមួយ)ចាត់ទុកជាកម្មវត្ថុបំណងមួយដ៏អន់ខ្សោយ ដោយកន្លែងខ្លះយើងឃើញមាន ការតុបតែងលំអរនៅតាមផ្ទៃក្រលាដ៏ទូលាយ ដូចជានៅក្នុងប្រាសាទទាំងឡាយនៅប្រទេសជ្វា។
សមាធាតុរឹងមាំនៃការតុបងែងលំអរខាងផ្នែកស្ថាបត្យកម្ម ៖ ទ្រង់ទ្រាយខាងមុខ ឬ វត្ថុមើលពីចំហៀង សសរផ្អោប ភាពបង្រួមនៃប្រាសាទ សសរតូចៗ ដែលមានសមាសភាពប៉ោងនៅត្រង់កណ្តាល សម្លាក់ជាច្រើន ក្បាច់ក្រឡោតចតុរង្គ និងមានស្លឹកឈើបួន ពពួកធ្នឹមរបស់ក្បាច់ជញ្ជាំង ក្បាច់ធ្មេញត្រី ក្បាច់ទំពក់តូចៗ ៘ ក្បាច់តុបតែងលំអរទាំងអស់នេះមានតួនាទីសំខាន់ជាងគេ។ ចំណែកឯកាតុបតែងលំអរជាសត្វ បានលេចចេញឡើង តែម៉្យាងគត់នូវក្បាច់ចម្លាក់ជាក្បាច់ខ្សែខ្លះៗ និងនូវក្បាច់តុបតែងលំអររបស់ក្បាលសសរដែលចេញមកពីក្បាច់ លៀន និង ក្បាច់ផ្កាភ្ញីរវល្លិ៍ ហើយសត្វមកមានតួនាទីសំខាន់នៅក្នុងរបៀបប្រផ្គុំ នៃផ្នែកទ្វាទាំងឡាយក្នុហគំនូរទី១។ ចម្លាក់ក្រឡាបានបង្ហាញជាចម្លាក់ក្បាច់នៃការតុបតែងលំអរដ៏កមែរកបាននៅតាមមាត់ជណ្តើរក្រោមរូបភាពជាសត្វ តោ ការប្រើប្រាស់ចម្លាក់សត្វតោទាំងនេះ ដែលនឹងឃើញមានច្រើននៅក្នុងសិល្បះបុរាណ។ រូបរាងពីខាងក្រៅឆ្លាក់ តុបតែងលំអរជាភាពបង្រួមរបស់ប្រាសាទ ហើយរូបពីខាងក្រៅមានការដាក់ក្របព័ទ្ធជំវិញ ផ្តែរទ្វាដែលឆ្លាក់ជារូប រាងផ្សេងៗ និងជួនកាលបង្ហាញអោយឃើញពីការតុបតែងលំអរនៅលើជញ្ជាំងខាងក្នុងផងដែរ។ យើងសក្សារអំពី តំលៃនៃរូបចម្លាក់ដែលមានការតុនតែងលំអរជាស្នាដៃសិល្បករទាំងនេះ។
១-ផ្តែ៍រទ្វារ
      ផ្តែរទ្វារជាគ្រឿងតុបតែងលំអស្ថាបត្យកម្ម មានរាងបួនជ្រុងទ្រវែង ឬចតុកោណកែង ។ គេច្រើនយក ផ្តែរទ្វារទៅលំអនៅខាងលើច្រកទ្វារចេញចូល ។ នៅលើផ្តែរទ្វារនេះមានរចនាក្បាច់ក្បូរជាលំអ ជួនកាលមានឆ្លាក់ ជារឿងរ៉ាវផ្សេងៗ ដែលមានទំនាក់ទំនងនឹងទេវកថា ។
      ផ្តែរទ្វារក្នុងរចនាបថនេះ ភាគច្រើនមានចម្លាក់សត្វករបែរមុខចូលទៅក្នុង ។ រូបមករទាំងនេះខ្ជាក់ឬ លេបអង្កត់ធ្នូ ហើយនៅលើអង្កត់ធ្នូមានឆ្លាក់រូបត្បូងឬមេដាយដែលក្នុងនោះមានឆ្លាក់រូបមនុស្ស ។ ជួនកាលគេ ឃើញមានរូបមនុស្សជិះលើមករនោះ ។ នៅពីក្រោមក្បាច់ធ្នូមានលំអដោយរំយោល និង កំរងមាលាឆ្លាស់គ្នារំលេច ដោយស្លឹកឈើ ។ ពីក្រោមរូបមករមានចម្លាក់រូបក្បាលសសរ ។ លើចម្លាក់ក្បាលសសរមានរូបមេដាយឬស្លឹកឈើ ផ្តែរទ្វារខ្លះមានឆ្លាក់រឿងរ៉ាវពីក្រោមអង្កត់ធ្នូ ។
២-សសរផ្អោប
      សសរផ្អោបមានមុខងារសំរាប់លំអ និង សំរាប់ទ្រហោជាងផងដែរហេតុនេះហើយទើបយើងសង្កេត ឃើញពីក្រោមហោជាង មានសសរផ្អោបពីផ្ទាំងរាងបួនជ្រុងទ្រវែងដាក់បញ្ឈរអមសង្ខាងក្លោងទ្វារប្រាសាទ ។ សសរផ្អោបក្នុងរចនាថសម្បូណ៍ព្រៃគុកមិនទាន់មានចម្លាក់ទេ គឺជាសសរផ្អោបលាត។
៣-សសរពេជ្រ
      ក្រៅពីសសរផ្អោប ស្ថាបនិកបានតុបតែងលំអសសរពេជ្រ ដែលមានតួនាទីសំខាន់ក្នុងការតុបតែងលំអ ក្នុងស្ថាបត្យកម្ម និង ទ្រទម្ងន់របស់ផ្តែរ ។ សសរពេជ្រទាំងនោះមានរាងមូល និង រាងប្រាំបីជ្រុង ។ នៅពីលើ បណ្តោយតួសសរមិនសូវមានចម្លាក់ទេ ។ ក្បាលសសរ និង គល់សសរមានចម្លាក់ជាក្រវិលឬវ័ណ្ឌដូចចិញ្ចៀនប្រកប ដោយក្បាច់កំរង់ផ្ការំយោលដែលធ្លាក់ចុះមកក្រោមយ៉ាងស្អាតនៅចំកណ្តាលមានវណ្ឌដែរ ។
៤-ជញ្ជាំងចន្លោះសសរផ្អោប
      ជញ្ជាំងចន្លោះសសរផ្អោបខ្លះមិនមានការតុបតែងលំអទេ ប៉ុន្តែជាទំលាប់ចន្លោះសសរផ្អោបលំអដោយ ប្រាសាទតូចៗ ឬប្រាសាទអណ្តែតដូចនៅប្រាសាទសម្បូណ៍ព្រៃគុកក្រុមខាងជើង និង ខាងត្បូង ។ ជូនគេប្រទះ ឃើញនៅចន្លោះសសរផ្អោបខ្លះមានចម្លាក់ទេវរូបតែម្នាក់ៗឯង ។
៥-ហោងជាង
      ហោងជាងជាកន្លែងលំអយ៉ាងសំខាន់នៅក្នុងវិស័យស្ថាបត្យកម្មខ្មែរ ។ ជាធម្មតាគេសង្កេតឃើញហោង ជាងភាគច្រើនមានរចនាលំអជាឆាកទេវកថា ឬវីរកថា សាសនាផ្សេងៗ ។ ប៉ុន្តែចំពោះប្រាសាទសម្បូណ៍ព្រៃគុក ហោងជាងមានរាងជាអក្សរអ៊ុយផ្កាប់ដែលផ្ទុយពីប្រាសាទនានាដែលមានរាងជាអក្សរវ៉េផ្កាប់ ។ ឯក្នុងផ្ទៃហោងជាង នេះមិនឃើញមានចម្លាក់ជាក្បាច់ផ្កាភ្ញី ឬរឿងរ៉ាវដែលទាក់ទងនឹងព្រឹត្តការណ៍ឬសាសនាអ្វីទេ ។ ហោជាងទាំងនោះ ច្រើនតែសំណង់នៅពីលើផ្តែរទ្វារ ។ ហោងជាងប្រាសាទសម្បូណ៍ព្រៃគុកច្រើនមានរូបប្រាសាទអណ្តែត ឬ រូបសំណាក់ប្រាសាទតូចៗ ។

  Back

No comments:

Post a Comment